ចំណូលពីអចលនទ្រព្យ៖ ចំណូលជាប់ពន្ធលើបណ្ដាសកម្មភាពពាក់ព័ន្ធអចលនទ្រព្យផ្សេងៗ។
Property income: taxable income from property-related activities.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
ចំណូលពីអចលនទ្រព្យ៖ ចំណូលជាប់ពន្ធលើបណ្ដាសកម្មភាពពាក់ព័ន្ធអចលនទ្រព្យផ្សេងៗ។
Property income: taxable income from property-related activities.
ភាគលាភជាទ្រព្យសម្បត្តិ៖ ជាភាគលាភដែលបានទូទាត់ក្នុងទម្រង់ជាមូលប័ត្រនៃក្រុមហ៊ុនសាជីវកម្មផ្សេងទៀត។
Property dividend: a dividend paid in the form of securities of other corporations.
ឯកសារ ឬភស្តុតាងបញ្ជាក់ពីការខាតបង់៖ ឯកសារនៃការខាតបង់ដែលទាមទារដោយក្រុមហ៊ុនធានារ៉ាប់រង។
Proof of loss: the documentation of loss required by an insurance company.
ឯកសារ ឬភស្តុតាងបញ្ជាក់ពីថ្លៃដើម៖ គ្រប់ភស្តុតាងដែលជាឯកសារគាំទ្រនូវតួលេខថ្លៃដើមនៅក្នុងកិច្ចសន្យាការងារ។
Proof of cost: any evidence supporting the cost figure in the contract work.
ឯកសារ ឬភស្តុតាងបញ្ជាក់ពីសាច់ប្រាក់៖ នីតិវិធីសវនកម្មដែលធ្វើការផ្ទៀងផ្ទាត់ការកត់ត្រារបស់ធនាគារជាមួយបញ្ជីគណនេយ្យរបស់អតិថិជន។
Proof of cash: an audit procedure that reconciles the bank’s record with the client’s accounting records.
ការវាយតម្លៃជាបន្ទាន់៖ ជាការវាយតម្លៃភ្លាមៗ បំណុលពន្ធដោយ IRS ទៅតាមសំណើរបស់អ្នកជាប់ពន្ធ។
Prompt assessment: the assessment of tax liability by the IRS immediately upon the request of a taxpayer.
ការផ្ដល់ភស្តុតាងពីបញ្ជីធំ៖ ការរៀបចំនូវតារាងតុល្យភាព និងភាពស្របគ្នារវាងចំនួនសរុបនៃសមតុល្យគណនីលម្អិតទាំងអស់ និងសមតុល្យបញ្ជីធំ។
Proving the ledger: the preparation of trial balance and the conformity between the sum of all detailed account balances and the ledger balance.
កម្រៃការពារ៖ បន្ទុកធនាគារសម្រាប់កិច្ចការពារលើប័ណ្ណបំណុលដែលគ្មានលទ្ធភាពទូទាត់សង។
Protest fee: a bank charge for the protest of a dishonored bill.
បរិយាយប័ណ្ណ៖ ឯកសារអមសម្រាប់ការផ្ដល់នូវមូលបត្រចេញថ្មី។
Prospectus: a document accompanying a new offering of securities.
More about Prospectus: Major part of the registration statement filed with the SECURITIES AND EXCHANGE COMMISSION (SEC) for PUBLIC OFFERINGS. A prospectus generally describes SECURITIES or partnership interests to be issued and sold.
ការព្យាករណ៍ដែលមានការរំពឹងទុក៖ ការគ្រោងហិរញ្ញវត្ថុដែលរួមមាន ការសរុបនៃការសន្មតសំខាន់ៗ និងគោលនយោបាយគណនេយ្យ។
Prospective forecast: financial projection including summaries of the significant assumptions and accounting policies.
របាយការណ៍ហិរញ្ញវត្ថុដែលមានការរំពឹងទុក៖ ការព្យាករណ៍ហិរញ្ញវត្ថុ ឬក៏ការគ្រោងហិរញ្ញវត្ថុដែលរួមមាន ការសរុបនៃការសន្មត់សំខាន់ៗ និងគោលនយោបាយគណនេយ្យ។
Prospective financial statement: either financial forecast or financial projection, including summaries of significant assumptions and accounting policies.
បញ្ជីការនៃក្រុមហ៊ុនឯកកម្មសិទ្ធិ៖ បញ្ជីការសម្រាប់ប្រាក់កម្រៃនៃម្ចាស់កម្មសិទ្ធិតែម្នាក់។
Proprietorship bookkeeping: the bookkeeping for earnings of an owner.
ក្រុមហ៊ុនឯកកម្មសិទ្ធិ៖ ១.អាជីវកម្មបង្កើតឡើងជាឯកតោដែលជាកម្មសិទ្ធិដោយបុគ្គលម្នាក់។ ២.តម្លៃសរុប។
Proprietorship: 1-the unincorporated business owned by an individual. 2-net worth.
More about Proprietorship: Business owned by an individual without the limited liability protection of a CORPORATION or a LIMITED LIABILITY COMPANY (LLC). Also known as SOLE PROPRIETORSHIP.
មូលនិធិឯកត្តជន៖ មូលនិធិមួយដែលបានប្រើប្រាស់សម្រាប់ផ្ដល់ហិរញ្ញប្បទានដល់អាជីវកម្មរបស់រដ្ឋាភិបាលដែលមានសកម្មភាពដូចជា មូលនិធិសហគ្រាស មូលនិធិសេវាផ្ទៃក្នុង។
Proprietary fund: a fund used to finance a government’s business-like activities, e.g. enterprise fund and internal service fund.
សាជីវកម្មសាធារណ:៖ នីតិបុគ្គលមួយបានបង្កើតឡើង ដើម្បីអនុវត្តនូវគោលបំណងរដ្ឋាភិបាលជាក់លាក់។
Public corporation: an entity established to carry out specific government purposes.
ក្រុមហ៊ុនសាធារណៈ៖ ក្រុមហ៊ុនមួយដែលមានភាគហ៊ុនជួញដូរលើទីផ្សារភាគហ៊ុន។
Public company: a company the stock of which is traded in a stock exchange.
គណនីសាធារណៈ៖ របាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលសហព័ន្ធ។
Public accounts: financial statements of the federal government.
ក្រុមហ៊ុនគណនេយ្យសាធារណៈ៖ ក្រុមហ៊ុនដែលពាក់ព័ន្ធទៅនឹងការអនុវត្តនៃគណនេយ្យសាធារណៈ និងការធ្វើសវនកម្ម។
Public accounting firm: a firm engaged in the practice of public accounting and auditing.
គណនេយ្យសាធារណៈ៖ ការធ្វើសវនកម្មដោយឯករាជ្យ និងរាយការណ៍ពីរបាយការណ៍ហិរញ្ញវត្ថុ។
Public accounting: independent auditing and reporting on financial statements.
គណនេយ្យករសាធារណៈ៖ គណនេយ្យករដែលអាចផ្ដល់សេវាកម្មគណនេយ្យដល់គ្រប់ប្រភេទនៃអង្គភាព និងមានអាជ្ញាប័ណ្ណមួយ។
Public accountant: one that provides accounting service to all kinds of organizations, and holding a license.
ការសន្មតដោយមានការប្រុងប្រយ័ត្ន៖ ការសន្មតដែលរួមបញ្ចូលផលចំណូលតែមួយគត់នៅពេលចំណូលមានពិតជាក់ស្ដែង និងរួមមានបំណុលពេលដែលចំនួនបំណុលត្រូវបានស្គាល់ ឬអាចត្រូវតែប៉ាន់ស្មានបាន។
“prudence” convention: the convention where inclusion of revenue only when they are realized and inclusion of liabilities whether their sum are known or can only be estimated.
សំវិធានធន៖ ចំនួនដែលបានប៉ាន់ប្រមាណសម្រាប់ការចំណាយ ឬការខាតបង់ដែលអាចកើតមានឡើងនាពេលអនាគត។
Provision: an amount estimated for an expense or loss that is quite possible to incur in the future.
ការបញ្ចុះថ្លៃបន្ថែមសម្រាប់ការទិញ៖ ជាការកាត់បន្ថយថ្លៃរបស់អ្នកលក់តាមសំណើរបស់អ្នកទិញ ឬតាមបរិមាណទំនិញដែលបានទិញ។
Purchase allowance: the seller’s reduction in price at the buyer’s request or based on the quantity purchased.
ការទទួលបានពីការទិញ៖ ការទទួលបានក្រុមហ៊ុនមួយ ដោយធ្វើការទិញនូវទ្រព្យសម្បត្តិ និងភាគហ៊ុនរបស់វា។
Purchase acquisition: acquiring a company by buying its assets or stocks.
ក្រុមហ៊ុនចំណុះ៖ ជាក្រុមហ៊ុនតូចមួយ ដែលជាសាខាចំណុះឲ្យក្រុមហ៊ុនដ៏ធំមួយ។
Pup company: a small company that is a subsidiary of a very large company.
ការបោះផ្សាយរបាយការណ៍ហិរញ្ញវត្ថុ៖ របាយការណ៍ហិរញ្ញវត្ថុដែលបានបើកចំហរជាសាធារណៈ។
Published financial statement: financial statement that has been opened to the public.
គណនីអង្គភាពសាធារណៈ៖ គណនីដែលមានមូលនិធិ ត្រូវបានផ្ដល់ដោយរដ្ឋាភិបាលសហព័ន្ធ។
Public unit account: an account which carries funds provided by the federal Government.
សវនកម្មទំនាក់ទំនងសាធារណៈ៖ ការស្រាវជ្រាវដែលវាស់វែងពីបំណងតាមកម្មវិធីលើផលប៉ះពាល់មតិសាធារណៈ។
Public relation audit: The research that measures the programs anempt to influence public opinions.
សេវាកម្ម និងទំនិញសាធារណៈ៖ អត្ថប្រយោជន៍ដែលពុំអាចកាត់ទុកចំពោះអ្នកដែលមិនបានធ្វើការទូទាត់លើវា ដូចជាការអនុវត្តផ្លូវច្បាប់។
Public goods and services: the benefits that cannot be withheld from those who do not pay for them, such as law enforcement.
គណនេយ្យសាជីវកម្មសាធារណ:៖ នីតិវិធី និងវិធីសាស្រ្តសម្រាប់សាជីវកម្មសាធារណ:។
Public corporation accounting: the procedure and methods for public corporations.
សវនកម្មលើការទិញ៖ ការធ្វើសវនកម្មទៅលើនីតិវិធី និងការកត់ត្រាលើការទិញ។
Purchases audit: an audit of the purchase procedures and records.
ការបង្វិលត្រឡប់ និងការបញ្ចុះថ្លៃបន្ថែមលើការទិញ៖ គណនីមួយដែលបានប្រើប្រាស់ដើម្បីបូកយកនូវប្រាក់ដែលបានបង្វិលត្រឡប់ និងការបញ្ចុះថ្លៃបន្ថែម ដែលអ្នកលក់ត្រូវតែមានចំពោះអតិថិជនរបស់ខ្លួន បើទំនិញបង្វិលវិញពុំមានការពេញចិត្ត។
Purchase returns and allowances: an account used to accumulate cash refund and allowances that the seller has to make to its customers if the product is returned as being unsatisfactory.
ទិន្នានុប្បវត្តិនៃការបង្វិលត្រឡប់វិញនូវទំនិញដែលបានទិញ៖ បញ្ជីនៃការចុះចូលជាលើកដំបូងដែលមានរាយនាមឈ្មោះទំនិញបានបង្វិលសងឲ្យអ្នកផ្គត់ផ្គង់វិញ។
Purchase return journal: book of first entry in which a listing is made of goods returned to the suppliers.
ការបង្វិលវិញនូវទំនិញដែលបានទិញ៖ ជាការបង្វិលត្រឡប់នូវទំនិញដែលបានទិញទៅឱ្យអ្នកផ្គត់ផ្គង់ ឬអ្នកលក់វិញ។
Purchase return: the return of bought in goods to the vendors.
ការបង្វិលសងចំនួនចុះថ្លៃលើការទិញ៖ ការកាត់បន្ថយថ្លៃសម្រាប់ការទិញនូវចំនួនជាក់លាក់មួយ នៅក្នុងពេលកំណត់មួយ។
Purchase rebate: reduction in price for purchases above a certain amount in a given period.
សៀវភៅធំនៃការទិញ៖ សៀវភៅធំមួយដែលផ្ទុកនូវគណនីនៃអតិថិជន។
Purchase ledger: a ledger that contains the accounts of customers.
ទិន្នានុប្បវត្តិទិញ៖ ទិន្នានុប្បវត្តិសម្រាប់កត់ត្រានូវការទិញទំនិញបណ្ដាក់។
Purchase journal: a journal for recording purchases of goods on account.
អប្បហារបានទទួលលើការទិញ៖ អប្បហារត្រូវអនុញ្ញាតឲ្យចំពោះករណីមានការទូទាត់វិក្កយបត្រភ្លាមៗ។
Purchase discount: a discount allowed for prompt payment of invoice.
ថ្លៃដើមនៃការទិញ៖ ជាថ្លៃដើមដែលកើតមានឡើងនៅក្នុងការទិញទំនិញ។
Purchase cost: the cost incurred in the purchase of merchandise.
អនុបាតពីរ៉ាមីត៖ ទស្សនៈរបស់អ្នកគ្រប់គ្រង និងអនុបាតហិរញ្ញវត្ថុដែលមានការទុកចិត្តបំផុតតាមលំដាប់ឋានានុក្រម ចាប់ផ្ដើមពីប្រាក់ចំណេញដែលពាក់ព័ន្ធនឹងមូលធន។
Pyramid ratios: a concept that management and financial ratios are best realized in a hierarchical sequence starting with profits related to capital.
របាយការណ៍តាមគោលបំណង៖ ទម្រង់ឯកសារមួយធ្វើដោយអ្នកសុំខ្ចីដែលលម្អិតពីគោលបំណងកម្ចីដែលភ្ជាប់ដោយមូលបត្រ។
Purpose statement: a form filed by a borrower that details the purpose of a loan backed by securities.
ប្រាក់ចំណេញសុទ្ធ៖ ១.ប្រាក់ចំណេញដកផលនៃមូលធន។ ២.ថ្លៃដើមមិនមានតាមកិច្ចសន្យា ដកជាមួយការជួលសេដ្ឋកិច្ច។
Pure profit: 1-net income less capital return. 2-non-contract cost less economic rent.
បុព្វលាភសុទ្ធនៃធានារ៉ាប់រង៖ បុព្វលាភសុទ្ធនៃនយោបាយធានារ៉ាប់រង ហើយវាស្មើនឹងចំនួនសរុបនៃការខាតបង់ចែកនឹងចំនួនឯកតាដែលមហន្តរាយ។
Pure premium: of an insurance policy, it equals total amount of loss divided by number of units of exposure.
ការធ្វើសវនកម្មលើកិច្ចប្រតិបត្តិសុទ្ធ៖ ការធ្វើសវនកម្មលើកិច្ចប្រតិបត្តិការដែលមានការកម្រិតត្រឹមការស្រាវជ្រាវលើបញ្ហាតែប៉ុណ្ណោះ។
Pure operational audit: operating audit that is only limited to searching for problems.
ថ្លៃដើមលើការទិញ៖ ១.ថ្លៃដើមដែលកើតមានឡើងនៅក្នុងដំណើរការលើការទិញ។ ២.សូមមើល purchase cost។
Purchasing cost: 1-cost incurred in the process of purchasing. 2-purchase cost.
វិធីសាស្រ្តតាមវិក្កយបត្រទិញ៖ វិធីសាស្រ្តមួយដែលកំណត់នូវរាល់វិក្កយបត្រមិនទាន់បានទូទាត់ ត្រូវតែរក្សាទុកជាឯកសារចំហទៅតាមការិយបរិច្ឆេទកំណត់។
Purchases invoice method: a method under which all the unpaid invoices are kept in an open me according to their due dates.
សវនកម្មលើគុណភាព៖ ការពិនិត្យឡើងវិញលើគុណភាពនៃប្រព័ន្ធគណនេយ្យ។
Quality audit: review of the quality of an accounting system.
ការប្រាក់បង់ដោយមានលក្ខខណ្ឌ៖ ការប្រាក់ដែលបានកំណត់ហើយសងវិញមិនតាមលក្ខខណ្ឌជាសាច់ប្រាក់ ឬទ្រព្យសម្បត្តិ។
Qualified stated interest: stated interest that is unconditionally payable in cash or property.
របាយការណ៍សវនកម្មដែលបញ្ចេញមតិត្រឹមត្រូវតែលើកលែងករណីខ្លះ៖ មតិត្រឹមត្រូវតែលើកលែងចំណុចមួយចំនួន។
Qualified report: an audit report holding qualified opinions in it.
មតិត្រឹមត្រូវតែលើកលែង៖ មតិរបស់សវនករដោយបញ្ជាក់ថា “លើកលែងតែ” ឬ “អាស្រ័យលើ” ផលប៉ះពាល់នៃបញ្ហាដែលទាក់ទងលើការលើកលែងចេញ។
Qualified opinion: an auditor’s opinion stating “except for” or “subject to” the effects of the matter to which the qualification relates.
More about Qualified opinion: AUDIT opinion that states, except for the effect of a matter to which a qualification relates, the FINANCIAL STATEMENTS are fairly presented in accordance with GENERALLY ACCEPTED ACCOUNTING PRINCIPLES (GAAP). The AUDITOR is required to qualify when there is a scope limitation.
ចំណូលវិនិយោគសុទ្ធមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៖ ចំនួនលើសនៃចំណូលវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ លើចំណាយវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
Qualified net investment income: the excess of qualified investment income over qualified investment expenses.
ការជំរះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៖ ការថយចុះនៅពេលបិទបញ្ជីសារពើភ័ណ្ឌនៃឆ្នាំបិទបញ្ជីចាប់ពីសារពើភ័ណ្ឌដើមគ្រា។
Qualified liquidation: a decrease in the closing inventory of the liquidation year from the beginning inventory.
ចំណាយវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៖ ការបញ្ចុះពន្ធដារទាក់ទងគ្នាជាមួយផលិតកម្មនៃចំណូលវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
Qualified investment expense: tax deduction connected with the production of qualified investment income.
គុណវឌ្ឍនៃមតិ៖ ការបន្ថែមមតិអំពីមតិមិនត្រឹមត្រូវ។
Qualification of the opinion: addition to the opinion about the restriction, doubt or adverse opinion.
ទ្រព្យសម្បត្តិបង្វិលជាសាច់ប្រាក់រហ័ស៖ ទ្រព្យសម្បត្តិដែលអាចបង្វិលជាសាច់ប្រាក់រហ័សដូចជា សាច់ប្រាក់ មូលបត្រទីផ្សារ និងប័ណ្ណបំណុល។
Quick asset: a highly liquid asset such as cash, marketable securities, note receivable and perhaps accounts receivable that may be converted into cash.
បំណុលប្រហាក់ប្រហែល៖ មុខសញ្ញាបង្ហាញជាបំណុលនៅក្នុងតារាងតុល្យការ ដែលមិនមែនជាបំណុលពិតប្រាកដ។
Quasi-liability: the item that appears as a liability in the balance sheet which is actually not a liability.
ប្រតិបត្តិការផ្ទៃក្រៅប្រហាក់ប្រហែល៖ ការទូទាត់ពីមូលនិធិរដ្ឋាភិបាលមួយទៅមូលនិធិផ្សេងទៀត សម្រាប់ទំនិញឬសេវាដ៏ទៃទៀតដែលបានផ្ដល់នៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។
Quasi-external transaction: the payment from one governmental fund to another for services or goods that are being provided in the current period.
ទ្រព្យសម្បត្តិមូលធនប្រហាក់ប្រហែល៖ ទ្រព្យសម្បត្តិដែលកាន់កាប់រយៈពេលវែងក្នុងបំណងណាមួយ។
Quasi-capital assets: property helps for the requisite long holding period.
គណនេយ្យថ្លៃដើមគុណភាព៖ គណនេយ្យដែលបូកយោង និងកត់ត្រាព័ត៌មានគុណភាពថ្លៃដើម។
Quality cost accounting: the accounting that accumulates and report quality cost information.
ថ្លៃដើមគុណភាព៖ ថ្លៃដើម ឬចំណាយដែលកើតឡើងដើម្បីធ្វើឲ្យប្រសើរគុណភាពផលិតផល។
Quality cost: the cost or expense incurred in order to improve the quality of products.
ស្តង់ដារត្រួតពិនិត្យគុណភាព៖ ស្តង់ដាសវនកម្មសម្រាប់បង្កើតនីតិវិធី និងគោលនយោបាយត្រួតពិនិត្យគុណភាពដែលផ្ដល់ការធានាថា សហគ្រាសគណនេយ្យករប្រតិស្រុតសាធារណៈ បានបំពេញការងារគោរពតាមស្តង់ដារវិជ្ជាជីវៈទូទៅ។
Quality control standards: audit standards for establishing quality control policies and procedures that provide assurance that a CPA firm’s engagements are conducted in accordance with applicable professional standards.
ការធ្វើតេស្ដសមហេតុផល៖ នីតិវិធីត្រូវបានប្រើ ដើម្បីពិនិត្យលើភាពសមហេតុផលនៃទិន្នន័យគណនេយ្យ។
Reasonableness test: procedures used to examine the logic of accounting data.
ទ្រព្យសម្បត្តិពិត/អចលនទ្រព្យ៖ ការយកចិត្តទុកដាក់លើដីធ្លី ឬគ្រឿងបំពាក់លើដីធ្លី។
Real property: the interest in land or the things attached to it.
More about Real property: LAND and improvements, including buildings and PERSONAL PROPERTY, that is permanently attached to the land or customarily transferred with the land.
គណនីពិត៖ គណនីសម្រាប់ខ្ទង់នៃតារាងតុល្យការដូចជា ទ្រព្យសម្បត្តិ បំណុល និងមូលធនដែលមានសមតុល្យយោងពីការិយបរិច្ឆេទមួយទៀត។
Real account: an account for the balance sheet items, such as asset, liability, and capital, having balance which will be carried forward from one period to another.
ការវិភាគលើអនុបាត៖ ការវាយតម្លៃលើភាពខ្លាំង ឬភាពខ្សោយនៃហិរញ្ញវត្ថុនៃក្រុមហ៊ុនមួយ និងនិន្នាការនៃកិច្ចប្រតិបត្តិការរបស់ខ្លួនដោយអនុបាតផ្សេងៗ។
Ratio analysis: evaluating the financial strength or weakness of a company and its operating trend by various ratios.
More about Ratio analysis: Comparison of actual or projected data for a particular company to other data for that company or industry in order to analyze trends or relationships.
អត្រាបង្វិល៖ អត្រាដែលតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ចូលស្មើនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ចេញ។
Rate of return: the rate at which the present value of cash inflows equals the present value of the cash outflows..
More about Rate of Return: The amount of PROFIT or INTEREST earned on an INVESTMENT, usually expressed as a percentage, such as an interest; the COST OF CAPITAL; the cost of money.
គម្លាតចៃដន្យ៖ ចំនួនលម្អៀងដែលកើតឡើងដោយសារឱកាស។
Random variances: differences which occur due to chance.
ការជ្រើសគំរូចំនួនចៃដន្យ៖ ការជ្រើសគំរូសវនកម្មដែលប្រើតារាងចំនួនចៃដន្យ ឬកម្មវិធីកុំព្យូទ័រដើម្បីបង្កើតចំនួនចៃដន្យ ដូច្នេះចំនួនឯកតាមួយៗមានប្រូបាបីលីតេនៃការបានជ្រើសរើស។
Random-number sampling: the audit sampling which uses a random number table or computer program to generate the random numbers so that every unit has the same probability of being selected.
ការគណនាឡើងវិញ៖ អនុវត្តនីតិវិធីឡើងវិញ និងធ្វើការប្រៀបធៀបជាមួយលទ្ធផលដើមដំបូង។
Re-computation: performing procedures again and comparing to original results.
បញ្ជីកាតាមអនុសាសន៍៖ បញ្ជីកាកែតម្រូវដែលបានធ្វើអនុសាសន៍ទៅអតិថិជនដោយសវនករ។
Recommended entry: an adjusting entry recommended to the client by auditors.
បញ្ជីកាចំណាត់ថ្នាក់សាឡើងវិញ៖ បញ្ជីកាក្នុងគោលបំណងតាមសំណេរការងាររបស់សវនករ ទាក់ទងនឹងការលាតត្រដាងនៃរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវនៃសមតុល្យត្រឹមត្រូវ។
Reclassification entry: an entry intended for the auditor’s working paper pertaining to the proper financial statement presentation of a correct balance.
ចំណាត់ថ្នាក់ឡើងវិញ៖ បម្រែបម្រួលរំលស់តាមអាយុកាលនៃទ្រព្យសម្បត្តិ។
Reclassification: change in the depreciation life of an asset.
របាយការណ៍ទទួលទំនិញ៖ ឯកសារត្រូវបានប្រើក្នុងក្រុមហ៊ុនលើការទទួលទំនិញ ដើម្បីរាយការណ៍ពីបរិមាណទំនិញជាក់ស្ដែងដែលបានទទួល។
Receiving report: document used within a firm, upon receiving the goods, to report the actual quantity received.
របាយការណ៍ទទួល និងទូទាត់សាច់ប្រាក់៖ របាយការណ៍បង្ហាញពីចំណូល ការដកចំណាយនៃសាច់ប្រាក់ក្នុងការិយបរិច្ឆេទកំណត់មួយ។
Receipts and payments statement: the statement showing the receipts, disbursements of cash in a given period.
បញ្ជីធំចំណូលសាច់ប្រាក់៖ បញ្ជីធំរួមមានគណនីសម្រាប់ប្រភេទចំណូលសាច់ប្រាក់នីមួយៗ។
Receipt ledger: the ledger containing the accounts for each kind of receipts.
ការគណនាឡើងវិញ៖ នីតិវិធីសវនកម្មដែលពាក់ព័ន្ធនឹងការធ្វើឡើងវិញលើការគណនាដែលបានធ្វើដោយអតិថិជន។
Recalculation: audit procedure involving a re-performance of calculations made by the client.
ការធ្វើសវនកម្មសាឡើងវិញ៖ បន្ទាប់ពីបានមតិរបស់សវនករឯករាជ្យមួយ អតិថិជនបានព្រមព្រៀងជាមួយសវនករឯករាជ្យមួយផ្សេងទៀត ដោយផ្ដល់មតិមួយផ្សេងទៀត។
Re-audit: after obtaining an independent auditor’s opinion, the client engaged another independent auditor to give another opinion.
ថ្លៃដើមដែលកើតមានដដែលៗ៖ ថ្លៃដើមដែលកើតមានដដែលៗនៅក្រោមលក្ខខណ្ឌដូចគ្នា។
Recurring cost: the cost that incurs repeatedly under the same condition.
ការទទួលបានមកវិញនូវគណនីប្រមូលមិនបានដែលបានលុបចោល៖ ការប្រមូលបានមកវិញនូវបំណុលពិបាកទារដែលបានលុបចោលក្នុងការិយបរិច្ឆេទមុនៗ។
Recovery of uncollectible accounts written-off: the collection of the bad debts which have been written off in the previous periods.
ការថែរក្សាកិច្ចបញ្ជីកា៖ ការថែទាំ និងរក្សាទុកដោយសុវត្ថិភាពនៃបញ្ជីកាគណនេយ្យសៀវភៅបញ្ជី ឯកសារ ភស្ដុតាង។ល។ ចាំបាច់សម្រាប់គោលបំណងពន្ធ និងការគ្រប់គ្រង។
Record keeping (Fr. = comptabilisation): safe keeping and maintaining of accounting records, books, accounts, evidence papers, etc. necessary for tax and management purposes.
គោលការណ៍បញ្ជីកា៖ វិធានដែលត្រូវបានអនុវត្តនៅពេលចុះបញ្ជីកា។
Recording principle: the rule that must be applied with when keeping records.
ការផ្គូផ្គងលើអតិរេក៖ ការផ្គូផ្គងសម្រាប់អតិរេកចុងគ្រា និងដើមគ្រា។
Reconciliation of surplus: reconciliation for the ending and beginning surplus.
ការផ្គូផ្គងគណនីធនាគារ៖ បញ្ជីកាសម្រាប់ចំនួនលម្អៀងរវាងសមតុល្យធនាគារ និងសមតុល្យក្នុងបញ្ជីបេឡានៃអ្នកដាក់ប្រាក់បញ្ញើ។
Reconciliation of bank account: the accounting for the difference between the bank balance and the cash book balance of the depositor.
ការផ្គូផ្គង៖ ការកែតម្រូវចំនួនលម្អៀងរវាងខ្ទង់ពីរដូចជា បញ្ជីកាខាងឥណពន្ធ និងឥណទាន ដូច្នេះធ្វើឲ្យខ្ទង់ទាំងពីរស៊ីគ្នា។
Reconciliation (Fr. = rapprochement des comptes): adjusting the difference between two items, such as debit and credit entries so that they agree.
ប្រតិបត្តិការភាគីពាក់ព័ន្ធ៖ ប្រតិបត្តិការមួយរវាងភាគីពីរដែលភាគីមួយក្នុងចំណោមពីរអាចអនុវត្តការត្រួតត្រា ឬមានឥទ្ធិពលយ៉ាងខ្លាំងលើគោលនយោបាយនៃប្រតិបត្តិការអាជីវម្មនៃភាគីមួយផ្សេងទៀត។
Related party transaction a transaction between two parties one of whom can exercise control or significant influence over the operating policies of the other.
More about Related party transaction: Business or other transaction between persons who do not have an arm’s-length relationship (e.g., a relationship with independent, competing interests). The most common is between family members or controlled entities. For tax purposes, these types of transactions are generally subject to a greater level of scrutiny.
មូលធនស្របច្បាប់៖ មូលធនដែលត្រូវបានរក្សាទុកទៅតាមតម្រូវការស្របច្បាប់។
Regulatory capital: capital which must be maintained in accordance with statutory requirements.
គោលការណ៍គណនេយ្យស្របច្បាប់៖ តម្រូវការ ឬវិធីសាស្រ្ដនៃគណនេយ្យ និងការរាយការណ៍ដែលបានកំណត់ជាក់លាក់ដោយភ្នាក់ងារស្របច្បាប់។
Regulatory accounting principle: requirements or methods of accounting and reporting specified by regulatory agencies.
វិធីសាស្រ្ដគិតថយក្រោយ៖ វិធីមួយត្រូវបានប្រើទាំងអនុបាតជាមធ្យម ទាំងចំនួនលម្អៀងជាមធ្យមក្នុងការគណនាលើការប៉ាន់ស្មាននៃចំនួនសរុបសម្រាប់មហាវគ្គ។
Regression approach: a method using both the average ratio and the average difference in calculating an estimate of the total amount for the population.
ការវិភាគលើនិន្នាការនាពេលអនាគត៖ ការវាស់វែងនៃបម្រែបម្រួលជាមធ្យមលើថ្លៃដើម ឬចំណាយដែលទាក់ទងនឹងមួយឯកតានៃការកើនឡើងផលិតកម្ម ឬអញ្ញតផ្សេងៗ។
Regression analysis: the measurement of the average change in cost or expense associated with one unit of increase in production or other variables.
More about Regression analysis: Statistical technique used to establish the relationship of a dependent variable, such as the sales of a COMPANY, and one or more independent variables, such as family formations, gross national product, per capita income, and other economic indicators.
ស្នងការគណនេយ្យសាធារណៈដែលបានចុះបញ្ជី៖ ស្នងការគណនេយ្យសាធារណៈមួយដែលបានចុះបញ្ជីជាមួយក្រុមប្រឹក្សាតាមដានគណនេយ្យក្រុមហ៊ុនសាធារណៈ។
Registered public accounting firm: a public accounting firm registered with the Public Company Accounting Oversight Board.
សវនករដែលបានចុះបញ្ជី៖ សមាជិកនៃស្ថាប័នត្រួតពិនិត្យដែលបានទទួលស្គាល់អនុញ្ញាតបង្គាប់ឲ្យធ្វើសវនកម្ម។
Registered auditor: a member of a recognized supervisory body having granted an order to perform audit.
ភាគហ៊ុនដែលអាចប្រមូលទិញមកវិញ៖ ភាគហ៊ុនអាទិភាពដែលអាចត្រូវកោះហៅប្រមូលទិញមកវិញដោយក្រុមហ៊ុនបោះផ្សាយលក់។
Redeemable stock: a preferred stock that can be called in for redemption by the issuing company.
វិធីសាស្រ្តធុនបម្រុងសម្រាប់ជួសជុល៖ វិធីសាស្ត្រដែលថ្លៃដើមជួសជុលត្រូវបានបន្ថែមលើថ្លៃដើម ដែលអាចរំលស់បាននៃទ្រព្យសម្បត្តិមួយ។
Repair reserve method: a method under which repair costs are added to the depreciable cost of an asset.
វិធីសាស្រ្តមូលនិធិលើការរំលស់ ថែទាំ និងជួសជុល៖ វិធីដែលថ្លៃដើមជួសជុល និងចំណាយថែទាំត្រូវបានបន្ថែមលើថ្លៃដើមដែលអាចរំលស់បាននៃទ្រព្យសម្បត្តិមួយសម្រាប់គោលបំណងរំលស់។
Repair, maintenance and depreciation fund method: a method under which repair costs and maintenance expenses are added to the depreciable cost of an asset for depreciation purposes.
ចំណុចបញ្ជាទិញឡើងវិញ៖ សញ្ញាដែលបានកំណត់ទុកមុន ដែលការបញ្ជាទិញបន្ថែមត្រូវបានធ្វើ។
Reorder point: a predetermined signal which a replenishing order should be placed.