លោក John Whittaker ជាប្រធានក្រុមហ៊ុន Peel Group ដែលជាក្រុមហ៊ុនធំនៅក្នុងប្រទេសអង់គ្លេសដែលបានកាន់កាប់ភាគហ៊ុនលើវិស័យអចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយ និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានគេស្គាល់ថាជាចក្ខុវិស័យជាមួយនឹងគម្រោងបង្កើតឡើងវិញ ។ គម្រោងនេះនឹងសាងសង់ឧទ្យានកសិដ្ឋានខ្យល់ ការលក់រាយ និងការអភិវឌ្ឍលំនៅដ្ឋាន និងការជួសជុលកំពុងផែឡើងវិញ ។
ក្រុមហ៊ុនរបស់គាត់ក៏បានបង្កើតអាគារល្បីៗ ជាច្រើននៅចក្រភពអង់គ្លេសដែលរួមមានទាំងអាគារ MediaCityUK និងផ្សារទំនើប Trafford ។ ហើយក្រោយមកវាត្រូវបានលក់ទៅឱ្យមជ្ឈមណ្ឌលផ្សារមូលធនជាថ្នូរនឹងភាគហ៊ុនជិតមួយភាគបួននៅក្នុងក្រុមហ៊ុន ។ ក្រុមហ៊ុន Peel Group បានកាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុង Pinewood Shepperton ដែលរួមបញ្ចូលទាំងស្ទូឌីយោដ៏ល្បីល្បាញនៅ U.K. ដែលបានថតខ្សែភាពយន្តរឿង James Bond និងរឿង Harry Potter រហូតដល់វាត្រូវបានកាន់កាប់ជាឯកជននៅខែ សីហា ឆ្នាំ ២០១៦ ។
លោក John Whittaker គឺជាពាណិជ្ជករជនជាតិអង់គ្លេស និងជាអ្នករកស៊ីផ្នែកអចលនទ្រព្យដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២,៤ ពាន់លានដុល្លារគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះបើយោងតាមទស្សនាវដ្តី Forbes ។ គាត់គឺជាអ្នកមានជាងគេនៅលំដាប់ទី ១៩ នៅចក្រភពអង់គ្លេសដែលបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក ។ លោក John Whittaker កើតនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ១៩៤២ នៅទីក្រុង Bury រដ្ឋ Lancashire ប្រទេសអង់គ្លេស ។
លោក Whittaker មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៥ ពាន់លានដុល្លារ ។ គាត់គឺជាប្រធានក្រុមហ៊ុន Peel Group ដែលជាក្រុមហ៊ុនឯកជនដែលបានផ្តោតលើប្រព័ន្ធផ្សព្វផ្សាយ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅចក្រភពអង់គ្លេស ។ លោក Whittaker ក៏មានទ្រព្យសម្បត្តិរហូតដល់ ៨០០ លានដុល្លារជាមួយនឹងកំពង់ផែជាច្រើន ។
ក្នុងឆ្នាំ ២០១១ គាត់បានលក់ទំនិញនៅផ្សារទំនើប Trafford Center របស់ Manchester ដែលជាអាគារមួយក្នុងចំណោមអាគារដ៏ល្បីបំផុតរបស់ចក្រភពអង់គ្លេសទៅឱ្យមជ្ឈមណ្ឌលផ្សារមូលធនជាថ្នូរនឹងភាគហ៊ុនជិតមួយភាគបួននៅក្នុងក្រុមហ៊ុន ។ លោក Whittaker បានប្តូរឈ្មោះក្រុមហ៊ុនទៅជា Intu Properties នៅខែ កុម្ភៈ ឆ្នាំ ២០១៣ ដោយមានក្តីសង្ឃឹមក្នុងការបង្កើតអត្តសញ្ញាណយីហោឲ្យខ្លាំងជាងមុនលើលក្ខណៈសម្បត្តិទាំងអស់ដូចជា Essex Mall Lakeside ។
លោក John Whittaker គឺជាប្រធានក្រុមហ៊ុន Peel Group ដែលបានកាន់កាប់ភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុន Pinewood Shepperton ដែលជាស្ទូឌីយោភាពយន្តដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកដែលបានផលិតខ្សែភាពយន្តរឿង James Bond និងរឿង Harry Potter ។ ក្រុមហ៊ុននេះក៏កំពុងគាំទ្រអាគារ MediaCityUK ដែលជាការអភិវឌ្ឍដ៏ធំមួយនៅភាគខាងជើងនៃទីក្រុង Salford ។ លោក Whittaker បានបរិច្ចាគថវិកាចំនួន ១ លាន ៥ សែនដុល្លារដល់មន្ទីរពេទ្យ Royal Manchester Children និងគាំទ្រដល់ Sparks ដែលជាអង្គការស្រាវជ្រាវវេជ្ជសាស្ត្រកុមារផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)