Posted on Leave a comment

លោកមហាសេដ្ឋី Charles Koch ជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Koch Industries

លោក Charles Koch កើតនៅថ្ងៃទី ០១ ខែ​ វិច្ឆិកា ឆ្នាំ ១៩៣៥ គាត់គឺជាអ្នកជំនួញជនជាតិអាមេរិក និងជាអ្នកផ្តល់ជំនួយខាងនយោបាយ និងជាសប្បុរសជន។ គាត់គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Koch Industries រីឯបងប្រុសរបស់គាត់គឺលោក David Koch មានតួនាទីជាអនុប្រធានក្រុមហ៊ុន Koch ។

លោក Charles និងលោក David ម្នាក់ៗមានកម្មសិទ្ធិ ៤២% នៃក្រុមហ៊ុនផលិត។ បងប្អូនទាំងពីរនាក់បានទទួលមរតកអាជីវកម្មពីឪពុករបស់ពួកគេគឺលោក Fred C. Koch បន្ទាប់មកបានពង្រីកអាជីវកម្ម។ ដែលពាក់ព័ន្ធនៅក្នុងការចម្រាញ់ប្រេង និងសារធាតុគីមីរបស់ក្រុមហ៊ុនឧស្សាហកម្ម Koch។

ឥឡូវនេះបានរួមបញ្ចូលទាំងឧបករណ៍ និងបច្ចេកវិទ្យាត្រួតពិនិត្យដំណើរការនៃ polymers និង fibers និងសារធាតុរ៉ែ ជី ការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្ម ផលិតផលព្រៃឈើ​ និងអ្នកប្រើប្រាស់ និងការចិញ្ចឹមសត្វ។ អាជីវកម្មនេះផលិតនូវម៉ាកល្បី ៗ ជាច្រើនប្រភេទដូចជាកំរាលព្រំ Stainmaster យីហោ Lycra នៃសរសៃ spandex ជាលិកា Quilted Northern និង Dixie Cup ។

នេះបើយោងតាមការស្ទង់មតិរបស់ទស្សនារដ្តី Forbes ឆ្នាំ ២០១០ បានឱ្យដឹងថាក្រុមហ៊ុន Koch គឺជាក្រុមហ៊ុនឯកជនដ៏ធំបំផុតទី ២ ដែលរកចំណូលបាននៅសហរដ្ឋអាមេរិក។ កាលពីខែកុម្ភៈ ឆ្នាំ ២០១៤ លោក Charles ត្រូវបានចាត់ចំណាត់ថ្នាក់ជាអ្នកមានជាងគេទី ៩ នៅលើពិភពលោកដោយរបាយការណ៍ Hurun ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៦ ពាន់លានដុល្លារ។

កាលពីខែ តុលា ឆ្នាំ ២០១២ គាត់ត្រូវបានគេចាត់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី ៦ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៤ ពាន់លានដុល្លារអាមេរិក – យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg និងត្រូវបានជាប់ចំណាត់ថ្នាក់ទី ១៨ នៅលើបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ឆ្នាំ ២០១១ (និងទី ៤ នៅលើ Forbes 400) ដោយមានទឹកប្រាក់ប្រមាណ ២៥ ពាន់លានដុល្លារដែលទទួលបានពីភាគហ៊ុន ៤២% របស់គាត់នៅក្នុងក្រុមហ៊ុននៃឧស្សាហកម្ម Koch ។ លោក Charles បានបោះពុម្ភសៀវភៅចំនួន ៣ ក្បាលដែលនិយាយលម្អិតអំពីទស្សនវិជ្ជាអាជីវកម្មរបស់គាត់គឺការជោគជ័យសម្រាប់ការគ្រប់គ្រងទីផ្សារ និងផលចំណេញល្អៗ។

លោក Charles បានគាំទ្រដល់អង្គការដែលផ្តោតលើទីផ្សារដោយសេរីមួយចំនួនរួមមានវិទ្យាស្ថានសម្រាប់ការសិក្សា humane និងមជ្ឈមណ្ឌល Mercatus នៅសាកលវិទ្យាល័យ George Mason ។ គាត់ក៏បានចូលរួមចំណែកដល់គណបក្សសាធារណរដ្ឋ និងបេក្ខជនក្រុមសេរីនិយម និងស្ថាប័នសប្បុរសធម៌ និងវប្បធម៌ផ្សេងៗ។ គាត់ជាសហស្ថាបនិកវិទ្យាស្ថាន Cato ដែលមានមូលដ្ឋាននៅទីក្រុង Washington ។ តាមរយៈ Koch Cultural Trust ដែលត្រូវបានបង្កើតឡើងដោយប្រពន្ធរបស់គាត់គឺលោកស្រី Elizabeth ក្នុងគ្រួសារ Koch ក៏បានឧបត្ថម្ភថវិកាដល់គម្រោងសិល្បៈ និងសិល្បករច្នៃប្រឌិតផងដែរ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply