Posted on Leave a comment

លោកមហាសេដ្ឋី Jeffrey Lorberbaum ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Calhoun ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតកំរាលព្រំ Mohawk

លោក Jeffrey Lorberbaum កើតនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៩៥៤ គាត់គឺជាមហាសេដ្ឋីជនជាតិអាមេរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Calhoun ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតកំរាលព្រំ Mohawk ដែលមានមូលដ្ឋាននៅ Georgia ដែលជាក្រុមហ៊ុនជាន់ខ្ពស់ដ៏ធំបំផុតមួយនៅលើពិភពលោក ។

ជីវិតដំបូង និងការអប់រំ៖

នៅឆ្នាំ ១៩៥៧ ឪពុកម្តាយរបស់គាត់បានបង្កើតក្រុមហ៊ុន Aladdin Mills, Inc នៅទីក្រុង Dalton រដ្ឋ Georgia ។ ក្រុមហ៊ុនឧស្សាហកម្ម Aladdin បានផលិតកំរាលព្រំនៅក្នុងទសវត្សឆ្នាំ ១៩៧០ ហើយបានពង្រីកខ្លួនទៅជាអាជីវកម្មផលិតកំរាលព្រំដ៏ធំជាងគេមួយនៅក្នុងប្រទេស។ លោក Jeffrey មានបងស្រីម្នាក់ឈ្មោះ Suzanne Helen មកពី Denver និងមានបងប្រុសម្នាក់ឈ្មោះ Mark Lorberbaum នៅទីក្រុង Miami ។ លោក Jeffrey បានបញ្ចប់បរិញ្ញាប័ត្រ B.A. ពីសាកលវិទ្យាល័យ Denver ។

អាជីព៖

លោក Jeffrey បានចូលរួមនៅក្នុងអាជីវកម្មរបស់គ្រួសារគាត់ដែលជាក្រុមហ៊ុនផលិតកំរាលព្រំ Aladdin Mills ក្នុងឆ្នាំ ១៩៧៦។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Denver ។ លោក Jeffrey បានកាន់មុខតំណែងជាអ្នកដឹកនាំជាច្រើននៅទីបំផុតគាត់បានដើរតួនាទីជាអនុប្រធានប្រតិបត្តិការពីឆ្នាំ ១៩៨៦ ដល់ ១៩៩៤។ នៅឆ្នាំ ១៩៩៤ ក្រុមហ៊ុន Aladdin បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Mohawk ដែលបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងឆ្នាំ ១៩៩២ ដោយបានបង្កើតក្រុមហ៊ុនផលិតកម្រាលឥដ្ឋដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក។ ហើយឪពុករបស់គាត់បានក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេនៅក្នុងក្រុមហ៊ុន Mohawk ។

លោក Jeffrey និងលោក Alan Lorberbaum បានចូលរួមនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Mohawk ។ ក្នុងឆ្នាំ ១៩៩៥​ លោក Jeffrey បានក្លាយជាប្រធានក្រុមហ៊ុន Mohawk ហើយនៅឆ្នាំ ២០០១ គាត់បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។ ចាប់តាំងពីពេលនោះមកគាត់បានបង្កើនប្រាក់ចំណូលចំនួន ៥,៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២ ហើយតាមរយៈការទិញដែលបានពង្រីកវិសាលភាពរបស់ក្រុមហ៊ុនទៅជាកម្រាលឥដ្ឋរឹង និងក្បឿងសេរ៉ាមិច និងកម្រាលឈើរឹងដែលបានផ្តល់លទ្ធភាពឲ្យទទួលបានភូមិសាស្ត្រថ្មី ។

ទ្រព្យសម្បត្តិ៖ Jeffrey Lorberbaum

លោក Jeffrey Lorberbaum គឺជាអ្នកជំនួញជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៦ ពាន់លានដុល្លារ។ គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្សាហកម្មផលិតកំរាលព្រំ Mohawk ដែលជាក្រុមហ៊ុនជាន់ខ្ពស់ធំបំផុតមួយនៅលើពិភពលោក ។ ហើយឈ្មោះរបស់គាត់ត្រូវដាក់ចូលទៅក្នុងបញ្ជីមហាសេដ្ឋីដែលជាអ្នកមានបំផុតចំនួន ៤០០ នាក់របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនរបស់គាត់បានកើនឡើងតម្លៃភាគហ៊ុន ១៥% នៅក្នុងក្រុមហ៊ុនឧស្សាហកម្ម Mohawk ដែលបានចុះនៅក្នុងបញ្ជី ។

លោក Jeffrey បានចាប់ផ្តើមអាជីពរបស់គាត់នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៧០ នៅពេលដែលគាត់បានចូលរួមជាមួយឪពុករបស់គាត់ ។ ក្រោយមកគាត់បានកាន់កាប់មុខជំនួញទាំងស្រុងដោយបានបម្រើការជាប្រធាន និងនាយកប្រតិបត្តិរហូតដល់បានកាន់កាប់ក្រុមហ៊ុន Aladdin និងរួមបញ្ចូលជាមួយក្រុមហ៊ុន Mohawk ក្នុងឆ្នាំ ១៩៩៤។ ហើយនៅក្នុងឆ្នាំ ២០០១ លោក Jeffrey បានកាន់តំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Mohawk ។

នៅចុងឆ្នាំ ២០១២ ក្រុមហ៊ុន Mohawk បានបង្ហាញពីការទិញក្រុមហ៊ុនផលិតក្បឿងសេរ៉ាមិចរបស់អ៊ីតាលី Marazzi Group ក្នុងតម្លៃប្រមាណ ១,៥ ពាន់លានដុល្លារ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Mohawk បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១២ ខែកន្លងមកនេះ ។

ប្រភព៖ ​Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply