Posted on Leave a comment

លោកមហាសេដ្ឋី James Dinan ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមូលនិធិការពារហានិភ័យនៅទីក្រុងញូយ៉ក

លោក James Dinan បានបង្កើតក្រុមហ៊ុនមូលនិធិការពារហានិភ័យនៅទីក្រុងញូយ៉ក ។ លោក Dinan បានបាត់បង់ប្រាក់សន្សំរបស់គាត់យ៉ាងច្រើននៅក្នុងទីផ្សារភាគហ៊ុននៅឆ្នាំ ១៩៨៧ ហើយក្រោយមកគាត់បានបើកដំណើរក្រុមហ៊ុនការមូលនិធិការពារហានិភ័យនៅទីក្រុងញូយ៉កនៅឆ្នាំ ១៩៩១ ដោយទទួលបានប្រាក់ចំនួន ៤ លានដុល្លារដែលបានមកពីធនាគារវិនិយោគ Donaldson, Lufkin & Jenrette ។

ហើយឥឡូវនេះក្រុមហ៊ុនមូលនិធិការពារហានិភ័យរបស់គាត់ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉កបានគ្រប់គ្រងទ្រព្យសម្បត្តិប្រមាណ ១៧ ពាន់លានដុល្លារ ។ នៅឆ្នាំ ២០១៤ លោក Dinan បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Milwaukee Bucks របស់ធនាគារ NBA ដោយបានចាប់ដៃគូជាមួយអ្នកវិនិយោគហិរញ្ញវត្ថុគឺលោក Marc Lasry និង Wes Edens ។ លោក Dinan បានអង្គុយនៅក្នុងក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិល្បៈ Lincoln និងក្រុមប្រឹក្សាភិបាលនៃសារមន្ទីរទីក្រុងញូវយ៉កដែលគាត់ធ្វើជាប្រធាន ។

ទ្រព្យសម្បត្តិ៖ James Dinan

លោក Dinan បានបញ្ចប់ការសិក្សានៅសាលា Wharton ដែលមានសញ្ញាប័ត្រអនុបណ្ឌិតពីសាលាពាណិជ្ជកម្មហាវ៉ាដ។​ លោក Dinan បានចាប់ផ្តើមអាជីពរបស់គាត់នៅឆ្នាំ ១៩៨១ ដែលបានធ្វើការនៅក្នុងធនាគារវិនិយោគ Donaldson, Lufkin & Jenrette (DLG) ។ បួនឆ្នាំក្រោយមកលោក Dinan បានចូលរួមជាមួយក្រុមហ៊ុន Kellner, DiLeo & Company ។

ហើយក្រោយមកនៅឆ្នាំ ១៩៨៧ លោក Dinan បានបាត់បង់ប្រាក់សន្សំដែលបានខិតខំសន្សំអស់មួយជីវិតរបស់គាត់ចំនួន ៦០ ម៉ឺនដុល្លារ ។ តែប៉ុន្មានឆ្នាំក្រោយមកគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុនមូលនិធិការពារហានិភ័យនៅទីក្រុងញូយ៉កក្នុងឆ្នាំ ១៩៩១ ដោយទទួលបានទឹកប្រាក់ចំនួន ៣,៦ លានដុល្លារពីអតីតមិត្តរួមការងាររបស់គាត់ ។

បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោក Dinan មានទ្រព្យសម្បត្តិប្រមាណជាង ៦១០ លានដុល្លារហើយគាត់ក៏មានតួនាទីជាប្រធាន​ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ។ កាលពីប៉ុន្មានឆ្នាំមុនលោក Dinan បានលក់ភាគហ៊ុនរបស់គាត់ចំនួន ៣៣ ភាគរយនៃក្រុមហ៊ុនទៅឱ្យក្រុមហ៊ុន Credit Suisse ក្នុងតម្លៃ ៤២៥ លានដុល្លារ ។ លើសពីនេះទៅទៀតគាត់ក៏ជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យដ៏លេចធ្លោ និងបានអង្គុយនៅក្នុងក្រុមប្រឹក្សានៃមជ្ឈមណ្ឌលសិល្បៈ Lincoln និង UPenn ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply