លោក Christoffel F. Hendrik Wiese កើតនៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ១៩៤១ គាត់គឺជាពាណិជ្ជករអាហ្វ្រិកខាងត្បូង។
ជីវិតដំបូង៖
លោក Christoffel Wiese បានសិក្សានៅវិទ្យាល័យ Paarl Boys នៅតំបន់ Cape ខាងលិចនៃអាហ្វ្រិកខាងត្បូង។ គាត់បានចូលរៀននៅសាកលវិទ្យាល័យ Stellenbosch ជាកន្លែងដែលគាត់បានទទួលបានបរិញ្ញាបត្រ BA និង LLB ។
អាជីព៖
បន្ទាប់ពីគាត់បានចូលរៀននៅសាកលវិទ្យាល័យលោក Christoffel បានអនុវត្តច្បាប់នៅឯ Cape Bar អស់រយៈពេលជាច្រើនឆ្នាំមុនពេលធ្វើការជានាយកនៅ Pepkor។ ក្រោមការដឹកនាំរបស់គាត់ Shoprite បានចាប់ផ្តើមជាខ្សែសង្វាក់ផ្សារទំនើបចំនួន ៨ នៅ Cape Town ដែលត្រូវបានទិញក្នុងតម្លៃ ១ លាន Rand (ស្មើនឹង ១២២,០០០ ដុល្លារអាមេរិក) ដែលបានរីកចម្រើនទៅជាជំនួញមួយរាប់ពាន់លានដុល្លារដោយសារតែការទិញផ្សេងៗ និងយុទ្ធសាស្ត្រពង្រីកដែលបានធ្វើឡើងក្នុងរយៈពេល ៣០ ឆ្នាំដំបូង។
បន្ទាប់ពីដើរតួក្នុងការជួយ Shoprite ដែលទទួលបានអ្នកចែកចាយ Senta។ លោក Christoffel បានចាប់ផ្តើមពង្រីកអាជីវកម្មរបស់គាត់ទៅទីតាំងថ្មីសម្រាប់ហាងលក់ទំនិញនៅ Shoprite ។ គាត់ក៏បានទិញ OK OK Bazaars ពីអាហ្រ្វិកខាងត្បួងនៅឆ្នាំ ១៩៩៧ ។ ការបញ្ចូលផ្សារទំនើបចំនួន ១៥៧ និងហាងលក់គ្រឿងសង្ហារិមចំនួន ១៤៦ កន្លែងដល់ក្រុមហ៊ុន និងបន្ថែមការងារដល់តំបន់នោះ។ ក្នុងឆ្នាំ ២០១១ ហាង Wiese’s Shoprite ត្រូវបានគេចាត់ទុកថាជាម៉ាកដែលពេញនិយមបំផុតទី ៦ ដែលមានយីហោមានតម្លៃខ្ពស់ជាងគេលំដាប់ទីបីក្នុងការលើកស្ទួយសហគមន៍នៅអាហ្វ្រិកខាងត្បូង។
បន្ថែមពីលើ Shoprite គាត់មានហាងលក់សាជីវកម្មច្រើនជាង ១២០០ ក្រោមឈ្មោះផ្សេងៗ។ ភាគហ៊ុនរបស់ Shoprite បានកើនឡើង ៥០ ភាគរយនៅលើផ្សារភាគហ៊ុននៅអាហ្វ្រិកខាងត្បូងចាប់ពីខែ មីនា ឆ្នាំ ២០១១ ដល់ខែ មីនា ឆ្នាំ ២០១២ ដោយក្រុមហ៊ុន Wiese ដែលរកប្រាក់ចំណេញបាន ១,៥ ពាន់លានដុល្លារ។
លោក Christoffel មានទ្រព្យសម្បត្តិសរុបប្រមាណ ៦,៨ ពាន់លានដុល្លារ និងជានាយកប្រតិបត្តិនៃហាងលក់រាយយក្សនៅអាហ្វ្រិកខាងត្បូង។ គាត់បានក្លាយជាប្រធានក្រុមហ៊ុន Invicta Holdings Limited ចាប់តាំងពីឆ្នាំ ២០០៦។ ហើយគាត់បានក្លាយជាអ្នកជំនួញដ៏ជោគជ័យបំផុតលំដាប់ទី ១១ នៅក្នុងវិស័យឧស្សាហកម្មដែលបានជ្រើសរើស និងជាមនុស្សម្នាក់ជោគជ័យបំផុតទី ៦៩ ក្នុងប្រវត្តិសាស្ត្រនៅអាហ្វ្រិកខាងត្បូង។
គាត់គឺជាម្ចាស់ក្រុមហ៊ុន Pepkor ៤៤% ចាប់តាំងពីក្លាយជាប្រធាននៅទីនោះក្នុងឆ្នាំ ១៩៨១ និងចាប់ផ្តើមជានាយកប្រតិបត្តិសម្រាប់ហាងលក់រាយ Pep ពីឆ្នាំ ១៩៦៧ ដល់ ១៩៧៣។ ក្រុមហ៊ុន Pepkor គឺជាហាងលក់បញ្ចុះតម្លៃមួយនៅអាហ្វ្រិកខាងត្បូងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ ។ នៅវាលខ្សាច់ Kalahari និងជាអ្នកផលិតស្រាដែលមានកេរ្តិ៍ឈ្មោះ – Lourensford Estate ដែលគាត់ជាម្ចាស់កម្មសិទ្ធិ។
គាត់គឺជាអ្នកមានបំផុតទី ៣៦៧ នៅលើពិភពលោក និងជាអ្នកមានបំផុតទី ៣ នៅអាហ្វ្រិកខាងត្បូង។ នៅ Cape Town Sakekamer គាត់ទទួលបានពានរង្វាន់ជាអ្នកដឹកនាំអាជីវកម្មប្រចាំឆ្នាំខណៈក្រុមប្រឹក្សាផ្សារទំនើបអាហ្វ្រិកខាងត្បូងផ្តល់រង្វាន់ឱ្យគាត់ជាមួយអ្នកត្រួសត្រាយដ៏ល្បីល្បាញនៃពានរង្វាន់សតវត្សរ៍ទី ២០ ។
នៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៥ មានសេចក្តីរាយការណ៍ថាក្រុមហ៊ុន Virgin Group និងម្ចាស់ភាគហ៊ុនឯកជនរបស់ពួកគេបានលក់ភាគហ៊ុន Virgin Active ចំនួន ៨០% ទៅឱ្យក្រុមហ៊ុនវិនិយោគអាព្រិចខាងត្បូងដែលមានឈ្មោះថា Wiese ។ តម្លៃលក់នឹងមានចំនួន ៦៨២ លានផោនសម្រាប់ភាគហ៊ុន ៨០% ដែលធ្វើឱ្យអាជីវកម្មមានតម្លៃ ១,៣ ពាន់លានផោនរួមទាំងបំណុលហើយប្រតិបត្តិការនេះគួរតែត្រូវបានបញ្ចប់នៅរដូវក្តៅឆ្នាំ ២០១៥។
ហើយក្រុមហ៊ុននឹងបន្តប្រតិបត្តិការក្រោមយីហោ Virgin Active ។គិតត្រឹមខែ សីហា ឆ្នាំ ២០១៦ ក្រុមហ៊ុន Steinhoff អន្តរជាតិដែលជាក្រុមហ៊ុនគ្រឿងសង្ហារិមដែលមានទឹកប្រាក់ ២២ ពាន់លានដុល្លារដែលដឹកនាំដោយលោក Christo Wiese ដែលជាប្រធាន និងជាម្ចាស់ភាគហ៊ុនធំជាងគេនៅអាហ្វ្រិកខាងត្បូង ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)