Posted on Leave a comment

លោកមហាសេដ្ឋី Kjell Inge Røkke ជាអ្នកគ្រប់គ្រងក្រុមហ៊ុន Aker AS ដែលជាក្រុមហ៊ុននាវាដឹកប្រេងនៅឯនាយសមុទ្រ

លោក Kjell Inge Røkke កើតនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩៥៨ ដែលជាអ្នកជំនួញជនជាតិន័រវេស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Aker ASA ។ គាត់ក៏ជាម្ចាស់នៃក្លឹបបាល់ទាត់ Wimbledon និងបានចូលរួមក្នុងការផ្លាស់ប្តូររបស់ក្រុមពីទីក្រុងឡុងដ៏ទៅទីក្រុង Milton Keynes ។

អាជីព៖

នៅទសវត្សឆ្នាំ ១៩៨០ លោក Kjell ជាអ្នកគ្រប់គ្រងក្រុមហ៊ុនអាហារសមុទ្រ និងក្រុមធនធានអន្តរជាតិ (RGI) ដែលរួមមានទាំង Brooks Sports និង Helly Hansen ។ នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ គាត់បានវិលត្រឡប់ទៅប្រទេសន័រវេសវិញនឹងបានរៀបចំបង្កើតក្រុមហ៊ុនជាច្រើនទៀត ។ នៅឆ្នាំ ២០០៨ លោក Kjell ត្រូវបានគេចាត់ទុកថាជាអ្នកមានជាងគេនៅលំដាប់ទី ៧ នៅប្រទេសន័រវេសដែលមានទ្រព្យសម្បត្តិប្រមាណ ១២,៥ ពាន់លានដុល្លារ ។

លោក Kjell រួមជាមួយដៃគូអាជីវកម្មរបស់គាត់គឺលោក Bjørn Rune Gjelsten បានទិញយកក្លឹបបាល់ទាត់ Wimbledon នៅចុងទសវត្សឆ្នាំ ១៩៩០ ដែលបានក្លាយជាសហម្ចាស់រួមគ្នារបស់ក្លឹមមួយនេះក្នុងឆ្នាំ ២០០០ ។ នៅឯកីឡដ្ឋាន Selhurst Park របស់ក្លឹប Crystal Palace នៅទីក្រុង Croydon ភាគអាគ្នេយ៍នៃទីក្រុងឡុងដ៍លោក Kjell និង Gjelsten រួមជាមួយប្រធាន Charles Koppel និងពាណិជ្ជករ Pete Winkelman បានយល់ព្រមការផ្លាស់ប្តូរក្រុមទៅទីក្រុង Milton Keynes ដែលមានចម្ងាយប្រហែល ៦០ ម៉ាយពីមូលដ្ឋានរបស់ពួកគេ ។

អ្នកគាំទ្រក្លឹប Wimbledon បានខឹងសម្បាចំពោះការសម្រេចចិត្តនេះដែលបានព្រមព្រៀងឲ្យបង្កើតក្លឹបថ្មីដើម្បីគាំទ្រ AFC Wimbledon និងបានប្រកាសធ្វើពហិការចំពោះក្រុមចាស់របស់ពួកគេ ។ នៅរដូវកាលបន្ទាប់ក្លឹប Wimbledon FC នឹងបន្តលេងនៅចំពោះមុខហ្វូងមនុស្សដែលមានកំណត់ត្រាទាបរួមទាំង ៦៦៤ សម្រាប់ការប្រកួត League Cup ទល់នឹង Rotherham មុនពេលបញ្ចប់ការផ្លាស់ប្តូរក្នុងខែ កញ្ញា ឆ្នាំ ២០០៣ ។

ទ្រព្យសម្បត្តិ៖ Kjell Inge Rokke

លោក Kjell Inge Rokke គឺជាពាណិជ្ជករន័រវេសម្នាក់ដែលមានទ្រព្យសម្បត្តិចំនួន ២,៧ ពាន់លានដុល្លារ ។ នៅទសវត្សឆ្នាំ ១៩៨០ ក្រុមហ៊ុនរបស់គាត់មានមូលដ្ឋាននៅទីក្រុងស៊ីថលរដ្ឋវ៉ាស៊ីនតោនដែលជាក្រុមហ៊ុនគ្រប់គ្រងនិងប្រតិបត្តិការក្រុមហ៊ុនអាហារសមុទ្រ ។ នៅដើមទសវត្សឆ្នាំ ១៩៩០ គាត់បានត្រឡប់ទៅប្រទេសន័រវែសវិញដោយបានរៀបចំបង្កើតក្រុមហ៊ុនជា​ច្រើន ។

ឥឡូវនេះគាត់គឺជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន Aker ASA ដែលជាក្រុមហ៊ុនធំមួយដែលបានប្រតិបត្តិការនាវាដឹកប្រេងនៅឯនាយសមុទ្រ ។ លើសពីនេះទៀតគាត់ក៏ជាម្ចាស់ទូកទេសចរណ៍ដ៏ទំនើបកម្ពស់ ២៣០ ហ្វីតដែលអាចផ្ទុកភ្ញៀវបាន ២៤ នាក់និងនាវិក ២៨ នាក់នៅលើយន្តហោះ ។ ហើយគាត់ត្រូវបានគេស្គាល់ថាជា “អ្នកដឹកនាំក្រុមហ៊ុនសាជីវកម្មដ៏អស្ចារ្យ” នឹងត្រូវបានគេចាត់ថ្នាក់ថាជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ៣ នៅប្រទេសន័រវេស ។

ប្រភព៖​ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply