Posted on Leave a comment

លោកមហាសេដ្ឋី Richard Hayne ជានាយកប្រតិបត្តិក្រុមហ៊ុន Urban Outfitters ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់នៅសហរដ្ឋអាមេរិក

លោក Richard Hayne កើតនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ១៩៤៧ គាត់គឺជានាយកប្រតិបត្តិក្រុមហ៊ុន Urban Outfitters ដែលជាក្រុមហ៊ុនលក់សម្លៀកបំពាក់នៅសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ ១៩៧៦ លោក Hayne គឺជានាយកប្រតិបត្តិក្រុមហ៊ុន Urban នៅពេលលោក Glen Senk បានចូលនិវត្តន៍នៅក្នុងឆ្នាំ ២០១២ ។

លោក Hayne មានទ្រព្យសម្បត្តិចំនួន ១,៨ ពាន់លានដុល្លារដែលជាអ្នកមានបំផុតលំដាប់ទី ២៦២ នៅសហរដ្ឋអាមេរិក។ នេះបើយោងតាមចំណាត់ថ្នាក់លេខ ៤៨ របស់ទស្សនាវដ្តី Forbes បានអោយដឹងកាលពីឆ្នាំ ២០០៨ គាត់ស្ថិតនៅលើចំណាត់ថ្នាក់លេខ ៤០០ ។ ហើយឈ្មោះរបស់គាត់ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីអ្នកមានបំផុតទាំង ៤០ នាក់នៅក្នុងរដ្ឋ Pennsylvania ។ លោក Hayne បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ  Lehigh នៅក្នុងឆ្នាំ ១៩៦៩ ដែលមានសញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្ត។

អាជីព៖

លោក Hayne បានបង្កើតក្រុមហ៊ុន Urban Outfitters, Inc នៅក្នុងឆ្នាំ ១៩៧០ ជាមួយអតីតភរិយារបស់គាត់គឺលោកស្រី Judy Wicks ហើយពួកគេទាំងពីនេះបានលែងលះគ្នា។ សព្វថ្ងៃនេះក្រុមហ៊ុននេះបានដំណើរការហាងជាង ៤០០ ស្ថិតក្រោមម៉ាកយីហោចំនួន ៤ គឺ Urban Outfitters, Free People, Anthropologie និង Terrain ដែលមានហាងលក់នៅ Westport, Connecticut និង Glen Mills រដ្ឋ Pennsylvania ។

លោក Hayne បានបើកហាងលក់សម្លៀកបំពាក់ដំបូងមួយជាមួយភរិយារបស់គាត់នៅពាក់កណ្តាលទសវត្សឆ្នាំ ៧០ ក្បែរសាកលវិទ្យាល័យផេនស៊ីលវេនៀដោយបានចំណាយត្រឹមតែ ៤០០០ ដុល្លារប៉ុណ្ណោះ។ សព្វថ្ងៃនេះក្រុមហ៊ុន Urban Outfitters គឺជាក្រុមហ៊ុនចែកចាយលក់សម្លៀកបំពាក់នៅទូទាំងប្រទេសសហរដ្ឋអាមេរិកដែលមានទីតាំងជាង ២០០ ទីតាំង និងមានប្រាក់ចំណូលជាង ៣ ពាន់លានដុល្លារ។

លោក Hayne គឺជាប្រធានក្រុមហ៊ុន Urban Outfitter ដែលបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០១២ បន្ទាប់ពីអតីតនាយកប្រតិបត្តិគឺលោក Glen Senk ដែលបានចាកចេញទៅបើកហាងលក់គ្រឿងអលង្ការ និងផលិតនាឡិកាជាមួយលោក David Yurman ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ។ លោក Hayne ត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង ៤០ នាក់នៅក្នុងរដ្ឋផេនស៊ីលវេនៀសហរដ្ឋអាមេរិក។ បច្ចុប្បន្នគាត់កំពុងបានបម្រើការជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Urban Outfitters ដែលជាខ្សែសង្វាក់លក់សម្លៀកបំពាក់ដ៏ធំជាងគេមួយនៅសហរដ្ឋអាមេរិក។

ចាប់តាំងពីឆ្នាំ ១៩៧៦ លោក Hayne បានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន។​ ហើយការចូលនិវត្តន៍របស់លោក Glen Senk  បានដឹកនាំលោក Hayne ឱ្យធ្វើជាប្រធានក្រុមហ៊ុននៅខែ មករា ឆ្នាំ ២០១២ ។ ក្រុមហ៊ុនUrban Outfitters ត្រូវបានបង្កើតឡើងដោយលោក Richard Hayne នៅក្នុងឆ្នាំ ១៩៧០ រួមជាមួយអតីតប្រពន្ធរបស់គាត់ឈ្មោះលោកស្រី Judy Wicks ។

ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុននេះកំពុងប្រតិបត្តិការនៅតាមហាងជាង ២០០ ក្រោមម៉ាកយីហោល្បីៗចំនួន ៣ គឺ Anthropologie, Urban Outfitters និង Free People ។ នេះបើយោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Richard Hayne មានទ្រព្យសម្បត្តិសរុបប្រមាណ ១,២៤ ពាន់លានដុល្លារកាលពីខែ ឧសភា ឆ្នាំ ២០១៦ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply