Posted on Leave a comment

លោកស្រីមហាសេដ្ឋី Judy Faulkner ជានាយកប្រតិបត្តិ និងជាអ្នកបង្កើតក្រុមហ៊ុន Epic Systems ដែលផ្តោតលើការថែទាំសុខភាព

លោកស្រី Judith “Judy” R. Faulkner កើតខែ សីហា ឆ្នាំ ១៩៤៣ ដែលជានាយកប្រតិបត្តិ និងជាអ្នកបង្កើតក្រុមហ៊ុន Epic Systems ដែលផ្តោតលើការថែទាំសុខភាពដែលមានមូលដ្ឋាននៅរដ្ឋ Wisconsin ។ លោកស្រី Faulkner បានបង្កើតក្រុមហ៊ុន Epic Systems ក្នុងឆ្នាំ ១៩៧៩ ។

ក្នុងឆ្នាំ ២០១៣ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោកស្រី Faulkner ជាស្ត្រីម្នាក់ដែលមានជំនាញខាងផ្នែកថែទាំសុខភាពហើយឈ្មោះរបស់លោកស្រី Faulkner បានចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbe ឆ្នាំ ២០១៦ ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៧២២ ជាមួយនឹងទឹកប្រាក់សុទ្ធប្រមាណ ២,៤ ពាន់លានដុល្លារអាមេរិក ។ លោកស្រី Faulkner បានបញ្ចប់បរិញ្ញាបត្រគណិតវិទ្យាពីមហាវិទ្យាល័យ Dickinson និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Wisconsin-Madison ។

លោកស្រី Faulkner បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Epic Systems បន្ទាប់ពីគាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិត ។ ក្រុមហ៊ុនរបស់គាត់បានចាប់ផ្តើមជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន ៦០០០ ដុល្លារដែលបានមកពីឪពុកម្តាយរបស់គាត់ ។ លោកស្រី Faulkner និងក្រុមគ្រួសាររបស់គាត់បច្ចុប្បន្នមានកម្មសិទ្ធិចំនួន ៤៣ ភាគរយនៃក្រុមហ៊ុន Epic Systems ។ លោកស្រី Faulkner បានរស់នៅក្នុងទីក្រុង Madison រដ្ឋ Wisconsin ។ លោកស្រី Faulkner បានរៀបការជាមួយលោកវេជ្ជបណ្ឌិត Gordon Faulkner ។

ទ្រព្យសម្បត្តិ៖ Judy Faulkner

លោកស្រី Judy Faulkner គឺជាពាណិជ្ជករជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣.៥ ពាន់លានដុល្លារដែលមានមូលដ្ឋាននៅទីក្រុង Madison រដ្ឋ Wisconsin ។ លោកស្រី Faulkner បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Dickinson ហើយបន្ទាប់មកបានទទួលសញ្ញាប័ត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Wisconsin ។

ក្នុងឆ្នាំ ១៩៧៩ លោកស្រី Faulkner បានបង្កើតក្រុមហ៊ុន Epic Systems និងបម្រើការជានាយកប្រតិបត្តិរបស់អង្គការ ។ ក្រុមហ៊ុន Epic Systems បានរចនា និងអនុវត្តប្រព័ន្ធសូហ្វវែរទៅលើប្រព័ន្ធថែរក្សាសុខភាពហើយបានក្លាយជាក្រុមហ៊ុនមួយដែលទទួលបាននូវភាពជោគជ័យបំផុតមួយក្នុងចំណោមក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិក ។

នៅឆ្នាំ ២០១៣ ជាង ៤០% នៅសហរដ្ឋអាមេរិកនឹងមានការបញ្ចូលព័ត៌មានវេជ្ជសាស្រ្តរបស់ពួកគេ និងរក្សាទុកតាមរយៈកម្មវិធីកុំព្យូទ័រទៅលើការថែទាំសុខភាពរបស់ក្រុមហ៊ុន Epic Systems ។ កម្មវិធីនេះបច្ចុប្បន្នត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងមន្ទីរពេទ្យដែលមានមុខជំនាញខ្ពស់រួមមាន Johns Hopkins , Cedars-Sinai និងគ្លីនិច Cleveland  ។ ក្រុមហ៊ុន Epic Systems បានបង្កើតកម្មវិធីជាច្រើនរួមមាន “BedTime” កម្មវិធីគ្រប់គ្រងគ្រែអ្នកជម្ងឺ និង “Care Everywhere” ដែលជាកម្មវិធីសម្រាប់ផ្លាស់ប្តូរព័ត៌មានរបស់អ្នកជំងឺផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply