Posted on Leave a comment

លោកមហាសេដ្ឋី Louis Bacon ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Moore Capital Management ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារពាណិជ្ជកម្ម

លោក Louis Moore Bacon កើតនៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៥៦ គាត់គឺជាអ្នកវិនិយោគជនជាតិអាមេរិកដែលត្រូវបានស្គាល់ថាជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងជាសប្បុរសជន។ បច្ចុប្បន្នគាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Moore Capital Management ។

យោងតាមទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ១,៨១ ពាន់លានដុល្លារអាមេរិកធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតទី ៣៧៤ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes 400 គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០១៧ ។

ជីវិតដំបូង និងការអប់រំ៖

លោក Louis កើតនៅតំបន់ Raleigh រដ្ឋ North Carolina។ ឪពុករបស់គាត់ឈ្មោះលោក Zachary Bacon Jr បានបង្កើតក្រុមហ៊ុនអចលនទ្រព្យ Bacon & Co ហើយក្រោយមកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងលើផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន Prudential Financial និងក្រុមហ៊ុន Merrill Lynch នៅរដ្ឋ North Carolina ។

លោក Louis បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Episcopal នៅក្នុងទីក្រុង Alexandria រដ្ឋ Virginia ។ ហើយគាត់បានចូលរៀននៅមហាវិទ្យាល័យ Middlebury នៅក្នុងរដ្ឋ Vermont ជាកន្លែងដែលគាត់បានទទួលបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអាមេរិចដែលបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៧៩។ លោក Louis បានធ្វើការនៅឯក្រុមហ៊ុន Walter N. Frank & Co ក្នុងអំឡុងពេលរដូវក្តៅនៃឆ្នាំសិក្សានៅមហាវិទ្យាល័យរបស់គាត់។ ក្រោយមកគាត់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅសាលាពាណិជ្ជកម្មកូឡុំបៀនៅក្នុងឆ្នាំ ១៩៨១ ។

ខណៈពេលដែលនៅកូឡុំបៀគាត់បានធ្វើការជួញដូរទំនិញដោយប្រើប្រាក់កម្ចីការប្រាក់ទាបដែលគាត់បានទទួល។ ហើយនៅក្នុងអំឡុងពេលឆមាសទី ៣ គាត់បានបាត់បង់លុយហើយគាត់ត្រូវបានបង្ខំឱ្យខ្ចីប្រាក់ពីឪពុករបស់គាត់ដើម្បីបង់ជាចាំបាច់។ បន្ទាប់មកគាត់បានរកប្រាក់ចំណេញនៅក្នុងឆមាសទីបួនដែលបានមកពីការជួញដូរទំនិញរបស់គាត់។

អាជីព និងការវិនិយោគ៖

បន្ទាប់ពីទទួលបានទទួលសញ្ញាប័ត្រផ្នែកអនុបណ្ឌិតលោក Louis បានចូលរួមក្នុងកម្មវិធីលក់ និងជួញដូរទំនិញនៅក្នុងក្រុមហ៊ុន Bankers Trust ។ ហើយក្រោយមកគាត់បានចាកចេញពីក្រុមហ៊ុននឹងបានត្រលប់ទៅក្រុមហ៊ុន Walter N. Frank & Co ដែលជាកន្លែងគាត់ធ្វើពាណិជ្ជកម្មរូបិយប័ណ្ណ។ បន្ទាប់មកគាត់មានការងារធ្វើនៅ New Cotton Exchange។ ក្រោយមកលោក Louis បានធ្វើការជាឈ្មួញកណ្តាល និងជាអ្នកជួញដូរទំនិញនៅក្នុងក្រុមហ៊ុន Shearson Lehman Brothers ហើយនៅទីបំផុតគាត់បានក្លាយជាអនុប្រធានជាន់ខ្ពស់ដែលជាអ្នកគ្រប់គ្រងផ្នែកទីផ្សារពាណិជ្ជកម្ម។

នៅឆ្នាំ ១៩៨៧ លោក Louis បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Remington Trading Partners ហើយការស្វែងយល់ពីទីផ្សាររបស់គាត់បានអនុញ្ញាតឱ្យគាត់រកប្រាក់ចំណេញនៅក្នុងកំឡុងពេលទីផ្សារកំពុងជាប់គាំង និងការស្ទុះងើបឡើងវិញជាបន្តបន្ទាប់។ នៅឆ្នាំ ១៩៨៩ លោក Louis បានប្រើនាមឈ្មោះរបស់គាត់ក្នុងការបង្កើតក្រុមហ៊ុន Moore Capital Management LLC ។ ហើយនៅឆ្នាំ ១៩៩០ គាត់បានបង្កើតក្រុមហ៊ុន Moore Global ដែលបានវិនិយោគដោយប្រើទឹកប្រាក់ ចំនួន ២៥០០០ ដុល្លារដែលបានទទួលពីគ្រួសាររបស់គាត់។

ទ្រព្យសម្បត្តិ៖ Louis Bacon

នៅឆ្នាំ ២០០៦ ទស្សនាវដ្តី Forbes បានដាក់ឈ្មោះលោក Louis ថាជាអ្នកមានបំផុតទី ៧៤៦ នៅលើពិភពលោកហើយក្នុងឆ្នាំ ២០១១ គាត់ត្រូវបានចុះបញ្ជីជាអ្នកមានបំផុតទី ៧៣៦ ។ ក្នុងឆ្នាំ ២០១០ កាសែត Denver Post បានរាយការណ៍ថាទឹកប្រាក់របស់លោក Louis មានចំនួន ១,៦ ពាន់លានដុល្លារដែលត្រូវបានគេបានចាត់គាត់ថាជាអ្នកមានបំផុតទី ២៣៨ នៅសហរដ្ឋអាមេរិក។ កាលពីខែ មីនា ឆ្នាំ ២០១០ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់លោក Louis មានចំនួន ១,៥ ពាន់លានដុល្លារ និងជាអ្នកមានបំផុតទី ៦៥៥ នៅលើពិភពលោក។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply