គក់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តប់ដោយដៃក្ដាប់។
ឧទាហរណ៍៖ គក់ខ្នងឲ្យខ្ញុំបន្តិច !
បោកសម្អាតខោអាវជាដើម ដោយអាការជ្រំៗដូចគេគក់ ដើម្បីឲ្យជ្រះក្អែល ។
ឧទាហរណ៍៖ គក់សំពត់, គក់ខោអាវ ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហត្ថក្រពុំ គឺខ្នាតរង្វាស់ប្រវែងពីត្រឹមកែងដៃទៅដល់ចុងម្រាមដៃ ដែលក្ដាប់ក្ដោបចូល ។
ឧទាហរណ៍៖ ប្រវែងមួយគក់ ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់ប្រហារ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖