លោក J. Christopher Flowers កើតនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ១៩៥៧ គាត់គឺជាអ្នកវិនិយោគ និងជាអ្នកវិនិយោគទុនឯកជនអាមេរិកដោយផ្តោតលើឧស្សាហកម្ម សេវាកម្មហិរញ្ញវត្ថុ ។ គាត់គឺជានាយកគ្រប់គ្រង និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន J.C. Flower & Co និងជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងរបស់ក្រុមហ៊ុន ។
ជីវិតដំបូង និងការអប់រំ៖
លោក Christopher កើតនៅរដ្ឋកាលីហ្វ័រញ៉ាហើយធំទ្បើងនៅវីនលែនរដ្ឋម៉ាសាឈូសេត ។ គាត់បានបញ្ចប់ការសិក្សាពីថ្នាក់មហាវិទ្យាល័យផ្នែកគណិតវិទ្យា និងសាកលវិទ្យាល័យហាវឺដ ។
អាជីពវិជ្ជាជីវៈ
លោក Christopher បានធ្វើការនៅក្នុងក្រុមហ៊ុន Goldman Sachs អស់រយៈពេល ១៩ ឆ្នាំដោយចាប់ផ្តើមពីខែ មីនា ឆ្នាំ ១៩៧៩ និងជាស្ថាបនិកនៃស្ថាប័នហិរញ្ញវត្ថុដែលទទួលបានប្រាក់ចំណេញច្រើនពីការធ្វើសមាហរណកម្មរបស់ក្រុមហ៊ុន Goldman Sachs នៅចុងទសវត្សឆ្នាំ ១៩៨០ ។ ក្នុងឆ្នាំ ១៩៨៨ លោក Christopher បានធ្វើការសហការជាដៃគូរជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Goldman គឺលោក Lloyd Blankfein និងជាអតីតនាយកប្រតិបត្តិ Merrill Lynch និង John Thain ។ ហើយនៅអាយុ ៣១ ឆ្នាំគាត់គឺជាដៃគូម្នាក់ក្នុងចំណោមដៃគូរវ័យក្មេងជាងគេរបស់ក្រុមហ៊ុន Goldman Sachs ក្នុងប្រវត្តិសាស្ត្រ ។ លោក Christopher បានចូលនិវត្តន៍ពីក្រុមហ៊ុន Goldman ក្នុងឆ្នាំ ១៩៩៨ ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ១៥ នាក់នៃគណៈកម្មាធិការប្រតិបត្តិការរបស់ធនាគារដើម្បីចាកចេញពីធនាគារមុនការផ្តល់ជូនជាសាធារណៈលើកដំបូងរបស់ខ្លួននៅឆ្នាំ ១៩៩៨ ។
នៅឆ្នាំ ១៩៩៨ លោក Christopher បានបង្កើតក្រុមហ៊ុន J.C. Flowers & Co ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សា និងគ្រប់គ្រងមូលនិធិឯកជនដែលទទួលបានភាគហ៊ុនសំខាន់ៗនៅក្នុងក្រុមហ៊ុន Shinsei និងធនាគារ NIBC, Hypo Real Estate, HSH Nordbank និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ។ បច្ចុប្បន្នក្រុមហ៊ុនរបស់លោក Christopher បានគ្រប់គ្រងទ្រព្យសម្បត្តិចំនួន ៩ ពាន់លានដុល្លារអាមេរិក ។ ហើយគាត់ជាដៃគូដ៏សំខាន់ជាមួយនឹងក្រុមហ៊ុន Ripplewood Holdings ដែលបានបានសហការជាមួយលោក Tim Collins ក្នុងការទិញធនាគារឥណទានរយៈពេលវែងរបស់ជប៉ុនដើម្បីបង្កើតធនាគារ Shinsei ។
លោក Christopher បានក្លាយជាប្រធានធនាគារ Shinsei កាលពីខែ មីនា ឆ្នាំ ២០០០ និងបានបន្តកាន់តំណែង ។ ការផ្តល់ជូនជាសាធារណៈលើកដំបូងរបស់ធនាគារ Shinsei ក្នុងឆ្នាំ ២០០៤ ទទួលបានប្រាក់ចំណេញប្រហែល ១ ពាន់លានដុល្លារ ។
នៅខែ កញ្ញា ឆ្នាំ ២០០៨ លោក Christopher ក៏បានទិញធនាគារជាតិទីមួយនៃ Cainesville ដែលជាធនាគារប្រចាំតំបន់នៅរដ្ឋ Missouri ដោយបានប្តូរឈ្មោះធនាគារទៅជា Flowers National Bank ។
នៅក្នុងខែ មិថុនា ឆ្នាំ ២០១៤ លោក Christopher បានបញ្ចប់ការចុះបញ្ជីជាសាធារណៈលើកដំបូងរបស់ធនាគារអង់គ្លេសនៅលើទីផ្សារដ៏សំខាន់របស់ផ្សារហ៊ុនឡុងដ៍អស់រយៈពេលជាងមួយទសវត្សរ៍នៅពេលដែលគាត់បានបណ្តែតលើធនាគារ OneSavings Bank ដែលជាអ្នកផ្តល់ប្រាក់កម្ចីអាជីវកម្មខ្នាតតូច និងបញ្ចាំដែលគាត់បានទិញយកក្នុងឆ្នាំ ២០១០ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)