លោក Stephen McConnell “ Steve” Case កើតនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ១៩៥៨ គាត់គឺជាសហគ្រិន និងជាអ្នកវិនិយោគ និងជាអ្នកជំនួញជនជាតិអាមេរិក។ គាត់ត្រូវបានគេស្គាល់ថាជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន America Online (AOL) ។
ចាប់តាំងពីលោក Steve បានចូលនិវត្តន៍ដែលជាប្រធានក្រុមហ៊ុន AOL Time Warner ក្នុងឆ្នាំ ២០០៣ គាត់បានបណ្តាក់ទុនក្នុងការចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់ និងដំណាក់កាលរីកចម្រើនតាមរយៈក្រុមហ៊ុនបណ្តាក់ទុន និងវិនិយោគដែលមានឈ្មោះថា Revolution LLC ។ ចក្ខុវិស័យសហគ្រិនសម្រាប់នៅថ្ងៃអនាគតដែលបានក្លាយជាសៀវភៅលក់ដាច់បំផុតនៅ New York Times នៅឆ្នាំ ២០១៦ ។
លោក Steve ជាអ្នកគាំទ្រភាពជាសហគ្រិនភាព និងការច្នៃប្រឌិតថ្មីតាមរយៈការធ្វើដំណើរតាមដងផ្លូវ Rise of the Rest និងមូលនិធិ Case ។ ហើយគាត់ក៏បានបម្រើការជាឯកអគ្គរដ្ឋទូតប្រធានាធិបតីសម្រាប់ភាពជាសហគ្រិនភាពសកល (PAGE) និងជាសមាជិកនៃក្រុមប្រឹក្សាការងារ និងការប្រកួតប្រជែងរបស់លោកបារ៉ាក់អូបាម៉ាផងដែរ។ ម្យ៉ាងវិញទៀគាត់ក៏បានបម្រើការនៅក្រុមប្រឹក្សាជាតិប្រឹក្សាយោបល់ស្តីពីការច្នៃប្រឌិតនិងសហគ្រិនភាព (NACIE) ។ លោក Steve ជាប្រធានក្រុមហ៊ុន UP Global ដែលជាអង្គការមិនរកប្រាក់ចំណេញដែលបានផ្តោតលើការជំរុញសហគមន៍ និងសហគ្រាសឲ្យមានរឹងមាំហើយថ្មីៗនេះត្រូវបានទិញដោយក្រុមហ៊ុន TechStars ។
នេះបើយោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោកSteve មានទ្រព្យសម្បត្តិសរុបប្រមាណ ១,៤ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៣ ។ ហើយឈ្មោះលោកSteve បានជាប់ចំណាត់លេខ ១០៣១ នៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes លេខ ៣៤៤ នៅសហរដ្ឋអាមេរិក និងលេខ ២៨៥ ក្នុងបញ្ជី Forbes ៤០០ ក្នុងឆ្នាំ ២០១២។ ហើយគាត់ត្រូវបានគេស្គាល់ថាជាអតីតនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន America Online (AOL) ។
លោក Stephen McConnell កើតនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ១៩៥៨ នៅតំបន់ Honolulu រដ្ឋ Hawaii គាត់បានបញ្ចប់ការសិក្សានៅសាលា Punahou ឯកជនមួយនៅឆ្នាំ ១៩៧៦ និងបានចូលរួមក្នុងវិហារសាសនាចក្រកណ្តាល។ នៅឆ្នាំ ១៩៨០ លោកSteve បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Williams នៅក្នុងទីក្រុង Williamston រដ្ឋ Massachusetts ជាមួយនឹងបរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ។
បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនឹងបានធ្វើការអោយក្រុមហ៊ុន Procter & Gamble, Pizza Hut និងក្រុមហ៊ុនសាជីវកម្ម និងសេវាកម្មកុំព្យូរទ័រ Quantum ។ លោកSteve បានផ្តោតការបង្កើតកម្មវិធីតាមសហគមន៍ និងយុទ្ធសាស្ត្ររបស់គាត់។ ហើយនៅឆ្នាំ ២០០២ ក្រុមហ៊ុនរបស់គាត់មានអតិថិជនចំនួន ២៦,៧ លាននាក់។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)