សេវាកម្មមិនមែនសវនកម្ម៖ សេវាកម្មគណនេយ្យដែលមិនពាក់ព័ន្ធការងារសវនកម្ម។
Non audit service: an accounting service not related to auditing.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
សេវាកម្មមិនមែនសវនកម្ម៖ សេវាកម្មគណនេយ្យដែលមិនពាក់ព័ន្ធការងារសវនកម្ម។
Non audit service: an accounting service not related to auditing.
ភាគហ៊ុនមិនអាចវាយតម្លៃពន្ធបាន៖ ភាគហ៊ុនដែលម្ចាស់ពុំអាចវាយតម្លៃបានក្នុងព្រឹត្តិការណ៍បរាជ័យ ឬមិនអាចសងបំណុលគេបាន។
Non assessable stock: a stock whose owner cannot be assessed in the event of failure or insolvency.
ទ្រព្យសម្បត្តិមិនអាចរំលស់៖ អចលនទ្រព្យដែលមិនរងការខូចខាតជាមួយពេលវេលា ហើយប្រើមិនចេះអស់ ឧទា. ដី។
Non depreciable asset: a fixed asset, e.g. land, which does not deteriorate with the passage of time, and not exhausted through use.
គណនីត្រូវទារអចរន្ដ៖ គណនីត្រូវទារដែលមិនអាចប្រមូលបានក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។
Noncurrent receivable: account receivable that can not be collected in the current period.
បំណុលអចរន្ត៖ ការទាមទារប្រាក់លើទ្រព្យសម្បត្តិរបស់អង្គភាព ដែលដល់រយៈពេលកំណត់ក្នុងមួយឆ្នាំ ឬលើសមួយឆ្នាំ។
Noncurrent liability: claims against the assets of an entity that will become due in one year or more.
ទ្រព្យសកម្មអចរន្ដ៖ ទ្រព្យសកម្មដែលមិនសង្ឃឹមថា លក់ ឬផ្លាស់ប្ដូរអំឡុងខួបប្រតិបត្តិការអាជីវកម្ម។
Noncurrent asset: an asset not expected to be sold or exchanged within the operating cycle of the business.
ភាគហ៊ុនអាទិភាពមិនបូកយោង៖ ចំណាត់ថ្នាក់ភាគហ៊ុនអាទិភាពដែលភាគលាភមិនត្រូវបូកយោង បើសិនមិនទាន់បង់រាល់ឆ្នាំ។
Noncumulative preferred stock: a class of preferred stock on which the dividend does not accumulate if not paid every year.
ភាគលាភអាទិភាពមិនបូកយោង៖ ភាគលាភអាទិភាពដែលមិនបូកបង្គរនៅពេលមិនទាន់បង់។
Noncumulative preferred dividend: the preferred dividend that does not accumulate when unpaid.
ផែនការមិនបង់វិភាគទាន៖ ផែនការសោធននិវត្តន៍ ដែលនិយោជិតមិនបានផ្ដល់វិភាគទាន។
Noncontributory plan: the pension plan under which the employer makes no contribution.
មូលនិធិទំនុកចិត្តមិនអាចចំណាយបាន៖ មូលនិធិទំនុកចិត្តដែលម្ចាស់គ្រប់គ្រងមិនអាចប្រើប្រាស់ចំណាយបាន ប៉ុន្តែអាចរកចំណូលបង់ចូលបាន។
Nonexpendable trust: a trust the principal of which can not be expended but earnings can.
ប្រតិបត្តិការមិនមានការដោះដូរ៖ ប្រតិបត្តិការដែលក្នុងនោះរដ្ឋាភិបាលផ្ដល់ ឬទទួលតម្លៃដោយមិនមានការទទួល ឬផ្ដល់ផ្ទាល់ពីតម្លៃស្មើភាពនៃការផ្លាស់ប្ដូរ។
Non exchange transaction: a transaction in which a government gives or receives value without directly receiving or giving equal value in exchange.
ភាគហ៊ុនមិនមែនមូលធនផ្ទាល់៖ ភាគហ៊ុនបោះផ្សាយដោយសហភាពឥណទាន ដែលតំណាងបំណុលរបស់ម្ចាស់ភាគហ៊ុន។
Non equity share: a share issued by a credit union which represents a debt to the holder.
ភាគលាភមិនមែនមូលធនផ្ទាល់៖ ភាគលាភដែលពាក់ព័ន្ធទៅនឹងភាគហ៊ុនមិនមែនមូលធន។
Non equity dividend: a dividend related to a non equity share.
ការបែងចែកមិនមែនភាគលាភ៖ ការបែងចែងដែលមិនចាត់ទុកថាជាភាគលាភ ប៉ុន្តែចាត់ទុកជាចំណូលមូលធន បើសិនក្រុមហ៊ុនបែងចែកមានកង្វះខាតចំណូល។
Non dividend distribution: a distribution that is not treated as a dividend but rather as a return of capital if the distributing company lacks earnings.
មូលនិធិទំនុកចិត្តគ្មានសិទ្ធិសម្រេច៖ មូលនិធិទំនុកចិត្តរបស់បុគ្គលដែលដែលអ្នកអាចចាត់ចែងគ្មានសិទ្ធិសម្រេចក្នុងការបែងចែកប្រាក់ចំណូល។
Nondiscretionary trust: a personal trust the trustee of which has no discretion in deciding how income is distributed.
ភាគលាភមិនតាមលទ្ធផលកិច្ចប្រតិបត្តិការ៖ ១.ភាគលាភដែលមិនផ្អែកលើលទ្ធផលប្រតិបត្តិការ។ ២.ភាគលាភអាទិភាព។
Nondiscretionary dividend: 1-the dividend not based on the operating results. 2-preferred dividend.
បំណុលមិនអាចលុបបាន៖ បំណុលដែលមិនអាចលុបចោលនៅពេលក្ស័យធន ឧទា. ទឹកប្រាក់ជួយដល់គ្រួសារ។
Non dischargeable debt: a debt that cannot be cancelled in bankruptcy, e.g. alimony.
ខ្ទង់មិនមែនជារូបិយវត្ថុ៖ ខ្ទង់ក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជាចំនួនប្រាក់ពីមុន ហើយធ្វើការកែតម្រូវជារបាយការណ៍ហិរញ្ញវត្ថុតាមកម្រិតតម្លៃ ឧទា. រំលស់។
Nonmonetary item: a financial statement item stated in old dollars and therefore requiring adjustment in the price-level financial statements, e.g. depreciation.
ថ្លៃដើមមិនមែនផលិតកម្ម៖ ថ្លៃដើមដូចជា ថ្លៃដើមបំណែងចែក ថ្លៃផ្សាយពាណិជ្ជកម្ម និងថ្លៃស្រាវជ្រាវ។
Nonmanufacturing cost: a cost such as distribution cost, advert.
របាយការណ៍មិនឆ្លុះបញ្ចាំងពីបំណុល៖ របាយការណ៍លើមុខសញ្ញាផ្សេងៗដែលមិនពាក់ព័ន្ធទៅនឹងរបាយការណ៍បំណុល ឧទា. ថ្លៃអាជ្ញាប័ណ្ណ និងមូលបត្រជាសាច់ប្រាក់។ល។
Non liability statement: the statement of the items that do not relate to the liability statement, e.g. license fees, cash securities etc.
ទ្រព្យសម្បត្តិគ្មានកត់ត្រាក្នុងបញ្ជី៖ ១.ទ្រព្យសម្បត្តិដែលកើតមានឡើង ប៉ុន្តែពុំបានកត់ត្រាក្នុងបញ្ជី។ ២.ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងដែលត្រូវបង់ក្នុងឆ្នាំបច្ចុប្បន្ន ប៉ុន្តែមិនទាន់ទទួលបាន។
Non ledger asset: 1-the asset actually exists but not included in the books. 2- property of an insurance company that is due and payable in the current year but has yet to be received.
ទ្រព្យសម្បត្តិមិនមែនហិរញ្ញវត្ថុ៖ ទ្រព្យសម្បតិ្តដែលមានតម្លៃរូបវ័ន្តដូចជា អចលនទ្រព្យ ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
Nonfinancial asset: the asset with physical value, such as real restate or personal asset.
ទ្រព្យសម្បត្តិមិនផលិតបានម្ដងទៀត៖ ទ្រព្យសម្បត្តិរូបីដែលមានលក្ខណៈពិសេសដូចជា ផ្ទៃដី រ៉ែ ឬការងារសិល្បៈ។
Non reproducible asset: tangible asset with unique physical properties, like a parcel of land, a mine, or a work of art.
កម្រៃទទួលមិនកើតម្ដងទៀត៖ ចំណូលអាជីវកម្មពីប្រភពពិសេសមួយចំនួនដែលមិនកើតឡើងម្ដងទៀត។
Nonrecurring earnings: business earnings from some special source not likely to appear again.
បន្ទុកចំណាយមិនកើតមានម្ដងទៀត៖ ការចំណាយ ឬការលុបចោលបំណុលតែមួយដង ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
Nonrecurring cost: one time expense or write off that appears in the financial statement.
ការផ្ទេរទ្រព្យសម្បត្តិមិនមែនបដិកា៖ ១.ការផ្ទេរទ្រព្យសម្បត្តិ ឬសេវាកម្មពីអាជីវកម្មទៅម្ចាស់កម្មសិទ្ធិ។ ២.ការផ្លាស់ប្ដូរទ្រព្យសម្បត្តិខុសៗគ្នានៅក្នុងប្រតិបត្តិការមិនមែនសាច់ប្រាក់។
Nonreciprocal transfer: 1-transfer of assets or services from a business to its owners. 2-exchange of dissimilar assets in a nonmonetary transaction.
បំណុលអ្នកស្លាប់ផ្ទេរឱ្យ៖ បំណុលអ្នកស្លាប់ក្រៅពីបំណុលពន្ធ មានដូចជា ទ្រព្យសម្បត្តិ ឬការប្រាក់នៅក្នុងមូលនិធិទំនុកចិត្ត។
Non qualifying debt: testamentary debt other than death taxes in respect of assets or interests in a trust.
សាជីវកម្មមិនរកប្រាក់ចំណេញ៖ សាជីវកម្មដែលរៀបចំសម្រាប់សប្បុរសធម៌ ការអប់រំ សាសនា និងគោលបំណងដទៃទៀត និងមិនប្រមូលប្រាក់ចំណេញសម្រាប់ម្ចាស់ភាគហ៊ុនទេ។
Nonprofit corporation: the corporation organized for charitable, educational, religious and other purposes, and not to generate profit for the shareholders.
គណនេយ្យមិនរកប្រាក់ចំណេញ៖ វិធីសាស្រ្ត នីតិវិធី គោលនយោបាយគណនេយ្យដែលប្រើប្រាស់ដោយអង្គការមិនរកប្រាក់ចំណេញ។
Nonprofit accounting: the accounting policies, procedures, and methods employed by nonprofit organizations.
សមតុល្យគណនីធម្មតា៖ សមតុល្យនៃគណនីក្រោមលក្ខខណ្ឌធម្មតា ឧទា. សមតុល្យឥណាយិកនៃគណនីទ្រព្យសម្បត្តិ។
Normal account balance: the balance of an account under normal condition, e.g. debit balance of an asset account.
ថ្លៃដើមមិនប្រែប្រួល៖ ថ្លៃដើមដែលមិនប្រែប្រួលទៅតាមសមាមាត្រនៃទំហំសកម្មភាពដូចជា ថ្លៃដើមសមត្ថភាព និងថ្លៃដើមកម្មវិធី។
Non variable cost: the cost that does not change in proportion to the volume of activity, such as capacity cost and program med cost.
ថ្លៃដើមមិនបានបូកតម្លៃបន្ថែម៖ ថ្លៃដើមនៃសកម្មភាពដែលអាចលុបបំបាត់ចោលដោយមិនប៉ះពាល់លើអតិថិជន និងការធ្លាក់ចុះគុណភាព ឬកិច្ចប្រតិបត្តិការ។
Non value-added cost: the cost of activities that can be eliminated without the customer perceiving and decline in product quality or performance.
ជម្រើសគំរូមិនមែនស្ថិតិ៖ ជម្រើសគំរូដែលសវនករវិនិច្ឆ័យហានិភ័យ ដោយការវិនិច្ឆ័យតាមវិជ្ជាជីវៈ។
Non statistical sampling: the sampling whereby auditors judge risk by using professional judgment.
ហានិភ័យមិនមែនជម្រើសគំរូ៖ គ្រប់ទិដ្ឋភាពនៃហានិភ័យសវនកម្មដែលមិនមែនបណ្ដាលមកពីជម្រើសប៉ាន់គំរូ។
Non sampling risk: all aspects of audit risk that are not due to sampling.
កំហុសឆ្គងមិនមែនជម្រើសប៉ាន់គំរូ៖ គ្រប់ទិដ្ឋភាពនៃកំហុសចេតនាសវនកម្មដែលមិនបណ្ដាលមកដោយជម្រើសប៉ាន់គំរូ។
Non-sampling error: the error due to factors not directly caused by sampling.
ប្រាក់ចំណេញធម្មតា៖ ចំណូលអប្បបរមាចាំបាច់សម្រាប់បញ្ចុះបញ្ចូលអ្នកផ្ដល់មូលធនឲ្យរក្សាទុកការវិនិយោគក្នុងក្រុមហ៊ុន។
Normal profit: the minimum return necessary to persuade capital suppliers to retain their investment in a firm.
ថ្លៃដើមស្តង់ដារប្រតិបត្តិការធម្មតា៖ ថ្លៃដើមស្តង់ដារដែលកំណត់តាមកម្រិតរំពឹងទុកមធ្យមនៃសកម្មភាពសម្រាប់ឆ្នាំបន្ទាប់។
Normal performance standard cost: standard cost determined by the average of expected levels of activity for the coming periods.
ឯកតាខាតបង់ធម្មតា៖ ឯកតារូបវន្តដែលបាត់បង់ក្នុងផលិតកម្ម ដោយសារមូលហេតុរំពឹងទុកនៅក្នុងដំណើរការផលិតកម្ម។
Normal lost units: physical units lost in production for the reasons expected during the productive process.
ការខាតបង់ធម្មតា៖ ការខាតបង់ដែលរំពឹងទុកសម្រាប់សំវិធានធន។
Normal loss: a loss that is expected and for which provision has been made.
រំលស់ធម្មតា៖ រំលស់ដែលបណ្ដាលដោយសឹករិច រហែក និងកត្តាធម្មជាតិ។
Normal depreciation: the depreciation caused by wear and tear and natural factors.
វិធីសាស្រ្តកំណត់ថ្លៃដើមធម្មតា៖ វិធីសាស្ត្រដែលថ្លៃដើមផលិតផលត្រូវបានកំណត់ដោយការបូកសរុបនៃថ្លៃដើមវត្ថុធាតុដើមផ្ទាល់ ថ្លៃពលកម្មផ្ទាល់ និងថ្លៃផ្សេងៗ។
Normal costing method: a method under which the costs of a product is determined by the total of the direct materials cost, direct labor and overhead.
ថ្លៃដើមធម្មតា៖ ១.ថ្លៃដើមកើតឡើងក្នុងលក្ខខណ្ឌធម្មតា។ ២.ថ្លៃដើមសេវាកម្មបច្ចុប្បន្ន។ ៣.ថ្លៃដើមស្តង់ដាធម្មតា។
Normal cost: 1-cost that should be incurred in normal conditions. 2-current service cost. 3-normal standard cost.
គម្លាតសកម្មភាពធម្មតា៖ បំណែកនៃគម្លាតសមត្ថភាពដែលបណ្ដាលមកពីភាពខុសគ្នារវាងកម្រិតសកម្មភាពតាមថវិកាគ្រោងទុក និងកម្រិតធម្មតានៃសកម្មភាព។
Normal-activity variance: that portion of capacity variance caused by the difference between the budgeted activity level and a normal level of activity.
ប្រព័ន្ធលេខរៀង៖ ប្រព័ន្ធដែលគ្រប់ឯកសារ និងគណនីត្រូវបានកត់ត្រាតាមលេខរៀង។
Numbering system: a system where all documents and accounts are numbered.
តម្លៃប្រាក់ត្រូវសងដោយការធានារ៉ាប់រង៖ ចំនួនប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងនឹងដោះស្រាយតាមការទាមទារ ទោះបីជាមិនមានសុពលភាពក៏ដោយ។
Nuisance value: the amount an insurance company will pay to settle a claim even though it is invalid.
គណនីសម្គាល់៖ គណនីសន្សំដែលអ្នកបញ្ញើសន្យាប្រាប់ធនាគារជាមុន មុនពេលធ្វើការដកលុយ។
Notice account: the savings account in which the owner promises to tell the bank in advance before withdrawal.
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ៖ កំណត់សម្គាល់បរិយាយដែលភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុ។
Note to financial statements: a descriptive note attached to the statements.
ប័ណ្ណទារបំណុល៖ ប័ណ្ណទារបំណុលដែលត្រូវប្រមូលពីអតិថិជន។
Note receivable: a promissory note to be collected from a customer.
ប័ណ្ណកម្ចី៖ ប័ណ្ណជំពាក់បំណុលដែលសរសេរជាភស្តុតាងសម្រាប់សន្យាសងវិញ។
Notes Payable: a liability evidenced by a formal written promise to pay.
More about Notes Payable: Collective term for written promissory notes that are due in less than one year.
គណនេយ្យតាមបទដ្ឋាន៖ ទ្រឹស្ដីដែលគណនេយ្យត្រូវបានកត់ត្រាផ្អែកលើព្រឹត្តិការណ៍ដែលកើតឡើង។
Normative accounting: a theory which holds that accounting should be based on the events that have happened.
ការខូចខាតធម្មតា៖ ការខាតបង់នៃកត្តារូបវន្តដែលកើតឡើងធម្មតាក្នុងដំណើរការផលិតកម្ម។
Normal spoilage: loss of physical units that is normal in the production process.
ការកើតមានឡើងជាក់ស្ដែង៖ ប្រតិបត្តិការដែលបានកត់ត្រាត្រូវកើតមានជាក់ស្ដែង។
Occurrence: the recorded transaction actually occurred.
ការធ្វើតេស្តដោយសង្កេត៖ ការផ្ទៀងផ្ទាត់ជាក់ស្ដែង និងតាមចក្ខុវិញ្ញាណដោយការធ្វើអធិការកិច្ចលើខ្ទង់នៃរបាយការណ៍ហិរញ្ញវត្ថុ ឬសកម្មភាព។
Observation test: physical and visual verification by inspection of financial statement items or activities.
ការធ្វើសង្កេត៖ នីតិវិធីសវនកម្មទាក់ទងការតាមឃ្លាំមើល ឬសាក្សីលើការអនុវត្តនៃសកម្មភាពមួយចំនួន។
Observation: an audit procedure pertaining to watching or witnessing the performance of some activity.
ភាពមិនលំអៀង៖ ១.ទស្សនៈដែលផ្ដោតលើភាពជាក់ស្តែង ព័ត៌មានមិនលំអៀង ដែលជាមូលដ្ឋានសម្រាប់ការធ្វើការសម្រេចចិត្តលើអាជីវកម្ម។ ២.កម្រិតនៃការលាតត្រដាងភាពជាក់ស្តែងនៃប្រព័ន្ធវាស់ និងគណនេយ្យ។
Objectivity: 1-a concept that focuses on the factual, unbiased information as a basis for a business decision. 2-the degree of disclosure of facts of an accounting measurement system.
More about Objectivity: Emphasizing or expressing the nature of reality as it is apart from personal reflection or feelings; independence of mind.
របាយការណ៍តាមកម្មវត្ថុបន្ទុកចំណាយ៖ របាយការណ៍ថ្លៃដើមបង្ហាញពីថ្លៃដើមផ្ទាល់ ឬកម្មវត្ថុនៃបន្ទុកចំណាយ។
Objective statement: cost statement expressed in direct costs or objectives of the expense.
គោលបំណង កម្មវត្ថុនៃការរាយការណ៍ហិរញ្ញវត្ថុ៖ គោលដៅនៃការលាតត្រដាងព័ត៌មានសំខាន់ៗទៅអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ។
Objectives of financial reporting: goal of presenting useful information to financial statement users.
ការចំណាត់ថ្នាក់តាមប្រភេទ៖ ការធ្វើចំណាត់ថ្នាក់គណនីបញ្ជីធំតាមពិតទ្រព្យសម្បត្តិ បំណុល និងមូលធន។
Object classification: the classification of ledger accounts into assets, liabilities, capital, etc.
ខួបសាច់ប្រាក់នៃប្រតិបត្តិការ៖ លំដាប់លំដោយនៃប្រតិបត្តិការដែលចាប់ផ្ដើមពីការដកប្រាក់ចំណាយ ការវិនិយោគលើសន្និធិ ការលក់បណ្ដាក់ ការកើតមានគណនីត្រូវទារ និងការប្រមូលប្រាក់ពីគណនីត្រូវទារ ផ្លាស់ប្ដូរត្រឡប់ទៅជាសាច់ប្រាក់វិញ។
Operating cash cycle: a series of events that begin with taking cash, investing it in inventory, making credit sales and generating accounts receivable, and converting the accounts receivable back into cash.
ការធ្វើសវនកម្មលើកិច្ចប្រតិបត្តិការ៖ ការពិនិត្យ ការវិភាគ និងការវាយតម្លៃលើកិច្ចប្រតិបត្តិការទាំងមូល ហើយរកមធ្យោបាយកែលំអលើប្រសិទ្ធភាព និងភាពសម្រេចផលល្អ។
Operating audit: examining, analyzing and appraising the overall performance for searching ways of improving efficiency and effectiveness.
បញ្ជីធំបើកចំហ៖ បញ្ជីធំដែលបើកចំហសម្រាប់ភាគីខាងក្រៅ។
Open ledger: a ledger that is open to the external parties.
គណនីសមតុល្យដើមគ្រា៖ គណនីដែលសមតុល្យដើមគ្រាយោងពីការិយបរិច្ឆេទមុន។
Opening balance account: an account with an opening balance carried forward from the last period.
ការពិនិត្យឡើងវិញដោយក្រុមហ៊ុនសវនកម្មដទៃ៖ ការពិនិត្យឡើងវិញដោយត្រួតពិនិត្យលើប្រព័ន្ធរបស់ក្រុមហ៊ុន CPA នៃការត្រួតពិនិត្យគុណភាពលើការអនុវត្តន៍គណនេយ្យ និងសវនកម្មរបស់ខ្លួនតាមធម្មតា រួមបញ្ចូលការពិនិត្យឡើងវិញលើគណនេយ្យ និងកិច្ចព្រមព្រៀងសវនកម្មដែលបានជ្រើសរើស។
On-site peer review: a review that examines a CPA firm’s system of quality control over its accounting and auditing practice, and usually includes a review of selected accounting and auditing engagements.
ការធ្វើសារពើភណ្ឌជាក់ស្ដែងមួយឆ្នាំម្ដង៖ ជាការធ្វើសារពើភណ្ឌសន្និធិនៅក្រោមប្រព័ន្ធសន្និធិអចិន្ត្រៃយ៍នាចុងឆ្នាំតាមធម្មតា។
Once-a-year physical count: the physical inventory taking under the perpetual inventory system, usually at the end of a year.
គណនីហួសកាលកំណត់៖ គណនីត្រូវទារដែលបានប្រមូលបន្ទាប់ពីជំពាក់រយៈពេលយូរ។
Old account: an account receivable collected after a long period of time.
ការធ្វើសវនកម្មតាមផ្លូវការ៖ ការធ្វើសវនកម្មលើក្រុមហ៊ុនធានារ៉ាប់រងដោយភ្នាក់ងាររដ្ឋាភិបាលដូចជា នាយកដ្ឋាននៃធានារ៉ាប់រង។
Official audit: the audit of an insurance company by a government agency, such as the Department of Insurance.
វិធីគិតថ្លៃដើមកាលានុវត្តភាព (ថ្លៃដើមឱកាស)៖ វិធីសាស្រ្តសម្រាប់វាយតម្លៃលើជម្រើសវិនិយោគ ដោយធ្វើការប្រៀបធៀបថ្លៃដើមឱកាសរបស់វា។
Opportunity cost approach: a method for appraising investment alternatives by comparing their opportunity costs.
ការដើរទិញមតិ៖ ទង្វើរបស់ក្រុមហ៊ុនក្នុងការដើររកទិញសវនករដែលនឹងផ្ដល់មតិវិជ្ជមានលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។
Opinion shopping: a company’s action of searching for an auditor who will give a positive opinion of its financial statements.
កថាខណ្ឌមតិ៖ កថាខណ្ឌក្នុងរបាយការណ៍សវនកម្មដែលបង្ហាញពីសេចក្ដីសន្និដ្ឋានរបស់សវនករ។
Opinion paragraph: the paragraph in an audit report which expresses the auditors conclusions.
មតិសវនកម្ម៖ សវនកម្មត្រូវបានធ្វើដើម្បីទប់ស្កាត់ផលប៉ះពាល់ជាសារវ័ន្តលើរបាយការណ៍។
Opinion audit: the audit performed to prevent material effects on statement.
សវនកម្មលើកិច្ចប្រតិបត្តិការ៖ ការធ្វើសវនកម្មត្រូវបានអនុវត្តដោយសវនករផ្ទៃក្នុង ដើម្បីវាយតម្លៃប្រសិទ្ធភាព និងភាពសម្រេចផលនៃអង្គភាពមួយក្នុងការសម្រេចដល់គោលដៅរបស់ខ្លួន។
Operational audit: an audit performed by the internal auditors to evaluate the efficiency and effectiveness of an entity in achieving its goals.
ទ្រព្យសម្បត្តិបម្រើក្នុងកិច្ចប្រតិបត្ដិការ៖ ទ្រព្យសម្បត្តិត្រូវបានប្រើដោយក្រុមហ៊ុនក្នុងការចម្រាញ់ចេញជាផលចំណូលរួមមាន ទ្រព្យរូបី និងទ្រព្យអរូបី។
Operational asset: an asset used by the firm in generating revenues, including tangible and intangible properties.
ហានិភ័យនៃកិច្ចប្រតិបត្តិការ៖ ហានិភ័យខាតបង់ដោយមូលហេតុពីការឡើងចុះនៃប្រាក់ចំណេញនៃកិច្ចប្រតិបត្តិការ។
Operating risk: a risk of loss caused by fluctuations of operating income.
ធនបម្រុងនៃកិច្ចប្រតិបត្តិការ៖ ការអនុញ្ញាតសម្រាប់ថ្លៃដើមដូចជា ការជួសជុល ឬការថែទាំដែលមិនទាន់កើតមានឡើង។
Operating reserve: allowance for costs such as repairs or maintenance which have not yet been incurred.
ការផ្ដល់ផលល្អនៃកិច្ចប្រតិបត្តិការ៖ ការត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុវត្តយ៉ាងម៉េច បង្គរភាពនៃការត្រួតពិនិត្យផ្ទៃក្នុងត្រូវបានអនុវត្ត និងអនុវត្តន៍ដោយនរណា។
Operating effectiveness: how an internal control was applied, the consistency with which it is applied, and by whom.
ការធ្វើសវនកម្មលើអង្គភាពនិងប្រព័ន្ធ៖ ការធ្វើសវនកម្មផ្ដោតលើអង្គភាព និងប្រព័ន្ធនៃក្រុមហ៊ុនមួយ។
Organization and system audit: the audit focusing on the organization and system of a firm.
ការជួសជុលធម្មតា៖ ចំណាយតាមលក្ខណៈកើតមានជារឿយៗដែលចាំបាច់ក្នុងការថែទាំទ្រព្យសម្បត្តិក្នុងស្ថានភាពដំណើរការល្អ។
Ordinary repairs: expenditures, of a recurring nature, that ire necessary to maintain an asset in good operating condition.
ចំណូលធម្មតា៖ ប្រាក់កម្រៃមិនមែនជាទង្វើប្រាក់កម្រៃមូលធន។
Ordinary income: the gain that does not qualify for capital gains treatment.
More about Ordinary income: One of two classes of income (the other being CAPITAL GAINS) taxed under the INTERNAL REVENUE CODE. Historically, ordinary income is taxed at a higher rate than capital gains.
ចំណាយធម្មតា៖ ចំណាយដែលមិនត្រូវការបញ្ជីការជាមូលធន។
Ordinary expense: an expense that need not be capitalized.
ភាគលាភធម្មតា៖ ភាគលាភដែលត្រូវបែងចែកលើប្រាក់ចំណេញរបស់ក្រុមហ៊ុនចាត់ទុកជាប្រាក់ចំណេញធម្មតាទៅឲ្យម្ចាស់ហ៊ុន។
Ordinary dividend: the dividend that is a distribution of a company’s profits, treated as ordinary income to the shareholder.
ធនលាភធម្មតា៖ សេរីនៃការបង់ប្រាក់ថេរ ត្រូវបានធ្វើនាចុងការិយបរិច្ឆេទនីមួយៗលើចំនួនថេរនៃពេលវេលា។
Ordinary annuity: a series of fixed payments made at the end of each period over a fixed amount of time.
More about Ordinary annuity: A series of equal payments made at the end of equal intervals of time, with compound interest on these payments.
ភាគលាភមានជម្រើស៖ ភាគលាភដែលម្ចាស់ហ៊ុនមានជម្រើសលើការទទួលយកភាគលាភជាហ៊ុន ឬជាប្រាក់។
Optional dividend: the dividend where stockholders have the choice of receiving a stock dividend or cash.
អនុបាតលើអានុភាពល្អបំផុត៖ កម្រិតខ្ចីប្រាក់ដែលធ្វើឲ្យអប្បបរមានៃថ្លៃដើមមូលធន។
Optimum leverage ratio: the borrowing level that minimizes the cost of capital.