លោកស្រី Margaret Cushing “Meg” Whitman កើតនៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ១៩៥៦ ដែលជានាយកប្រតិបត្តិ និងជាសកម្មជននៅក្នុងផ្នែកនយោបាយ និងជាម្ចាស់ជំនួយនៅសហរដ្ឋអាមេរិកផងដែរ ។ បច្ចុប្បន្នលោកស្រី Whitman គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសហគ្រាស Hewlett Packard និងជាម្ចាស់ក្រុមហ៊ុន HP Inc ។ លោកស្រីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Princeton រដ្ឋ New Jersey និងសាលាពាណិជ្ជកម្មហាវ៉ាដរដ្ឋ Massachusetts ។
លោកស្រី Whitman បានបម្រើការជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន Walt Disney ដែលជាអនុប្រធាននៃផែនការយុទ្ធសាស្រ្តពេញមួយទសវត្សនៅឆ្នាំ ១៩៨០ ។ ហើយនៅទសវត្សឆ្នាំ ១៩៩០ លោកស្រី Whitman ក៏បានបម្រើការជានាយកប្រតិបត្តិសម្រាប់ក្រុមហ៊ុន DreamWorks, Procter & Gamble និង Hasbro ។
លោកស្រី Whitman ក៏ធ្លាប់បានបម្រើការជាប្រធាន និងប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន eBay ចាប់តាំងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៨ ។ ក្នុងអំឡុងពេល ១០ ឆ្នាំជាមួយនឹងក្រុមហ៊ុនលោកស្រីជាអ្នកមើលការខុសត្រូវលើនិយោជិក ៣០ នាក់ និងប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៤ លានដុល្លារដល់និយោជិកជាង ១៥.០០០ នាក់ និងប្រាក់ចំណូល ៨ ពាន់លានដុល្លារសម្រាប់ប្រចាំឆ្នាំ ។ ក្នុងឆ្នាំ ២០១៤ លោកស្រី Whitman បានជាប់ឈ្មោះជាមហាសេដ្ឋីម្នាក់ដែលសិ្ថតនៅលំដាប់លេខ ២០ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes ដែលជាស្ត្រីម្នាក់ដែលមានឥទ្ធិពលបំផុតទាំង ១០០ នៅលើពិភពលោក ។
ក្នុងឆ្នាំ ២០០៨ លោកស្រី Whitman ត្រូវបានកាសែត The New York Times បានលើទ្បើងថាក្នុងចំណោមស្ត្រីភាគច្រើនលោកស្រីទំនងនឹងអាចក្លាយជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់សហរដ្ឋអាមេរិក ។ នៅខែ កុម្ភៈ ឆ្នាំ ២០០៩ លោកស្រី Whitman បានប្រកាសពីបេក្ខភាពរបស់ខ្លួនដែលបានធ្វើការឲ្យអភិបាលរដ្ឋកាលីហ្វ័រញ៉ាដោយបានក្លាយជាស្ត្រីទី ៣ ក្នុងរយៈពេល ២០ ឆ្នាំដែលបានឈរឈ្មោះនៅក្នុងការិយាល័យអភិបាលនេះ ។
លោកស្រី Whitman ជាស្ត្រីម្នាក់ដែលមានជាងគេបំផុតនៅលំដាប់ទី ៤ នៅរដ្ឋកាលីហ្វ័រញ៉ាជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១០ ហើយលោកស្រីបានចំណាយប្រាក់ផ្ទាល់ខ្លួនរបស់គាត់សម្រាប់ការប្រណាំងប្រជែងជាច្រើនជាងបេក្ខជននយោបាយដទៃទៀតដែលបានចំណាយសម្រាប់ការបោះឆ្នោតតែមួយ ។ លោកស្រី Whitman ត្រូវបានផ្តួលដោយអតីតអភិបាលរដ្ឋប្រជាធិបតេយ្យគឺលោក Jerry Brown នៅក្នុងការបោះឆ្នោតសភាកាលីហ្វ័រញ៉ាឆ្នាំ ២០១០ ពី ៥៤% ទៅ ៤១% ។
ទ្រព្យសម្បត្តិ៖ Meg Whitman
លោកស្រី Meg Whitman គឺជានាយកប្រតិបត្តិអាជីវកម្មជនជាតិអាមេរិចដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣,៣ ពាន់លានដុល្លារ ។ លោកស្រីគឺជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនដូចជាក្រុមហ៊ុន Walt Disney, Hasbro, Proctor និង Gamble និង Dreamworks ។ ហើយលោកស្រីក៏ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ebay និងជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនសហគ្រាស Hewlett-Packard ។ លោកស្រីក៏ធ្លាប់ជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋសម្រាប់អភិបាលរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ២០១០ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)