គណនេយ្យតាមផ្នែក៖ គណនេយ្យសម្រាប់ប្រាក់ចំណេញ ឬខាតតាមនាយកដ្ឋានមួយ តំបន់មួយ។ល។
Segment accounting: the accounting for the profit and loss of a department, an area, etc.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
គណនេយ្យតាមផ្នែក៖ គណនេយ្យសម្រាប់ប្រាក់ចំណេញ ឬខាតតាមនាយកដ្ឋានមួយ តំបន់មួយ។ល។
Segment accounting: the accounting for the profit and loss of a department, an area, etc.
ចំណែក/ផ្នែក៖ ផ្នែកមួយរបស់សហគ្រាស។
Segment: a division of an enterprise.
រូបិយវត្ថុចាប់ផ្ដើម ឬរូបិយវត្ថុវិនិយោគដំបូង៖ ១.ប្រាក់ហ៊ុនគ្នាដោយមូលនិធិនិក ដើម្បីធ្វើហិរញ្ញប្បទានបើកក្រុមហ៊ុនថ្មីមួយ។ ២.សូមមើល seed capital។
Seed money: 1-money put up by venture capitalists to finance a new business. 2-seed capital.
មូលធនវិនិយោគដំបូង៖ ១.រូបិយវត្ថុប្រើប្រាស់សម្រាប់ការវិនិយោគជំហានដំបូងនៅក្នុងគម្រោង ឬចាប់ផ្ដើមអាជីវកម្ម ការស្រាវជ្រាវទីផ្សារ ការបង្កើតផលិតផលដំបូង។ ២.សូមមើល retained earnings។
Seed capital: 1-money used for the initial investment in a project or startup company, market research, or initial product development. 2-retained earnings.
ការប្រាក់មានសុវត្ថិភាព៖ ការប្រាក់នៃទ្រព្យសម្បត្តិដទៃទៀតដែលមានសិទ្ធិលើទ្រព្យនោះ ពេលដែលម្ចាស់ពុំបានអនុវត្តតាមសន្យា។
Security interest: an interest in the property of another consisting of the right to sell it when the owner defaults.
More about Security interest: Legal interest of one person in the property of another to assure performance of a second person under a contract.
ផលចំណេញពីការផ្ដល់អាជីពដោយខ្លួនឯង៖ ចំនួនដែលចំណូលពីការផ្ដល់អាជីពដោយខ្លួនឯងមានកម្រិតខ្ពស់ជាងបន្ទុកចំណាយខ្លួនឯង។
Self-employment profit: the amount by which the self-employment income is greater than the self-employment cost and expenses.
ការខាតបង់ពីការផ្ដល់អាជីពដោយខ្លួនឯង៖ ចំនួនដែលចំណូលពីការផ្ដល់អាជីពដោយខ្លួនឯងមានកម្រិតទាបជាងការចំណាយខ្លួនឯង។
Self-employment loss: the amount by which the self-employment income is less than the self-employment expense.
ចំណូលពីការផ្ដល់អាជីពដោយខ្លួនឯង៖ ចំណូលផ្ទាល់ខ្លួនដែលទទួលបានពីអាជីវកម្មផ្ដល់អាជីពដោយខ្លួនឯង។
Self-employment income: personal income from self-employment business.
អ្នកផ្ដល់អាជីពដោយខ្លួនឯង៖ អ្នកជាប់ពន្ធដែលមិនត្រូវបានជួលដោយបុគ្គល ឬក្រុមហ៊ុន ឧទា. ឯកត្តជន អាជីវកម្ម ឬវិជ្ជាជីវៈផ្ទាល់ខ្លួន និងដៃគូជាក់លាក់ណាមួយ។
Self-employed: a taxpayer who is not employed by any person or companies, e.g. individual in business or profession and certain partner.
ទ្រព្យសកម្មបង្កើតឡើងផ្ទាល់ខ្លួន៖ ទ្រព្យសកម្មដែលបានបង្កើតឡើងដោយក្រុមហ៊ុនមួយ ដែលមានបំណងប្រើប្រាស់វា។
Self-constructed asset: an asset constructed by a firm that intends to use it.
បញ្ជីធំដែលមានតុល្យភាពខ្លួនឯង៖ តារាងតុល្យភាពសៀវភៅធំដែលមានសមតុល្យស្មើគ្នាដោយខ្លួនឯង។
Self-balancing ledger: a ledger the trial balance of which balances itself.
ការបង្ហាញដោយជម្រើស៖ ការដាក់បង្ហាញព័ត៌មានហិរញ្ញវត្ថុដោយក្រុមហ៊ុនសាធារណៈទៅដល់អ្នកប្រើប្រាស់ដែលបានជ្រើសរើស។
Selective disclosure: the disclosure of financial information to a selected group of users by a public company.
សវនកម្មតាមការជ្រើសរើស៖ ការធ្វើសវនកម្មទៅតាមគោលដៅដែលបានជ្រើសរើស។
Selective audit: an audit of a selected object.
ការបែងចែងភារកិច្ចដោយឡែកៗពីគ្នា៖ ទស្សនៈនៃការត្រួតពិនិត្យផ្ទៃក្នុងដែលបុគ្គលម្នាក់ៗមិនចាំបាច់ទទួលខុសត្រូវទៅលើភារកិច្ចត្រួតគ្នា ឬវិសមិតឯកភាព។
Segregation of duties: internal control concept in which individuals should not have responsibility for incompatible duties.
ចំណាយរដ្ឋបាល ទូទៅ និងការលក់៖ ការចំណាយលើកិច្ចប្រតិបត្តិការដែលជាប់ទាក់ទងទៅនឹងការស្តុក ការផ្សព្វផ្សាយ ឬការលក់នូវផលិតផល។
Selling, general and administrative expense: operating expenses relating to the storage, promoting or selling of a product.
គម្លាតចំណាយលើការលក់៖ ភាពខុសគ្នារវាងការចំណាយលើការលក់តាមថវិកាគ្រោង ជាមួយការចំណាយលើការលក់ជាក់ស្ដែង។
Selling expense variance: the difference between the budgeted selling expense and the actual selling expense.
ថវិកាគ្រោងចំណាយលើការលក់៖ ថវិកាសម្រាប់ការចំណាយលើការលក់ពេលអនាគត។
Selling expense budget: a budget about the selling expense of a future period.
ចំណាយលើការលក់៖ ចំណាយនៅក្នុងការរៀបចំ និងតាំងទំនិញសម្រាប់ការផ្សព្វផ្សាយបម្រើការលក់ ព្រមទាំងការចំណាយទៅលើដឹកជញ្ជូនទំនិញឲ្យអតិថិជន បើសិនផ្នែកដឹកជញ្ជូនទំនិញពុំបានបង្កើតឡើង។
Selling expense: the expense of preparing and storing goods for sale promoting sales, making sales, and if a separate delivery department is not maintained the expenses of delivering goods to customers.
ថ្លៃដើមលើការលក់៖ ថ្លៃដើមដែលកើតមានឡើងនៅក្នុងការលក់ទំនិញ ឬសេវាកម្ម។
Selling cost: the cost incurred in selling goods and services.
ថវិការគ្រោងចំណាយលើការលក់ និងរដ្ឋបាល៖ ផែនការលម្អិតនៅក្នុងការចំណាយប្រតិបត្តិការដែលចាំបាច់ ដើម្បីជួយជំរុញដល់ការលក់ និងកិច្ចប្រតិបត្តិការទូទៅរបស់អង្គភាពសម្រាប់ការិយបរិច្ឆេទនាពេលអនាគត។
Selling and administrative expenses budget: the detailed plan of operating expenses needed to support the sales and overall operations of the organization for a future period.
ចំណាយលើការលក់ និងរដ្ឋបាល៖ ការចំណាយដែលកើតមាននៅក្នុងសកម្មភាពលក់ និងរដ្ឋបាល។
Selling and administrative expense: an expense incurred in the selling and administration activity.
ថ្លៃដើមសេវាកម្មផ្ទាល់ខ្លួន៖ ថ្លៃដើមនៃការផ្ដល់សេវាកម្មទៅដល់ផ្នែក ឬនាយកដ្ឋានដទៃទៀត។
Self-service cost: the cost of rendering services to other departments.
មូលនិធិធានារ៉ាប់រងខ្លួនឯង៖ ប្រាក់ដែលលៃលកទុកដោយធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតសម្រាប់ការប្រើប្រាស់ជាសង្គ្រោះបន្ទាន់ណាមួយ។
Self-insurance fund: cash set aside by a bank or other financial institution for emergency use.
ទ្រព្យសម្បត្តិដោយឡែករបស់ប្ដី ឬប្រពន្ធ៖ ទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់តែប្ដី ឬប្រពន្ធប៉ុណ្ណោះ ពុំមែនទាំងពីរនោះទេ។
Separate property: a property that belongs to the husband or wife, not both.
ចំណូលដោយឡែកពីគ្នា៖ ចំណូលរបស់ប្ដី ឬប្រពន្ធតាមយុត្តាធិការទ្រព្យសហគមន៍មួយ។
Separate income: the income of a spouse in a community property jurisdiction.
ដៃគូដែលសំខាន់បំផុត៖ ដៃគូដែលមានកម្រិតខ្ពស់នៅក្នុងអង្គភាព និងអាចចាត់ទុកថាជាអ្នកមានឥទ្ធិពលលើការគ្រប់គ្រង។
Senior partner: a high-level partner in a firm with considerable influence o management.
សវនករជាន់ខ្ពស់៖ សវនករដែលទទួលខុសត្រូវទៅលើផែនការរួម ការដឹកនាំ និងការរៀបចំរបាយការណ៍នៅក្នុងគម្រោងសវនកម្មដ៏ធំមួយ។
Senior auditor: person who is responsible for the overall planning, directing, & reporting of a large audit project.
គណនេយ្យករជាន់ខ្ពស់៖ គណនេយ្យករនៅក្នុងស្នងការគណនេយ្យ(ក្រុមហ៊ុនគណនេយ្យសាធារណៈដែលមានការទទួលស្គាល់)ដែលពិនិត្យលើកិច្ចព្រមព្រៀងជាមួយអតិថិជន។
Senior accountant: staff accountant in a CPA firm who supervises the client engagement.
វិធីសាស្រ្តតាមថ្លៃលក់៖ វិធីសាស្រ្តដែលផលចំណូលតាមផ្អែកលើថ្លៃលក់ និងចំនួនផលិតផលដែលបានលក់ចេញស្ដែង។
Selling price method: a method under which a segment’s revenue is based on the selling prices and actual product units sold.
ចំណាយបន្ទាប់បន្សំលើការលក់៖ បន្ទុកចំណាយបន្ទាប់បន្សំដែលកើតមាននៅក្នុងការទាក់ទាញឲ្យអតិថិជនមកដាក់បញ្ជាទិញលើផលិតផល។
Selling overhead: the overhead cost incurred in inducing customers to place orders.
វិធីសាស្រ្តរំលស់តាមអាយុកាលប្រើប្រាស់៖ វិធីសាស្រ្តក្នុងការគណនារំលស់ ដោយសមាមាត្រនៃពេលដែលទ្រព្យសកម្មបានប្រើប្រាស់ក្នុងផលិតកម្ម និងការលក់នូវទ្រព្យសកម្មផ្សេងៗទៀត។
Service life method: a method of calculating depreciation by the proportion of the time period an asset is used in the production and sale of other assets.
ចំណាយបន្ទាប់បន្សំនៃនាយកដ្ឋានសេវាកម្ម៖ ចំណាយបន្ទាប់បន្សំបានមក ដោយសារការបែងចែកថ្លៃដើមសេវាកម្មពីនាយកដ្ឋានដទៃ។
Service department overhead: the overhead because of the allocated service costs from other departments.
នាយកដ្ឋានសេវាកម្ម៖ នាយកដ្ឋានដែលពុំមានចំណូល ប៉ុន្តែវាជួយផ្ដល់នាយកដ្ឋានដទៃនូវសេវាកម្មសំខាន់ៗ។
Service department: a department that does not produce revenue but which supplies other departments with essential services.
ថ្លៃដើមសេវាកម្ម៖ ថ្លៃដើមរបស់នាយកដ្ឋានសេវាកម្មដែលកើតមានឡើងក្នុងការផ្ដល់សេវាកម្មជូននាយកដ្ឋានផលិតកម្ម និងជូននាយកដ្ឋានសេវាកម្មផ្សេងទៀត។
Service cost: a service department’s cost incurred in rendering service to the production departments and other service departments.
សវនករលើសេវាកម្ម៖ សវនករដែលរាយការណ៍ពីដំណើរការនៃប្រតិបត្តិការធ្វើដោយក្រុមហ៊ុនសេវាកម្ម។
Service auditor: the auditor who reports on the processing of transactions by the service organization.
ការជ្រើសរើសគំរូតាមលំដាប់៖ ផែនការជ្រើសរើសប៉ាន់នគំរូដែលការតាងគំរូត្រូវបានជ្រើសរើសជាច្រើនជំហាន ហើយជំហាននីមួយៗជាប់លក្ខខណ្ឌលើលទ្ធផលនៃជំហានមុន។
Sequential sampling: a sampling plan for which the sample is selected in several steps with each step conditional on the results of the previous step.
លំដាប់នៃគណនី៖ លំដាប់តាមលេខរៀងនៃគណនីនៅក្នុងសៀវភៅធំ។
Sequence of accounts: the order of accounts in the ledger.
មតិទទួលខុសត្រូវរួមគ្នា៖ របាយការណ៍សវនកម្មដែលសវនករដើមចែករំលែកនូវការទទួលខុសត្រូវជាមួយសវនករផ្សេងទៀតដែលអនុវត្តទៅលើផ្នែកខ្លះរបស់អតិថិជន។
Shared responsibility opinion: an audit report in which the principal auditors decide to share responsibility with other auditors who performed some segments of the client.
ក្រុមគណនី៖ ក្រុមគណនីសៀវភៅធំដែលក្រុមហ៊ុនជាក់លាក់មួយបានទទួលយកប្រើ។
Set of accounts: a group of ledger accounts that a particular firm adopts.
សេវាកម្មបំណុល៖ បំណុលដែលកើតឡើងពេលបន្ទុកចំណាយលើសេវាទ្រព្យសកម្មហិរញ្ញវត្ថុលើសពីការទូទាត់។
Servicing liability: the liability which results when the cost of servicing financial assets exceeds the compensation.
សេវាកម្មទ្រព្យសកម្ម៖ ផលប្រយោជន៍កើតចេញពីការបម្រើទ្រព្យសកម្មហិរញ្ញវត្ថុ ឧទា.ដូចជាការប្រមូលប្រាក់ និងការបង់ពន្ធ និងការធានារ៉ាប់រង ការវិនិយោគ គណនេយ្យ។ល។
Servicing asset: benefit that results in serving financial assets, e.g. collecting, paying taxes and insurance, investing , accounting, etc.
មូលដ្ឋានគិតរំលស់តាមផល/សេវា៖ វិធីសាស្រ្តក្នុងការគណនារំលស់ ដោយចំនួនសមាមាត្រតាមបរិមាណសេវាកម្មដែលបានផ្ដល់ដោយអចលកម្ម។
Service-yield basis: a method of calculating depreciation by the proportion of the volume of service rendered by the plant asset.
ថវិកាគ្រោងសម្រាប់សេវា៖ ថវិកាគ្រោងសម្រាប់ចំណាយលើឡកម្ដៅ អ្នកយាមទ្វារ ឆ្មាំយាមយប់ សន្តិសុខ និងសកម្មភាពប្រហាក់ប្រហែលដទៃទៀត។
Services budget: the budget about boiler house, gate-keeping, night watchman, security and similar activities.
រយៈពេលខ្លី៖ រយៈពេលដែលមានចំនួនតិចជាង មួយសប្តាហ៍ មួយខែ ប្រាំមួយខែ ប្រាំបួនខែ និងមួយឆ្នាំ។
Short-time: less than a week, 1 month, 6 months, 9 months, and 1 year.
ថ្លៃដើមសមត្ថភាពរយៈពេលខ្លី៖ ថ្លៃដើមសមត្ថភាពដែលមានតម្លៃនៅថេរនៅក្នុងអំឡុងពេលដ៏ខ្លីមួយ។
Short run capacity cost: capacity cost that remains constant in a short period of time.
វិធីគិតតាមរយៈពេលខ្លី៖ វិធីសាស្រ្តនៅក្នុងការកំណត់ថាតើ ត្រូវទទួលយកអត្រាការប្រាក់តាមថ្លៃដើមមូលធនរបស់គម្រោង។
Short run approach: the method for determining whether to accept a rate of interest by the capital cost of a project.
ទ្រព្យសកម្មអាយុកាលខ្លី៖ ទ្រព្យសកម្មដែលមានអាយុកាលប្រើប្រាស់របស់វាតិចជាងការរំពឹងទុក។
Short-life asset: an asset with a life shorter than it is expected.
របាយការណ៍សវនកម្មទម្រង់ខ្លី៖ របាយការណ៍សវនកម្មដែលពុំមានការវិភាគអធិប្បាយលម្អិតលើស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលលើកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុន។
Short form report: an audit report without detailed comments analyzing the client’s financial position and results of operations.
គោលការណ៍គណនេយ្យ S-H-M៖ គោលការណ៍គណនេយ្យដែលបង្កើតដោយសាស្ត្រាចារ្យអាមេរិក 3 រូបគឺ Sanders Hatfield និង Moore។
S-H-M accounting principles: principles established by 3 American professors: Sanders, Hatfield, and Moore.
ចំណូលពីការដឹកជញ្ជូន៖ ចំណូលដែលទទួលបាន ឬមានទំនាក់ទំនងជាមួយនឹងការប្រើប្រាស់យន្តហោះ ឬនាវា នៅក្នុងពាណិជ្ជកម្មក្រៅប្រទេស ឬចំណូលដែលទទួលបានពីការដឹកជញ្ជូនតាមបណ្ដាលសកម្មភាពផ្លូវអាកាសនិងសមុទ្រ។
Shipping income: income derived from, or in connection with, the use of an air-craft or vessel in foreign commerce, or income derived from space and ocean activities.
ផលប្រយោជន៍ភាគហ៊ុន៖ ផលប្រយោជន៍ដែលបានផ្ដល់ឲ្យនិយោជិតតាមរយៈការលើកទឹកចិត្តរង្វាន់ភាគហ៊ុន។
Share-related benefit: the benefit provided to an employee through share-related bonus items.
តម្លៃលើភាគហ៊ុន៖ តម្លៃដែលម្ចាស់ភាគហ៊ុនអាចទទួលបានពីការវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុន ឧទា.ដូចជាចំណេញមូលធនភាគលាភ។ល។
Shareholder value: the value that a shareholder is able to obtain from his/her investment in a company, e.g. capital gain, dividend.
ការធ្វើតេស្តតាមការមើលឃើញ៖ ការធ្វើតេស្ដរបស់សវនករដោយពុំបានធ្វើការវិភាគលម្អិតនោះទេ។
Sight test: the auditor’s test without detailed analysis.
ប្រតិបត្តិការពុំមានផលប៉ះពាល់លើខ្ទង់នៃតុល្យការ៖ ប្រតិបត្តិការដែលពុំមានផលប៉ះពាល់ទៅលើទ្រព្យសកម្ម បំណុល និងមូលធន ដែលពុំចាំបាច់ធ្វើការកត់ត្រានៅក្នុងបញ្ជី។
Side transaction: a transaction that will not affect asset, liability, and capital, and need not to be recorded in books.
ការទូទាត់បុគ្គលិកពេលមានជំងឺ៖ ការទូទាត់ជូននិយោជិក ខណៈដែលពុំបានបំពេញការងារពេលមានជំងឺ។
Sick pay: payment to an employee while away from work due to sickness.
ការចំណាយទៅលើការផ្អាកអាជីវកម្ម៖ ១ ការចំណាយដែលកើតមានឡើង ដើម្បីបញ្ឈប់ផ្នែកប្រតិបត្តិការ ឬរោងចក្រ។ ២.សូមមើល prime cost។
Shut-down cost: 1-the cost incurred to stop a department, an operation or a factory. 2-prime cost.
ចំណេញ ឬខាតរយៈពេលខ្លី៖ ចំណេញ ឬខាតមូលធនលើការវិនិយោគ ដែលត្រូវបានកាន់កាប់សម្រាប់រយៈពេលតិចជាងមួយឆ្នាំ។
Short-Term Gain or Loss: capital gain or loss on an investment which was held for less than one year.
Short-Term Gain or Loss: For TAX purposes, the PROFIT or LOSS realized from the sale of securities or other capital assets held six months or less.
អនុបាតបំណុលរយៈពេលខ្លី៖ អនុបាតនៃបំណុលរយៈពេលខ្លីធៀបទៅនឹងចំនួនសរុបនៃបំណុល។
Short-term debt ratio: the ratio of short term debt to total debts.
បំណុលរយៈពេលខ្លី៖ កាតព្វកិច្ចត្រូវបង់ដោយកូនបំណុលក្នុងរយៈពេលមួយឆ្នាំ។
Short-Term Debt: obligation payable by the debtor within one year.
More about Short-Term Debt: All DEBT obligations coming due within one year; show on a balance sheet as CURRENT LIABILITIES.
ទ្រព្យសកម្មរយៈពេលខ្លី៖ ១.ទ្រព្យអកម្ម ដែលនឹងផ្លាស់ប្ដូរទម្រង់របស់វានៅក្នុងខួបនៃប្រតិបត្តិការមួយ។ ២.សូមមើល current asset។
Short-term asset: 1-an asset that will change its form within one operating cycle. 2-current asset.
ការគិតរំលស់ទ្រព្យសកម្មទោល៖ ការគិតរំលស់ដែលបានគណនាតាមវិធីសាស្រ្តរំលស់ទ្រព្យសកម្មទោល។
Single asset depreciation: the depreciation calculated under the single asset depreciation method.
ការធ្វើលំនាំតាម ឬការធ្វើត្រាប់តាម៖ ផ្នែកនៃការសិក្សារឿងហេតុដែលបានបង្ហាញសម្រាប់ប្រឡងគណនេយ្យសាធារណៈដែលមានការបញ្ជាក់តាមប្រព័ន្ធកុំព្យូទ័រថ្មី។
Simulation: a condensed case study section of the new computerized uniformed CPA exam.
ការកត់ត្រាទិន្នានុប្បវត្តិសាមញ្ញ៖ បញ្ជីកាដែលមានតែគណនីពីរ។
Simple journal entry: an entry which includes only two accounts.
ទិន្នានុប្បវត្តិសាមញ្ញ៖ ជាទិន្នានុប្បវត្តិដែលមានតែកូឡោនឥណពន្ធ និងឥណទានប៉ុណ្ណោះ។
Simple journal: a journal that has only credit and debit columns.
ការប្រាក់សាមញ្ញ៖ ការប្រាក់ដែលបានគណនាដោយផ្អែកលើតែចំនួនសរុបនៃប្រាក់ដើម និងដោយពុំគិតពីការប្រាក់ទទួលបានពីចំនួនសរុបនោះ។
Simple interest: the interest calculated on a principal sum, and not on any interest that has been earned by that sum.
More about Simple interest: INTEREST calculation based only on the original PRINCIPAL amount.
គណនេយ្យថ្លៃដើមសាមញ្ញ៖ គណនេយ្យថ្លៃដើមដែលចំណាត់ថ្នាក់ថ្លៃដើមទៅតាមប្រភេទលក្ខណៈរបស់វា។
Simple cost accounting: cost accounting that classifies the costs by nature.
វិធីគណនាតាមមធ្យមភាគសាមញ្ញ៖ វិធីសាស្រ្តក្នុងការកំណត់ថ្លៃវត្ថុធាតុដើមដែលបានបញ្ចេញឃ្លាំងតាមថ្លៃពេញជាមធ្យមធម្មតា នៃវត្ថុធាតុដើមទាំងអស់ដែលបានទិញ។
Simple average method: a method for pricing the issued materials by the simple average purchase price of all purchased materials.
ភាគហ៊ុននិកមិនចូលរួមក្នុងការគ្រប់គ្រង ឬភាគហ៊ុនមិនចូលរួមក្នុងអាជីវកម្ម៖ ភាគីដែលពុំបានចូលរួមនៅក្នុងការគ្រប់គ្រង។
Silent partner: a partner who does not participate in the management.
ការត្រួតពិនិត្យដែលមានសារៈសំខាន់៖ ឥទ្ធិពលដែលមានលើគោលនយោបាយកិច្ចប្រតិបត្តិការ ហិរញ្ញវត្ថុ ឬគណនេយ្យ។
Significant control: the influence over the operating, financial, or accounting policies.
បុព្វលាភទោល៖ តម្លៃដែលត្រូវបានធ្វើការទូទាត់រួចរាល់នៅក្នុងរយៈពេល ៤ឆ្នាំ បន្ទាប់ពីកាលបរិច្ឆទទិញ។
Single premium: a premium that substantially all of it is paid within 4 years from the purchase date.
ប្រព័ន្ធកិច្ចបញ្ជីការគណនីទោល៖ ប្រព័ន្ធធនាគារដែលប័ណ្ណសរសេរដាក់ប្រាក់បញ្ញើត្រូវបញ្ចូលទៅក្នុងសៀវភៅធំប្រាក់បញ្ញើតែម្ដងគត់តាមក្រដាសកាបោន។
Single posting system: a bank system in which the deposit slips are posted to the deposit ledger at once by carbon paper.
កិច្ចបញ្ជីការទិន្នានុប្បវត្តិទោល៖ ការកត់ត្រាទិន្នានុប្បវត្តិតែខាងឥណពន្ធ ឬឥណទាន។
Single journal entry: a journal entry that has only one debit or credit.
កិច្ចបញ្ជីកាទោល៖ ការកត់ត្រាប្រតិបត្តិការទៅក្នុងគណនីតែមួយ។
Single entry: an entry to record the transactions in only one account.
ប្រព័ន្ធថ្លៃដើមទោល៖ ប្រព័ន្ធថ្លៃដើមដែលអាចអនុវត្តបានទៅតាមនីតិវិធីគិតថ្លៃដើមដូចគ្នាចំពោះផលិតផលខុសគ្នា។
Single cost system: a cost system that applies the same costing procedure to difference products.
ច្បាប់សវនកម្មទោល៖ ច្បាប់ដែលបានបង្កើតតាមតម្រូវការមិនចំពោះមុខសម្រាប់សវនកម្ម លើជំនួយហិរញ្ញវត្ថុសហព័ន្ធដែលបានផ្ដល់ឱ្យរដ្ឋ និងរដ្ឋាភិបាលមូលដ្ឋាន។
Single Audit Act: the law that establishes uniform requirements for audits of federal financial assistance provided to state and local governments.
More about Single Audit Act: The Single Audit Act of 1984 and the Single Audit Act Amendments of 1996 establish requirements for audits of states, local governments, and nonprofit organizations that administer federal financial assistance programs above a certain threshold.
សវនកម្មទោល៖ ការបញ្ចូលគ្នានៃសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ជាមួយសវនកម្មអនុលោមតាមបទបញ្ញត្តិ ពាក់ព័ន្ធទៅនឹងកម្មវិធីជំនួយហិរញ្ញវត្ថុសហព័ន្ធតាមច្បាប់សវនកម្មតែមួយ។
Single audit: combination of financial statements audit and compliance audit relating to federal financial assistance program, governed by the Single Audit Act.
វិធីសាស្រ្តគិតរំលស់ទ្រព្យសកម្មទោល៖ នីតិវិធីគណនេយ្យសម្រាប់ការធ្វើការកាត់រំលស់ទៅលើទ្រព្យសកម្ម ដែលបណ្ដាគណនីត្រូវបានទុកទៅតាមទ្រព្យសកម្មដែលអាចរំលស់នីមួយៗ។
Single asset depreciation method: the accounting procedure for depreciation of assets where accounts are kept for each depreciable asset.
បញ្ជីតាមដានប្រចាំថ្ងៃលើបង្កាន់ដៃទូទាត់៖ បញ្ជីដែលមានភ្ជាប់នូវបង្កាន់ដៃទូទាត់នៅក្នុងប្រព័ន្ធគណនេយ្យពុំមានលម្អិត។
Slip day book: a book consisting of slips under bookless accounting system.
ប័ណ្ណ ឬសក្ខីប័ត្រ៖ ឯកសារសម្រាប់ធ្វើការកត់ត្រាប្រតិបត្តិការផ្សេងៗ។
Slip: a document for recording transactions.
វិធីតាមទំហំ ឬចំនួនភាគរយ៖ វិធីដើម្បីធ្វើការសម្រេចចិត្តថាតើ ត្រូវរាយការណ៍បណ្ដាខ្ទង់ដាច់ដោយឡែកពីគ្នាទៅតាមភាគរយនៃខ្ទង់លើប្រាក់ចំណេញដែលមានក្នុងរបាយការណ៍លទ្ធផល។
Size approach: the method for deciding whether to report an item as a separate item by the percentage of it to the net income in the income statement.
សវនកម្មលើគ្រប់ស្ថានភាព និងលក្ខខណ្ឌ៖ ការវាយតម្លៃទៅលើការអនុវត្តរបស់ក្រុមហ៊ុនលើគ្រប់លក្ខខណ្ឌ ឬក៏ប្រៀបធៀបជាមួយក្រុមហ៊ុនប្រកួតប្រជែង ឬប្រហាក់ប្រហែល។
Situation audit: assessing a company’s performance in absolute terms or in comparison to a competing or parallel organization.
ការចំណាយផ្ទាល់នៅការដ្ឋាន៖ ចំណាយផ្ទាល់ដែលកើតមានឡើងនៅក្នុងការដ្ឋាននៃគម្រោងសាងសង់។
Site direct expense: direct expense that is incurred on the site of the construction project.
ការបង្ហាញជាឯកភាគ៖ ការរាយការណ៍ទៅលើប្រាក់កម្រៃចំណូលជាលើកដំបូងនៅក្នុងមួយសន្លឹកភាគហ៊ុន។
Single presentation: the reporting of primary earnings per share only.
ការធានារ៉ាប់រងជីវិតលើបុព្វលាភ៖ នយោបាយធានារ៉ាប់រង ដែលបុព្វលាភទាំងអស់ត្រូវបានធ្វើការទូទាត់នៅរយៈពេលបួនឆ្នាំដំបូង ចាប់ពីកាលបរិច្ឆេទទិញ។
Single premium life insurance: an insurance policy that substantially all the premiums are paid within the first four years from the purchase date.
សវនកម្មសង្គម៖ ការសិក្សាលើផលប៉ះពាល់សង្គមនៃក្រុមហ៊ុន ឬគោលនយោបាយជាតិ រួមទាំងចម្ងាយដែលវាត្រូវបានកើតមានពិត និងអាចមានឥទ្ធិពលដោយការរំពឹងទុកមុន។
Social audit: a study of the social impact of company or national policies, including how far they are realizing and being affected by the expectations.
ទ្រព្យសកម្មសង្គម៖ ទ្រព្យរបស់បុគ្គលិក ធនធានរបស់អង្គភាព និងការប្រើប្រាស់ជាទ្រព្យសម្បត្តិសាធារណៈ។
Social asset: staff asset, organization resource, and the use of public properties.
ក្រុមហ៊ុនវិនិយោគអាជីវកម្មខ្នាតតូច៖ ក្រុមហ៊ុនវិនិយោគកាន់កាប់ដោយឯកជនដែលផ្ដល់ការវិនិយោគជាមូលធន ភាគហ៊ុន និងសេវាការគ្រប់គ្រង។
Small business investment company: a privately-owned investment company which provides equity investments and management services.
សាជីវកម្មខ្នាតតូច៖ ១.សាជីវកម្មមានមូលធនតិចជាងមួយលានដុល្លារ។ ២. គុណវឌ្ឍន៍កិច្ចប្រតិបត្តិការសាជីវកម្មខ្នាតតូច។ ៣.សូមមើល S corporation។
Small business corporation: 1-one with capital of less than $1 million. 2-qualified small business corporation. 3-S corporation.
គណនីបង្វិលយឺតយ៉ាវ៖ គណនីអតិថិជន(គណនីត្រូវទារ)ដែលត្រូវការរយៈពេលវែងនៅក្នុងការប្រមូល។
Slow turning account: an account receivable that needs a long time to collect.
លទ្ធភាពសងកម្ចីយឺតយ៉ាវ៖ កម្ចីរយៈពេលខ្លីដែលពុំអាចសាងក្នុងរយៈពេល ៦០ ថ្ងៃ ឬកម្ចីរយៈពេលវែងដែលពុំអាចសងក្នុងរយៈពេល ៩០ ថ្ងៃ។
Slow loan: a short-term loan not repaid for more than 60 days, or long-term loan not repaid for more than 90 days.
ទ្រព្យសកម្មពិបាកប្ដូរជាសាច់ប្រាក់៖ ទ្រព្យសកម្មដែលពុំអាចប្ដូរទៅជាសាច់ប្រាក់បានដោយគ្មានការកាត់បន្ថយថ្លៃ។
Slow asset: an asset that can not be exchanged for cash without cutting price.
ចំណាយបន្ទាប់បន្សំនៃសង្គម៖ ការចំណាយទៅលើការសាងសង់ជាសាធារណៈរបស់សង្គម។
Social overhead cost: expenditure on the public construction of the society.
ថ្លៃដើមឱកាសសង្គម៖ បន្ទុកចំណាយលើសង្គម នៅពេលដែលធនធានត្រូវបានផ្ទេរពីផ្នែកឯកជនទៅជារបស់សាធារណៈ។
Social opportunity cost: the cost to the society when resources are transferred from the private sector to the public sector.
ការទទួលខុសត្រូវសង្គម៖ ការទទួលខុសត្រូវរបស់បុគ្គលិក អង្គការ និងសាធារណៈ។
Social liability: staff liability, organization liability and public liability.