លោក Jorge Horacio Brito កើតនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៥២ គាត់គឺជានាយកប្រតិបត្តិនៃធនាគារ Banco Macro ដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន ។ ហើយគាត់ក៏ជាប្រធានសមាគមធនាគារអាហ្សង់ទីន (ADEBA) ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៦ ផងដែរ ។
លោក Brito ជាអ្នកជំនួញម្នាក់ដែលមានការវិនិយោគតាមរយៈក្រុមហ៊ុន Vizora ក្នុងវិស័យកសិកម្ម បសុសត្វ និងថាមពលខ្យល់ដែលជាថាមពលកកើតឡើងវិញដែលបានបង្កើតឡើងដោយក្រុមហ៊ុនសាជីវកម្ម Genneia Inc ។ នៅឆ្នាំ 2016 លោក Brito បានឈ្នះពានរង្វាន់ Fortuna Lifetime Achievements Awards នៅក្នុងសហគមន៍អាជីវកម្មអាហ្សង់ទីន ។ ហើយនៅឆ្នាំ 2017 យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Brito បានជាប់ចំណាត់ថ្នាក់ ១.៥៦៧ នៃបញ្ជីរបស់មហាសេដ្ឋីពិភពលោកនៅប្រទេសអាហ្សង់ទីនដែលជាមហាសេដ្ឋីជំនួញនៅលំដាប់ទី ៧ របស់ប្រទេសអាហ្សង់ទីន ។
អាជីព៖
លោក Brito បានបង្កើតក្រុមហ៊ុន Anglia ដែលជាក្រុមហ៊ុនឈ្មួញក្នុងឆ្នាំ ១៩៧៦ ហើយនៅឆ្នាំ ១៩៨៥ លោក Financiera Macro បានចាប់ផ្តើមបង្កើតធនាគារម៉ាក្រូដែលបានប្តូរឈ្មោះទៅជាធនាគារ Banco Macro ។ លោក Brito ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៅខែ មិថុនា ឆ្នាំ ១៩៨៨ និងបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្រ្តីដឹកនាំនៅក្នុងរដ្ឋាភិបាល RaúlAlfonsín និង Carlos Menem ។ ក្រោមការដឹកនាំរបស់លោក Brito បានធ្វើឲ្យធនាគារម៉ាក្រូបានរីកចម្រើនជាលំដាប់ជាមួយនឹងការទិញធនាគារនៅតាមខេត្តជាច្រើនទៀតដែលបានធ្វើឯកជនភាវូបនីយកម្មក្នុងកំឡុងទសវត្សឆ្នាំ ១៩៩០ រួមទាំងធនាគារ Salta និងខេត្តជិតខាង ។
ធនាគារម៉ាក្រូបានរីកចម្រើនយ៉ាងខ្លាំងដោយបានក្លាយជាធនាគារឯកជនដ៏ធំមួយនៅក្នុងប្រទេសអាហ្សង់ទីនដែលមានសាខាជាច្រើននៅជុំវិញប្រទេសផងដែរ ។ លោក Brito គឺជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារម៉ាក្រូដែលជានាយកប្រតិបត្តិ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការឥណទានជាន់ខ្ពស់ផងដែរ ។
លោក Brito បានក្លាយជាប្រធានសមាគមធនាគារអាហ្សង់ទីន ADEBA នៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០១៦។ សមាគមធនាគារអាហ្សង់ទីន ADEBA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ ហើយជាផ្នែកមួយនៃក្រុម G-៦ ដែលបង្រួបបង្រួមអង្គភាពអាជីវកម្មសំខាន់ៗរបស់ប្រទេសអាហ្សង់ទីនដូចជាសហភាពឧស្សាហកម្មអាហ្សង់ទីន ទីផ្សារភាគហ៊ុន Buenos Aires សភាសំណង់អាហ្សង់ទីន សភាពាណិជ្ជកម្មអាហ្សង់ទីន និងជនបទអាហ្សង់ទីន ។ ហើយសម្ព័ន្ធធនាគារបានធ្វើការរៀបចំការជជែកពិភាក្សាទាក់ទងនឹងសេដ្ឋកិច្ចក្នុងស្រុក និងការអភិវឌ្ឍន៍ ។
លោក Brito មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Banco del Tucuman SA, Inversora Juramento SA និងក្រុមហ៊ុន Banco Privado de Inversiones SA ហើយគាត់ក៏ជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Banco Macro និងការត្រួតពិនិត្យលើការវិនិយោគលើសកម្មភាពផ្សេងៗគ្នាក៏ដូចជាអចលនទ្រព្យ និងការធ្វើកសិកម្ម និងការចិញ្ចឹមសត្វគោតាមរយៈក្រុមហ៊ុន Inversora Juramento Inc, Frigoríficos Bermejo Inc ជាដើម ។ លើសពីនេះទៅទៀតគាត់ក៏ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Genneia Inc ដែលជាក្រុមហ៊ុនវិស័យផលិតថាមពលផងដែរ ។
លោក Brito ក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន YPF ដែលជាអ្នកផលិត និងចម្រាញ់ប្រេងដ៏ធំជាងគេ ។ ហើយជនជាតិអង់គ្លេសគឺជាអថិតិជនដែលបានទិញភាគហ៊ុន ២០ ភាគរយនៃកម្មសិទ្ធិរបស់ក្រុមហ៊ុន Repsol ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដនៅពេលដែលភាគហ៊ុនទាំងនេះត្រូវបានដាក់លក់សម្រាប់ឆ្នាំ ២០០៧ ។
នៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៤ លោក Brito ជាប្រធានសហព័ន្ធនៃធនាគារអាមេរិកឡាទីន (FELABAN) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានគោលបំណងជួយសម្រួល និងបានជំរុញទំនាក់ទំនងរវាងអង្គភាពហិរញ្ញប្បទានអាមេរិកឡាទីនទាំងអស់ផងដែរ ។ ម្យ៉ាងវិញទៀតគាត់ត្រូវបានគេលើកឡើងចំពោះស្នារដៃរបស់គាត់នៅក្នុងឆ្នាំ ២០០៨ និង ២០០៩ ដោយស្ថានទូតអាមេរិកនៅ Buenos Aires ហើយក្រោយមកត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយទស្សនាវដ្តី Wikileaks ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីគឺលោក Néstor Kirchner និងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីបច្ចុប្បន្នគឺលោក Cristina Fernández de Kirchner ផងដែរ ។
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)