Posted on Leave a comment

តើពាក្យ «វាក់» មានន័យដូចម្ដេច ?


វាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ័ន្តច្រឡំ; ចាំស្រពេចស្រពិល។
ឧទាហរណ៍៖ វាក់គំនិត, វាក់ស្មារតី, វាក់ផ្លូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វាកចិរពស្ដ្រ» មានន័យដូចម្ដេច ?


វាកចិរពស្ដ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វាកចិរ + សំ. វស្ដ្រ, វ > ព ) សំពត់សំបកឈើ; សំពត់ធ្មៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វា» មានន័យដូចម្ដេច ?


វា


👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា គេ; ពាក្យសម្រាប់និយាយជាជំនួសឈ្មោះមនុស្សក្មេងជាង ឬមនុស្សថ្នាក់តូចទាបជាង ឬក៏សត្វតិរច្ឆាន, វត្ថុ, ធម្មជាតិ, . . .ផ្សេងៗ។
ឧទាហរណ៍៖ ហាមពួកក្មេងកុំឲ្យវាលេងទឹក; កូនខ្ញុំវាឈឺ; កូនគោវាយំរកមេវា; ការុងវាតូចច្រកអង្ករមិនអស់; គំនិតវារាក់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វអញ្ជុលី» មានន័យដូចម្ដេច ?


វអញ្ជុលី


មានន័យថា ពាក្យប្រើក្លាយពី អញ្ជលី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វហនកិច្ច» មានន័យដូចម្ដេច ?


វហនកិច្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វហនកម្ម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វហនកម្ម» មានន័យដូចម្ដេច ?


វហនកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វហន ) ការនាំទៅ ( មានលី, យួរជាដើម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វហតី» មានន័យដូចម្ដេច ?


វហតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) នទីទាំងពួង ( សម្រាប់ប្រើតាមកវីត្រូវការ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សូបនាយិកា» មានន័យដូចម្ដេច ?


វស្សូបនាយិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < វស្ស “ភ្លៀង, រដូវភ្លៀង” + ឧបនាយិកា ‘តិថីដែលបង្អោនចូលមក” ) ថ្ងៃជិតចូលវស្សា ( ព. វិ. ពុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សិកប្រវត្តិ» មានន័យដូចម្ដេច ?


វស្សិកប្រវត្តិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពង្សាវតារ សៀវភៅដែលមានកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ៗរៀងរាល់ឆ្នាំ​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សានៈ» មានន័យដូចម្ដេច ?


វស្សានៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វស្សាន ) រដូវភ្លៀង ។ វស្សានកាល ឬ –សម័យ កាលឬសម័យមានភ្លៀង; រដូវភ្លៀង ( ម. ព. រតូវ ឬ រដូវ ន. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សានរដូវ» មានន័យដូចម្ដេច ?


វស្សានរដូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វស្សានៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សា» មានន័យដូចម្ដេច ?


វស្សា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វស្ស; សំ. វឞ៌, វរ្សា ) ឆ្នាំ; ភ្លៀង; រដូវភ្លៀង ។ កាន់វស្សា ឬ ចាំវស្សា នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់បព្វជិតពុទ្ធសាសនិក ។ ខែវស្សា ខែមានភ្លៀង ( ព. ផ្ទ. ខែប្រាំង ) ។ ចូលវស្សា ប្ដេជ្ញាថា នៅក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរ ។ ចេញវស្សា នៅចាំវស្សាគ្រប់គ្រាន់តាមកាលកំណត់ហើយ ។ ចំណេញវស្សា សម័យដែលពួកបព្វជិតពុទ្ធសាសនិកចេញវស្សាហើយ គឺកាលជាខាងចុងនៃវស្សានរដូវ ។ ដាច់វស្សា នៅឲ្យកន្លងអរុណក្នុងទីក្រៅអាវាសដែលកំណត់ចាំវស្សា របស់ភិក្ខុសាមណេរ ។ ទៀនវស្សា ទៀនធំដែលទាយកប្រគេនភិក្ខុសង្ឃឲ្យអុជក្នុងរដូវភ្លៀង. . .។ មួយវស្សា មួយរដូវភ្លៀង។
ឧទាហរណ៍៖ បួសបានមួយវស្សា ។ សំពត់ចំណាំវស្សា សំពត់ដែលទាយកប្រគេនភិក្ខុសាមណេរអ្នកនៅចាំវស្សារួចហើយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សសម័យ» មានន័យដូចម្ដេច ?


វស្សសម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វស្សកាល ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សសម័យ» មានន័យដូចម្ដេច ?


វស្សសម័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វស្សកាល ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សវលាហក» មានន័យដូចម្ដេច ?


វស្សវលាហក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វលាហក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សមាត្រវិធី» មានន័យដូចម្ដេច ?


វស្សមាត្រវិធី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិធីរបៀបវាស់ស្ទង់ទឹកភ្លៀង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វស្សមាត្រ» មានន័យដូចម្ដេច ?


វស្សមាត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់វាស់ស្ទង់ទឹកភ្លៀងនៅត្រង់ទីណាមួយក្នុងកាលមានកំណត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសុមតី» មានន័យដូចម្ដេច ?


វសុមតី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ផែនដី; លោក, ពិភពលោក; ប្រទេស ( ប្រើជា ពសុមតី ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសុន្ធរា» មានន័យដូចម្ដេច ?


វសុន្ធរា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពសុន្ធរា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសុធា» មានន័យដូចម្ដេច ?


វសុធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ពសុធា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសិកា» មានន័យដូចម្ដេច ?


វសិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គខ្លាញ់ដែលលាយក្នុងខ្លាញ់នៃសត្វខ្លះមានគោជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសវត្តី» មានន័យដូចម្ដេច ?


វសវត្តី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទេវបុត្តមារ ( សំ. វៃវស្វត “ព្រះយមរាជ; ផ្កាយសៅរ៍; ទេវបុត្តមារ ” ) ។ អ្នកញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន, អ្នកវាតអំណាច ( សំ. ហៅ វឝវរ្តិន៑ ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសលៈ» មានន័យដូចម្ដេច ?


វសលៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វសល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសល» មានន័យដូចម្ដេច ?


វសល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វសល; សំ. វ្ឫឞល ) មនុស្សជាតិទាប; មនុស្សជាតិសូទ្រៈ; មនុស្សជួជាតិ (ហៅ វសលជាតិ ឬ វសលមនុស្សក៏បាន); បើស្រី្តជា វសលី ( សំ. វ្ឫឞលី ) ស្រ្តីជាតិទាប; ស្រ្តីជាតិសូទ្រៈ (វសលី នេះ ជាពាក្យអាសគ្រាម, បា. ច្រើនប្រើជា អាលបនៈ ថា វសលិ ជាសម្ដីពុំសមគួរសោះឡើយ. . .)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសន្តរតូវ» មានន័យដូចម្ដេច ?


វសន្តរតូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វសន្តរដូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសន្តរដូវ» មានន័យដូចម្ដេច ?


វសន្តរដូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វសន្ត + ឫតុ; បា. វសន្ត + ឧតុ > វសន្តោតុ )រដូវឈើជ្រុះលាស់ស្លឹក ឬរដូវឈើលាស់ស្លឹកបញ្ចេញផ្កា, មាន ២ ខែ, រាប់ពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃ ១៥ កើតខែពិសាខ, មាន ៥៩ ថ្ងៃ( គួរកុំច្រឡំ វសន្ត និង វស្សាន, កុំសរសេរ វស្សន្ត– ។ ម. ព. រតូវ ឬ រដូវ ន. ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសន្តតិលការ» មានន័យដូចម្ដេច ?


វសន្តតិលការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វសន្តតិលក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសន្តតិលក» មានន័យដូចម្ដេច ?


វសន្តតិលក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ឈ្មោះឆន្ទមួយប្រភេទ ក្នុងមួយបាទ ( មួយឃ្លា ) មាន ១៤ អក្សរ កំណត់ដោយអក្សរទី ១, ២, ៤, ៨, ១១, ១៣, ១៤ ជាគរុ, អក្សរ ៧ តួក្រៅពីនេះជាលហុ ( បួនបាទជាមួយគាថា ); សម្រាប់ប្រើខាងភាសាសំស្រ្កឹតនិងបាលីឬប្រើខាងភាសាខ្មែរក៏បាន តែពិបាកតែងណាស់ ( មេឆន្ទនេះថា វុត្តាវសន្តតិលកា តកជា ជគា គោ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វសនដ្ឋាន» មានន័យដូចម្ដេច ?


វសនដ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ―ស្ថាន ) ទីនៅ, លំនៅ, ផ្ទះ; ភូមិលំនៅ ( ប្រើជា វាសនដ្ឋាន ក៏បាន ) ។ ម. ព. លំនៅ ថែមទៀតផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លី―» មានន័យដូចម្ដេច ?


វល្លី―


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វល្លិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិអាឡ, វល្លិរំសាយសក់» មានន័យដូចម្ដេច ?


វល្លិអាឡ, វល្លិរំសាយសក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្កជាតិតូចឆ្មារមួយប្រភេទ ស្ទើវារ ឬជាវល្លិវារតោងមែកឈើតាមមាត់ព្រៃ នៃប្រទេសកម្ពុជា និង វៀតណាម។ ដើមគេ ប្រើសម្រាប់ធ្វើជា លប ទ្រូ អង្រុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិអម្ពិល» មានន័យដូចម្ដេច ?


វល្លិអម្ពិល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្ស កំពស់ ២-៣ម បែកមែកសាខា ឬវល្លិវារឡើងដើមឈើដុះក្នុងព្រៃស្ងួតជ្រុះស្លឹក ឫព្រៃធំ នៃប្រទេសកម្ពុជា និង លាវ។ គ្រាប់សម្រាប់ផ្សំធ្វើថ្នាំឃាត់ឈាម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិអង្គញ់» មានន័យដូចម្ដេច ?


វល្លិអង្គញ់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំមួយប្រភេទវារឡើងដើមឈើក្នុងព្រៃធំត្រជាក់ឥតជ្រុះស្លឹក ឬព្រៃធំមានជ្រុះស្លឹក នៃប្រទេសអាហ្រ្វិក កោះ Mascareignes និងទ្វីបអាស៊ី និង Oceanie ផ្នែកក្តៅ។ សឹ្លកខ្ចីៗអាចបរិភោគជាបន្លែបាន មែកកាត់តូចៗ ហើយត្រាំទឹកសម្រាប់ប្រើដូចសាប៊ូទុកលាងសក់ ហើយផ្លែឆ្អិនអាចបរិភោគបាន។ គ្រាប់គេយកលេង ពេលបុណ្យចូលឆ្នាំ ឬក្នុងពិធីបុណ្យខ្មោច ដែលដាក់ជំនួសអង្គុញជង្គង់អ្នកស្លាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិឡែឡ, វល្លិដែក-វល្លិខ្នាញ់» មានន័យដូចម្ដេច ?


វល្លិឡែឡ, វល្លិដែក-វល្លិខ្នាញ់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្កជាតិវារតោងមែកឈើមួយប្រភេទប្រវែង ៥-១០ម ដុះលើដីវាល ឫក្នុងព្រៃស្រោងនៃទ្វីបចាស់ផ្នែកក្តៅ។ គេប្រើដើមទាំងមូល ឆុងផឹករំងាប់រោគប្រមេះ និងធ្វើអោយមានទឹកដោះ សម្រាប់នារីទើបសម្រាលកូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិស្រកាពង្រុល» មានន័យដូចម្ដេច ?


វល្លិស្រកាពង្រុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិតូចម្យ៉ាង ផ្ញើប្រាណលើមេក ឬគល់ព្រឹក្ស និងចុល្លព្រឹក្សក្នុងព្រៃល្បោះនៅឥណ្ឌុចិន ប្រទេសជ្វា និងឥណ្ឌូនេស៊ី។​ ដើមវល្លិទាំងមូល ព្រមទាំងឫសសម្រាប់ធ្វើថ្នាំរំងាប់រោគក្អក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិស័ង្ឃ» មានន័យដូចម្ដេច ?


វល្លិស័ង្ឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំប្រវែង ១០-២០ ម វាឡើងលើព្រឹក្សធំៗក្នុងព្រៃរនាម និងព្រៃលិចទឹក ឬព្រៃធំនៅឥណ្ឌូចិន ប្រទេសឥណ្ឌា​និងប្រជុំកោះជ្វា។ ស្លឹកខ្ចីប្រើជាបន្លែបាន។ ​ឈើសម្រាប់ធ្វើគ្រឿងផ្សេងៗ ឬតុ ទូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិរមៀត» មានន័យដូចម្ដេច ?


វល្លិរមៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិធំ ប្រវែង ១០ ទៅ ៣០ ម វារដល់លើកំពូលឈើធំៗ ក្នុងព្រៃជ្រៅនៅឧបទ្វីបឥណ្ឌូចិន និងជ្វា ។ ដើមនេះអោយជ័រពណ៌លឿង សម្រាប់ជ្រលក់សំពត់ និងសំណាញ់នេសាទ ។ ឈើអាចប្រើសង់ផ្ទះបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិយាវ» មានន័យដូចម្ដេច ?


វល្លិយាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិយាវ ជាវល្លិមួយប្រភេទប្រវែង ៥-១០ ម ដុះក្នុងព្រៃស្រោង ឬព្រៃធំអាស៊ី និងអូស្រ្តាលីក្តៅ។ ដើមវល្លិយាវមានទំនាក់ និងបន្លាច្រើន មានមែកជាប់ល្អតែអាចពត់បានគេអាចប្រើធ្វើខ្សែ ឬចំណងផ្សេងៗ។ គេបុកសំបកជ្រលក់សំពត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិម្ទេសព្រៃ» មានន័យដូចម្ដេច ?


វល្លិម្ទេសព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សជាវល្លិ ឬស្ទើវល្លិមួយប្រភេទ ប្រវែង ១-៣ ម ដុះតាមមាត់ព្រៃធំនៃប្រទេសខ្មែរ លាវ វៀតណាម និង​ថៃ ។ ស្លឹកខ្ចីៗ ប្រើធ្វើបន្លែសម្លបាន ។ គ្រូថ្នាំបុរាណប្រើផ្កាធ្វើថ្នាំលាបស្បែកជំងឺស្បែក ។​គេស្ងោរផ្កាផឹកព្យាបាលជំងឺផ្សេងៗ ដូចជាក្អក​ រោគហឺត គ្រុន ដុះពក ឈឺក្នុងពោះជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិមៀន, ជើងតុកែដើម, កំប្រុញ» មានន័យដូចម្ដេច ?


វល្លិមៀន, ជើងតុកែដើម, កំប្រុញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទវារលើដី ឬលើដើមឈើ ឬមួយដុះត្រង់ឡើងលើ កម្ពស់ ៣-៤ ម ដុះក្រោមមកម្លប់ឈើធំៗ នៃព្រៃក្រាស់ ឬព្រៃស្រោង មានដុះក្នុងឧបទ្វីបឥណ្ឌូចិន លើកោះ Sumatra និង Java នៃប្រទេសឥណ្ឌូនេស៊ី ។ គេអាចដាំវល្លិមៀមជាលំអ ឬសម្រាប់ការពារដីវាល ។ គ្រូថ្នាំយកស្លឹកបុកឲ្យល្អិតព្យាបាលជំងឺបូស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិមាស» មានន័យដូចម្ដេច ?


វល្លិមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិល្អិតមួយរស់ដោយសារគេ មែកតូចដូចខ្សែអំបោះ វារពាត់ជុំវិញមែករុក្ខជាតិ ដេលអាចជាចុល្លព្រឹក្យ ឬព្រឹក។ វល្លិនេះធ្វើថ្នាំជ្រលក់សំពត់ អាវ ឱ្យក្រមៅ។ វល្លិមាសមានជ័រស្អិត ដែលគេតែងលាយជាមួយកំបៅរសង់ផ្ទះ សម្រាប់ធ្វើ “ដីលែង ” (mastic) ដើម្បីបិទប្រហោងទូក។ នៅប្រទេសខ្មែរយើង គ្រូថ្នាំយកវល្លិមាស ធ្វើឱសថព្យាបាលសួត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិមហាមេឃ» មានន័យដូចម្ដេច ?


វល្លិមហាមេឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិធំម៉្យាងវារឡើងរុក្ខជាតិជិតខាងប្រវែងរហូតដល់ ២៥ ម តែដើមមានវិជ្ឈមាត្រមិនលើសពី ២ ស.ម ទេ ដុះក្នុងព្រៃល្បោះ​ ឬព្រៃស្រោងនៃឧបទ្វីបឥណ្ឌូចិន ឥណ្ឌា និងប្រទេសឥណ្ឌូណេស៊ី ។ គ្រូថ្នាំបុរាណ ឆុងដើមសំរាប់ព្យាបាលជំងឺអ៊ុតធំ និងគ្រុនចាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិមហាមេឃ» មានន័យដូចម្ដេច ?


វល្លិមហាមេឃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិធំម៉្យាងវារឡើងរុក្ខជាតិជិតខាងប្រវែងរហូតដល់ ២៥ ម តែដើមមានវិជ្ឈមាត្រមិនលើសពី ២ ស.ម ទេ ដុះក្នុងព្រៃល្បោះ​ ឬព្រៃស្រោងនៃឧបទ្វីបឥណ្ឌូចិន ឥណ្ឌា និងប្រទេសឥណ្ឌូណេស៊ី ។ គ្រូថ្នាំបុរាណ ឆុងដើមសំរាប់ព្យាបាលជំងឺអ៊ុតធំ និងគ្រុនចាញ់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិភ្លូ, វល្លិភ្លូបាត» មានន័យដូចម្ដេច ?


វល្លិភ្លូ, វល្លិភ្លូបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិវារលើដើមឈើរឹងតិចៗ មានរាងតូចដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោងនៃប្រទេសកម្ពុជា និងវៀតណាម។ គេអាចយកដើមបរិភោគដូចស្លាបាន។ គ្រូបុរាណប្រើឫសសម្រាប់ធ្វើថ្នាំឱ្យនោមច្រើន និងសំអាតឈាម។ គេយកឫសលាយជាមួយដើមដទៃទៀត ដើម្បីធ្វើឱសថព្យាបាលជំងឺក្លនលូន និងឫសដូងបាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិប្រាក់កាក់» មានន័យដូចម្ដេច ?


វល្លិប្រាក់កាក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិឆ្មារផ្ញើប្រាណលើដើមក្នុងព្រៃល្បោះនៅអាស៊ី និងអូស្ត្រាលីក្តៅ។ វល្លិនេះចាក់ឫសភ្ជាប់ដូចកៅស៊ូទៅលើដើមឈើ។ គេនិយមដាំវល្លិប្រាក់កាក់ជិតផ្ទះជាលំអ។ គ្រូបុរាណប្រើវល្លិប្រាក់កាក់ផ្សំជាមួយរុក្ខជាតិដទៃទៀតធ្វើឱសថសម្រាប់លើកកម្លាំង និងព្យាបាលជំងឺអុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិប៉ប្រើស» មានន័យដូចម្ដេច ?


វល្លិប៉ប្រើស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិនេះមានធាតុរឹង វារឡើងមែកឈើព្រៃក្រាស់លើភ្នំដែលខ្ពស់ពី ៥០០ ទៅ ១២០០ ម នៃប្រទេសកម្ពុជានិងវៀតណាមខាងត្បូង ។ ពន្លកមែក ខ្ចីៗ អាចបរិភោគជាបន្លែបាន ។ ដើមសម្រាប់ធ្វើខ្សែចងរបស់ផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិនោមដំរី, វល្លិត្រចៀកក្រាស់» មានន័យដូចម្ដេច ?


វល្លិនោមដំរី, វល្លិត្រចៀកក្រាស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិនោមដំរី ដុះជាបញ្ញើក្អែក លើមែកឈើក្នុងព្រៃធំ ឬព្រៃល្បោះ នៃឧបទ្វីបឥណ្ឌូចិន និងនៅកោះ Java ( Indonesia) ។ ជ័រសម្រាប់លាបស្នាមមុតកាំបិត ពូថៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិទៀន» មានន័យដូចម្ដេច ?


វល្លិទៀន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិម្យ៉ាងដុះលើមែកព្រឹក្ស ឬចុល្លព្រឹក្សក្នុងព្រៃស្រោង នៃឧបទ្វីបឥណ្ឌូចិន និងកោះ​ Java ( Indonesia)។ ស្លឹកសម្រាប់ព្យាបាល ដំបៅ និងស្នាមមុតកាំបិត ពូថៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិទាស់ព្រៃ» មានន័យដូចម្ដេច ?


វល្លិទាស់ព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិទាស់ព្រៃ ជាវល្លិមានរោមវារឡើងលើចុល្លព្រឹក្សជិតខាងក្នុងព្រៃគុម្ពោត និងរបងភូមិ នៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ គ្រូបុរាណយកស្លឹកធ្វើថ្នាំបញ្ចុះ និងធ្វើថ្នាំលើកកម្លាំងបេះដូង និងស្បូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិទាស់ ស៊ីស្លឹក» មានន័យដូចម្ដេច ?


វល្លិទាស់ ស៊ីស្លឹក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិធំម្យ៉ាង ប្រវែង ៤-៦ ម ដុះក្នុងព្រៃជ្រៅនៃប្រទេសអាស៊ីផ្នែកអាគ្នេយ៍។ ស្លឹកខ្ចីៗ ល្វីងអាចធ្វើជាបន្លែបានសម្រាប់បរិភោគជាមួយត្រី។ គ្រូថ្នាំបុរាណប្រើស្លឹកល្វីងនេះ ធ្វើឱ្យក្អួតពេលទាស់ចំណី និងជាថ្នាំបញ្ចុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិត្អើក» មានន័យដូចម្ដេច ?


វល្លិត្អើក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិឆ្មារមួយប្រភេទ វារលើសី ឬវារតោង វត្ថុជិតខាង ដុះលើដីសើម នៃអាស៊ីផ្នែកក្ដៅ ពេលខ្លះ គេដាំលើរបងជាលំអ ។ គ្រាប់ប្រើធ្វើថ្នាំឲ្យនោមច្រើន និងសំរាប់ព្យាបាលរោគមួល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិត្រី» មានន័យដូចម្ដេច ?


វល្លិត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិត្រី ជាចុល្ថព្រឺក្សបែកមែកសាខាមិនពិតជាវល្លិទេ មានកំពស់ ១-២ ម ដុះតាមមាត់ទឺកសាបនៅអាស៊ីក្ដៅ ។ សំបកគេប្រើការសំរាប់ធ្វើលបដាក់ត្រី ឬចងរបងផ្ទះ។ នៅប្រទេសឥណ្ឌា ដើមវល្លិត្រីគេប្រើធ្វើ​​ឱសថ កម្ចាត់រោគផ្សេងៗ ដូចជាជំងឺរាក និងគ្រុនជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិជ្រៃជ្រួយ, ល្លិអង្គត់ក្រហម» មានន័យដូចម្ដេច ?


វល្លិជ្រៃជ្រួយ, ល្លិអង្គត់ក្រហម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មានមែករឹង ជាវល្លិវារឡើងដើមឈើធំៗ។ វល្លិនេះមានដុះក្នុងព្រៃឥណ្ឌូចិន។ សរសៃសំបកជាប់ណាស់ គេប្រើសម្រាប់វេញខ្សែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិជាតិ» មានន័យដូចម្ដេច ?


វល្លិជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វល្លិ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិជម្ពូ» មានន័យដូចម្ដេច ?


វល្លិជម្ពូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សកម្ពស់ ១-២ ម ស្ទើរវារ ឬវល្លិវារឡើងដើមឈើ ដុះក្នុងព្រៃស្រោងនៃប្រទេសខ្មែឬ ថាំ លាវ និងវៀតណាម។ គេកាត់មែកធំៗខ្លះយកជ័រ (រុក្ខរស) ជាភេសជ្ជៈដែលធ្វើឱ្យត្រជាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិជម្ពុព្រៃ» មានន័យដូចម្ដេច ?


វល្លិជម្ពុព្រៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិនេះ ជាចុល្លព្រឹក្សធំម៉្យាងប្រវែង ៧-១០ ម ដុះក្នុងព្រៃល្បោះ ឬតាមដងព្រៃជ្រៅនៅអាស៊ីអាគេ្នយ៍ ។ខ្លឹមឈើវល្លិជម្ពូព្រៃ គេដុតធ្វើធ្យូងដើម្បីផ្សំធ្វើជារំសេវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិឆ្អឹងពស់» មានន័យដូចម្ដេច ?


វល្លិឆ្អឹងពស់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្ស វារលើរុក្ខជាតិជិតខាងមួយប្រភេទដុះក្នុងព្រៃឥណ្ឌាចិន និងនៅប្រទេសឥណ្ឌា។ ផ្កាពណ៌ សតូចៗក្រអូប អាចបេះធ្វើកម្រងបាន។ ដើមគេអាចប្រើសំរាប់ធ្វើជាចំណងចងវត្ថុផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិឆ្នូតគ្រាប់» មានន័យដូចម្ដេច ?


វល្លិឆ្នូតគ្រាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទកម្ពស់ពី ២ ទៅ ៦ ម ពេលខ្លះជាវល្លិដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន។ ផ្កាមានពណ៌លឿង ក្លិនក្រអូបសម្រាប់ក្រងខ្សែក។ ឈើក៏មានក្លិនក្រអូបដែរ គេប្រើសម្រាប់ធ្វើរូបចម្លាក់តូចៗ ឬប្រើជាគ្រឿងក្រអូប សម្រាប់ដុតក្នុងវត្ត វិហារ ក្នុងក្បួនឱសថ គេអាចស្ងោរឆ្នាំងឆ្ពុងជាមួយឈើឆ្នូតគ្រាប់ ដើម្បីព្យាបាលជំងឺឈឺក្បាល វិលមុខ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិចារ» មានន័យដូចម្ដេច ?


វល្លិចារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំមួយប្រភេទវារឡើងដើមឈើ ស្លឹកដូចស្លឹកចារ។ វល្លិនេះមានដុះក្នុងព្រៃល្បោះនៃទ្វីបអាំស៊ីក្តៅ។ ជ័រចេញពីមែកមានពណ៌ខ្មៅ គេប្រើសម្រាប់ជ្រលក់សំណាញ់នេសាទ។ ស្លឹកនេះដើមកាត់កង់ៗ គ្រូថ្នាំយកទោស្ងោរអោយអ្នកកើតឫសដូងបាតអង្គុយត្រាំ។ ស្លឹកសម្រាប់បិទដំបៅ ឬបិទកន្លែងហើម​ លើជើង ដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិខ្លូត» មានន័យដូចម្ដេច ?


វល្លិខ្លូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិធំមួយប្រភេទ វារឡើងដើមឈើធំៗ ក្នុងព្រៃក្រាស់មធ្យម។ វល្លិនេះមានដើមកំណើតប្រទេសឥណ្ឌូណេស៊ី កោះ Java និង Sumatra ឥឡូវដុះឯងៗ នៅប្រទេសខ្មែរ និងប្រទេសច្រើនទៀតក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ គ្រាប់ទុំមានជាតិម្សៅច្រើន អាចបរិភោគជាអាហារជំនួសបាយពេលទរ្ហិក្ស។ នៅប្រទេសថៃ ស្លឹកខ្ចីៗ ផ្កា និងផ្លែខ្ចីៗ គេប្រើជាបន្លែ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិក្រោក» មានន័យដូចម្ដេច ?


វល្លិក្រោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំវារលើរុក្ខជាតិ ជិតខាងមួយប្រភេទ ដុះក្នុងព្រៃល្បោះនៃឥណ្ឌូចិន ។​ គេប្រើសំបកធ្វើថ្នាំរម្ងាប់រោគគ្រុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិក្រអោ វល្លិខ្លើត វល្លិខ្លូត» មានន័យដូចម្ដេច ?


វល្លិក្រអោ វល្លិខ្លើត វល្លិខ្លូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិក្រអោ មានរាងក្រៅដូចវល្លិខ្លូតដែរ មានដើមកំណើតមិនប្រាកដដុះឯងៗ ក្នុងព្រៃក្រាស់មធ្យមនៃឥណ្ឌូចិន។ គ្រាប់មានម្សៅ អាចស្ងោរបរិភោគបាន។ ដើមនេះ គ្រូថ្នាំប្រើវល្លិក្រអោ មានរាងក្រៅដូចវល្លិខ្លូតដែរ មានដើមកំណើត មិនប្រាកដដុះឯងៗ ក្នុងព្រៃក្រាស់មធ្យមនៃឥណ្ឌូចិន។ គ្រាប់មានម្សៅ អាចស្ងោរបរិភោគបាន។ ដើមនេះ គ្រូថ្នាំប្រើសម្រាប់ធ្វើឱ្យលែងជក់អាភៀន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិក្រពើ» មានន័យដូចម្ដេច ?


វល្លិក្រពើ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សម្យ៉ាងស្ទើរវារ ឬជាវល្លិធំរឹង ពេលខ្លះជាបញ្ញើក្អែកដុះលើព្រឹក្សធំៗ តែមានឫសចាក់ក្នុងដី មានដុះក្នុងប្រទេសជ្វាច្រើនក្នុងអាស៊ីក្តៅ ឬត្រជាក់មធ្យម។ វល្លិក្រពើជារុក្ខជាតិ ដែលទេសចរណ៍តែងទិញនៅស្រុកគេ សម្រាប់ដាំជាលំអ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិក្បៀស» មានន័យដូចម្ដេច ?


វល្លិក្បៀស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំមួយប្រភេទប្រវែង ៧-១០ ម ពេលខ្លះជាចុល្លព្រឹក្សដុះក្នុងព្រៃជ្រៅឧបទ្វីបឥណ្ឌូចិន និងប្រជុំកោះជ្វា។ ឫសវល្លិក្បៀសកិនអោយម៉ដ្ឋអាចប្រើសម្រាប់សម្លាប់សត្វល្អិត ឬសម្រាប់បំពុលត្រីមុននេសាទ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិក្បុង» មានន័យដូចម្ដេច ?


វល្លិក្បុង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មានសន្តានជាមួយវល្លិអាឡ និងឡែឡ គឺជាបណ្ណង្កជាតិវារតោងមែករុក្ខជាតិប្រវែង ៣-៨ម ដុះក្នុងព្រៃល្បោះនៃទ្វីបអូស្ត្រាលី និង អាស៊ីផ្នែកក្តៅ និងក្តៅមធ្យម។ គេតែងដុតវល្លិនេះ ធ្វើទឹកក្បុងសម្រាប់ប្រើដូចសាប៊ូ។ តាមក្បូនឱសថបុរាណ គេឆុងដើម និងស្លឹក ផឹកព្យាបាលជំងឺកមរមាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិក្នាញ់» មានន័យដូចម្ដេច ?


វល្លិក្នាញ់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទប្រវែង ៣-៥ ម ដុះក្នុងព្រៃនៃអាស៊ីអាគ្នេយ៍ ។ ដើមមានជ័រពណ៌ខៀវក្លាយ ជាខ្មៅ សំរាប់លាបសក់ ។ គេស្ងោរស្លឹក ធ្វើជាឱសថព្យាបាលជំងឺក្រពះ ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិកួយ» មានន័យដូចម្ដេច ?


វល្លិកួយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំមួយប្រភេទវារឡើងដើមឈើ ប្រវែង ៣-៥ ម ​ក្នុងព្រៃក្រាស់នៃប្រទេសឥណ្ឌា ឧបទ្វីបឥណ្ឌូចិន និងជ្វា ។ គេប្រើមែកនៃវល្លិនេះសំរាប់ឆុងទឹក ពេលសម្រាលកូនដើម្បីឲ្យការសម្រាលនេះ​បានឆាប់រហ័ស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិ ផោម» មានន័យដូចម្ដេច ?


វល្លិ ផោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិរឹងម៉្យាង ពេលខ្លះ វារលើដើមឈើក្នុងព្រៃស្រោងនៃអាស៊ីផ្នែកអាគ្នេយ៍។ ស្លឹកខ្ចីៗ មានក្លិនអាក្រក់ តែអាចបរិភោគជាបន្លែបាន ។ មែក និងស្លឹកចាស់ៗ លាយជាជាមួយគ្រាប់សង្កែ គេប្រើសម្រាប់ធ្វើថ្នាំរម្ងាប់ព្រូន ។ ស្លឹក បុកឱ្យម៉ត់សម្រាប់ធ្វើថ្នាំបំពោកព្យាបាលជំងឺភ្លាត់ឆ្អឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិ ខាន់ម៉ាញី» មានន័យដូចម្ដេច ?


វល្លិ ខាន់ម៉ាញី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិធំម៉្យាងវែងពី ៥ ទៅ ១៥ ម ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោងនៃប្រទេសខ្មែរ និងវៀតណាម។ មែកជាប់ល្អ គេប្រើសម្រាប់រុំ ចង ធុងនានា ហើយពេលខ្លះសម្រាប់សង់ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិ ខាន់ម៉ា, វល្លិដោះក្រមុំ» មានន័យដូចម្ដេច ?


វល្លិ ខាន់ម៉ា, វល្លិដោះក្រមុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិដោះក្រមុំ ឬខាន់ម៉ា មានដុះក្នុងព្រៃស្រោងនៃប្រទេសជាច្រើន ផ្នែកអាស៊ីអាគ្នេយ៍។ មែកជាប់ល្អ ប្រហែលវល្លិខាន់ម៉ាដែរ គេនិយមប្រើសម្រាប់ធ្វើចំណងចងវត្ថុផ្សេងៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិ ក្រអោម, វល្លិចេកទុំ» មានន័យដូចម្ដេច ?


វល្លិ ក្រអោម, វល្លិចេកទុំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សវារលើដើមឈើក្នុងព្រៃនៃអាស៊ីផ្នែកក្តៅ។ ផ្លែទុំអាចបរិភោគជាចំណីបាន។ គ្រូថ្នាំខ្មែរយកស្លឹកស្ងោរនារីទើបសម្រាលកូនផឹកដើម្បីឱ្យមានទឹកដោះច្រើន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លិ» មានន័យដូចម្ដេច ?


វល្លិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វល្លី ) លតា ។ វល្លិជាតិ ឬ វល្លី– ( វ័ល-លិ-ជាត ឬ វ័ល-លី– ) លតាជាតិទួទៅ។
ឧទាហរណ៍៖ បោចវល្លិធ្វើចំណង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លភៈ» មានន័យដូចម្ដេច ?


វល្លភៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. វល្លភ ) ដែលស្និទ្ធ, ស្និទ្ធស្នាល, ជិតដិត; ដែលគាប់គួរ; ដែលជាទីស្រឡាញ់អស់ពីចិត្ត ។ វល្លភភាព ភាវៈស្និទ្ធស្នាល; ការគាប់គួរ ។ វល្លភមិត្ត ឬ –មិត្រ មិត្រយ៉ាងស្និទ្ធ, មិត្រទំនុកទុកចិត្តស្មើខ្លួនមួយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លភា» មានន័យដូចម្ដេច ?


វល្លភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ភរិយា, ភរិយាដែលស្វាមីស្រឡាញ់ទុកចិត្តឥតរង្កៀស, ភរិយាគាប់គួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លភមិត្ត ឬ –មិត្រ» មានន័យដូចម្ដេច ?


វល្លភមិត្ត ឬ –មិត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មិត្រយ៉ាងស្និទ្ធ, មិត្រទំនុកទុកចិត្តស្មើខ្លួនមួយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្លភភាព» មានន័យដូចម្ដេច ?


វល្លភភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាវៈស្និទ្ធស្នាល; ការគាប់គួរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល្មីកិ» មានន័យដូចម្ដេច ?


វល្មីកិ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើលពាក្យ វាល្មីកៈ ឬ វាល្មីកិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល័យ» មានន័យដូចម្ដេច ?


វល័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វលយ ) កង; កងដៃឬកងជើង ។
ឧទាហរណ៍៖ វល័យមាស ។

                       ( ព. កា. ) ។
ឧទាហរណ៍៖ នាងនាដពាក់វល័យ មុខប៉ប្រៃចេញកែក្រាយ អ្នកមើលរាំទាំងឡាយ សឹងសប្បាយរីករាយក្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វល់» មានន័យដូចម្ដេច ?


វល់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. វល ‘បិទបាំង; ព័ទ្ធជុំវិញ; វិលក្រឡឹងជុំវិញ ” )ដែលហូរ ឬបក់កួចវិលត្រឡប់ ។
ឧទាហរណ៍៖ ទឹកវល់, ខ្យល់វល់ ។

                       ដែលទញ់តុះ ឬទញ់ទាល់គិតមិនលេច ។
ឧទាហរណ៍៖ គំនិតវល់, ប្រាជ្ញាវល់ ។

                      ដែលមានសូរឮថប់ៗក្នុងច្រមុះមិនសូវច្បាស់។
ឧទាហរណ៍៖ សំឡេងវល់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វលីមុខ» មានន័យដូចម្ដេច ?


វលីមុខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វលិ– ឬ វលី– ) ស្វា ។ ( ព. កា. ) : រីសត្វវលីមុខ ស៊ុកគ្រលុកបែបសម្បើម ចេះតែញាក់ចិញ្ចើម មុខពព្រើមដូចឥតទុក្ខ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វលី» មានន័យដូចម្ដេច ?


វលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វលិ ឬ វលី ) ស្បែកដែលជ្រិតជ្រីវ ដែលជ្រួញ; ផ្នត់; ផ្នត់ពោះ; ផ្នត់ថ្ងាស ( ព. កា ) ។
ឧទាហរណ៍៖ យាយតាទាំងទ្វី មុខមានវលី ជរាណាស់ហើយ ពុំសមបីបើ ធ្វើឫកតោះតើយ ខ្លួនចាស់ម្ល៉ឹងហើយ គួរមានសង្វេគ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វលាហក» មានន័យដូចម្ដេច ?


វលាហក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) មេឃ; ពពក, ពពកខាប់; ភ្លៀង ។ ទេវតាអ្នកបណ្ដាលឲ្យកើតភ្លៀង, ឲ្យកើតខ្យល់; វស្សវលាហក ( វ័ស-សៈ–) វលាហកបណ្ដាលឲ្យធ្លាក់ភ្លៀង; វាតវលាហក ( វាតៈ– ) វលាហកបណ្ដាលមានឲ្យខ្យល់ ។ សេះ, ច្រើនហៅថា សេះវលាហក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរ–» មានន័យដូចម្ដេច ?


វរ–


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( មើលក្នុងពាក្យ វរ គុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរ្មិត» មានន័យដូចម្ដេច ?


វរ្មិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វម្មិត ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរ័្មន» មានន័យដូចម្ដេច ?


វរ័្មន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វម៌ន៑ ) ក្រោះ, អាវក្រោះ ។ ជយវរ្ម័ន ( ជៈយៈ– ) អាវក្រោះមានជ័យ; អ្នកពាក់ក្រោះមានជ័យ ។ ព្រះបរមនាម ឬ គោរមនៃព្រះបរមនាមរបស់ព្រះមហាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋសម័យមហានគរ ( សម័យនគរធំ )។
ឧទាហរណ៍៖ ព្រះបាទជយវរ្ម័នទី៧ … ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរៈ» មានន័យដូចម្ដេច ?


វរៈ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. វរ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរោ–» មានន័យដូចម្ដេច ?


វរោ–


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( មើលក្នុងពាក្យ វរ គុ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរោត្ដម» មានន័យដូចម្ដេច ?


វរោត្ដម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( < វរ + ឧត្ដម ) ឧត្ដមថ្លៃថ្លា, ប្រសើរខ្ពង់ខ្ពស់ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរោចន៍» មានន័យដូចម្ដេច ?


វរោចន៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វិរោចនៈ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរោកាស» មានន័យដូចម្ដេច ?


វរោកាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( < វរ + ឱកាស ) ឱកាសប្រសើរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរុណ» មានន័យដូចម្ដេច ?


វរុណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) នាមទេវតាជាម្ចាស់ទឹកឬម្ចាស់សមុទ្រ, ចួនកាលហៅថា សិន្ធុបតី; ឬនាមទេវតាអ្នកបង្អុរភ្លៀង; ខ្មែរច្រើនហៅ ព្រះពិរុណ សំដៅចំពោះនាមទេវតាអ្នកបង្អុរភ្លៀងនុះដែរ ឬសំដៅសេចក្ដីថា “ភ្លៀង; ទឹក; មហាសមុទ្រ” ( ម. ព. ពិរុណ និង ពិរុណសាស្រ្ត ផង ) ។ ឈ្មោះនៃតាបសទ្រុស្តសីលម្នាក់ ជាអ្នកផ្ដើមបង្កើតសុរាដំបូងបំផុតជាមួយនឹងព្រានព្រៃឈ្មោះ សុរៈ ( ម. ព. វារុណី និង សុរា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរាសនៈ» មានន័យដូចម្ដេច ?


វរាសនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បង្គុយជាថ្នាក់ខណ្ឌដាច់ពីគ្នាក្នុងរោងល្ខោន ឬ ភាពយន្ត (ល្ខោននៅជួរមុខ ភាពយន្តជួរក្រោយ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរសេនីយ៍ឯក» មានន័យដូចម្ដេច ?


វរសេនីយ៍ឯក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់, ខ្ពស់ផុតក្នុងថ្នាក់វរសេនីយ៍ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរសេនីយ៍ទោ» មានន័យដូចម្ដេច ?


វរសេនីយ៍ទោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ នៅត្រង់ចន្លោះវរសេនីយ៍ត្រីនិងវរសេនីយ៍ឯក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរសេនីយឯក» មានន័យដូចម្ដេច ?


វរសេនីយឯក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរសក្តិនៃនាយកទាហាន ទៅពីវរសេនីយ៍ទោ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរសេនីយទោ» មានន័យដូចម្ដេច ?


វរសេនីយទោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរសក្តិនៃនាយកទាហានទៅពីវរេសនីយ៍ត្រី (ព.ស. ស្តិ៥) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរសេនីយត្រី» មានន័យដូចម្ដេច ?


វរសេនីយត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរសក្តិនៃនាយទាហានទៅពីអនុសេនីយ៍ ឯក (ព.ស. សក្តិ ៤) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរសេនិយ ឬ វរសេនីយ៍» មានន័យដូចម្ដេច ?


វរសេនិយ ឬ វរសេនីយ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វរសេនីយ៍ត្រី ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ បន្ទាប់ពីវរសេនីយ៍ទោ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរសេនានី» មានន័យដូចម្ដេច ?


វរសេនានី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នាយទាហានតាំងពីវរសេនីយត្រីទៅដល់វរសេនីយឯក (ព.ស. សក្តិ៤ ទៅ៦) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «វរវៀងជ័យ» មានន័យដូចម្ដេច ?


វរវៀងជ័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. វៀងជ័យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖