Posted on Leave a comment

លោកមហាសេដ្ឋី Sanford I. Weill ជាអតីតនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Citigroup

លោក Sanford I. Weill កើតនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ១៩៣៣ គឺជាអ្នកហិរញ្ញវត្ថុ និងសប្បុរសជន ។ គាត់គឺជាអតីតនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Citigroup ។ គាត់បានបម្រើការនៅក្នុងក្រុមហ៊ុនចាប់ពីឆ្នាំ ១៩៩៨ រហូតដល់ថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០០៣ និងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០០៦ ។

ទ្រព្យសម្បត្តិ៖ Sandy Weill

លោក Sandy Weill គឺជាអ្នកហិរញ្ញវត្ថុ និងសប្បុរសជនជនជាតិអាមេរិកម្នាក់ជាមួយទ្រព្យសម្បត្តិសុទ្ធចំនួន ១ ពាន់លានដុល្លារ ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Cornell បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាគាត់បានចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុន Wall Street ក្នុងឆ្នាំ ១៩៥៥ ជាមួយនឹង Bear Stearns ។ នៅឆ្នាំ ១៩៦០ លោក Sandy បានសហការបង្កើតក្រុមហ៊ុន Carter, Berlind, Potoma & Weill ដែលក្រោយមកវាបានក្លាយជា Shearson Loeb Rhoades ។ ហើយក្រោយមកគាត់ក៏បានសម្រេចលក់ក្រុមហ៊ុននេះទៅឲ្យក្រុមហ៊ុន American Express ក្នុងឆ្នាំ ១៩៨១ ក្នុងតម្លៃប្រហែល ៩៣០ លានដុល្លារ ។

គាត់ក៏បានបម្រើការជាប្រធានក្រុមហ៊ុន American Express Co ក្នុងឆ្នាំ ១៩៨៦ ។ បន្ទាប់ពីគាត់បានវិនិយោគលុយផ្ទាល់ខ្លួនចំនួន ៧ លានដុល្លារបន្ទាប់មកគាត់ក៏បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនឥណទានពាណិជ្ជកម្ម ។ គាត់បានចំណាយប្រាក់ ១,៥ ពាន់លានដុល្លារសម្រាប់ Primerica ក្នុងឆ្នាំ ១៩៨៧ និងបានចំណាយ ៧២២ លានដុល្លារសម្រាប់ចំណែក ២៧ ភាគរយនៃការធានារ៉ាប់រងអ្នកដំណើរក្នុងឆ្នាំ ១៩៩២ ។ លោក Sandy ក៏ជាសប្បុរសជនម្នាក់និងជាអ្នកបរិច្ចាគប្រាក់រាប់លានដុល្លារដល់វិស័យអប់រំ តន្រ្តី និងថ្នាំពេទ្យផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply