លោក Ivan Glasenberg កើតនៅឆ្នាំ ១៩៥៧ គាត់គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Glencore ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម និងជាម្ចាស់អាជីវកម្មរ៉ែដ៏ធំជាងគេនៅលើពិភពលោក ។
លោក Glasenberg ជាជនជាតិអាហ្វ្រិកខាងត្បូង និងអូស្ត្រាលី ។ ហើយគាត់បានក្លាយជាពលរដ្ឋស្វ៊ីសក្នុងឆ្នាំ ២០១១ ។ គាត់ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុនរុករករ៉ែ Xstrata plc និងក្រុមហ៊ុន Minara Resources Ltd ។
ជីវតដំបូង៖
លោក Glasenberg បានកើតក្នុងត្រកូលជ្វីហ្វមួយនៅអាហ្វ្រិកខាងត្បូងនៅខែ មករា ឆ្នាំ ១៩៥៧ ។ ឪពុករបស់គាត់ឈ្មោះ Samuel Glasenberg គឺជាអ្នកផលិតទំនិញ និងនាំចូលឥវ៉ាន់ហើយម្តាយរបស់គាត់ឈ្មោះលោកស្រី Blanche ជាជនជាតិអាហ្វ្រិកខាងត្បូង ។ ក្រុមគ្រួសាររបស់គាត់រស់នៅក្នុងរដ្ឋ Illovo នៅតំបន់ Gauteng នៅក្បែរជាយក្រុង Johannesburg ។ នៅអាយុ ២០ ឆ្នាំគាត់គឺជាអត្តពលិកម្នាក់ដែលជាជើងឯកថ្នាក់ជាតិក្នុងការប្រណាំងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងអ៊ីស្រាអែល។
លោក Glasenberg មានមិត្តភក្តិម្នាក់ឈ្មោះលោក Mick Davis ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនរុករករ៉ែ Xstrata ។
លោក Glasenberg បានបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្ម និងបរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យ Witwatersrand ពីប្រទេសអាហ្វ្រិកខាងត្បូង។ ហើយគាត់បានធ្វើការនៅក្នុងក្រុមហ៊ុន Nexia Levitt Kirson ដែលជាអ្នកជំនាញគណនេយ្យករនៅក្នុងក្រុមហ៊ុនអស់រយៈពេល ៥ ឆ្នាំ ។ គាត់បានទទួលអនុបណ្ឌិតពីកម្មវិធី IBEAR នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាភាគខាងត្បូងក្នុងឆ្នាំ ១៩៨៣ ។
អាជីពធុរកិច្ច៖
លោក Glasenberg បានចូលរួមជាមួយក្រុមហ៊ុន Glencore ក្នុងឆ្នាំ ១៩៨៤ ដោយធ្វើការនៅក្នុងនាយកដ្ឋានធ្យូងថ្មនៅអាហ្វ្រិកខាងត្បូង និងអូស្ត្រាលី ។ គាត់បានគ្រប់គ្រងការិយាល័យរបស់ក្រុមហ៊ុន Glencore នៅក្នុងទីក្រុងហុងកុង និងនៅទីក្រុងប៉ីជិងពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩០ និងបានក្លាយជាប្រធាននាយកដ្ឋានធ្យូងថ្មរបស់ក្រុមហ៊ុនក្នុងឆ្នាំ ១៩៩១ ។ ហើយគាត់ត្រូវបានគេតែងតាំងជានាយកប្រតិបត្តិនៅឆ្នាំ ២០០២ ។ ក្នុងឆ្នាំ ២០០៥ យោងតាមរយះទស្សនាវដ្តី BusinessWeek បានចាត់ទុកលោក Glasenberg ថាជាឥស្សរជនដ៏សំខាន់មួយក្នុងការធ្វើជំនួញទំនិញសំងាត់របស់ក្រុមហ៊ុន Mark Rich & Co. AG ។
លោក Glasenberg ត្រូវបានចោទប្រកាន់ពីបទគេចពន្ធ និងកិច្ចព្រមព្រៀងខុសច្បាប់ជាមួយប្រទេសអ៊ីរ៉ង់ប៉ុន្តែក្រោយមកគាត់ត្រូវបានប្រធានាធិបតីអាមេរិកលោក Bill Clinton លើកលែងទោស ។ នៅខែ សីហា ឆ្នាំ ២០១១ មានរបាយការណ៍មួយបានបង្ហាញថាលោក Glasenberg បានខាតបង់ ៧៨៨ លានផោនដោយសារតម្លៃភាគហ៊ុនរបស់គាត់បានធ្លាក់ចុះប្រហែលជាង ១៣,២ ភាគរយនៅក្នុងតំបន់សេដ្ឋកិច្ចដែលធ្វើឲ្យក្រុមហ៊ុនរបស់គាត់ថយនៅសល់ ១៥,៨ ភាគរយគិតជាប្រាក់ ៤,៧ ពាន់លានផោន ។
នៅខែ កញ្ញា ឆ្នាំ ២០១១ លោក Glasenberg បានចាប់ផ្តើមទិញភាគហ៊ុនធំមួយដោយបានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Glencore stock ៥៤ លានដុល្លារបន្ថែមទៀត ។ កាលពីខែ មេសា ឆ្នាំ ២០១២ មានសេចក្ដីរាយការណ៍ថាលោក Glasenberg បានកាន់កាប់ភាគហ៊ុនជាង ១៥ ភាគរយរបស់ក្រុមហ៊ុន Glencore ដោយចាត់ទុកគាត់ជាមហាសេដ្ឋីរ៉ែម្នាក់ដែលមានជាងគេនៅលំដាប់ទី ២០។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ៧,៣ ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិ៖ Ivan Glasenbergនាយកប្រតិបត្តិក្រុមហ៊ុន Glencore ដែលជាក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ពិភពលោកគឺលោក Ivan Glasenberg មានទ្រព្យសរុបប្រមាណ ៥,១១ ពាន់លានដុល្លារគិតត្រឹមខែ មីនា ឆ្នាំ ២០១៧ ។ លោក Glasenberg បានចូលក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes ដោយទទួលបានជោគជ័យកាលពីខែ ឧសភា ឆ្នាំ ២០១១ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)