លោក Barry Lam កើតនៅឆ្នាំ ១៩៤៩ នៅទីក្រុង Shanghai ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Quanta Computer ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃឈានមុខគេនៅទូទាំងពិភពលោក។ គាត់ក៏ជាអ្នកឧបត្ថម្ភដ៏សំខាន់ផ្នែកខាងសិល្បៈ និងជាសប្បុរសជនឈានមុខគេនៅក្នុងវិស័យវប្បធម៌ និងការអប់រំផងដែរ។
នៅក្នុងឆ្នាំ ២០១១ ទស្សនាវដ្តី Forbes បានដាក់ឈ្មោះ Barry Lam ថាជាអ្នកមានបំផុតលំដាប់ទី ៣៧៦ នៅលើពិភពលោក និងជាអ្នកមានជាងគេលំដាប់ទី ៦ នៅតៃវ៉ាន់ដែលមានទ្រព្យសម្បត្តិប្រមាណ ៣ ពាន់លានដុល្លារ។ នៅក្នុងឆ្នាំ ២០១២ គាត់ត្រូវបានគេលើកឡើងថាជាអ្នកមានបំផុតលំដាប់ទី ២៩៦ នៅលើពិភពលោក និងជាអ្នកមានជាងគេទី ៥ នៅតៃវ៉ាន់ដែលមានទ្រព្យសម្បត្តិប្រមាណ ៤,២ ពាន់លានដុល្លារ។
លោក Barry Lam កើតនៅទីក្រុងសៀងហៃហើយធំទ្បើងនៅទីក្រុងហុងកុង។ ឪពុករបស់គាត់គឺជាគណនេយ្យករនៅក្លឹបហុងកុង។ គាត់បានសិក្សាផ្នែកវិស្វកម្មនៅតៃវ៉ាន់ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិតៃវ៉ាន់ជាមួយនឹងបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី។ នៅឆ្នាំ ១៩៧៣ គាត់នឹងអតីតមិត្តរួមថ្នាក់មួយចំនួនបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Kinpo Electronics (zh) ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនគិតលេខដោយដៃ។
ក្នុងនាមជាប្រធានក្រុមហ៊ុនគាត់បានសាងសង់វាទៅជាក្រុមហ៊ុនផលិតម៉ាស៊ីនគិតលេខដ៏ធំបំផុត។ នៅចុងទសវត្សឆ្នាំ ១៩៨០ គាត់បានជឿជាក់ថាកុំព្យួទ័រយួរដៃនឹងក្លាយជាផលិតផលធំបន្ទាប់។ គាត់បានចាកចេញពីក្រុមហ៊ុន Kinpo និងបានបង្កើតក្រុមហ៊ុន Quanta Computer នៅឆ្នាំ ១៩៨៨ ។ គាត់បានរកប្រាក់ចំណូលចាប់ពី ៧៧៧ ពាន់លានដុល្លារជាប្រាក់តៃវ៉ាន់ និងនៅក្នុងឆ្នាំ ២០០៧ ២៣,៧ ពាន់លានដុល្លារ។
លោក Barry Lam ត្រូវបានគេទទួលស្គាល់ថាជាផ្នែកមួយនៃក្រុមហ៊ុន Quanta Computer ដែលជាអ្នកឈានមុខគេផ្នែកវិស័យបច្ចេកវិទ្យាខ្ពស់។ ដែលអ្នកខ្លះចាត់ទុកថាជាការរួមបញ្ចូលគ្នានៃទេពកោសល្យវិស្វកម្មដោយមានភាពច្នៃប្រឌិត និងជំនាញ។ គាត់បានបង្កើតក្រុមហ៊ុន Quanta Computer ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់បំផុតមួយនៅទូទាំងពិភពលោក។ នៅក្នុងឆ្នាំ ២០០៦ ទស្សនាវដ្តីបានទទួលស្គាល់ថាក្រុមហ៊ុន Quanta Computer ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន Fortune Global 500 ។
ហើយនៅឆ្នាំ ២០០៧ នៅក្នុងទស្សនាវដ្តី Forbes លោក Barry Lam បានជាប់ចំណាត់ថ្នាក់លេខ ១៥ ក្នុងចំណាត់ថ្នាក់របស់ក្រុមហ៊ុនកុំព្យូទ័រយួរដៃដែលទទួលបានការកោតសរសើរខ្លាំងបំផុតនៅលើពិភពលោកដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ក្រុមហ៊ុនតៃវ៉ាន់។
ក្រុមហ៊ុនកុំព្យូទ័រ Quanta បានរចនាម៉ូត និងផលិតសម្រាប់អតិថិជនដូចជាម៉ាក Apple Inc, Compaq, Dell, Gateway, BlackBerry Ltd. , Hewlett-Packard, Alienware, Cisco Systems, Fujitsu, Gericom, Lenovo, LG, Maxdata, MPC, Sharp Corporation, Siemens, Sony, Sun Microsystems និង Toshiba ។ វាជាក្រុមហ៊ុនមួយដែលបានផលិតកុំព្យូទ័រយួរធំជាងគេបំផុតនៅទូទាំងពិភពលោក។ ហើយក្រុមហ៊ុនកុំព្យូទ័រ Quanta ក៏បានធ្វើពិពិធកម្មទៅជាម៉ាស៊ីនមេដែលបានផ្ទុកទិន្នន័យ និងស្ថានីយបង្ហាញគ្រីស្តាល់រាវផងដែរ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)