Posted on Leave a comment

លោកមហាសេដ្ឋី Allan Gray ជាស្ថាបនិករបស់ក្រុមហ៊ុន Allan Gray Limited ដែលគ្រប់គ្រងលើការវិនិយោគ

លោក Allan Gray គឺជាស្ថាបនិករបស់ក្រុមហ៊ុន Allan Gray Limited ដែលគ្រប់គ្រងលើការវិនិយោគ ។ ក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៧​៣​ ដែលមានមូលដ្ឋាននៅទីក្រុង Cape Town ។ គាត់បានបង្កើតក្រុមហ៊ុននេះបន្ទាប់ពីទទួលបានអនុបណ្ឌិត MBA ពីសាកលវិទ្យាល័យហាវ៉ាដ ។ ហើយក្រោយមកគាត់បានចំណាយពេល ៨ ឆ្នាំនៅក្នុងក្រុមហ៊ុន Fidelity Investments នៅសហរដ្ឋអាមេរិក ។

លោក Allan Gray គឺជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឯកជនដ៏ធំជាងគេនៅអាហ្វ្រិកខាងត្បូងដែលត្រួតត្រាទ្រព្យសម្បត្តិចំនួន ៣៥ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ២០០៥ គាត់បានបង្កើតមូលនិធិ Allan Gray Orbis Foundation ដែលបានផ្តល់ជំនួយសម្រាប់ការអប់រំកម្រិតអនុវិទ្យាល័យ និងឧត្តមសិក្សាដល់ថ្នាក់ដឹកនាំអាជីវកម្មដែលកំពុងរីកចម្រើន ។

នៅខែ ធ្នូ ឆ្នាំ ២០១៥ លោក Allan បានប្រកាសថានៅទីបំផុតគាត់នឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់មួយភាគធំដល់សប្បុរសធម៌ ។ នេះបើយោងតាមលិខិតមួយទៅកាន់ម្ចាស់ភាគហ៊ុនរបស់គាត់បានអោយដឹងថាគាត់បានផ្ទេរការគ្រប់គ្រងរបស់ក្រុមហ៊ុន Allan Gray Limited និងមូលនិធិ Orbis ទៅឲ្យមូលនិ Allan & Gill Gray Foundation ដែលជាភាគលាភនឹងត្រូវប្រើសម្រាប់សកម្មភាពសប្បុរសធម៌ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply