លោក Stewart J. Rahr គឺជាសហគ្រិន និងជាអ្នកវិនិយោគ និងជាសប្បុរសជនម្នាក់ផងដែរ ។ គាត់គឺជាស្ថាបនិក និងជាម្ចាស់ហាងលក់ឱសថ generics wholesaler Kinray ដែលជាក្រុមហ៊ុនចែកចាយឱសថឯកជនដ៏ធំជាងគេបំផុតនៅលើពិភពលោក ។ លោក Stewart បានទិញយកក្រុមហ៊ុន Cardinal Health នៅឆ្នាំ ២០១០ ។
ជីវិតដំបូង និងការចាប់ផ្តើមអាជីព
លោក Stewart J. Rahr ធំទ្បើងនៅក្នុងគ្រួសារជ្វីហ្វមួយកន្លែងនៅតំបន់ Far Rockaway នៃរដ្ឋ Queens រដ្ឋញូវយ៉ក ។ គាត់មានបងប្រុសម្នាក់ឈ្មោះ Elliot ។ កាលពីនៅក្មេងគាត់បានធ្វើការនៅក្នុងហាងលក់រាយរបស់ឪពុកគាត់នៅទីក្រុង Brooklyn ហើយនៅឆ្នាំ ១៩៦៣ គាត់បានបញ្ចប់ការសិក្សានៅសាលា Poly Prep Day Day នៅទីក្រុង Brooklyn ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ B.A. មកពីសាកលវិទ្យាល័យញូវយ៉ក និងបានចូលរៀននៅសាលាច្បាប់ និងនៅសាកលវិទ្យាល័យញូវយ៉ក ។
លោក Stewart បានពង្រីកប្រតិបត្ដិការដ៏ធំមួយដែលមានឈ្មោះថា Kinray Inc ដែលបានបម្រើការឱសថជាង ៤០០០ កន្លែងនៅភាគឥសាននៃសហរដ្ឋអាមេរិកជាមួយនឹងប្រាក់ចំណូលជាង ៥ ពាន់លានដុល្លារ ។ អាជីវកម្មរបស់គាត់មានភាពរីកចម្រើនយ៉ាងឆាប់រហ័សតាមរយៈការស្តុកទុកឱសថដោយពឹងផ្អែកលើអតិផរណាតម្លៃថ្នាំដើម្បីបង្កើនប្រាក់ចំណេញរបស់គាត់ ។ ការអនុវត្តនេះបានក្លាយជាចម្រូងចម្រាសដោយសារតែបញ្ហាក្រមសីលធម៌អ្នកប្រើប្រាស់ ។ ហើយឥឡូវនេះអ្នកផលិតឱសថធ្វើការត្រួតពិនិត្យអ្នកចែកចាយរបស់ពួកគេដើម្បីធានាថាពួកគេមិនរក្សាការផ្គត់ផ្គង់ថ្នាំលើសពីមួយខែ ។
ទ្រព្យសម្បត្តិ៖ Stewart Rahr
លោក Stewart Rahr គឺជាអ្នកជំនួញ និងសហគ្រិនជាជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិចំនួនប្រមាណ ១,៨ ពាន់លានដុល្លារ ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យញូវយ៉កហើយបានបន្តចូលរៀននៅសាលាច្បាប់នៃសាកលវិទ្យាល័យញូវយ៉ក។ ហើយក្រោយមកគាត់បានបោះបង់ចោលការសិក្សាដូច្នេះគាត់បានមកកាន់កាប់អាជីវកម្មឱសថស្ថានរបស់គ្រួសារគាត់វិញ ។ ទីបំផុតក្រុមហ៊ុន Kinray Inc និងបានបម្រើការនៅតាមឱសថស្ថានជាង ៤០០០ និងរកចំណូលបានជាង ៥ ពាន់លានដុល្លារ ។ លោក Stewar បានបរិច្ចាគ ១០ លានដុល្លារដល់មូលនិធិ Make-A-Wish ក្នុងឆ្នាំ ២០១៣ ដែលជាការចូលរួមវិភាគទានធំបំផុតក្នុងប្រវត្តិសាស្ត្ រ។
ក្នុងឆ្នាំ ២០១៣ លោក Stewar ក៏បានបរិច្ចាគ ១៥ លានដុល្លារដល់មូលនិធិ Prostate Cancer ។ ហើយគាត់ក៏បានបរិច្ចាគថវិកាជាច្រើនដល់ Knesset, United Hatzalah, North Shore Animal League America និងមូលនិធិស្រាវជ្រាវជំងឺមហារីកអ៊ីស្រាអែល, កងទ័ពសង្គ្រោះ និងបទពិសោធន៍ជនជាតិជ្វីហ្វអាមេរិកាំង ។ លោក Stewar បានរៀបការជាមួយ Carol K នៅឆ្នាំ ១៩៦៩ ហើយពួកគេមានកូនពីរនាក់ ។ ប្តីប្រពន្ធនេះបានលែងលះគ្នាហើយក្នុងឆ្នាំ ២០១៣ លោក Stewart បានយល់ព្រមបង់ប្រាក់ឱ្យប្រពន្ធរបស់គាត់ចំនួន ២៥០ លានដុល្លារ ។ គាត់បានទិញផ្ទះមួយនៅ The Hamptons ក្នុងឆ្នាំ ២០០៥ ក្នុងតម្លៃ ៤៥ លានដុល្លារហើយគាត់ក៏មានអាផាតមិនមួយនៅក្នុងអគារ Trump Park Avenue ផងដែរ ។
ប្រភព៖ Phnom Penh HR
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)