Posted on Leave a comment

លោកស្រីមហាសេដ្ឋី Sara Blakely ជាស្ថាបនិករបស់ក្រុមហ៊ុន Spanx ដែលជាក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់នៅសហរដ្ឋអាមេរិក

លោកស្រី Sara Blakely កើតនៅថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ១៩៧១ ជាអ្នកជំនួញជនជាតិអាមេរិក និងជាស្ថាបនិករបស់ក្រុមហ៊ុន Spanx ដែលជាក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ដែលបានបង្កើតឡើងនៅ  Atlanta រដ្ឋ Georgia ។

ក្នុងឆ្នាំ ២០១២ លោកស្រី Blakely ត្រូវបានគេបញ្ចូលឈ្មោះរបស់គាត់ទៅក្នុងបញ្ជីប្រចាំឆ្នាំរបស់ទស្សនាវដ្តី “Time” ដែលមានឥទ្ធិពលបំផុតទាំងក្នុងចំណោមមនុស្ស ១០០ នាក់នៅលើពិភពលោក។ នៅឆ្នាំ ២០១៤ អ្នកស្រីត្រូវបានចុះក្នុងបញ្ជីជាស្ត្រីម្នាក់ដែលមានឥទ្ធិពលបំផុតទី ៩៣ នៅលើពិភពលោកដោយទស្សនាវដ្តី Forbes ។

ជីវិតដំបូង៖

លោកស្រី Blakely កើតនៅថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ១៩៧១ នៅទីក្រុង Clearwater រដ្ឋ Florida ។ អ្នកស្រីបានចូលរៀននៅវិទ្យាល័យ Clearwater និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរដ្ឋ Florida ដោយទទួលបានសញ្ញាប័ត្រផ្នែកទំនាក់ទំនងជាកន្លែងដែលអ្នកស្រីជាសមាជិកម្នាក់នៃ Delta sorority ។

អាជីពដំបូង

លោកស្រី Blakely មានផែនការចង់ក្លាយជាមេធាវីបន្ទាប់ពីបានធ្វើការប្រលងចូលនៅសាលាច្បាប់។ តែផ្ទុយទៅវិញអ្នកស្រីបានទទួលយកការងារមួយនៅឯ Walt Disney World នៅតំបន់ Orlando រដ្ឋ Florida ដែលគាត់ធ្វើការបានរយះពេល ៣ ខែផងដែរ។

អ្នកស្រីក៏ធ្លាប់ធ្វើការជាតារាកំប្លែងដ៏លេចធ្លោក្នុងអំឡុងពេលនោះផងដែរ។ ហើយអ្នកស្រីក៏ធ្លាប់បានបំពេញការងារខ្លីៗរបស់គាត់នៅ Disney ផងដែរ។ លោកស្រី Blakely បានទទួលយកការងារមួយជាមួយក្រុមហ៊ុនផ្គត់ផ្គង់ការិយាល័យ Danka ជាកន្លែងដែលគាត់បានលក់គ្រឿងម៉ាស៊ីនទូរសារមួយកន្លែង។ ហើយអ្នកស្រីទទួលបានភាពជោគជ័យក្នុងការលក់ហើយគាត់ត្រូវបានគេតំឡើងឋានៈជាគ្រូបណ្តុះបណ្តាលថ្នាក់ជាតិនៅអាយុ ២៥ ឆ្នាំ។

បច្ចុប្បន្នទ្រព្យសម្បត្តិសុទ្ធរបស់អ្នកស្រី Sara Blakely ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ១,០៦ ពាន់លានដុល្លារ។ ភ័ព្វសំណាងរបស់អ្នកស្រីបានមកពីការខិតខំប្រឹងប្រែងនឹងសភាវគតិសហគ្រិន។ នេះបើយោងតាម ​​Business Insider បានឱ្យដឹងថាអ្នកស្រី Blakely បានចាប់ផ្តើមដំណើររបស់គាត់តាំងពីនៅក្មេងបន្ទាប់ពីបានបង្កើតផ្ទះខ្មោចលង។

ប្រភព៖ ​Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply