លោក Pan Zhengmin និងភរិយារបស់គាត់ឈ្មោះ Ingrid គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន AAC Technologies ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកដល់ក្រុមហ៊ុន Apple ។ ក្រុមហ៊ុននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅទីក្រុងហុងកុងក្នុងឆ្នាំ ២០០៥ ។
ទ្រព្យសម្បត្តិ៖ Pan Zhengmin
លោក Pan Zhengmin គឺជាពាណិជ្ជករជនជាតិចិនម្នាក់ដែលមានទ្រព្យសម្បត្តិសរុប ៣.២ ពាន់លានដុល្លារ ។ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន AAC Technologies ដែលជាក្រុមហ៊ុនផលិតសមាសធាតុមីក្រូឈានមុខគេនៅលើពិភពលោក ។ ហើយវាក៏បានផលិតនូវឧបករណ៍បំពងសម្លេងនិងឧបករណ៍ទទួលមីក្រូហ្វូននិងអង់តែនផងដែរ ។ ក្រុមហ៊ុនមួយនេះត្រូវបានបង្កើតទ្បើងក្នុងឆ្នាំ ១៩៩៣ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងស៊ិនជិនប្រទេសចិន ។ ហើយការផ្គត់ផ្គង់របស់វាមានសមាសធាតុមីក្រូមួយចំនួនដែលជាអ្នកផលិតស្មាតហ្វូននិងថេប្លេតជាពិសេសក្រុមហ៊ុនអេបផល ។
លោក Pan បានឃើញពីការកើនឡើងដ៏ធំនៃទ្រព្យសម្បត្តិរបស់គាត់កាលពីឆ្នាំមុនដោយសារប្រាក់ចំណូលរបស់ក្រុមហ៊ុនរបស់គាត់បានកើនឡើងដល់ ៤៨% ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៣ ដែលធ្វើឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើងជិតពាក់កណ្តាលដល់ ១,១ ពាន់លានដុល្លារ ។
ប្រភព៖ Phnom Penh HR
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖