Posted on Leave a comment

លោកមហាសេដ្ឋី Marcos Galperin ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MercadoLibre.com

លោក Marcos Galperin  កើតនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩៧១ ដែលជាអ្នកជំនួញជនជាតិអាហ្សង់ទីន ។ គាត់គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន MercadoLibre.com ។ គាត់បានចូលរួមជាមួយក្រុមហ៊ុន Colegio San Andrés នៅក្នុងទីក្រុង Olivos ។ នៅឆ្នាំ ១៩៩០ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅវិទ្យាល័យគាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីបន្តការសិក្សាផ្នែកហិរញ្ញវត្ថុនៅសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania ។ នៅទីនោះគាត់បានក្លាយជាមិត្ដភក្ដិជាមួយនឹងលោក José Estenssoro ដែលជាកូនប្រុសរបស់ប្រធានក្រុមហ៊ុន YPF ។

ក្នុងឆ្នាំ ១៩៩៤ លោក Marcos បានចូលរួមជាមួយក្រុមហ៊ុន YPF នៅពេលគាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យហើយក្រោយមកគាត់បានត្រលប់ទៅប្រទេសអាហ្សង់ទីនវិញ ។ ក្នុងឆ្នាំ ១៩៩៧ គាត់បានបន្តការសិក្សានៅសហរដ្ឋអាមេរិកនឹងបានចុះឈ្មោះចូលរៀននៅសាលាស្ទែនហ្វដដោយបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មហើយនៅឆ្នាំ ១៩៩៩ គាត់បានទទួលបាន M.B.A ។

ក្រុមហ៊ុន MercadoLibre

លោក Marcos បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយនៅពេលដែលគាត់កំពុងរៀននៅសាលាធុរកិច្ចនៅឯសាកលវិទ្យាល័យស្ទែនហ្វដ ។ សាស្រ្តាចារ្យផ្នែកហិរញ្ញវត្ថុគឺលោក Jack McDonald បានជួយលោក Marcos ក្នុងការទាក់ទងវិនិយោគិនដែលមានសក្តានុពលក្នុងការវិនិយោគហើយបានស្នើសុំឱ្យលោក John Muse ដែលជាវាគ្មិន និងជាសហស្ថាបនិករបស់ក្រុមហ៊ុនមូលនិធិឯកជន Hicks Muse ។ លោក John Muse បានបង្ហាញពីគោលបំណងចង់ឱ្យមូលនិធិរបស់គាត់វិនិយោគលើគម្រោងផ្សេងៗ ។

ក្រុមហ៊ុន MercadoLibre បានចូលរួមសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាច្រើនរួមមាន៖ ក្រុមហ៊ុន JPMorgan Partners, Flatiron Partners, Hicks Muse Tate និងក្រុមហ៊ុន Furst, Goldman Sachs, GE Capital និងក្រុមហ៊ុន Banco Santander Central Hispano ។ នៅខែ កញ្ញា ឆ្នាំ ២០០១ ក្រុមហ៊ុន eBay ទទួលបាន ១៩.៥% ពីក្រុមហ៊ុន MercadoLibre ដែលជាថ្នូរនឹងក្រុមហ៊ុនសម្ព័ន្ធប្រេស៊ីលគឺក្រុមហ៊ុន Ibazar.com.br ដែលបានទិញយកនៅពេលថ្មីៗនេះ ។ នៅក្នុងប្រតិបត្តិការនេះក្រុមហ៊ុន MercadoLibre ក៏បានក្លាយជាដៃគូផ្តាច់មុខរបស់ក្រុមហ៊ុន eBay សម្រាប់តំបន់នៅអាមេរិកឡាទីនផងដែរ ។

លោក Marcos ត្រូវបានគេចាត់ទុកថាជាសហគ្រិនអ៊ិនធឺណិតកំពូលម្នាក់របស់ប្រទេសអាហ្សង់ទីន ។ នៅឆ្នាំ ១៩៩៩ គាត់ត្រូវបានគេជ្រើសរើសជាសហគ្រិនភាពហើយបច្ចុប្បន្ននេះគាត់បានបម្រើការងារនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Endeavour នៅប្រទេសអាហ្សង់ទីន ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply