Posted on Leave a comment

លោកមហាសេដ្ឋី Huang Guangyu ជាប្រធានក្រុមហ៊ុន GOME Group ដែលជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសចិន

លោក Huang Guangyu កើតនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៦៩ គាត់គឺជាប្រធានក្រុមហ៊ុន GOME Group ដែលជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសចិន ។ លោក Huang មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,៧ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០០៥ នេះបើយោងតាមរយះទស្សនាវដ្តី Forbes ។

នៅឆ្នាំ ២០០៥ គាត់គឺជាមហាសេដ្ឋីម្នាក់ដែលមានជាងគេបំផុតនៅក្នុងប្រទេសចិននេះបើយោងតាមរយះទស្សនាវដ្តី Time ។ យោងតាមប្រភពខ្លះបានអោយដឹងថាក្នុងឆ្នាំ ២០០៦ គាត់បានលក់ភាគហ៊ុនរបស់គាត់ ២៥ ភាគរយដែលត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងហុងកុងដែលរកចំណូលបាន ២,៥ ពាន់លានដុល្លារអាមេរិក ។ គោលដៅប្រកបដោយមហិច្ឆតារបស់គាត់បានធ្វើឱ្យក្រុមហ៊ុន GOME ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ធំជាងគេទាំង ៥០០ នៅលើពិភពលោកនៅឆ្នាំ ២០០៨ ។

លោក Huang ត្រូវបានចុះនៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាអ្នកមានជាងគេបំផុតនៅចិនដីគោកក្នុងឆ្នាំ ២០០៧ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៦,៣ ពាន់លានដុល្លារនេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីចិននៅឆ្នាំ ២០០៨ ដែលត្រូវបានចងក្រងដោយវិទ្យាស្ថានហុន ។

ទ្រព្យសម្បត្តិ៖ Huang Guangyu

លោក Huang Guangyu គឺជាប្រធាន និងជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Gome Group ដែលជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសចិន ។ នេះបើយោងតាមរយះបញ្ជីឈ្មោះ Hurun នៅខែ កញ្ញា ឆ្នាំ ២០១៣ គាត់គឺជាអ្នកមានបំផុតជាងគេបំផុតនៅលំដាប់ទី ៩ នៅទីក្រុងប៉េកាំងដែលមានទ្រព្យប្រមាណ ៣,២៥ ពាន់លានដុល្លារ ។

ហើយគាត់ក៏ជាមហាសេដ្ឋីម្នាក់ដែលមានជាងគេបំផុតនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០៥ យោងតាមរយះទស្សនាវដ្តី Times ។ លោក Huang បានបង្កើតក្រុមហ៊ុន Gome Electronics ដែលជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសចិនដែលមានតម្លៃប្រមាណ ៦,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០០៨ ។

ក្រុមហ៊ុន Gome ត្រូវបានបញ្ឈប់ដោយមិនឲ្យមានការធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារហ៊ុននៅទីក្រុងហុងកុងនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៨ ជាមួយនឹងការស៊ើបអង្កេតដែលកំពុងបន្តធ្វើ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាបានអោយដឹងថាលោក Huang Guanyu ត្រូវបានកាត់ទោសដោយតុលាការរបស់ទីក្រុងប៉េកាំងពីបទសូកប៉ាន់មន្ត្រី និងប្រតិបត្តិការខុសច្បាប់ ។

ការចោទប្រកាន់អំពីការសូកប៉ាន់ការគេចពន្ធ និងការឃុបឃិតរបស់មន្ត្រីពុករលួយក្នុងការរំលោភបំពានហិរញ្ញវត្ថុគឺជារឿងធម្មតានៅក្នុងប្រទេស ។ គាត់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៤ ឆ្នាំដែលនេះជាសកម្មភាពមួយដែលត្រូវបានគេមើលឃើញថាជាការព្រមានដល់នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសចិន ។

នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០០៩ លោក Huang បានលាឈប់ពីមុខតំណែងជាប្រធានក្រុមហ៊ុន ។ លោក Huang ក៏បានប្រមូលទ្រព្យសម្បត្តិរបស់គាត់នៅក្នុងអចលនទ្រព្យក្រៅពីការលក់គ្រឿងប្រើប្រាស់ក្នុងផ្ទះ ។ ហើយឥឡូវនេះគាត់ក៏ជាម្ចាស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា Pengrun Investment ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply