Posted on Leave a comment

លោកមហាសេដ្ឋី Mehmet Rustu Basaran ជាប្រធានក្រុមហ៊ុន Habas ដែលជាក្រុមហ៊ុនឧស្សាហកម្ម និងវេជ្ជសាស្រ្ត

លោក Mehmet Rustu Basaran គឺជាប្រធានក្រុមហ៊ុន Habas ដែលជាក្រុមហ៊ុនឧស្សាហកម្ម និងវេជ្ជសាស្ត្រ និងជាអ្នកដឹកនាំក្រុមហ៊ុនផលិតដែកដ៏ធំបំផុតមួយរបស់ប្រទេសទួរគី​ ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1956 នៅទីក្រុងអ៊ីស្តង់ប៊ុល Topkapi ដោយឪពុករបស់គាត់ឈ្មោះ Hamdi Basaran ក្រោមឈ្មោះ “Hamdi Basaran Topkapi Oxygen Plant” – ក៏ជាម្ចាស់ធនាគារ និងផលិតអគ្គិសនីផងដែរ ។ គាត់ក៏ជាអ្នកវិនិយោគដ៏សំខាន់ម្នាក់នៅក្នុងវិស័យផលិតហ្គាសប្រេងរាវ (LPG) ឧស្ម័នធម្មជាតិរាវ (LNG) និងឧស្ម័នធម្មជាតិ ។ ហើយគាតក៏ជាម្ចាស់ស្ថានីយ៍ស្តុក និងផលិតឧស្ម័ន LPG ដែលជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនតាមសមុទ្រ និងដំណើរការកំពង់ផែសមុទ្រផងដែរ ។ ចាប់តាំងពីការទិញធនាគារ Anadolu ក្នុងការធ្វើឯកជនភាវូបនីយកម្មឆ្នាំ 1997 គាត់មិនត្រូវបានគេថតរូបដោយសារព័ត៌មានទេ ។

ទ្រព្យសម្បត្តិ៖ Mehmet Rustu Basaran

លោក Mehmet Rustu Basaran គឺជាពាណិជ្ជករទួរគីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 1.3 ពាន់លានដុល្លារ ។ គាត់បានបង្កើតទ្រព្យសម្បត្តិរបស់គាត់តាមរយះពីក្រុមហ៊ុនឧស្សាហកម្ម Habas Company ដែលគាត់បានទទួលមរតកពីឪពុករបស់គាត់ ។ គាត់គឺជាប្រធានក្រុមហ៊ុនឧស្សាហកម្ម និងវេជ្ជសាស្ត្រ ក៏ដូចជាម្ចាស់សហគ្រាសផលិតគ្រឿងចក្រធុនធ្ងន់គ្រប់ប្រភេទ និងឧស្ម័ន LNG ផងដែរ ។ 

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply