លោក Michael Steinhardt កើតនៅថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ១៩៤០ គាត់គឺជាអ្នកវិនិយោគជនជាតិអាមេរិច និងជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងជាសប្បុរសជន ។ ក្នុងឆ្នាំ ១៩៦៧ គាត់បានបង្កើតមូលនិធិការពារហានិភ័យមួយឈ្មោះថា Steinhardt Partners ដែលជាមធ្យមទទួលបានជាប្រចាំឆ្នាំ ២៤,៥% ពីអតិថិជនក្នុងឆ្នាំ ១៩៦៧ ដល់ឆ្នាំ ១៩៧៨ ។
នៅឆ្នាំ ២០០៤ លោក Michael បានដឹកនាំក្រុមហ៊ុន WisdomTree Investments ដែលជាមូលនិធិការពារហានិភ័យដោយលមានទ្រព្យសម្បត្តិជិត ៤៣ ពាន់លានដុល្លារស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ ។ នៅខែ មករា ឆ្នាំ ២០១៤ យោងតាមរយះទស្សនាវដ្តី Bloomberg បានឲ្យដឹងថាលោក Michael ត្រូវបានគេហៅថា“អ្នកជំនួញដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុន Wall Street” ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានរាយការណ៍ថាទ្រព្យសម្បត្តិរបស់គាត់មានចំនួន ១,០៥ ពាន់លានដុល្លារគិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០១៧ ។
អាជីពដំបូង៖
លោក Michael Steinhardt បានរៀននៅសាកលវិទ្យាល័យ Pennsylvania និងបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៦០ ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់ដែលបានធ្វើការឱ្យមូលនិធិ Calvin Bullock និងក្រុមហ៊ុនឈ្មួញ Loeb Rhoades & Co ។
លោក Michael Steinhardt គឺជាម្ចាស់ក្រុមហ៊ុន Steinhardt Partners ដែលជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ ។
លោក Michael ក៏ជាប្រធាន និងជាម្ចាស់ភាគហ៊ុនបុគ្គលដ៏ធំជាងគេបង្អស់នៅក្នុងក្រុមហ៊ុន WisdomTree Investments ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ ETF ដែលបានធ្វើអាជីវកម្មសាធារណៈដោយបានអះអាងថាមានការបង្វិលថ្មីលើការវិនិយោគមូលនិធិសន្ទស្សន៍ ។
ទ្រព្យសម្បត្តិ៖ Michael Steinhardt
លោក Michael Steinhardt គឺជាអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យ និងជាអ្នកវិនិយោគ និងជាអ្នកបោះពុម្ភផ្សាយ និងសប្បុរសជនអាមេរិកដោយមានទ្រព្យសម្បត្តិសុទ្ធ ១,២ ពាន់លានដុល្លារ ។ លោក Michael កើតនៅទីក្រុងប៊្រុគ្លីនរដ្ឋញូវយ៉កក្នុងឆ្នាំ ១៩៤០ ហើយគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Wharton និងសាកលវិទ្យាល័យ Pennsylvania ។
ក្នុងឆ្នាំ ២០០៤ លោក Michael បានទទួលការងារមួយនៅក្នុងក្រុមហ៊ុន Index Development Partners, Inc ដែលបានក្លាយជាប្រធានក្រុមហ៊ុន WisdomTree Investments ។ លោក Michael គឺជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៌នឹងសកម្មសម្រាប់បុព្វហេតុជនជាតិជ្វីហ្វ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)