សមត្ថភាពផលិតល្អបំផុត៖ កម្រិតទិន្នផលដែលបង្កើតថ្លៃដើមមួយឯកតាទាបបំផុត។
Optimum capacity: the output level that creates the lowest cost per unit.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
សមត្ថភាពផលិតល្អបំផុត៖ កម្រិតទិន្នផលដែលបង្កើតថ្លៃដើមមួយឯកតាទាបបំផុត។
Optimum capacity: the output level that creates the lowest cost per unit.
រចនាសម្ព័ន្ធមូលធនល្អបំផុត៖ រចនាសម្ព័ន្ធមូលធនដែលមានថ្លៃដើមមូលធនមធ្យមសមតាមអប្បបរមា។
Optimal capital structure: the capital structure with a minimum weighted average cost of capital.
ប្រភពហិរញ្ញប្បទានផ្សេងៗ៖ ផលមិនមែនជាចំណូលបង្កើនក្នុងទ្រព្យសម្បត្តិសុទ្ធជាមូលធន។
Other financing source: non-revenue increase in a fund net assets.
មូលដ្ឋានគណនេយ្យទូលំទូលាយផ្សេងៗ៖ មូលដ្ឋានគណនេយ្យក្រៅពី GAAP ដែលនីតិបុគ្គលប្រើដើម្បីរាយការណ៍ទ្រព្យសម្បត្តិ បំណុល មូលធនរបស់ម្ចាស់ ផលចំណូល និងបន្ទុកចំណាយដូចជា មូលដ្ឋានពន្ធលើប្រាក់ចំណេញ និងមូលដ្ឋានសាច់ប្រាក់។
Other comprehensive basis of accounting: the basis of accounting, other than GAAP, that an entity uses to report its assets, liabilities, equity, revenues and expenses, e.g. income tax basis and cash basis.
សវនករផ្សេងៗ៖ បុគ្គលដែលធ្វើសវនកម្មលើផ្នែកតូចមួយនៃក្រុមហ៊ុន។
Other auditor: one who audits a small portion of the company.
ភាគហ៊ុនបោះផ្សាយលក់ដើមដំបូង៖ ភាគហ៊ុនបានបោះផ្សាយលក់ នៅពេលដែលក្រុមហ៊ុនត្រូវបានរួមគ្នាបង្កើតឡើង។
Original issue stock: the stock issued when the company was incorporated.
បុព្វលាភបោះផ្សាយយលក់ហ៊ុនដើមដំបូង៖ ចំនួនប្រាក់ដែលតម្លៃបោះផ្សាយលក់ហ៊ុនដើមដំបូងនៃសញ្ញាប័ណ្ណ ឬហ៊ុនលើសតម្លៃនៃចារិករបស់វា។
Original issue premium: the amount by which the original issue price of a bond or stock is above its face value.
អប្បហាបោះផ្សាយលក់ហ៊ុនដើមដំបូង៖ ចំនួនប្រាក់ដែលតម្លៃបោះផ្សាយលក់ហ៊ុនតិចជាងតម្លៃចារិកនៃហ៊ុន ឬតម្លៃរំលស់ដែលបានចែកនៃលិខិតតុបករណ៍បំណុល។
Original issue discount: amount by which the issue price is less than the face amount of a stock or stated redemption price of a debt instrument.
មុខងារដើមដំបូងនៃសវនកម្ម៖ មុខងារនៃការពិនិត្យលើកំហុសចេតនា និងកំហុសអចេតនានៃសវនកម្មមុនសតវត្សទី ១៣។
Original function of audit: the function of checking internal fraud and errors of audit before the 13 century.
បញ្ជីកាដើម៖ ការកត់ត្រាដំបូងនៃប្រតិបត្តិការនៅក្នុងបញ្ជី។
Original entry: initial record of transactions in the book.
របាយការណ៍នៃថ្លៃដើមទិន្នផល៖ របាយការណ៍ដែលបង្ហាញពីថ្លៃដើមទិន្នផលសម្រាប់ផលិតផលជាក់លាក់មួយ។
Output cost statement: a statement that shows output costs for a given product.
ថ្លៃដើមទិន្នផល៖ ការសរុបរវាងថ្លៃដើមផលិត និងថ្លៃដើមធាតុចូលមិនផលិតផ្សេងទៀត។
Output cost: the sum of manufacturing cost and the cost of other nonmanufacturing inputs.
វិធីសាស្ត្រគិតទិន្នផល៖ វិធីសាស្រ្តដែលចំណូលជាតិស្មើនឹងការបូកសរុបនៃទិន្នផល និងចំណូលទ្រព្យសុទ្ធពីបរទេស។
Output approach: the approach where national income is equal to the sum of output and the net property income from abroad.
អង្គភាពមិនស្វែងរកប្រាក់ចំណេញផ្សេងៗ៖ អង្គភាពមិនធ្វើអាជីវកម្មមិនបានបញ្ចូលក្នុងគោលការណ៍ណែនាំសវនកម្មនៃ AICPA។
Other nonprofit organization: non-business organization not covered by AICPA audit guides.
បំណុលរយៈពេលវែងផ្សេងៗ៖ ខ្ទង់នៃតារាងតុល្យការដែលរួមមាន តម្លៃនៃភតិសន្យា ផលប្រយោជន៍និយោជិតនាអនាគត ពន្ធត្រូវបានពន្យា និងកាតព្វកិច្ចផ្សេងៗដែលមិនតម្រូវឲ្យមានការបង់ការប្រាក់ក្នុងឆ្នាំបន្ទាប់។
Other long term liabilities: the balance sheet item that includes the value of lease, future employee benefits, deferred taxes and other obligations not requiring interest payments during the next year.
បំណុលផ្សេងៗ៖ បំណុលដែលមិនបានចំណាត់ថ្នាក់ក្នុងប្រភេទសំខាន់ៗ។
Other liability: a liability not classified in a major category.
ផលចំណូលផ្សេងៗ៖ ផលចំណូលបានមកពីសកម្មភាពក្រៅពីកិច្ចប្រតិបត្តិការអាជីវកម្មធម្មតាដូចជា ការវិនិយោគ និងការជួល។ល។
Other income: the income from activities other than normal business operations, such as investment, rent etc.
ការប្រើប្រាស់ហិរញ្ញប្បទានផ្សេងៗ៖ ផលមិនមែនជាចំណូលបន្ថយក្នុងទ្រព្យសម្បត្តិសុទ្ធជាមូលនិធិ។
Other financing use: non-revenue decrease in a fund net assets.
គម្លាតអាចត្រួតពិនិត្យលើចំណាយបន្ទាប់បន្សំ៖ លំអៀងរវាងថ្លៃដើមចំណាយបន្ទាប់បន្សំជាក់ស្ដែង និងថ្លៃដើមចំណាយបន្ទាប់បន្សំតាមថវិកា ដោយផ្អែកលើកម្រិតសមត្ថភាពជាក់ស្ដែង។
Overhead controllable variance: the difference between actual overhead cost and the budget overhead cost based on actual activity level.
គម្លាតសមត្ថភាពនៃចំណាយបន្ទាប់បន្សំ៖ គម្លាតចំណាយបន្ទាប់បន្សំបណ្ដាលមកពីលំអៀងរវាងសមត្ថភាពជាក់ស្តែង និងបទដ្ឋាន។
Overhead capacity variance: overhead variance caused by the difference between aaua1 and normal capacity.
ការរំលស់លើស៖ ១.ភាពលើសនៃរំលស់ជាក់ស្ដែងលើសចំនួនអនុញ្ញាតដោយច្បាប់។ ២.សូមមើល extra depreciation។
Over-depreciation: 1-the excess of actual depreciation over that amount allowed by law. 2-extra depreciation.
ការគិតថ្លៃដើមលើស៖ ស្ថានភាពដែលថ្លៃដើមបានបញ្ចូលក្នុងផលិតផលលើសថ្លៃដើមជាក់ស្ដែង។
Over-costing: a situation where the costs applied to the products exceed the actual costs.
មូលធនកម្មលើស៖ ស្ថានភាពដែលក្រុមហ៊ុនមួយមានមូលធនច្រើនពេក លើសពីតម្រូវការនៃធុរៈកម្មរបស់ខ្លួន។
Overcapitalization: a situation in which a company has too much capital for the needs of its business.
ការត្រួតពិនិត្យឡើងវិញទាំងស្រុង៖ ការអានរបាយការណ៏ហិរញ្ញវត្ថុ និងពិចារណាលើភាពគ្រប់គ្រាន់នៃភស្តុតាងដែលត្រូវប្រមូលក្នុងការឆ្លើយតបទៅនឹងសមតុល្យមិនប្រក្រតី ឬមិនអាចរំពឹងទុក។
Overall review: reading the financial statements and considering adequacy of evidence gathered in response to unusual or unexpected balances.
មតិសរុប ឬមតិទាំងមូល៖ មតិរបស់អគ្គសវនករលើរបាយការណ៍ទាំងមូល។
Overall opinion: the auditor’s general opinion on the statements as a whole.
មូលប្បទានបត្រពុំទាន់សង ឬមិនទាន់ដោះស្រាយ៖ មូលបទានបត្របានចេញ ប៉ុន្តែមិនទាន់បានជម្រះដោយធនាគារនៅឡើយ។
Outstanding check: a check issued but not yet cleared by the bank.
More about Outstanding check: A CHECK that has been written by the drawer and deducted on his or her records but has not reached the bank for payment and is not deducted from the bank BALANCE by the time the bank issues its statement.
ការអនុគ្រោះពន្ធស្ទួនគ្នា៖ ឥណទានពន្ធលើពន្ធប្រាក់ចំណេញស្ទួនគ្នាយោងមក។
Overlap relief: tax credit for overlap profits carried forward.
ពន្ធប្រាក់ចំណេញស្ទួនគ្នា៖ ប្រាក់ចំណេញដែលបានបង់ពន្ធពីរដងដោយហេតុផ្នែកនៃការិយបរិច្ឆេទគណនេយ្យត្រូវបញ្ចូលក្នុងការិយបរិច្ឆេទមូលដ្ឋានលើសពីមួយឆ្នាំ។
Overlap profit: the profit that has been taxed twice because part of the accounting period falls within the basis period for more than one year.
បំណុលពន្ធស្ទួនគ្នា៖ បំណុលនៃរដ្ឋាភិបាលដែលមានមូលដ្ឋានពន្ធរបស់ខ្លួនស្ទួនគ្នានឹងមូលដ្ឋានពន្ធនៃនីតិបុគ្គលនយោបាយផ្សេងទៀតដូចជា ទីក្រុងដែលស្ថិតនៅក្នុងរដ្ឋ។
Overlapping debt: the debt of a state government where its tax base overlaps the tax base of another political entity such as a city within the state.
គម្លាតបន្ទាប់បន្សំ៖ លំអៀងរវាងថ្លៃដើមចំណាយបន្ទាប់បន្សំ និងថ្លៃដើមចំណាយបន្ទាប់បន្សំស្តង់ដារ។
Overhead variance: difference between actual overhead costs and standard overhead costs.
គម្លាតប្រើប្រាស់ចំណាយបន្ទាប់បន្សំ៖ ១.ចំណែកនៃគម្លាតថ្លៃដើមចំណាយបន្ទាប់បន្សំ បណ្ដាលមកពីលំអៀងរវាងបរិមាណជាក់ស្ដែង និងបរិមាណតាមថវិកាទិន្នផល។ ២. សូមមើល overhead capacity variance។
Overhead utilization variance: 1-that portion of overhead cost variance caused by the difference between the actual and budgeted volume of output. 2-overhead capacity variance.
ការសរុបចំណាយបន្ទាប់បន្សំ៖ ការសរុបនៃចំណាយបន្ទាប់បន្សំទាំងអស់ ដែលកើតមានក្នុងក្រុមហ៊ុនទាំងមូល។
Overhead summary: the summary of all overheads incurred in the whole company.
ថ្លៃដើមចំណាយបន្ទាប់បន្សំថេរក្នុងមួយឯកតា៖ ថ្លៃដើមចំណាយបន្ទាប់បន្សំថេរក្នុងមួយឯកតានៃទិន្នន័យ។
Overhead fixed unit cost: fixed overhead cost per unit of output.
គម្លាតចំណាយបន្ទាប់បន្សំ៖ លំអៀងរវាងចំណាយបន្ទាប់បន្សំជាក់ស្តែងដែលបានកើតឡើង និងការអនុញ្ញាតតាមថវិកា។
Overhead expenditure variance: difference between actual overhead incurred and the budget allowance.
គម្លាតប្រសិទ្ធភាពនៃចំណាយបន្ទាប់បន្សំ៖ ចំណែកនៃគម្លាតចំណាយបន្ទាប់បន្សំ បណ្ដាលមកពីលំអៀងរវាងធាតុចូលជាក់ស្តែង និងធាតុចូលស្តង់ដារ។
Overhead efficiency variance: that portion of overhead variance caused by the difference between actual input and standard input.
មូលធនរបស់ម្ចាស់ភាគហ៊ុន៖ មូលធនបានវិនិយោគក្នុងក្រុមហ៊ុនដោយម្ចាស់ហ៊ុន។
Owner’s capital: the capital invested in a company by its owner.
ទស្សនៈនៃក្រុមហ៊ុនមេ៖ ទស្សនៈដែលចំណាយភាគហ៊ុនរបស់ក្រុមហ៊ុនមេធ្វើការវាយតម្លៃសារឡើងវិញត្រូវបានបង្ហាញ និងផលប្រយោជន៍ភាគកម្មតិចត្រូវបានរាយការណ៍ក្នុងចំណែកភាគហ៊ុននៃតម្លៃតាមបញ្ជីរបស់ក្រុមហ៊ុនសាខា។
Parent company concept: the concept under which just the parent’s share of the revaluation is shown and the minority interest is reported at its share of the subsidiary’s book value.
ក្រុមហ៊ុនមេ៖ ក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតក្នុងក្រុមហ៊ុនដទៃ ដើម្បីត្រួតត្រាលើការគ្រប់គ្រង និងកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុននោះ។
Parent company: a company that holds enough voting stock in another company to control its management and its operations.
More about Parent company: Company that has a controlling interest in the COMMON STOCK of another.
ចំណេញ ឬខាតបង់ដែលមានតែនៅក្នុងបញ្ជី៖ ចំណេញ ឬខាតជាមូលធនមិនទាន់ពិតជាក់ស្ដែងក្នុងផលបត្រវិនិយោគដោយធ្វើការប្រៀបធៀបតម្លៃទីផ្សារនៃមូលបត្រជាមួយថ្លៃដើមដែលបានទិញ។
Paper profit or loss: unrealized capital gain or loss in an investment portfolio by comparing the market prices of securities to the price originally bought.
ភាពខាតបង់មាននៅក្នុងបញ្ជីការ៖ ការខាតបង់ដែលកើតមានឡើង ប៉ុន្តែមិនទាន់ពិតជាក់ស្ដែងតាមប្រតិបត្តិការនៅឡើយ។
Paper loss: the loss which has occurred but has not yet been realized through a transaction.
សវនកម្មលើក្រដាសស្នាម/សវនកម្មលើបញ្ជីការ៖ សវនកម្មដែលធ្វើការផ្ដោតការយកចិត្តទុកដាក់លើបញ្ជី និងរបាយការណ៍ហិរញ្ញវត្ថុ។
Paper audit: an audit that focuses on the books and financial statements.
ទ្រព្យជាក្រដាសស្នាម/ទ្រព្យជាប័ណ្ណ៖ ១.ទ្រព្យសកម្មដែលពុំទាន់អាចប្រើប្រាស់បាន ឬពុំទាន់អាចប្ដូរជាសាច់ប្រាក់បានឡើយ។ ២.ភាគហ៊ុន ឬប័ណ្ណបំណុល។
Paper asset: 1-an asset not readily usable or convertible into cash. 2-stock, bond etc. represented by a piece of paper.
ថ្លៃដើមដែលអាចត្រួតពិនិត្យបានតែលើផ្នែកណាមួយ៖ ថ្លៃដើមដែលចំណែកណាមួយអាចត្រូវត្រួតពិនិត្យបានដោយអ្នកគ្រប់គ្រង។
Partially controllable cost: the cost only a part of which can be controlled by management.
ការខាតបង់តាមផ្នែកខ្លះ៖ ការខូចខាតទៅលើទ្រព្យសម្បត្តិខ្លះប៉ុណ្ណោះ ពុំមែនទាំងស្រុង។
Partial loss: damage of property that is not total.
របាយការណ៍លទ្ធផលតាមផ្នែកខ្លះ៖ របាយការណ៍លទ្ធផលដែលបង្ហាញតែខ្ទង់មួយចំនួនប៉ុណ្ណោះ។
Partial income statement: an income statement that shows only some items.
វិធីសាស្រ្តតាមដើមទុនតាមផ្នែកខ្លះ៖ វិធីសាស្រ្តមួយដែលបានប្រើប្រាស់ដើម្បីធ្វើការកត់ត្រានូវការវិនិយោគនៅតាមក្រុមហ៊ុនសាខា។ ការវិនិយោគជំហានដំបូងគឺថ្លៃដើម ហើយការកាត់រំលស់នូវមូលនិធិពាណិជ្ជកម្មពុំបានបន្ថយនូវចំណែកនៃចំណូលនោះទេ។
Partial equity method: a method used to record investment in subsidiary, the initial investment is in cost, amortization of goodwill does not reduce the share of income.
ចំណែកនៃថ្លៃដើម/ថ្លៃដើមតាមផ្នែកខ្លះ៖ ១.ថ្លៃដើមទំនិញដែលរួមមានតែថ្លៃដើមផលិតប៉ុណ្ណោះ។ ២.ថ្លៃដើមដែលមានតែសមាសធាតុថេរ ឬអថេរ។
Partial cost: 1-product cost that only includes manufacturing cost. 2-cost that includes only the fixed or variable component.
ការកាត់បន្ថយបំណុលពិបាកទារតាមផ្នែកខ្លះ៖ ការកាត់បន្ថយនូវតម្លៃពុំបានទារមួយចំនួននៃបំណុល។
Partial bad debt deduction: the deduction for partial worthlessness of a debt.
ការធ្វើសវនកម្មតែលើផ្នែកណាមួយ៖ ការធ្វើសវនកម្មដែលបានផ្ដោតការយកចិត្តទុកដាក់ទៅលើផ្នែកជាក់លាក់ណាមួយនៃបញ្ជី។
Partial audit: an audit that focuses on a part of the books.
សាច់ប្រាក់ដាក់វិនិយោគលើវិញ្ញាបនបត្រនៃប្រាក់បញ្ញើ៖ ប្រាក់បណ្ដោះអាសន្នដែលបានវិនិយោគនៅក្នុងវិញាបនបត្រនៃប្រាក់បញ្ញើ។
Parked cash: the cash temporary invested in certificate of deposits.
ភាពស្មើគ្នា/ភាពដូចគ្នា៖ ១.តួលេខសេស ឬគូ។ ២.ជាគម្លាតថេរវាងតម្លៃពីរផ្សេងគ្នា។ ៣.ភាពស្មើគ្នានៃប្រាក់បៀវត្សរបស់កម្មករ។
Parity: 1-an odd or even digit. 2- constant spread between two prices. 3-salary equality among workers.
បន្ទុកចំណាយជាក់ស្ដែង៖ ជាចំណាយដែលកើតឡើងសម្រាប់ការការពារលើទំនិញដែលបានធានាពីការបាត់បង់ខូចខាត ក្នុងការគ្របដណ្ដប់លើធានារ៉ាប់រង។
Particular charge: expenditure incurred to protect the insured goods from loss in the cover of an insurance policy.
វិធីមធ្យមសមតាជាក់ស្ដែង៖ ការខូចខាត ឬការខាតបង់តាមផ្នែកដែលកើតឡើងតាមការដឹកប៉ាល់ អាកាស រថយន្ត ដែលផលវិបាកជួបនូវឧប្បត្តិហេតុមួយ។
Particular average: the damage or partial loss happening to the ship, cargo or freight in consequence of an accident.
គណៈគ្រប់គ្រងដែលអនុញ្ញាតឱ្យមានការចូលរួម៖ ការចូលរួមរបស់មន្ត្រីនៅក្នុងការរៀបចំគោលដៅ និងការបង្កើតនូវស្តង់ដារថ្លៃដើមមួយ។
Participatory management: staff participation in the setting of goals, and the establishing of the cost standards.
ការចូលរួម៖ គ្រប់ការងារត្រូវបានអនុវត្តដោយបុគ្គលម្នាក់ៗភ្ជាប់នូវសកម្មភាព។
Participation: any work done by an individual in connection with the activity.
ភាគហ៊ុនអាទិភាពដែលមានការចូលរួម៖ ចំណាត់ថ្នាក់នៃភាគហ៊ុនអាទិភាពដែលទទួលនូវភាគលាភបន្ថែមទៅលើភាគលាភអាទិភាព។
Participating preferred stock: the class of preferred stock that receives extra dividend in addition to the preferred dividend.
ចំនួនប្រាក់ធានារ៉ាប់រងតាមផ្នែកខ្លះ៖ ការដកចេញមួយចំណែកនៃសមតុល្យប្រាក់ដើមលើធានារ៉ាប់រង ឬធានារ៉ាប់រងប្រចាំឆ្នាំ។
Partial surrender: the removal of a portion of the original cash balance of an insurance policy or annuity.
ការបង្ហាញតែផ្នែកខ្លះៗ៖ ជាការបង្ហាញនៃព័ត៌មានហិរញ្ញវត្ថុនាពេលអនាគតដែលពុំរាប់បញ្ចូលនូវខ្ទង់ចាំបាច់មួយចំនួនសម្រាប់របាយការណ៍ហិរញ្ញវត្ថុ។
Partial presentation: the presentation of prospective financial information that excludes the items required for prospective financial statements.
ការទូទាត់តាមផ្នែកខ្លះ៖ ការទូទាត់ទៅលើកាតព្វកិច្ចបំណុល មានចំនួនតិចជាងចំនួនដើម។
Partial payment: the payment of a debt obligation for less than the full amount.
ផែនការដែលមានការផ្ដល់មូលនិធិខ្លះៗប៉ុណ្ណោះ៖ ផែនការសោធននិវត្តន៍ដែលមានបំណុលមួយចំនួនពុំបានផ្ដល់នូវមូលនិធិ។
Partially funded plan: a pension plan in which some liabilities are not funded.
ភាគលាភហួសការកំណត់មិនបានសង៖ ១.ភាគហ៊ុនធម្មតា។ ២.ភាគហ៊ុនអាទិភាព។
Passed dividend: 1-common stock. 2-preferred stock.
ភាគហ៊ុនមានតម្លៃចារិក (តម្លៃចុះលើប័ណ្ណ)៖ ភាគហ៊ុនមួយដែលក្រុមហ៊ុនបោះផ្សាយបានចារិលតម្លៃលើប័ណ្ណ។
Par value stock: a stock to which the issuing company has assigned a par value.
និយោជិកបំពេញការងារមិនពេញម៉ោង៖ និយោជិតដែលបម្រើការងារតិចជាង ៤០ ម៉ោងក្នុងមួយសប្តាហ៍។
Part-time employee: an employee who works less than 40 hours a week.
ចំណេញរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ៖ ចំណេញរកបានរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែលនឹងត្រូវប្រគល់ជូនទៅឲ្យដៃគូនីមួយៗ។
Partnership income: earnings of a partnership which will be passed through to each partner.
ការបែងចែកនៃក្រុមហ៊ុនសហកម្មសិទ្ធិ៖ ការពុំយកពន្ធនៅក្នុងការផ្ទេរនូវទ្រព្យសកម្មពីក្រុមហ៊ុនសហកម្មសិទ្ធិទៅកាន់ភាគីជាដៃគូ។
Partnership distribution: the tax-free transfer of asset from a partnership to a partner.
គណនេយ្យក្រុមហ៊ុនសហកម្មសិទ្ធិ៖ នីតិវិធីគណនេយ្យសម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធហើយប្រាក់ចំណេញ និងការខាតបង់ គឺត្រូវបានបែងចែកក្នុងចំណោមបណ្ដាដៃគូ។
Partnership accounting: the accounting procedures for a partnership, the profit and loss are divided among partners.
ក្រុមហ៊ុនសហកម្មសិទ្ធិ៖ ជាអង្គភាពពុំមែនជាសាជីវកម្ម ដែលអាជីវកម្មកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ ឬការចូលហ៊ុនគ្នា ត្រូវបានអនុវត្ត។
Partnership: an unincorporated organization through which a business, financial operation or venture is carried on.
More about Partnership: Relationship between two or more persons based on a written, oral, or implied agreement whereby they agree to carry on a trade or business for profit and share the resulting profits. Unlike a CORPORATION’S shareholders, the partnership’s general partners are liable for the DEBTS of the partnership.
មូលធនផ្ទាល់របស់ដៃគូអាជីវកម្ម៖ ជាចំនួននៃទ្រព្យសកម្មរបស់ដៃគូ មានលើសពីបំណុលរបស់ខ្លួន។
Partner’s equity: the amount by which partnership assets exceed its liabilities.
ការដកប្រាក់របស់ភាគហ៊ុននិក ឬដៃគូ៖ ការដកនូវសាច់ប្រាក់ពីសំណាក់ដៃគូចេញពីក្រុមហ៊ុនសហកម្មសិទ្ធដោយដៃគូម្នាក់។
Partner’s drawing: the withdrawal of money from the partnership by a partner.
ការិយបរិច្ឆេទស្រង់ដើម៖ រយៈពេលដែលចាំបាច់សម្រាប់ធ្វើការស្រង់ឡើងវិញនូវថ្លៃដើមពិតនៅក្នុងការវិនិយោគ។
Payback period: time period required to recover the original.
More about Payback period: In capital budgeting; the length of time needed to recoup the cost of capital investment.
ការចែកប្រាក់ចំណេញតាមភាពចំណេញរបស់ក្រុមហ៊ុន៖ ផែនការបែងចែកប្រាក់ចំណេញតាមចំនួនដែលបានចំណាយបច្ចុប្បន្ន ផ្អែកតាមប្រាក់ចំណេញរបស់ក្រុមហ៊ុនដោយគ្មានការពន្យា។
Pay-as-you-go profit-sharing: the profit sharing plans with current payouts according to company profits with no deferrals.
វិធីសាស្រ្តទូទាត់ប្រាក់សោធននិវត្តន៍តាមផលប្រយោជន៍៖ ជាវិធីសាស្រ្តមួយដែលថ្លៃដើម ឬការចំណាយទៅលើប្រាក់សោធននិវត្តន៍ ត្រូវបានទទួលស្គាល់តែពេលដែលផលប្រយោជន៍ត្រូវបានទូទាត់ជាក់ស្ដែងទៅឲ្យមន្ត្រីបុគ្គលិកចូលនិវត្តន៍នោះ។
Pay-as-you-go method: a method under which pension cost or expense is recognized only when benefits actually are paid to retired employees.
កាលបរិច្ឆេទទូទាត់ភាគលាភ៖ ជាកាលបរិច្ឆេទដែលភាគលាភបានធ្វើការទូទាត់ទៅតាមបញ្ជីនៃម្ចាស់ហ៊ុន។
Payable date: the date on which dividend is paid to the holders of record.
គណនីត្រូវទារហួសកំណត់៖ ជាគណនីត្រូវទារនៅតែពុំទាន់ប្រមូលបានក្នុងរយៈពេលជាយូរអង្វែងមកហើយ។
Past due account receivable: the account receivable remained uncollected for a long period of time.
ថ្លៃដើមប្រវត្តិ៖ ១.ថ្លៃដើមដែលបានទូទាត់សាច់ប្រាក់។ ២.ថ្លៃដើមប្រវត្តិ។
Past cost: 1-cost that has been paid out of cash. 2-historical cost.
ចំណូលអកម្ម/ចំណូលវិនិយោគ៖ជាចំណូលពីកិច្ចប្រតិបត្តិការដែលអ្នកបង់ពន្ធពុំបានចូលរួមយ៉ាងសកម្មលើការបង់ដូចជា ប្រាក់សួយសារ ភាគលាភ ការប្រាក់ កម្រៃប្រចាំឆ្នាំ ការជួល និងខ្ទង់ប្រហាក់ប្រហែល។
Passive income: the income from operations that a taxpayer does not actively participate in, such as royalties, dividends, interest, annuities, rents and the like.
More about Passive income: Includes income derived from such sources as dividends, interest, royalties, rents, amounts received from personal service contracts, and income received as a beneficiary of an estate or trust.
សវនកម្មលើបៀវត្ស៖ ការពិនិត្យទៅលើរចនាសម្ព័ន្ធបៀវត្សរបស់ក្រុមហ៊ុនដោយសវនករផ្ទៃក្រៅ។
Payroll audit: examination of the wage structure of the company by outside auditor.
គណនេយ្យប្រាក់បៀវត្ស៖ គណនេយ្យដកប្រាក់សម្រាប់ទូទាត់ទៅលើប្រាក់ឈ្នួល ប្រាក់បៀវត្ស និងបង់លើពន្ធប្រាក់បៀវត្សផ្សេងៗទៀត។
Payroll accounting: the accounting for disbursements for wages, salaries and related payroll taxes.
ប្រាក់បៀវត្ស៖ ប្រាក់ឈ្នួលសរុប និងប្រាក់ខែ និងការទូទាត់ផ្សេងៗនៅក្នុងការិយបរិច្ឆេទជាក់លាក់មួយ។
Payroll: total wages and salaries and other payment in a particular period.
ការិយបរិច្ឆេទចំណាយ៖ ការិយបរិច្ឆេទមួយ ដែលលំហូរសាច់ប្រាក់លើការវិនិយោគមានភាពអវិជ្ជមាន។
Payout period: a period in which cash flow of an investment is negative.
ប្រាក់ចំណេញមូលធន/ប្រាក់បានចំណាយ៖ ១.ប្រាក់ចំណេញជាមូលធនដែលបានទូទាត់មូលនិធិសង្គហ:។ ២.ការចំណាយ។
Payout: 1-the capital gains and profits paid from a mutual fund. 2-expenditure.
សក្ខីបត្របង់ប្រាក់ ឬសក្ខីបត្រទូទៅ៖ ជាសក្ខីបត្របញ្ជាក់ពីការទូទាត់សាច់ប្រាក់។
Payment voucher: a voucher for the payment of cash.
កាលបរិច្ឆេទនៃការទូទាត់៖ កាលបរិច្ឆេទដែលការបែងចែកភាគលាភមូលនិធិសង្គហ: ឬការទូទាត់ការប្រាក់តាមសញ្ញាប័ណ្ណត្រូវបានធ្វើឡើង។
Payment date: the date on which a dividend, mutual fund distribution, or bond coupon interest payment is made.
មូលនិធិសោធននិវត្តន៍៖ ធនធានដែលបានគ្រោងទុកសម្រាប់ផែនការសោធននិវត្តន៍របស់និយោជិក។
Pension fund: resource set aside for an employee pension plan.
ការបូកសរុបបណ្ដោះអាសន្នដោយប្រើខ្មៅដៃ៖ ការបូកសរុបនូវតួលេខជាបណ្ដោះអាសន្ន ដែលបានសរសេរដោយខ្មៅដៃនៅឡើយ។
Pencil footing: a temporary total underneath a list of figures written by pencil.
ការពិនិត្យឡើងវិញលើការងារសវនកម្មម្នាក់ ដោយសវនករឯករាជ្យផ្សេងទៀត៖ ការពិនិត្យឡើងវិញទៅលើកិច្ចការដែលបានបញ្ចប់របស់សវនករម្នាក់ដោយសារបនករឯករាជ្យផ្សេងទៀត រួមទាំងការពិនិត្យឡើងវិញលើភាពអនុលោមតាមរបស់ក្រុមហ៊ុនជាមួយតម្រូវការសមាជិកភាពដែលអាចអនុវត្តបាន។
Peer review: a review by one auditor of the work done by another independent auditor, including a review of the company’s compliance with applicable membership requirements.
More about Peer review: Process by which an accounting firm’s practice is evaluated for compliance with professional standards. The objective is achieved through the performance of an independent review by one’s peers.
ការបង់ពន្ធលើប្រាក់បៀវត្ស/ពន្ធលើប្រាក់បៀវត្ស៖ ពន្ធដែលបានដកលើចំនួនប្រាក់បៀវត្ស ឬទៅលើប្រាក់ឈ្នួលដុលរបស់និយោជិក។
Payroll tax: a tax levied on the amount of a payroll or on the sum of an employee’s gross pay.
របាយការណ៍សង្ខេបបៀវត្ស៖ របាយការណ៍ប្រាក់បៀវត្ស និងការកាត់កងផ្សេងៗនៅក្នុងអំឡុងពេលនៃការទូទាត់។
Payroll summary: a statement of payroll and deductions of a pay period.
បញ្ជីបៀវត្ស៖ ការសរុបនៃព័ត៌មានប្រាក់បៀវត្សដែលក្នុងនោះមានឈ្មោះនិយោជិក ប្រាក់សរុបដុលត្រូវទូទាត់ និងចំនួនកាត់ទុក។
Payroll register: a summary of payroll information, including the employee names, gross pay, withholding.
សៀវភៅធំបៀវត្ស/បញ្ជីធំបៀវត្ស៖ សៀវភៅធំរងដែលធ្វើការកត់ត្រាគណនីប្រាក់ឈ្នួលសម្រាប់និយោជិកម្នាក់ៗ ឬនាយកដ្ឋានទទួលបន្ទុកចំណាយ។
Payroll ledger: a subsidiary ledger that contains wages accounts for each employee or cost department.
ទិន្នានុប្បវត្តិបៀវត្ស ឬប្រាក់បៀវត្ស៖ ទិន្នានុប្បវត្តិពិសេសមួយ ប្រើប្រាស់សម្រាប់សរុបកម្រៃដែលរកបាន និងការកាត់កងគ្រប់និយោជិកក្នុងការិយបរិច្ឆេទទូទៅជាក់លាក់មួយ។
Payroll journal: a special journal used to summarize the earnings and deductions of all employees for a given pay period.
អត្រាប្រាក់ឧបត្ថម្ភ/អត្រាប្រាក់ចុះបេសកកម្ម៖ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទៅលើការធ្វើដំណើរ និងការកម្សាន្តផ្សេងៗ។
Per diem rate: travel and entertainment reimbursement per day.
ការធ្វើតុល្យភាពក្នុងតុល្យការ៖ ការធ្វើតុល្យភាពផ្ទាល់លើបណ្ដាខ្ទង់ក្នុងតារាងតុល្យការ។
Per contra: self-balancing items in the balance sheet.
វិធីសាស្ត្រកំណត់អត្រាជាភាគរយ៖ វិធីសាស្រ្តបានប្រើប្រាស់ ដើម្បីគណនាការកាត់ទុកតាមស្តង់ដារត្រូវការជាភាគរយលើចំណូលដុលរបស់និយោជិក។
Percentage rate method: a method used to compute the required standard withholding as a percentage on the employee’s gross income.
វិធីសាស្រ្តតាមភាគរយនៃការលក់សុទ្ធ៖ វិធីសាស្រ្តដែលប្រើប្រាស់ការគិតជាភាគរយទៅលើការលក់សុទ្ធ ដើម្បីគណនាការបង្ការទុកលើបំណុលពិបាកទារ។
Percentage of net sales method: the method under which a percentage of net sales is used to calculate the allowance for bad debts.
ចំណូលមធ្យមក្នុងមនុស្សម្នាក់ៗ៖ ចំណូលរបស់បុគ្គលម្នាក់ៗនៅក្នុងចំណោមប្រជាជន។
Per capita income: the income per person in a population.
មូលនិធិទំនុកចិត្តសោធននិវត្តន៍៖ ប្រាក់បំណាច់របស់រដ្ឋាភិបាលសម្រាប់អត្ថប្រយោជន៍សោធននិវត្តន៍ដល់មន្ត្រីរដ្ឋាភិបាល។
Pension trust fund: a government trust fund for the pension benefits of government employees.
ផែនការសោធននិវត្តន៍៖ កិច្ចសន្យារវាងក្រុមហ៊ុនមួយ និងនិយោជិករបស់ខ្លួនដែលក្រុមហ៊ុនយល់ព្រមនឹងផ្ដល់ប្រាក់សោធននិវត្តន៍ដល់និយោជិកចូលនិវត្តន៍។
Pension plan: the contract between the company and its employees whereby the company agrees to pay benefits to the employees upon their retirement.
ការិយបរិច្ឆេទកាត់រំលស់៖ ការិយបរិច្ឆេទមួយសម្រាប់ការកាត់រំលស់ពេញលេញទៅលើទ្រព្យសកម្ម។
Period of depreciation: a period of time for full depreciation of assets.
ការខាតបង់ក្នុងគ្រា ឬតាមកាលកំណត់៖ ចំនួនលើសនៃការចំណាយក្នុងគ្រាធៀបទៅនឹងចំណូលក្នុងគ្រា។
Periodic loss: excess of period cost over periodic income.