Posted on Leave a comment

លោកមហាសេដ្ឋី Juan-Miguel Villar Mir ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Obrascón Huarte Lain ដែលជាក្រុមហ៊ិនវិស្វកម្ម និងសំណង់

លោក Juan-Miguel Villar Mir កើតនៅក្នុងឆ្នាំ ១៩៣១ គាត់គឺជាមហាសេដ្ឋីអេស្បាញ និជាអតីតអ្នកនយោបាយ និងជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Obrascón Huarte Lain ដែលជាក្រុមហ៊ិនវិស្វកម្ម និងសំណង់ ។

លោក Villar Mir បានបញ្ចប់សញ្ញាប័ត្រផ្នែកអង្គការឧស្សាហកម្ម និងបណ្ឌិតផ្នែកវិស្វកម្មសំណង់ស៊ីវិល ។ ចាប់ពីខែ ធ្នូ ឆ្នាំ ១៩៧៥ ដល់ខែ កក្កដា ឆ្នាំ ១៩៧៦ លោក Villar Mir ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នៅឆ្នាំ ១៩៧៦ លោក Villar Mir បានធ្វើជាអនុរដ្ឋមន្រ្តីនៃប្រទេសអេស្បាញប្រមាណជា ៦ ខែដែលជាសមាជិកនៃគណបក្ស Falange Española Tradicionalista y de las Juntas de Ofensiva Nacional Sindicalista ក្រោមការដឹកនាំរបស់លោក Carlos Arias Navarro ។

ទ្រព្យសម្បត្តិ៖ Juan-Miguel Villar Mir

លោក Juan-Miguel Villar Mir គឺជាសហគ្រិនជនជាតិអេស្បាញដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២,៧ ពាន់លានដុល្លារ ។ ក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Obrascón Huarte Lain ដែលជាក្រុមហ៊ិនវិស្វកម្ម និងសំណង់របស់លោក Villar Mir ដែលរកចំណូលបានប្រមាណ ៦.៥ ពាន់លានដុល្លារ ។ ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានសាងសង់ផ្លូវដែក កំពង់ផែ និងអាកាសយានដ្ឋានផ្លូវថ្នល់ក៏ដូចជាការអភិវឌ្ឍលំនៅដ្ឋាននៅក្នុងប្រទេសជាង ៣៤ ទូទាំងពិភពលោកផងដែរ ។

គម្រោងរបស់ក្រុមហ៊ុនមួយនេះដែលលេចធ្លោជាងគេគឺផ្លូវដែកល្បឿនលឿននៅ​អារ៉ាប៊ីសាអ៊ូឌីតដែលបានតភ្ជាប់ពីតំបន់ Mecca និង Medina ដែលជាផ្លូវដែកនៅតំបន់ Ural Polar នៅរុស្ស៊ី និងផ្លូវដែក  Marmaray ដែលបានតភ្ជាប់ពីភាគីអាស៊ី និងអឺរ៉ុបនៅទីក្រុងអ៊ីស្តង់ប៊ុលនៅក្នុងប្រទេសតួកគី ។

លោក Villar Mir ទទួលបានសញ្ញាប័ត្របណ្ឌិតវិស្វកម្ម សំណង់ស៊ីវិល និងបរិញ្ញាបត្រច្បាប់ក៏ដូចជាសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតោន ។ លោក Villar Mir បានអភិវឌ្ឍខ្លួនរបស់គាត់ទៅជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យពហុបច្ចេកទេសម៉ាឌ្រីដ ។ មុនពេលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនគាត់បានបម្រើការជាប្រធាន និងជានាយកប្រតិបត្តិជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន Cementos del Cibca, Hidro-Nitro, Altos Hornos de Vizcaya, Empresa Nacional de Celulosas, Altos Hornos del homraneo, Puerto Sotogrande, Electra de Viesgo និង Carbonidera del Sur ។ ក្រៅពីក្រុមហ៊ុន OHL លោក Villar Mir ក៏ជាម្ចាស់ក្រុមហ៊ុន Grupo Villar Mir ដែលបានធ្វើប្រតិបត្តិការជាង ៣០ ប្រទេសនៅទូទាំងពិភពលោកផងដែរ ។

ហើយបច្ចុប្បន្ននេះគាត់ក៏ជាអ្នកផលិតថាមពលអគ្គីសនីដែលបានគ្រប់គ្រងលើចរន្តអគ្គីសនី និងជាអ្នកផលិតលោហៈធាតុស៊ីលីកុនដ៏ធំជាងគេបំផុតនៅលើពិភពលោក។ ហើយគាត់មានក្រុមហ៊ុនផលិតជីឈានមុខគេក៏ដូចជាអ្នកអភិវឌ្ឍអចលនទ្រព្យដែលមានសំណង់នៅរដ្ឋផ្លរីដារដ្ឋតិចសាស់ និងនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេផងដែរ ។ លើសពីនេះទៅទៀតក្រុមនេះបានកាន់កាប់ក្រុមហ៊ុនតូចៗជាច្រើនទៀតរួមមានហាងលក់រាយសម្លៀកបំពាក់សម្រាប់កុមារនិងស្ថានីយ៏ចែកចាយប្រេងម៉ាស៊ូ​ត។

លោក Villar Mir ក៏ជាអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសអេស្បាញចាប់តាំងពីឆ្នាំ ១៩៧៥-១៩៧៦ ហើយគាត់ត្រូវបានទទួលងារជាព្រះមហាក្សត្រនៃព្រះរាជាណាចក្នុងឆ្នាំ ២០១១ ដោយសារការបំពេញការងារបានល្អ និងបានយូរអង្វែងរបស់គាត់ចំពោះប្រទេសអេស្បាញផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply