ក្រុមហ៊ុន Techint Group គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក។ ហើយក្រុមហ៊ុនមួយនេះបានដំណើរការក្នុងការផលិតដែក សេវាកម្មវិស្វកម្មសម្រាប់ឧស្សាហកម្មរុករករ៉ែ គម្រោងវិស្វកម្ម និងសំណង់ធំៗ ការរុករកប្រេង និងឧស្ម័ន និងមន្ទីរពេទ្យ និងវិស័យថែទាំសុខភាពនៅក្នុងប្រទេសអ៊ីតាលី ។ ក្រុមហ៊ុននេះមានបុគ្គលិកកំពុងបម្រើការប្រហែល 60,000 នាក់ ជាមួយនឹងប្រាក់ចំណូលប្រហែល 25 ពាន់លានដុល្លារក្នុងការលក់ប្រចាំឆ្នាំ ។
លោក Paolo គឺជានាយកប្រតិបត្តិម្នាក់ដោយបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Milano មុនពេលចុះឈ្មោះចូលរៀននៅសាលា Harvard Business School ។ គាត់បានរស់នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ។ លោក Gianfelice បានបញ្ចប់ការសិក្សាផ្នែករូបវិទ្យានៅឯសាកលវិទ្យាល័យ Milano ហើយក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឯសាកលវិទ្យា Harvard ផងដែរ ។ គាត់បានរស់នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ជាកន្លែងដែលគាត់ដឹកនាំ Humanitas ដែលជាក្រុមហ៊ុនថែទាំសុខភាព។ បងប្រុសរបស់ពួកគេឈ្មោះ Agostino បានស្លាប់នៅក្នុងការធ្លាក់យន្តហោះក្នុងឆ្នាំ 2001 ។
ទ្រព្យសម្បត្តិ៖ Paolo Rocca
លោក Paolo Rocca គឺជាពាណិជ្ជករជនជាតិអ៊ីតាលី-អាហ្សង់ទីនដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 11.7 ពាន់លានដុល្លារ ។ លោក Paolo Rocca គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Techint ដែលជាក្រុមហ៊ុនសាជីវកម្មអ៊ីតាលី-អាហ្សង់ទីន ដែលចាប់ផ្តើមដោយគ្រួសាររបស់គាត់ ។ កូនប្រុសពៅរបស់ Roberto Rocca ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Techint Group ។
លោក Paolo Rocca បានបញ្ចប់ការសិក្សានៅសាលា Harvard Business School ។ ហើយក្រោយមកគាត់បានចាប់ផ្តើមចូលបម្រើការងារក្នុងគ្រួសារក្នុងឆ្នាំ 1985 ។ ដំបូងគាត់បានបម្រើការជាជំនួយការរបស់ឪពុករបស់គាត់ ហើយប្រាំឆ្នាំក្រោយមកគាត់បានក្លាយជាអនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន ។ ឥឡូវនេះក្រុមហ៊ុន Techint Group គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ។ ប៉ុន្តែវាក៏ជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន ព្រមទាំងមានបណ្តាញមន្ទីរពេទ្យនៅក្នុងប្រទេសអ៊ីតាលីផងដែរ ។ ជាមួយនឹងបុគ្គលិក 60,000 នៅទូទាំងពិភពលោក ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមនេះលើសពី 25 ពាន់លានដុល្លារ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)