លោក Harold Glenn Hamm កើតនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ១៩៤៥ គាត់គឺជាសហគ្រិនជនជាតិអាមេរិកដែលបានចូលរួមនៅក្នុងអាជីវកម្មប្រេង និងឧស្ម័នដែលត្រូវបានគេស្គាល់ថាជាអ្នកត្រួសត្រាយលើការអភិវឌ្ឍធនធានរ៉ែប្រេង ។ នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៦ គាត់ត្រូវបានទស្សនាវដ្តី Forbes បានចាត់ទុកថាជាមហាសេដ្ឋីនៅលំដាប់ថ្នាក់ទី ៣៩ នៅសហរដ្ឋអាមេរិក និងជាអ្នកមានបំផុតទី ៩៨ នៅលើពិភពលោកដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ១១,៣ ពាន់លានដុល្លារ ។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Hamm បានកើនឡើងដល់ ១៨,៧ ពាន់លានដុល្លារក្នុងខែ កញ្ញា ឆ្នាំ ២០១៤ ប៉ុន្តែវាត្រូវបានថយចុះមកត្រឹម ៩,៣ ពាន់លានដុល្លារនៅឆ្នាំ ២០១៥ ។ នៅឆ្នាំ ២០១២ បេក្ខជនប្រធានាធិបតី Mitt Romney បានតែងតាំងលោក Hamm ជាទីប្រឹក្សា ។ ហើយក្រោយមកលោក Hamm បានចូលរួមវិភាគទានផ្នែករូបិយវត្ថុ និងការផ្តល់ប្រឹក្សាដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបោះឆ្នោត ។
អាជីព៖
លោក Hamm គឺជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងក្រុមហ៊ុន Hiland Partners និងក្រុមហ៊ុន Hiland Holdings ក៏ដូចជាក្រុមហ៊ុនរ៉ែប្រេងដែលជាក្រុមហ៊ុនសាធារណៈដ៏ធំបំផុតទីបួននៅក្នុងទីក្រុង Oklahoma ។ លោក Hamm បានធ្វើការងារជាអ្នកបូមសាំង និងជួសជុលរថយន្តរហូតដល់បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ហើយគាត់បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុន Continental Resources ចាប់តាំងពីឆ្នាំ ១៩៦៧ នៅពេលដែលក្រុមហ៊ុននេះត្រូវបានគេហៅថាជាក្រុមហ៊ុន Shelly Dean Oil ។
ក្រុមហ៊ុន Continental Resources បានត្រួសត្រាយលើការអភិវឌ្ឍន៍អណ្តូងប្រេង Bakken នៅក្នុងតំបន់ Montana និងតំបន់ Dakota នៅភាគខាងជើង ។ លោក Hamm បានក្លាយជាមហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Continental ដែលជាក្រុមហ៊ុនផលិតប្រេងដ៏សំខាន់ ។ ហើយគាត់ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយសពីសាកលវិទ្យាល័យ Northwestern Oklahoma ។ មូលនិធិ Harold Hamm និង Sue Ann Hamm បានបរិច្ចាគទឹកប្រាក់ចំនួន ១០ លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលនេះទ្បើង ។
លោក Hamm គឺជាសមាជិកនៃក្រុមប្រឹក្សាភាពជាអ្នកដឹកនាំសកលនៅមហាវិទ្យាល័យ Concordia និងមហាវិទ្យាល័យ Moorhead និងសាលាពាណិជ្ជកម្ម ។ គាត់បានបង្ហាញខ្លួននៅលើទំព័ររបស់ទស្សនាវដ្តី Forbes កាលពីខែ ឧសភា ឆ្នាំ ២០១៤ នៅក្នុងរឿងមួយដែលមានចំណងជើងថា “ ហារ៉ូលហាំម៖ មហាសេដ្ឋីប្រេងកាតរបស់សហរដ្ឋអាមេរិច ” ។ កាលពីខែ មករា ឆ្នាំ ២០១៦ លោក Hamm បានបញ្ជាក់ថាការប៉ុនប៉ងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលធ្វើឲ្យមានការជន់លិចទីផ្សារប្រេងឆៅនៅពេលមានការផ្គត់ផ្គង់លើសតម្រូវការហើយការព្រួយបារម្ភអំពីការចុះខ្សោយនៃតម្រូវការគឺមិនដំណើរការទេដោយជឿជាក់ថាតម្លៃប្រេងនឹងកើនឡើងទ្វេដងនៅចុងឆ្នាំ ២០១៦ ។
ទ្រព្យសម្បត្តិ៖ Harold Hamm
លោក Harold Hamm គឺជាអ្នកជំនួញប្រេងជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិប្រមាណ ១៧ ពាន់លានដុល្លារ ។ គាត់បានកសាងទ្រព្យសម្បត្តិរបស់គាត់ដែលជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងក្រុមហ៊ុន Hiland Partners និង Hiland Holdings ក៏ដូចជាក្រុមហ៊ុន Continental Resources ដែលជាអ្នកអភិវឌ្ឍន៍អណ្តូងប្រេង Bakken ផងដែរ ។
លោកមហាសេដ្ឋី Harold Hamm គឺជាអ្នកមានជាងគេបំផុតនៅក្នុងទីក្រុង Oklahoma និងជាអ្នកមានជាងគេនៅសហរដ្ឋអាមេរិកផងដែរ ។ នៅក្នុងខែ មីនា ឆ្នាំ ២០១៣ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនបានរាយការណ៍ថា Harold Hamm និងប្រពន្ធរបស់គាត់ឈ្មោះ Sue Ann Hamm បានដាក់ពាក្យប្តឹងលែងលះនៅទីក្រុងអូក្លាហូម៉ានៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១២ បន្ទាប់ពីរៀបការជិត ២៥ ឆ្នាំ ។
លោកស្រី Sue Ann បានធ្វើការទាមទារយកទ្រព្យសម្បត្តិពាក់កណ្តាលរបស់ លោក Harold ដែលមានទ្រព្យសម្បត្តិដល់ទៅ ២០ ពាន់លានដុល្លារក្នុងអំឡុងពេលដំណើរការដាក់ពាក្យទៅកាន់តុលាការ ។ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៤ ចៅក្រមនៅទីក្រុងអូក្លាហូម៉ាបានបញ្ចប់រឿងក្តីហើយបានបញ្ជាឱ្យលោក Harold សងសំណងចំនួន ១ ពាន់លានដុល្លារ ។ ហើយគាត់ត្រូវបានចៅក្រមបញ្ជាឱ្យបង់ប្រាក់ជាសាច់ប្រាក់ចំនួន ៣០០ លានដុល្លារនៅដំណាច់នៅឆ្នាំ ២០១៤ និងសមតុល្យដែលនៅសល់ក្នុងការបង់រំលស់ប្រចាំខែជាមួយនឹងការប្រាក់ផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)