Posted on Leave a comment

លោកមហាសេដ្ឋី Karl-Johan Persson ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hennes & Mauritz (H&M)

លោក Karl-Johan Erling Göran Persson កើតនៅថ្ងៃទី ២៣ ខែ​ មីនា ឆ្នាំ ១៩៧៥ ដែលជាអ្នកជំនួញស៊ុយអែត ។ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hennes & Mauritz (H&M) ។ គិតត្រឹមខែ មេសា ឆ្នាំ ២០១៧ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Karl-Johan មានទ្រព្យសម្បត្តិសរុបចំនួន ១,៩៣ ពាន់លានដុល្លារ ។

អាជីព៖

នៅឆ្នាំ ២០០៥ លោក Karl-Johan បានបម្រើការនៅក្នុងក្រុមហ៊ុន H&M ក្នុងតួនាទីប្រតិបតិ្តការឆ្ពោះទៅរកប្រធានផ្នែកពង្រីក និងជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មក្នុងឆ្នាំ ២០០៧ មុនពេលត្រូវបានគេតែងតាំងជានាយកប្រតិបត្តិនៅឆ្នាំ ២០០៩ ។

ទ្រព្យសម្បត្តិ៖ Karl-Johan Persson

លោក Karl-Johan Persson គឺជាពាណិជ្ជករជនជាតិស៊ុយអែតដែលមានទ្រព្យសម្បត្តិសរុប ៣.១ ពាន់លានដុល្លារ ។ គាត់កើតនៅខែ មីនា ឆ្នាំ ១៩៧៥ នៅប្រទេសស៊ុយអែត ។ លោក Karl-Johan គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Hennes & Mauritz ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយជីតារបស់គាត់ឈ្មោះ Erling Persson ក្នុងឆ្នាំ ១៩៤៧ ។ លោក Karl-Johan បានបញ្ចប់ការសិក្សាពីសាលាពាណិជ្ជកម្មអ៊ឺរ៉ុបនៅទីក្រុងឡុងដ៍ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply