លោក Hasso Plattner កើតនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ១៩៤៤ ដែលជាអ្នកជំនួញជនជាតិអាឡឺម៉ង់ ។ គាត់គឺជាសហស្ថាបនិកនៃក្រុមហ៊ុន software SAP SE និងជាប្រធានក្រុមប្រឹក្សាភិបាល SAP SE ចាប់តាំងពីខែ ឧសភា ឆ្នាំ ២០០៣ ។
គិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៦ យោងតាមរយះទស្សនាវដ្តី Forbes បានរាយការណ៍ថាលោក Plattner មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១០,៨ ពាន់លានដុល្លារ ។ អ្នកដឹកនាំរបស់ប្រទេសអាឡឺម៉ង់បានផ្តល់រង្វាន់ភាពជាអ្នកដឹកនាំសម្រាប់ការធ្វើសមាហរណកម្មជាសកលសម្រាប់ “បច្ចេកវិទ្យា” និងបានផ្តល់កិត្តិយសដល់លោក Plattner ដែលជាអ្នកលើកកម្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនៅក្នុងប្រទេសអាល្លឺម៉ង់ ។ នៅឆ្នាំ ២០០១ យោងតាមរយះទស្សនាវដ្តី Time របស់អ៊ឺរ៉ុបបានចាត់ចំណាត់ថ្នាក់លោក Plattner នៅលំដាប់ថ្នាក់លេខ ១ នៅក្នុងបញ្ជីបុគ្គលិកលក្ខណៈ និងមានឥទ្ធិពលបំផុតនៅប្រទេសអាល្លឺម៉ង់ ។
នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០០៤ លោក Plattner បានចូលរួមអបអរសាទរខួបកំណើតគម្រប់ ៦០ ឆ្នាំរបស់លោក Gerhard Schröder ដែលជាអធិការបតីអាល្លឺម៉ង់បានធ្វើអត្ថាធិប្បាយអំពីសមិទ្ធិផលរបស់លោក Plattner ។ លោក Plattner បានបង្កើតក្រុមហ៊ុនសាជីវកម្មអន្តរជាតិដែលបានលើទ្បើងថាក្រុមហ៊ុនអាឡឺម៉ង់អាចឈរនៅលំដាប់កំពូលនៃឋានានុក្រមបច្ចេកវិទ្យានៅទូទាំងពិភពលោក ។
នៅក្នុងបទសម្ភាសន៍មួយក្នុងខែ សីហា ឆ្នាំ ២០០៤ អ្នកពិគ្រោះយោបល់ផ្នែកគ្រប់គ្រងគឺលោក Roland Berger បានលើកទ្បើងពីលោក Hasso Plattner ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិអាឡឺម៉ង់ទាំង ៥ នាក់ដែលមានភាពលិចធ្លោ និងការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតនៅក្នុងប្រទេសអាឡឺម៉ង់ ។ នៅក្នុងអត្ថបទ Welt am Sonntag Berger បានចង្អុលបង្ហាញពីរបៀបដែលលោក Plattner បានបង្កើតក្រុមហ៊ុន SAP ទៅនឹងការផ្លាស់ប្តូរទីផ្សារដែលជាសមិទ្ធិផលដ៏ល្អប្រសើរបំផុតរបស់ប្រទេសអាឡឺម៉ង់ ។ នៅឆ្នាំ ២០១៦ លោក Plattner មានទ្រព្យសម្បត្តិប្រមាណ ១០,៨ ពាន់លានដុល្លារអាមេរិក ។
ទ្រព្យសម្បត្តិ៖ Hasso Plattner
លោក Hasso Plattner គឺជាអ្នកជំនួញជនជាតិអាល្លឺម៉ង់ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៣,៩ ពាន់លានដុល្លារគិតត្រឹមនៅខែ មករា ឆ្នាំ ២០១៨ ។ គាត់គឺជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន software SAP AG ដែលបានសហការជាមួយអតីតនិស្សិតនៅមហាវិទ្យាល័យ IBM ចំនួន ៤ នាក់ក្នុងឆ្នាំ ១៩៧២ ។
លោក Plattner ក៏ធ្លាប់បានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SAP AG ចាប់តាំងពីខែ ឧសភា ឆ្នាំ ២០០៣ ។ នៅឆ្នាំ ១៩៩៨ គាត់បានបង្កើតវិទ្យាស្ថាន Hasso Plattner សម្រាប់វិស្វកម្មប្រព័ន្ធព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ Potsdam ជាកន្លែងដែលគាត់បានបម្រើការងារជាសាស្រ្តាចារ្យនៃប្រព័ន្ធសូហ្វវែរ ។
នៅឆ្នាំ ២០០៨ លោក Plattner បានបង្កើតក្រុមហ៊ុនវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Hasso Plattner Ventures Africa ដោយទទួលបានជោគជ័យនឹងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង ។ ទ្រព្យសម្បត្តិរបស់លោក Plattner បានកើនឡើងដល់់ ១,៧ ពាន់លានដុល្លារចាប់តាំងពីខែ មីនា ឆ្នាំ ២០១២ ដោយសារតែការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន software SAP AG ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)