លោក Ma Hong កើតនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ១៩២០ គាត់គឺជាអ្នកវិភាគផ្នែកសេដ្ឋកិច្ចដ៏ល្បីល្បាញរបស់ប្រទេសចិន និងជាអ្នកទទួលបន្ទុកចំពោះការធ្វើឱ្យមានការដំណើរការនូវសេដ្ឋកិច្ចទីផ្សារឡើងវិញនៅប្រទេសចិន ។ គាត់ក៏អ្នកផ្តល់ពិគ្រោះយោបល់ផ្នែកគោលនយោបាយ និងជាប្រធានក្រុមអ្នកផ្តល់យោបល់របស់រដ្ឋាភិបាលផងដែរ ។
ជីវិតដំបូង៖
លោក Ma Hong បានចូលរួមជាមួយអង្គការ Ximenghui ក្នុងឆ្នាំ ១៩៣៦ ដែលជាអង្គការតស៊ូប្រឆាំងនឹងជប៉ុន ។ នៅឆ្នាំបន្ទាប់គាត់បានចូលរួមនៅក្នុងការរៀបចំសម្ព័ន្ធពាណិជ្ជកម្មទូទៅនៅផ្លូវដែក Tongpu ហើយនៅក្នុងឆ្នាំដដែលនោះគាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តចិន ។
នៅឆ្នាំ ១៩៣៨ គាត់បានទៅតំបន់យ៉ាន់អានដែលជារដ្ឋធានីកុម្មុយនិស្តដោយបានទទួលបានការកោតសសើរពីលោក Chen Yun ដែលជារដ្ឋមន្រ្តីក្រសួង ។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៤១ លោក Ma Hong ត្រូវបានគេចាត់តាំងឱ្យធ្វើជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវ CPC ដោយបង្កើតបានជាមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកសេដ្ឋកិច្ច ។
ហើយគាត់ត្រូវបានគេផ្ទេរការិយាល័យ CPC ដើម្បីធ្វើជាប្រធានការិយាល័យស្រាវជ្រាវផ្នែកគោលនយោបាយក្នុងឆ្នាំ ១៩៤៩ ។ តាមរយៈការស៊ើបអង្កេតរបស់គាត់បាននិយាយថា “រចនាសម្ព័ន្ធ និងគោលនយោបាយសេដ្ឋកិច្ច” ហើយវាត្រូវបានបែងចែកជា ៥ ផ្នែកហើយវិធីសាស្ត្រនេះត្រូវបានប្រើជាយូរមកហើយដោយរដ្ឋាភិបាលចិន ។
នៅឆ្នាំ ១៩៥២ លោក Ma Hong ត្រូវបានតំឡើងឋានៈជាអគ្គលេខាធិការនៃគណៈកម្មាធិការផែនការជាតិនៃរដ្ឋាភិបាលមជ្ឈិម ។លោក Ma Hong បានមកធ្វើការនៅក្នុងគណៈកម្មាធិការសេដ្ឋកិច្ចជាតិ និងបានចូលរួមក្នុងការធ្វើសេចក្តីព្រមព្រាងមួយដែលបានចែងថា “បទប្បញ្ញត្តិឧស្សាហកម្មចំនួន ៧០” ។ គាត់បានចងក្រងសៀវភៅពីបទប្បញ្ញត្តិ “ការគ្រប់គ្រងសហគ្រាសចិន” ដែលបានក្លាយជាត្រីវិស័យនៃការគ្រប់គ្រងឧស្សាហកម្មនាពេលនោះ ។
ក្នុងឆ្នាំ ១៩៧៨ អាជីពរបស់លោក Ma Hong បានស្ទុះងើបឡើងវិញហើយគាត់បានបង្កើតវិទ្យាស្ថានសេដ្ឋកិច្ចឧស្សាហកម្មដែលធ្វើឲ្យគាត់បានក្លាយជានាយកគ្រប់គ្រង ។ ហើយក្រោយមកគាត់បានក្លាយជាប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងជាអគ្គលេខាធិការរងនៃអគ្គកុងស៊ុលរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ។
នៅឆ្នាំ ១៩៨៤ តាមយោបល់របស់លោក Ma Hong បានលើទ្បើងថា “ សញ្ញាណនៃសេដ្ឋកិច្ចពាណិជ្ជកម្មសង្គមនិយមត្រូវបានសរសេរទៅក្នុងបញ្ជីគោលលទ្ធិរបស់វិទ្យាស្ថានស្រាវជ្រាវ CPC ។លោក Ma Hong បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍក្រុមប្រឹក្សារដ្ឋដែលជាកន្លែងដំបូងគេបង្អស់នៅក្នុងប្រទេសចិន ។
នៅក្នុងអាជីពរបស់គាត់បានព្រមានរដ្ឋាភិបាលអំពីអតិផរណាដែលជិតមកដល់ប៉ុន្តែរដ្ឋាភិបាលមិនអើពើនឹងដំបូន្មានរបស់គាត់ចំពោះផលប៉ះពាល់របស់វា ។ លោក Ma Hong បានបោះពុម្ពសៀវភៅជាង ១០ ក្បាលជាភាសាចិនដែលបានសរសេរអំពីយុទ្ធសាស្ត្រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចចិននឹងត្រូវបានបកប្រែ និងកែសម្រួលដោយលោកហ្វេងបូចាងនិងត្រូវបានបោះពុម្ពផ្សាយនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ១៩៨៥ ។ សំណេររបស់គាត់ត្រូវបានផ្សព្វផ្សាយជាសាធារណៈហើយនៅឆ្នាំ ២០០៥ ហើយគាត់បានឈ្នះពានរង្វាន់សេដ្ឋកិច្ចឆ្នើមផងដែរ ។ នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០០៧ គាត់បានទទួលមរណភាពដោយសារជំងឺ Parkinson ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)