លោក Zhou Jianping គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Heilan Home ដែលជាក្រុមហ៊ុនផលិតក្រណាត់ និងលក់សម្លៀកបំពាក់ធំបំផុតរបស់ប្រទេសចិន ។
ទ្រព្យសម្បត្តិ៖ Zhou Jianping
លោក Zhou Jianping គឺជាអ្នកជំនួញជនជាតិចិនម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធសរុប ៦ ពាន់លានដុល្លារ ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Heilan Home ដែលជាក្រុមហ៊ុនផលិតក្រណាត់ និងលក់សំលៀកបំពាក់ធំបំផុតរបស់ប្រទេសចិន ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ និងមានហាងលក់រាយជាង ១៣០០ នៅទូទាំងប្រទេសចិន ។ ហើយក្រុមហ៊ុនមួយនេះក៏ធ្វើការជួញដូរនៅលើទីផ្សារភាគហ៊ុនសៀងហៃផងដែរ ។ នៅឆ្នាំ ២០១៥ លោក Jianping ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដោយទស្សនាវដ្តី Forbes ដែលជាអ្នកមានជាងគេបំផុតនៅប្រទេសចិន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖