លោក Reid Garrett Hoffman កើតនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៦៧ គាត់គឺជាសហគ្រិនលើបណ្តាញអ៊ីនធ័រណេត និងជាអ្នករកស៊ីមូលធន និងអ្នកនិពន្ធ ។
លោក Hoffman គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន LinkedIn ដែលជាបណ្តាញសង្គមដែលបានផ្តោតលើអាជីវកម្មដែលត្រូវបានប្រើជាចម្បងសម្រាប់បណ្តាញវិជ្ជាជីវៈ ។ បច្ចុប្បន្នគាត់បានសហការជាដៃគូជាមួយក្រុមហ៊ុនវិនិយោគដែលមានឈ្មោះថា Greylock Partners ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes នៅឆ្នាំ ២០១៧ លោក Hoffman គឺជាមហាសេដ្ឋីម្នាក់ដែលបានជាប់ចំណាត់ថ្នាក់លេខ ៦៣១ នៅក្នុងតារាងបញ្ជីឈ្មោះរបស់មហាសេដ្ឋីពិភពលោកដែលមានទ្រព្យសម្បត្តិ ៣,១ ពាន់លានដុល្លារអាមេរិក ។
ជីវិតដំបូង និងការអប់រំ៖
លោក Hoffman កើតនៅទីក្រុង Palo Alto រដ្ឋ California ។ ការងារដំបូងរបស់គាត់គឺជានិពន្ធនាយកនៅក្នុងក្រុមហ៊ុនហ្គេម Chaosium ដែលមានមូលដ្ឋាននៅតំបន់ Oakland ក្បែរផ្ទះរបស់គាត់ ។ លោក Hoffman បានចូលរៀននៅវិទ្យាល័យ The Putney School ។ ហើយគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យស្ទែនហ្វដក្នុងឆ្នាំ ១៩៩០ ជាកន្លែងដែលគាត់ទទួលបានទាំងអាហារូបករណ៍ Marshall និងទទួលបានពានរង្វាន់ Dinkelspiel ដោយទទួលបាន B.S. នៅក្នុងប្រព័ន្ធនិមិត្តសញ្ញា និងវិទ្យាសាស្ត្រយល់ដឹង ។
លោក Hoffman បានបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យ Wolfson និងមហាវិទ្យាល័យ Oxford ហើយនៅឆ្នាំ ១៩៩៣ គាត់គឺជានិស្សិតដែលទទួលបានអាហារូបករណ៍ Marshall ។ លោក Reid G. Hoffman គឺជាសហគ្រិន និងជាអ្នកវិនិយោគទុនអាមេរិកមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៨ ពាន់លានដុល្លារគិតត្រឹមខែ សីហា ឆ្នាំ ២០១៦ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)