Posted on Leave a comment

លោកមហាសេដ្ឋី Jaime Botín ជាប្រធាន និងជាប្រតិបត្តិរបស់ក្រុមហ៊ុន Grupo Santander

លោក Jaime Botín កើតនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៣៦ ដែលជាអ្នកប្រមូលសិល្បៈជនជាតិអេស្ប៉ាញ ។ គាត់បានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Valladolid និងសញ្ញាបត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Deusto ។ គាត់ធ្លាប់បម្រើការជាអនុប្រធានធនាគារ Santander ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។ ហើយក្រោយមកគាត់បានលាលែងពីតំណែងនៅឆ្នាំ ២០០៤ ។

ទ្រព្យសម្បត្តិ៖ Jaime Botin

លោក Jaime Botin គឺជាអ្នកប្រមូលសិល្បៈជនជាតិអេស្ប៉ាញដែលមានទ្រព្យសម្បត្តិសរុបចំនួន ១,៧ ពាន់លានដុល្លារ ។ គាត់គឺជាប្រធាន និងជាប្រតិបត្តិរបស់ក្រុមហ៊ុន Grupo Santander ។ គាត់បានក្លាយជាមហាសេដ្ឋីម្នាក់ដោយសារតែភាគហ៊ុន ២៣.៣% របស់គាត់នៅក្នុងធនាគារ Bankinter SA ដែលជាធនាគារធំជាងគេមួយនៅក្នងប្រទេសអេស្ប៉ាញដែលបានកាន់កាប់តាមរយៈក្រុមហ៊ុនរបស់គាត់ឈ្មោះ Cartival SA ។ គ្រួសារបស់គាត់បានចូលរួមក្នុងវិស័យធនាគារអស់ជាច្រើនទសវត្សរ៍មកហើយគឺជាជីតារបស់គាត់ដែលអ្នកបង្កើតក្រុមហ៊ុន Banco Santander ដែលជាធនាគារមានឋានៈខ្ពស់នៅក្នុងប្រទេស ។ នៅពេលលោក Jaime មានអាយុ ៥២ ឆ្នាំគាត់ទទួលបានឱកាសបម្រើការនៅក្នុងក្រុមហ៊ុន Banco Santander ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply