Posted on Leave a comment

លោកមហាសេដ្ឋី Jensen Huang ជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតក្រាហ្វិច Nvidia

លោក Jensen Huang កើតនៅថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ១៩៦៣ ដែលជាសហគ្រិន និងជាអ្នកជំនួនជនជាតិអាមេរិក​ ។ គាត់គឺជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតក្រាហ្វិច Nvidia ។

លោក Jensen បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅរដ្ឋអូរីហ្គុនមុនពេលផ្លាស់ទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ាជាកន្លែងដែលគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យស្ទែនហ្វត ។ នៅឆ្នាំ ២០០៨ ទស្សនាវដ្តី Forbes បានចុះបញ្ជីឈ្មោះលោក Jensen ជានាយកប្រតិបត្តិដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅលំដាប់ទី ៦១ នៅក្នុងបញ្ជីនាយកប្រតិបត្តិរបស់សហរដ្ឋអាមេរិក ។

លោក Jensen បានបញ្ចប់ការសិក្សានៅវិទ្យាល័យ Aloha ដែលមានទីតាំងស្ថិតនៅជាយក្រុងខាងលិចនៃទីក្រុង Portland ។ ហើយគាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យរដ្ឋ Oregon ក្នុងឆ្នាំ ១៩៨៤ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យ Stanford ក្នុងឆ្នាំ ១៩៩២ ។

អាជីព៖

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យលោក Jensen ជាប្រធានផ្នែក Coreware at LSI Logic និងជាអ្នករចនាមីក្រូវ៉េវនៅក្នុងក្រុមហ៊ុន Advanced Micro Devices, Inc (AMD) ។ នៅថ្ងៃខួបកំណើតគម្រប់ ៣០ ឆ្នាំរបស់គាត់ក្នុងឆ្នាំ ១៩៩៣ ។លោក Jensen គឺជាសហស្ថាបនិកនៃក្រុមហ៊ុន Nvidia ហើយបច្ចុប្បន្នគាត់ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន។ ហើយគាត់បានកាន់កាប់ផ្នែកខ្លះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia ដែលមានតម្លៃប្រហែល ១,៣ ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០១៦។

សប្បុរសធម៏

លោក Jensen បានផ្តល់ប្រាក់ចំនួន ៣០ លានដុល្លារអាមេរិកដល់សាកលវិទ្យាល័យ Stanford ដែលបានសាងសង់មជ្ឈមណ្ឌលវិស្វកម្ម Jen-Hsun Huang ។ អគារនេះគឺជាអគារទី ២ នៅក្នុងចំណោមអាគារទី ៤ ដែលបានបង្កើតជាអាគារវិទ្យាសាស្ត្រ និងអាគារវិស្វកម្ម Quad ។ ហើយវាត្រូវបានរចនាដោយស្ថាបត្យករគឺលោក Boora  នៅទីក្រុង Portland រដ្ឋ Oregon ។​ លោក Jensen ទទួលបានពានរង្វាន់ដែលជាអ្នកដឹកនាំអាជីវកម្មនាំមុខគេនៃមូលនិធិ Silicon Valley ក្នុងឆ្នាំ ២០០៧ សម្រាប់ការងារនៅក្នុងពិភពសាជីវកម្ម និងសកម្មភាពមនុស្សធម៌ផងដែរ។

ទ្រព្យសម្បត្តិ៖ Jensen Huang

លោក Jensen Huang គឺជាអ្នកជំនួញ និងជាសហគ្រិនជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិចំនួន ៦,៦ ពាន់លានដុល្លារ។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅរដ្ឋអូរីហ្គុន និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យស្ទែនហ្វដ។ ហើយគាត់បានធ្វើការនៅក្នុងក្រុមហ៊ុន LSI Logic និងក្រុមហ៊ុន Advanced Micro Devices, Inc ដែលជាអ្នករចនា និងជាអ្នកផលិតមីក្រូ។

​លោក Jensen បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Nvidia ហើយនៅថ្ងៃកំណើតគម្រប់ ៣០ ឆ្នាំគាត់បានបម្រើការងារជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន។ លោក Jensen បានបរិច្ចាគប្រាក់ ៣០ លានដុល្លារដល់សាកលវិទ្យាល័យស្ទែនហ្វដដើម្បីសាងសង់មជ្ឈមណ្ឌលវិស្វកម្ម Jen-Hsun Huang និងទទួលបានពានរង្វាន់ជាអ្នកដឹកនាំអាជីវកម្មនាំមុខគេនៃមូលនិធិ Silicon Valley នៅឆ្នាំ ២០០៧ ។ ហើយគាត់បានទទួលរង្វាន់ជាច្រើនទៀតរួមមានសហគ្រិនប្រចាំឆ្នាំផ្នែកបច្ចេកវិទ្យាខ្ពស់នៃមូលនិធិ Ernst & Young ក្នុងឆ្នាំ ១៩៩៩ និងជាផ្នែកមួយនៃ EDGE 50 ក្នុងឆ្នាំ ២០១៨ ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply