លោកស្រី Isabel dos Santos កើតនៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ១៩៧៣ គឺជាអ្នកវិនិយោគជនជាតិ Angolan ។ យោងតាមរយះទស្សនវដ្តី Forbes បានឲ្យដឹងថាគាត់គឺជាស្ត្រីម្នាក់ដែលជាអ្នកមានជាងគេបំផុតក្នុងប្រទេស Angola និងនៅទ្វីបអាហ្វ្រិកផងដែរ ។ ក្នុងឆ្នាំ ២០១៣ យោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានកើនឡើងដល់ជាង ៣ ពាន់លានដុល្លារអាមេរិកដែលធ្វើឱ្យគាត់បានក្លាយជាមហាសេដ្ឋីដំបូងគេនៅទ្វីបអាហ្វ្រិក ។ លោកស្រី Isabel គឺជាកូនស្រីរបស់ប្រធានាធិបតី Angola គឺលោក Jose Eduardo dos Santos ដែលបានគ្រប់គ្រងប្រទេសចាប់តាំងពីឆ្នាំ ១៩៧៩ ។
ការអប់រំ៖
លោកស្រី Isabel បានសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅមហាវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៏ ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយមកនេះគាត់បានកាន់មុខតំណែងជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនដែលត្រូវចុះក្នុងបញ្ជីឈ្មោះនៅក្នុងទីផ្សារភាគហ៊ុនអឺរ៉ុប ។ កាលពីខែ មិថុនា ឆ្នាំ ២០១៦ លោកស្រីត្រូវបានឪពុករបស់គាត់តែងតាំងជាប្រធានក្រុមហ៊ុន Sonangol ដែលជាក្រុមហ៊ុនប្រេងរបស់រដ្ឋ Angolan ។
នៅខែ មីនា ឆ្នាំ ២០១៧ សន្និសីទថាមពលអន្តរជាតិ CERAWeek នៅទីក្រុង Houston លោក Isabel បានប្រកាសថាក្រុមហ៊ុន Sonangol សម្រេចបាននូវការចំណាយលើភ័ស្តុភារដែលបានកាត់បន្ថយរួចទៅហើយចំនួន ៥០ ភាគរយនៅចន្លោះឆ្នាំ ២០១៥ និង ២០១៧ ក្រោមកម្មវិធីរៀបចំរចនាសម្ព័ន្ធដែលកំពុងត្រូវបានអនុវត្តនៅក្នុងក្រុមហ៊ុន ។នៅខាងក្រៅនៃកិច្ចប្រជុំនេះលោកស្រី Isabel dos Santos បានបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុន Sonangol គឺដើម្បី “បង្កើត NOC ជំនាន់ថ្មីដែលជាក្រុមហ៊ុនផលិប្រេងរបស់ជាតិ ។
ក្នុងពេលបច្ចុប្បន្ននេះការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងនៅប្រទេសអង់ហ្គោឡាដោយលោក José Eduardo dos Santos បានតែងតាំងកូនៗរបស់គាត់អោយទៅកាន់មុខតំណែងសំខាន់ៗនៅក្នុងក្រុមហ៊ុន ។ ទោះបីជាយ៉ាងណានៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រក្នុងសន្និសីទថាមពល CERAWeek លោកស្រី Isabel បានធានាថាជំហររបស់លោកស្រី និងក្រុមប្រឹក្សារបស់ក្រុមហ៊ុន Sonangol នឹងនៅដដែល ។ លោកស្រីក៏បានមានប្រសាសន៍ថា “យើងមិនមែនជាផ្នែករបស់រដ្ឋាភិបាលទេ…យើងមានអាណត្តិច្បាស់លាស់ដែលត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនហើយយើងនឹងបំពេញអាណត្តិនេះ” ។
នៅខែ មេសា ឆ្នាំ ២០១៧ លោកស្រី Isabel គឺជាអ្នកជំនួញជនជាតិអង់ហ្គោឡាដែលបានចូលរួមជាវាគ្មិននៅឯកិច្ចប្រជុំកំពូលនៅអាហ្រ្វិកដែលជាកិច្ចប្រជុំប្រចាំឆ្នាំស្តីពីសារៈសំខាន់នៃទ្វីបអាហ្វ្រិកនៅលើពិភពលោកដែលបានរៀបចំឡើងដោយសាលាសេដ្ឋកិច្ចរបស់ទីក្រុងឡុងដ៍ ។ ក្នុងសុន្ទរកថារបស់លោកស្រី Isabel បាននិយាយថាលោកស្រីជឿជាក់ថាអនាគតនឹងឆ្លងកាត់ទ្វីបអាហ្រ្វិកហើយថា “យើងម្នាក់ៗត្រូវតែដើរតួជាតួអង្គនៃការរីកចម្រើននិងការផ្លាស់ប្តូរហើយក៏ចូលរួមក្នុងដំណោះស្រាយសម្រាប់ប្រទេសរបស់យើងផងដែរ” ។
នៅក្នុងសន្និសិទនេះលោកស្រី Isabel បានផ្តល់បទសម្ភាសន៍ដល់កាសែត BBC World News ផងដែរ ។ ហើយលោកស្រីបាននិយាយថាខ្ញុំជាស្ត្រីខ្ញុំបានបង្កើតទ្រព្យសម្បត្តិសម្រាប់អ្នកដទៃខ្ញុំបានបង្កើតការងារហើយភាគច្រើនខ្ញុំគិតលើការងារដែលខ្ញុំធ្វើគឺការផ្តោតអារម្មណ៍របស់ខ្ញុំមិនមែនផ្តោតលើការបង្កើតទ្រព្យសម្បត្តិតែម្យ៉ាងនោះទេតែវាគឺអំពីការអភិវឌ្ឍ និងការនាំមកនូវការងារ ។ ដំណោះស្រាយចំពោះប្រទេសអង់ហ្គោឡា និងសេក្តីសង្ឃឹមសំរាប់ទ្វីបអាហ្រ្វិកនោះគឺនិរន្តរភាព ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)