លោក Ken Grossman កើតនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩៥៤ នៅទីក្រុងឈីកូរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ។ គាត់គឺជាអ្នកជំនួញជនជាតិអាមេរិច និងជាស្ថាបនិករបស់ក្រុមហ៊ុន Sierra Nevada Brewing ដែលជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតនៅសហរដ្ឋអាមេរិក ។
អាជីព៖
នៅឆ្នាំ ១៩៧៨ លោក Ken បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Sierra Nevada Brewing ដែលបានសហការជាមួយ Paul Camusi ។ នៅឆ្នាំ ១៩៨០ ក្រុមហ៊ុន Sierra Nevada Brewing បានផលិតជាស្រាបៀរដែលមានប្រជាប្រិយបំផុតដំបូងរបស់ខ្លួនដែលមានឈ្មោះថា Sierra Nevada Pale Ale ។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះបានផលិតស្រាបៀរឈានមុខគេមួយរបស់អាមេរិកជាមួយនឹងការលក់មានចំនួនជាង ៣០០ លានដុល្លារ ។ បន្ទះស្រូបពន្លឺព្រះអាទិត្យជាង ១០,០០០ ត្រូវបានតំឡើងនៅរោងចក្រផលិតស្រាបៀរ Chico ហើយ ៩៩.៨% នៃកាកសំណល់របស់រោងចក្រត្រូវបានគេយកមកកែច្នៃឡើងវិញ ។ កូនប្រុសរបស់លោក Grossman ក៏បានចាប់ផ្តើមបើកដំណើរការរោងចក្រស្រាបៀរមួយថ្មីទៀតនៅរដ្ឋ North Carolina ផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖