Posted on Leave a comment

លោកស្រីមហាសេដ្ឋី Liliane Bettencourt ជាអ្នកជំនួញ និងជាម្ចាស់ក្រុមហ៊ុន L’Oréal

លោកស្រី Liliane Henriette Charlotte Bettencourt កើតនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ១៩២២ ដែលជាអ្នកស្នងមរតក និងជាអ្នកជំនួញជនជាតិបារាំង ។ លោកស្រី Liliane គឺជាម្ចាស់ភាគហ៊ុនដ៏សំខាន់ម្នាក់របស់ក្រុមហ៊ុន L’Oréal ។​ យោងទៅតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោកស្រី Liliane គឺជាស្ត្រីម្នាក់ដែលមានជាងគេបំផុតនៅលើពិភពលោកដែលធ្វើឱ្យគាត់បានក្លាយជាអ្នកមានបំផុតនៅលំដាប់ទី ១១ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៣៦,១ ពាន់លានដុល្លារអាមេរិក ។ នេះ​បើយោងតាមរយះទស្សនាវដ្តី ​​Forbes ក្នុងឆ្នាំ ២០១៦ ។ លោកស្រី Liliane មានទ្រព្យសម្បត្តិសុទ្ធជាង ៤០ ពាន់លានដុល្លារហើយជាគាត់គឺជាស្ត្រីម្នាក់ដែលមានជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។

ជីវប្រវត្តិ៖

លោកស្រី Liliane Bettencourt កើតនៅទីក្រុងប៉ារីសដែលជាកូនតែមួយគត់របស់លោក Louise Madeleine Berthe (née Doncieux) ។ ម្ដាយរបស់គាត់បានទទួលមរណភាពនៅពេលដែលគាត់មានអាយុ ៥ ឆ្នាំហើយក្រោយពីការស្លាប់ម្តាយរបស់គាត់បានរស់នៅជាមួយឪពុក ។ នៅអាយុ ១៥ ឆ្នាំលោកស្រី Liliane បានចូលរួមជាមួយក្រុមហ៊ុនឪពុករបស់គាត់ដែលបានធ្វើការជាកូនជាងលាយគ្រឿងសំអាង និងដាក់ស្លាកដបសាប៊ូ ។ នៅឆ្នាំ ១៩៥០ លោកស្រី Liliane បានរៀបការជាមួយអ្នកនយោបាយជនជាតិបារាំងគឺលោក André Bettencourt ដែលបានបម្រើការជារដ្ឋមន្រ្តីខុទ្ទកាល័យក្នុងរដ្ឋាភិបាលបារាំងក្នុងទសវត្ស ១៩៦០ និង ១៩៧០ ហើយបានក្លាយជាអនុប្រធានក្រុមហ៊ុន L’Oréal ។

នៅឆ្នាំ ១៩៥៧ លោកស្រី Liliane បានទទួលមរតកពីឪពុករបស់គាត់នៅពេលដែលឪពុករបស់គាត់បានស្លាប់ ។​ ហើយលោកស្រីបានក្លាយជាម្ចាស់ភាគហ៊ុនដ៏សំខាន់របស់ក្រុមហ៊ុន L’Oréal ។ នៅឆ្នាំ ១៩៦៣ ក្រុមហ៊ុននេះបានផ្សព្វផ្សាយជាសាធារណៈទោះបីលោកស្រីនៅតែបន្តកាន់កាប់ភាគហ៊ុនភាគច្រើនក៏ដោយ ។ នៅឆ្នាំ ១៩៧៤ ដោយភ័យខ្លាចថាក្រុមហ៊ុននេះនឹងទទួលបានជាតូបនីយកម្មបន្ទាប់ពីការបោះឆ្នោតនៅប្រទេសបារាំងលោកស្រីបានផ្លាស់ប្តូរភាគហ៊ុនរបស់គាត់ស្ទើរតែពាក់កណ្តាលសម្រាប់ភាគហ៊ុន ៣ ភាគរយ (៣%) នៅក្នុងក្រុមហ៊ុន Nestlé S.A ។

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១២ លោកស្រី Liliane បានកាន់កាប់ភាគហ៊ុនចំនួន ១៨៥.៦៦១.៨៧៩ (៣០.៥%) នៃភាគហ៊ុនរបស់ក្រុមហ៊ុន L’Oréal ដែលក្នុងនោះភាគហ៊ុនចំនួន ៧៦.៤៤១.៣៨៩ (១២.៥៦%) ត្រូវបានរក្សាទុក ។ ភាគហ៊ុនដែលនៅសល់ចំនួន ១៧៨.៣៨១.០២១ (២៩.៧៨%) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Nestlé, ២២៩,៩៣៣,៩៤១ (៣៧,៧៦%) ត្រូវបានកាន់កាប់ជាសាធារណៈហើយភាគហ៊ុនដែលនៅសល់ត្រូវបានកាន់កាប់ជាភាគហ៊ុនរតនាគារឬនៅក្នុងផែនការសន្សំរបស់ក្រុមហ៊ុន ។

ក្រុមគ្រួសាររបស់លោកស្រី Liliane និង Nestle ធ្វើសកម្មភាពស្របតាមកិច្ចព្រមព្រៀងរបស់ម្ចាស់ភាគហ៊ុន ។ លោកស្រី Liliane បានបញ្ចប់តួនាទីជានាយកក្រុមប្រឹក្សាភិបាលរបស់គាត់នៅថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១២ ហើយចៅប្រុសរបស់គាត់ឈ្មោះ Jean-Victor ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល ។

ទ្រព្យសម្បត្តិ៖ Liliane Bettencourt

លោកស្រី Liliane Bettencourt គឺជាអ្នកជំនួញម្នាក់ដែលមានដើមកំណើតនៅទីក្រុងប៉ារីស ។​ លោកស្រី Liliane គឺជាអ្នកស្នងមរតក និងជាអ្នកសង្គមនិយម និងជាអ្នកមានទ្រព្យសម្បត្តិចំនួន ៤៦ ពាន់លានដុល្លារ ។ លោកស្រី Liliane បន្សស់ទុកទ្រព្យសម្បត្តិប្រមាណជាង ៤៦ ពាន់លានដុល្លារដែលធ្វើឱ្យគាត់បានក្លាយជាស្ត្រីមានជាងគេបំផុតនៅលើពិភពលោកដែលជាអ្នកមានជាងគេនៅប្រទេសបារាំង និងជាអ្នកមានជាងគេនៅលំដាប់ទី ១១ នៅលើពិភពលោក ។

លោកស្រី Liliane បានកាន់កាប់ភាគហ៊ុនចំនួន ១៨៥ លានភាគហ៊ុនរបស់ក្រុមហ៊ុន L’Oreal ដែលស្មើនឹង ៣៣ ភាគរយនៃក្រុមហ៊ុន ។ ហើយលោកស្រីក៏បានកាន់កាប់ភាគហ៊ុន ៣០ ភាគរយនៅក្នុងក្រុមហ៊ុន Nestle ផងដែរ ។ លោកស្រី Liliane គឺជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេនៅក្នុងចំណោមក្រុមហ៊ុនទាំងពីរ ។ លោកស្រី Liliane គឺជាសហស្ថាបនិកនៃមូលនិធិ Bettencourt Schueller ជាមួយស្វាមី និងកូនស្រីរបស់គាត់ដើម្បីគាំទ្រដល់ការស្រាវជ្រាវវិទ្យាសាស្ត្រគម្រោងមនុស្សធម៌ និងសិល្បៈ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply