លោក Liu Canglong គឺជាប្រធានក្រុមហ៊ុន Sichuan Hongda Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុ និងអចលនទ្រព្យ ។
ទ្រព្យសម្បត្តិ៖ Liu Canglong
យោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Liu Canglong គឺជាពាណិជ្ជករជនជាតិចិនដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០១៥ ។ គាត់គឺជាប្រធានក្រុមហ៊ុន Sichuan Hongda Group ដែលមានមូលដ្ឋាននៅខេត្តស៊ីឈួន ។ ក្រុមហ៊ុនមួយនេះទទួលបានផលប្រយោជន៍ពីការវិនិយោគផ្នែកហិរញ្ញវត្ថុ និងអចលនទ្រព្យ ។ បច្ចុប្បន្នក្រុមហ៊ុននេះជួលបុគ្គលិកជាង ១៨.០០០ នាក់ ។
លោក Li Canglong ទទួលបានសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យរដ្ឋអារីហ្សូណា ។ នៅឆ្នាំ ១៩៧៩ គាត់បានចាប់ផ្តើមបើកដំណើរការរោងចក្រផលិតជីផូស្វាត ។ នៅឆ្នាំ ១៩៩២ ក្រុមហ៊ុននេះត្រូវបានប្តូរឈ្មោះទៅជា “Sichuan Province HTC Joint Chemical Factory” ។ នៅខែ មិថុនា ឆ្នាំ ១៩៩៩ គាត់ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុន ។ នៅទីបំផុតគាត់បានក្លាយជាលេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមហ៊ុន Sichuan Hongda Group ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖