ការិយបរិច្ឆេទចំណាយ៖ ការិយបរិច្ឆេទមួយ ដែលលំហូរសាច់ប្រាក់លើការវិនិយោគមានភាពអវិជ្ជមាន។
Payout period: a period in which cash flow of an investment is negative.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
ការិយបរិច្ឆេទចំណាយ៖ ការិយបរិច្ឆេទមួយ ដែលលំហូរសាច់ប្រាក់លើការវិនិយោគមានភាពអវិជ្ជមាន។
Payout period: a period in which cash flow of an investment is negative.
ប្រាក់ចំណេញមូលធន/ប្រាក់បានចំណាយ៖ ១.ប្រាក់ចំណេញជាមូលធនដែលបានទូទាត់មូលនិធិសង្គហ:។ ២.ការចំណាយ។
Payout: 1-the capital gains and profits paid from a mutual fund. 2-expenditure.
សក្ខីបត្របង់ប្រាក់ ឬសក្ខីបត្រទូទៅ៖ ជាសក្ខីបត្របញ្ជាក់ពីការទូទាត់សាច់ប្រាក់។
Payment voucher: a voucher for the payment of cash.
កាលបរិច្ឆេទនៃការទូទាត់៖ កាលបរិច្ឆេទដែលការបែងចែកភាគលាភមូលនិធិសង្គហ: ឬការទូទាត់ការប្រាក់តាមសញ្ញាប័ណ្ណត្រូវបានធ្វើឡើង។
Payment date: the date on which a dividend, mutual fund distribution, or bond coupon interest payment is made.
មូលនិធិសោធននិវត្តន៍៖ ធនធានដែលបានគ្រោងទុកសម្រាប់ផែនការសោធននិវត្តន៍របស់និយោជិក។
Pension fund: resource set aside for an employee pension plan.
ការបូកសរុបបណ្ដោះអាសន្នដោយប្រើខ្មៅដៃ៖ ការបូកសរុបនូវតួលេខជាបណ្ដោះអាសន្ន ដែលបានសរសេរដោយខ្មៅដៃនៅឡើយ។
Pencil footing: a temporary total underneath a list of figures written by pencil.
ការពិនិត្យឡើងវិញលើការងារសវនកម្មម្នាក់ ដោយសវនករឯករាជ្យផ្សេងទៀត៖ ការពិនិត្យឡើងវិញទៅលើកិច្ចការដែលបានបញ្ចប់របស់សវនករម្នាក់ដោយសារបនករឯករាជ្យផ្សេងទៀត រួមទាំងការពិនិត្យឡើងវិញលើភាពអនុលោមតាមរបស់ក្រុមហ៊ុនជាមួយតម្រូវការសមាជិកភាពដែលអាចអនុវត្តបាន។
Peer review: a review by one auditor of the work done by another independent auditor, including a review of the company’s compliance with applicable membership requirements.
More about Peer review: Process by which an accounting firm’s practice is evaluated for compliance with professional standards. The objective is achieved through the performance of an independent review by one’s peers.
ការបង់ពន្ធលើប្រាក់បៀវត្ស/ពន្ធលើប្រាក់បៀវត្ស៖ ពន្ធដែលបានដកលើចំនួនប្រាក់បៀវត្ស ឬទៅលើប្រាក់ឈ្នួលដុលរបស់និយោជិក។
Payroll tax: a tax levied on the amount of a payroll or on the sum of an employee’s gross pay.
របាយការណ៍សង្ខេបបៀវត្ស៖ របាយការណ៍ប្រាក់បៀវត្ស និងការកាត់កងផ្សេងៗនៅក្នុងអំឡុងពេលនៃការទូទាត់។
Payroll summary: a statement of payroll and deductions of a pay period.
បញ្ជីបៀវត្ស៖ ការសរុបនៃព័ត៌មានប្រាក់បៀវត្សដែលក្នុងនោះមានឈ្មោះនិយោជិក ប្រាក់សរុបដុលត្រូវទូទាត់ និងចំនួនកាត់ទុក។
Payroll register: a summary of payroll information, including the employee names, gross pay, withholding.
សៀវភៅធំបៀវត្ស/បញ្ជីធំបៀវត្ស៖ សៀវភៅធំរងដែលធ្វើការកត់ត្រាគណនីប្រាក់ឈ្នួលសម្រាប់និយោជិកម្នាក់ៗ ឬនាយកដ្ឋានទទួលបន្ទុកចំណាយ។
Payroll ledger: a subsidiary ledger that contains wages accounts for each employee or cost department.
ទិន្នានុប្បវត្តិបៀវត្ស ឬប្រាក់បៀវត្ស៖ ទិន្នានុប្បវត្តិពិសេសមួយ ប្រើប្រាស់សម្រាប់សរុបកម្រៃដែលរកបាន និងការកាត់កងគ្រប់និយោជិកក្នុងការិយបរិច្ឆេទទូទៅជាក់លាក់មួយ។
Payroll journal: a special journal used to summarize the earnings and deductions of all employees for a given pay period.
អត្រាប្រាក់ឧបត្ថម្ភ/អត្រាប្រាក់ចុះបេសកកម្ម៖ ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទៅលើការធ្វើដំណើរ និងការកម្សាន្តផ្សេងៗ។
Per diem rate: travel and entertainment reimbursement per day.
ការធ្វើតុល្យភាពក្នុងតុល្យការ៖ ការធ្វើតុល្យភាពផ្ទាល់លើបណ្ដាខ្ទង់ក្នុងតារាងតុល្យការ។
Per contra: self-balancing items in the balance sheet.
វិធីសាស្ត្រកំណត់អត្រាជាភាគរយ៖ វិធីសាស្រ្តបានប្រើប្រាស់ ដើម្បីគណនាការកាត់ទុកតាមស្តង់ដារត្រូវការជាភាគរយលើចំណូលដុលរបស់និយោជិក។
Percentage rate method: a method used to compute the required standard withholding as a percentage on the employee’s gross income.
វិធីសាស្រ្តតាមភាគរយនៃការលក់សុទ្ធ៖ វិធីសាស្រ្តដែលប្រើប្រាស់ការគិតជាភាគរយទៅលើការលក់សុទ្ធ ដើម្បីគណនាការបង្ការទុកលើបំណុលពិបាកទារ។
Percentage of net sales method: the method under which a percentage of net sales is used to calculate the allowance for bad debts.
ចំណូលមធ្យមក្នុងមនុស្សម្នាក់ៗ៖ ចំណូលរបស់បុគ្គលម្នាក់ៗនៅក្នុងចំណោមប្រជាជន។
Per capita income: the income per person in a population.
មូលនិធិទំនុកចិត្តសោធននិវត្តន៍៖ ប្រាក់បំណាច់របស់រដ្ឋាភិបាលសម្រាប់អត្ថប្រយោជន៍សោធននិវត្តន៍ដល់មន្ត្រីរដ្ឋាភិបាល។
Pension trust fund: a government trust fund for the pension benefits of government employees.
ផែនការសោធននិវត្តន៍៖ កិច្ចសន្យារវាងក្រុមហ៊ុនមួយ និងនិយោជិករបស់ខ្លួនដែលក្រុមហ៊ុនយល់ព្រមនឹងផ្ដល់ប្រាក់សោធននិវត្តន៍ដល់និយោជិកចូលនិវត្តន៍។
Pension plan: the contract between the company and its employees whereby the company agrees to pay benefits to the employees upon their retirement.
ការិយបរិច្ឆេទកាត់រំលស់៖ ការិយបរិច្ឆេទមួយសម្រាប់ការកាត់រំលស់ពេញលេញទៅលើទ្រព្យសកម្ម។
Period of depreciation: a period of time for full depreciation of assets.
ការខាតបង់ក្នុងគ្រា ឬតាមកាលកំណត់៖ ចំនួនលើសនៃការចំណាយក្នុងគ្រាធៀបទៅនឹងចំណូលក្នុងគ្រា។
Periodic loss: excess of period cost over periodic income.
ប្រព័ន្ធសន្និធិតាមគ្រា ឬតាមកាលកំណត់៖ ប្រព័ន្ធដែលសន្និធិ និងថ្លៃដើមទំនិញលក់ចេញ គឺផ្អែកទៅលើសន្និធិជាក់ស្ដែងតាមគ្រា។
Periodic inventory system: a system in which inventories and cost of goods sold are based on the periodic physical inventories.
More about Periodic inventory system: A system for determining INVENTORY on hand by a physical count that is taken at the end of an accounting period.
សន្និធិតាមគ្រា/សន្និធិតាមកាលកំណត់៖ សន្និធិដែលបានកំណត់ដោយប្រព័ន្ធសន្និធិទៅតាមគ្រាមួយ។
Periodic inventory: an inventory determined by a periodic inventory system.
ការរៀបចំថវិកាតាមកាលកំណត់៖ ថវិកាដែលបានរៀបចំទៅតាមអំឡុងពេលនីមួយៗ។
Periodic budget: a periodically prepared budget.
ថ្លៃដើមប្រចាំឆ្នាំតាមកាលកំណត់៖ ចំនួនសរុបថ្លៃដើមបញ្ជាទិញប្រចាំឆ្នាំ និងថ្លៃដើមប្រចាំឆ្នាំក្នុងការស្តុកសន្និធិតាមប្រព័ន្ធចន្លោះបញ្ជាទិញថេរ។
Periodic annual cost: the sum of the annual ordering cost and the cost of carrying stock under fixed order interval system.
អំឡុងពេលនៃការធ្វើសវនកម្ម៖ ការធ្វើសវនកម្មនៅក្នុងអំឡុងពេលកំណត់មួយដែលជាទូទៅមានរយៈពេលមួយឆ្នាំ។
Periodical audit: an audit performed in a fixed period, usually one year.
បន្ទុកគិតរំលស់ក្នុងគ្រា៖ បន្ទុករំលស់បានគិតជាចំណាយនៅក្នុងគ្រាដែលអាចកាត់ចេញពីចំណូលដុល។
Period depreciation charge: depreciation charge as an expense in the period that is deductible from gross income.
ថ្លៃដើមតាមការិយបរិច្ឆេទ៖ បន្ទុកចំណាយលើប្រយោជន៍នៃសេវាដោយពុំរាប់បញ្ចូលថ្លៃដើមសន្និធិ និងផ្ទុយមកវិញបានចាត់ទុកជាចំណាយ ហើយវាក៏អាចកាត់ចេញពីចំណូលដុល។
Performance report period cost: the cost of service benefits excluded from inventory costs and instead is treated as expense and can be deducted from gross income.
ទ្រព្យសម្បត្តិអាចអនុញ្ញាតឲ្យដាក់ក្នុងភារៈគ្រប់គ្រង៖ គ្រប់ទ្រព្យសកម្មដែលអាចដាក់បញ្ចូលក្នុងភារៈគ្រប់គ្រងមូលបត្រកម្ម ទ្រព្យហិរញ្ញវត្ថុដូចជា សាច់ប្រាក់ សាច់ប្រាក់សមមូល និងលិខិតុបករណ៍ជាដើម។
Permitted asset: any asset chat can be put into a financial asset securitization trust, such as cash and cash equivalent, certain debt instruments etc.
ចំណូលជាប្រចាំ៖ ១.ជាចំណូលថេរ ឬមានការប្រែប្រួលតិចជាងបំផុត។ ២.តម្លៃទ្រព្យជាតិគុណជាមួយអត្រាការប្រាក់។
Permanent income: 1-income that is fixed or slightly variable. 2-national wealth multiplied by interest rate.
ឯកសារអចិន្ត្រៃយ៍៖ សំណេរការងារសវនកម្មដែលបានប្រមូលក្នុងពេលការធ្វើសវនកម្មលើដំបូង ដែលពាក់ព័ន្ធនឹងជីវប្រវត្តិ និងការសង្ខេបនៃគោលនយោបាយរបស់ក្រុមហ៊ុន។
Permanent file: the audit working paper gathered during the first audit about the client’s background information and summary of policies.
គ្រឹះស្ថានអចិន្ត្រៃយ៍៖ ទីកន្លែងអចិន្ត្រៃយ៍នៃការអាជីវកម្មមួយដែលអង្គភាពប្រតិបត្តិការដំណើរការអាជីវកម្មទាំងមូលក្ដី ឬជាផ្នែកណាមួយក្ដី។
Permanent establishment: a fixed place of business through which an entity’s business is wholly or partly carried on.
មូលធនអចិន្ត្រៃយ៍៖ ការសរុបនៃភាគហ៊ុនធម្មតា ភាគហ៊ុនអាទិភាព និងប្រាក់ចំណេញរក្សាទុក។
Permanent capital: the sum of common stock, preferred stock and retained earnings.
សៀវភៅអចិន្ត្រៃយ៍៖ បញ្ជីគណនីដែលចាំបាច់ត្រូវថែរក្សាទុកជាអចិន្ត្រៃយ៍ដូចជា សៀវភៅធំទូទៅជាដើម។
Permanent book: the book of accounts that must be kept permanently, such as the general ledger.
ឯកសារសវនកម្មជាអចិន្ត្រៃយ៍៖ បណ្ដាខ្ទង់នៃការបន្តគណនេយ្យសំខាន់ៗដូចជា ការវិភាគទៅលើតារាងតុល្យការជាដើម។
Permanent audit documentation: items of continuing accounting significance, such as analysis of balance sheet.
គណនីអចិន្រ្តៃយ៍៖ គណនីដែលត្រូវតែរក្សាទុកជាអចិន្ត្រៃយ៍។
Permanent account: an account which must be kept permanently.
គណនីផ្ទាល់ខ្លួន៖ គណនីធនាគារដែលមានបង្ហាញអំពីឈ្មោះរបស់អតិថិជនផ្ទាល់។
Personal account (PA): the bank account the title of which is the name of a person.
ប្រព័ន្ធសារពើភ័ណ្ឌអចិន្ត្រៃយ៍៖ ប្រព័ន្ធសន្និធិដែលសន្និធិទំនិញ និងថ្លៃដើមទំនិញដែលបានលក់ គឺផ្អែកតាមបញ្ជីកត់ត្រាតាមដានសន្និធិ។
Perpetual inventory system: an inventory system in which inventories and cost of goods sold are based on the book inventory records.
ការកត់ត្រាសារពើភ័ណ្ឌអចិន្ត្រៃយ៍៖ ការកត់ត្រាលម្អិតដែលបង្ហាញពីការបញ្ចូលទំនិញ ការបញ្ចេញទំនិញ និងសមតុល្យតាមបរិមាណជាក់ស្ដែង និងថ្លៃដើមសម្រាប់ប្រភេទនីមួយៗនៃវត្ថុធាតុដើមផលិតផលសម្រេច។
Perpetual inventory records: the detailed records showing the receipts, issues, and balance in terms of physical quantities and costs for each type of material and finished product.
វិធីសាស្រ្តសារពើភ័ណ្ឌអចិន្ត្រៃយ៍៖ វិធីសាស្រ្តមួយដែលបញ្ជីមួយត្រូវកត់ត្រាតាមដាននូវផលិតផលនីមួយៗនៃបរិមាណដែលមាននៅដើមគ្រា បរិមាណបានទិញចូល បរិមាណបានលក់ចេញ និងសមតុល្យថ្មី បន្ទាប់ពីការទិញ ឬលក់នីមួយៗ។
Perpetual inventory method: a method in which an individual record is kept for each product of the units on hand at the beginning, the units purchased, units sold, and the new balance after each purchase or sale.
សារពើភ័ណ្ឌជាអចិន្ត្រៃយ៍៖ សន្និធិទំនិញបានមកពីការបូកបន្ថែមបរិមាណ និងថ្លៃដើមទំនិញបានទិញមកដល់លើតួលេខសន្និធិទំនិញ មុននឹងដកចេញបរិមាណ និងថ្លៃដើមទំនិញបញ្ចេញលក់។
Perpetual inventory: the inventory from adding the units and the cost of the coming goods to previous inventory figures and subtracting the units and cost of outgoing goods.
More about Perpetual inventory: System that requires a continuous record of all receipts and withdrawals of each item of INVENTORY.
ថ្លៃដើមប្រចាំឆ្នាំជាអចិន្ត្រៃយ៍៖ ចំនួនសរុបនៃថ្លៃដើមបញ្ជីទិញប្រចាំឆ្នាំ និងថ្លៃដើមប្រចាំឆ្នាំនៃការស្តុកទុកសន្និធិតាមប្រព័ន្ធទំហំបញ្ជាទិញថេរ។
Perpetual annual cost: the sum of the annual ordering cost and the annual cost of carrying under fixed order size system.
សេវាដែលមិនមែនសវនកម្មត្រូវបានអនុញ្ញាត៖ សេវាដែលមិនមែនសនកម្មត្រូវបានអនុញ្ញាតផ្ដល់ឲ្យអតិថិជនមួយដែលត្រូវបានកំពុងធ្វើសវនកម្មដោយសវនករ។
Permitted non-audit service: non-audit service allowed to provide to a client that is being audited by the auditor.
ទ្រព្យសម្បត្តិផ្ទាល់ខ្លួន៖ ទ្រព្យសម្បត្តិ ក្រៅពីអចលនទ្រព្យផ្សេងៗ។
Personal property: the property other than real property.
More about Personal property: Movable property that is not affixed to the land (REAL PROPERTY). Personal property includes tangible items such as cash, cars and computers, as well as intangible items, such as royalties, patents and copyrights.
ការខាតបង់ផ្ទាល់ខ្លួន៖ ការខាតបង់ដែលពុំមែនកើតមកពីពាណិជ្ជកម្ម ឬអាជីវកម្ម ឬក៏មិនមកពីលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម។
Personal loss: losses that neither arise in a trade or business nor are a result of a business transaction.
ការប្រាក់ផ្ទាល់ខ្លួន៖ ចំណាយការប្រាក់ដែលពុំអាចកាត់កងបានលើកម្ចីផ្ទាល់ខ្លួន ក្រៅពីការប្រាក់កម្ចីទិញផ្ទះ ការប្រាក់លើការវិនិយោគ ឬការប្រាក់អាជីវកម្ម។
Personal interest: non-deductible interest expense on personal loans other than home mortgage interest, investment interest, or business interest.
ចំណូលផ្ទាល់ខ្លួន៖ ចំនួននៃចំណូលបច្ចុប្បន្នទទួលបានដោយបុគ្គលម្នាក់ៗពីគ្រប់ប្រភពផ្សេងៗ។
Personal income: the amount of current income received by individuals from all sources.
ក្រុមហ៊ុនកាន់កាប់ផ្ទាល់ខ្លួន៖ ក្រុមហ៊ុនដែលមាន ៥០ ភាគរយ ឬលើសពីនេះនៃចំនួនហ៊ុនត្រូវបានកាន់កាប់ដោយម្ចាស់ភាគហ៊ុនតិចជាងប្រាំនាក់ ហើយប្រាក់ចំណេញរបស់វាមានកម្រិតខ្ពស់។
Personal holding company: the company 50% or more of its shares are held by less than 5 persons, and the net income of which is very high.
របាយការណ៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន៖ ជារបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងសម្រាប់ការប្រើប្រាស់តាមបុគ្គលម្នាក់ៗដោយផ្អែកតាមមូលដ្ឋានបង្គរ។
Personal financial statement: financial statement prepared for an individual using the accrual basis.
ការចំណាយផ្ទាល់ខ្លួន៖ ១.ជាការចំណាយដែលមិនអាចកាត់កងចេញពីពន្ធចំណូល។ ២.ការចំណាយផ្ទាល់ខ្លួនដកចេញពីប្រាក់បៀវត្ស។
Personal expense: 1-an expense that is not deductible for income tax. 2-personnel expense minus salaries.
ចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន៖ តម្លៃទីផ្សារនៃទំនិញ និងសេវាដែលបានទិញដោយមនុស្សម្នាក់ៗ និងស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ឬក៏បានទទួលយកទំនិញ ឬសេវាជាផលចំណូលសប្បុរសធម៌។
Personal consumption expenditures: market value of goods and services purchased by individuals and nonprofit institutions or acquired by them as income in kind.
ក្រុមហ៊ុនផ្ទាល់ខ្លួន៖ ក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់អ្នកជាប់ពន្ធ។
Personal company: a company own by an individual taxpayer.
ការធ្វើអធិការកិច្ចជាក់ស្ដែង៖ ការចុះពិនិត្យមើលជាក់ស្ដែងទៅលើគ្រឿងសម្ភារៈ ដើម្បីកំណត់បណ្ដាលផ្នែកដែលកើតមានហើយគួរឲ្យយកចិត្តទុកដាក់ជាពិសេស។
Physical inspection: an auditor’s physical tour of the facilities in order to identify the areas which appear to merit special attention.
ចំណូលជាក់ស្តែង៖ ចំណូលទទួលបានពុំមែនលក្ខណៈជារូបិយវត្ថុ (សាច់ប្រាក់) ដូចជាសុវត្ថិភាព សុភមង្គល។ល។
Physical income: the income other than money, e.g. safety, happiness, etc.
ការពិនិត្យអង្កេតជាក់ស្ដែង៖ ការធ្វើអធិការកិច្ចជាក់ស្ដែងរបស់សវនករទៅលើវិញ្ញាបនបត្រ ឬឯកសារបញ្ជាក់ភស្តុតាងវិនិយោគផ្សេងៗ និងទ្រព្យសកម្មប្រហាក់ប្រហែល។
Physical examination: an auditor’s physical inspection of the certificate or the documents evidencing investments and similar assets.
ការកាត់រំលស់ជាក់ស្ដែង៖ ការថយចុះនូវតម្លៃទ្រព្យសកម្មមួយទៅតាមអាយុកាលនៃការប្រើប្រាស់ដោយសារការសឹករិល។
Physical depreciation: an asset’s decline in usefulness because of physical wear and tear.
សក្ខីប័ត្របេឡាបន្ទាប់បន្សំ៖ តារាងមួយដែលបានផ្ដល់ជាមួយកន្លែងទំនេរសម្រាប់ធ្វើការកត់ត្រាទិន្នន័យដែលពាក់ព័ន្ធនឹងការដកសាច់ប្រាក់បន្ទាប់បន្សំ។
Petty cash voucher: a form provided with spaces for recording data concerning disbursement from petty cash.
ការចំណាយលើបុគ្គលិក៖ ការចំណាយដែលមានដូចជា ប្រាក់បៀវត្ស ប្រាក់ឈ្នួល អត្ថប្រយោជន៍ផ្សេងៗ រួមទាំងការបង់ពន្ធជាដើម។
Personnel expense: an expense such as salary, wage, benefit, tax, etc.
ថ្លៃដើមលើបុគ្គលិក៖ ថ្លៃដើមទាំងអស់ដែលកើតមានឡើង ដើម្បីទទួលបាននូវសេវាកម្មបុគ្គលិក។
Personnel cost: all costs incurred to obtain employees services.
ភាពសន្សំសំចៃផ្ទាល់ខ្លួន/សញ្ជ័យផ្ទាល់ខ្លួន៖ ចំណូលផ្ទាល់ខ្លួនដែលមានលើសពីការចំណាយផ្ទាល់ខ្លួន។
Personal savings: personal income in excess of personal outlays.
ថ្លៃដើមដែលបានគ្រោង៖ ការប៉ាន់ប្រមាណនូវថ្លៃដើមនាពេលអនាគត ដោយផ្អែកលើការសន្មតថា អ្នកគ្រប់គ្រងនឹងអនុវត្តដោយមនសិការតាមវិធីពិនិត្យផលប៉ះពាល់ចំនួននៃថ្លៃដើមសំខាន់ៗ។
Planned cost: an estimate of the costs for a future period based on the assumption that management will consciously act in such a way as to affect amount of the costs significantly.
ថវិកាដែលបានគ្រោង៖ ថវិកាដែលបានរៀបចំសម្រាប់គ្រប់សកម្មភាពដែលបានគ្រោងត្រូវបានបញ្ចប់។
Planned budget: the budget for all activities planned to be completed.
កាលបរិច្ឆេទដាក់ឲ្យដំណើរការអាជីវកម្ម៖ កាលបរិច្ឆេទដែលទ្រព្យសកម្មមួយអាចយកមកប្រើប្រាស់បានដោយអង្គភាពអាជីវកម្ម។
Placed-in-service date: the day on which an asset became available for use by a business.
គណនីតាមដានការងារសាងសង់៖ គណនីដែលប្រើប្រាស់សម្រាប់ធ្វើការកត់ត្រាទៅលើការងារសាងសង់។
Piece-work account: an account for recording a construction work.
មតិសវនកម្មតាមព្រឹត្តិការណ៍ដែលមានកម្រិត៖ មតិសវនកម្មលើតែព្រឹត្តិការណ៍ដែលមានកម្រិត។
Piece-meal opinion: the audit opinion on only a limited event.
ការផ្ទៀងផ្ទាត់ជាក់ស្ដែង៖ ការធ្វើអធិការកិច្ចជាក់ស្ដែងរបស់សវនករទៅលើទ្រព្យសកម្ម ដើម្បីបញ្ជាក់ពីអត្ថិភាព និងតម្លៃរបស់វា។
Physical verification: auditor’s actual inspection of the assets to confirm their existence and value.
ស្តង់ដារជាក់ស្ដែង៖ ស្តង់ដាមួយដែលបង្កើតចេញពីការអង្កេតតាមប្រព័ន្ធ ការវាស់វែង និងបទពិសោធន៍ដែលបានត្រួតពិនិត្យ ឬបានមកពីផែនការយ៉ាងប្រុងប្រយ័ត្ន។
Physical standard: a standard established from systematic observation, measurement, and controlled experimentation, or from careful planning.
វដ្ដជីវិតជាក់ស្ដែង៖ វដ្តជីវិតនៃសេដ្ឋកិច្ចស្ថិតនៅក្រោមមុខងារនៃការកាត់រំលស់។
Physical life: economic life under functional depreciation.
សន្និធិជាក់ស្ដែង៖ សន្និធិដែលមាននៅក្នុងដៃបន្ទាប់ពីការធ្វើសារពើភ័ណ្ឌសន្និធិជាក់ស្ដែង។
Physical inventory: the inventory on hand after the actual inventory taking.
More about Physical inventory: An actual count of all MERCHANDISE on hand at the end of an accounting period.
គណនេយ្យពហុសាជីវកម្ម៖ គណនេយ្យដែលឆ្លុះបញ្ចាំងលើមូលធនជាក់ស្ដែងរបស់សាខានីមួយៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
Poly-corporate accounting: accounting that reflects the actual equities of each subsidiary in the financial statements.
ថ្លៃដើមនយោបាយ៖ បន្ទុកចំណាយលើសកម្មភាពនយោបាយដូចជា ពន្ធលើប្រាក់ចំណេញហួសកម្រិត សកម្មភាពប្រឆាំងនឹងគេផ្ដាច់មុខ។ល។
Political cost: the cost of political action, such as excess profit tax, antitrust action, etc.
គណនីអតិរេករបស់ក្រុមហ៊ុនធានារ៉ាប់រង៖ គណនីរក្សាដោយក្រុមហ៊ុនធានារ៉ាប់រងជីវិតដែលពន្ធត្រូវបានពន្យាកត់ត្រា។
Policyholder’s surplus account: the account maintained by a life insurance company in which taxes deferred are entered.
គោលនយោបាយកាត់រំលស់៖ ការកាត់រំលស់តាមអត្ថប្រយោជន៍របស់ទ្រព្យសកម្មដោយសារឆ្នាំសារពើពន្ធ និងគោលនយោបាយសង្គមរបស់រដ្ឋ។
Policy depreciation: the depreciation in asset’s usefulness because of the fiscal or social policy of the state.
សៀវភៅធំអចលកម្ម៖ សៀវភៅធំរងដែលមានបណ្ដាគណនីសម្រាប់កត់ត្រាតាមដានអចលនទ្រព្យនីមួយៗ។
Plant ledger: the subsidiary ledger containing accounts for each plant asset.
មូលនិធិអចលកម្ម៖ មូលនិធិបានប្រើប្រាស់គណនីលើអចលកម្មនៅក្នុងអង្គភាពមិនរកប្រាក់ចំណេញ។
Plant fund: a fund used to account for plant assets in non-profit organizations.
ថ្លៃដើមនៃអចលកម្ម ឬអចលនទ្រព្យ៖ ថ្ងៃដើមនៃការទទួលបាន ឬទិញអចលនទ្រព្យ និងការចំណាយបន្ថែមផ្សេងៗ ដើម្បីឲ្យវាអាចដំណើរការប្រើប្រាស់បាន។
Plant asset cost: the cost of acquiring a plant asset and any additional expense to make it available for use.
អចលកម្ម/អចលនទ្រព្យ៖ ទ្រព្យសកម្មរូបីដែលមានអាយុកាលប្រើប្រាស់រយៈពេលវែងនៅក្នុងផលិតកម្ម ឬក៏ការលក់នូវទ្រព្យសកម្ម សេវាកម្មដទៃទៀត។
Plant asset: any tangible asset having a relatively long life used in the production or the sale of other assets or service.
មូលធនពាណិជ្ជកម្មជាវិជ្ជមាន៖ ចំនួនលើសនៃលំហូរសាច់ប្រាក់លើតម្លៃតាមបញ្ជីនៃទ្រព្យសម្បត្តិមួយ ឬទ្រព្យសកម្ម។
Positive goodwill: the excess of cash flow over the book value of an asset or assets.
ទម្រង់បញ្ជាក់ជាវិជ្ជមាន៖ ទម្រង់មួយត្រូវបានធ្វើដោយសវនករ ដើម្បីបញ្ជាក់លើគណនីត្រូវទទួលដោយស្នើសុំឲ្យអ្នកទទួលបង្ហាញថាតើ ព័ត៌មានដែលបានផ្ដល់ឱ្យត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
Positive form: a form sent by an auditor to confirm the accounts receivable, requesting the requesting the recipient to indicate if the information provided is correct or not.
ការបញ្ជាក់ជាវិជ្ជមាន៖ ការបញ្ជាក់នៃគណនីត្រូវទារដោយធ្វើសំណើឲ្យអ្នកទទួលធ្វើការឆ្លើយតបថាតើ សមតុល្យត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
Positive confirmation: the confirmation of accounts receivable requesting the recipient to reply whether the balance is correct or not.
ការធានាជាវិជ្ជមាន៖ របាយការណ៍ដែលមានភាពជឿជាក់ពីសវនករ។
Positive assurance: a statement as to what the auditor believes.
បញ្ជីកាប្រតិបត្តិការក្នុងប្រព័ន្ធទ្វេភាគ៖ នីតិវិធីធ្វើសមតុល្យភាពផ្ទាល់សម្រាប់ប្រតិបត្តិការពិសេស ដែលរួមមាននៅក្នុងប្រព័ន្ធបញ្ជីកាទ្វេភាគ។
Position bookkeeping: self-balancing procedure for special transactions included in the double entry system.
ចំណូលពីផលបត្រ៖ ចំណូលដែលទទួលបានពីការប្រាក់ ភាគលាភ ប្រាក់កម្រៃប្រចាំឆ្នាំ និងប្រាក់សួយសារជាក់លាក់។
Portfolio income: the income from interest, dividends, annuities and certain royalties.
លទ្ធផលដែលអាចផ្លាស់ប្ដូរវិនិយោគបាន៖ លទ្ធផលរបស់និយោជិកដែលអាចធ្វើការផ្ទេរការវិនិយោគនៅក្នុងផែនការមួយទៅក្នុងផែនការមួយផ្សេងទៀត។
Portability: an employee’s ability to convert an investment in one plan into another.
មហាវគ្គ៖ សមតុល្យគណនី និងប្រតិបត្តិការដែលមានការចាប់អារម្មណ៍ពីសវនករនៅក្នុងការជ្រើសរើសគំរូសវនកម្ម។
Population: account balances and transactions of interest to the auditor in audit sampling.
ការពន្យារពេលចំណូល៖ ការពន្យារពេលតាមបំណងនូវការទទួលចំណូលទៅក្នុងឆ្នាំបន្ទាប់ ដើម្បីកាត់បន្ថយលើបំណុលពន្ធ។
Postponing income: purposely delaying receipt of income to a later year to reduce tax liability.
ថ្លៃដើមដែលអាចពន្យាពេលបាន៖ ថ្លៃដើមដែលអាចធ្វើការពន្យារពេលបាននៅពេលអនាគត ដោយការសម្រេចចិត្តរបស់អ្នកគ្រប់គ្រង ឧទា. ថ្លៃដើមថែទាំជាដើម។
Postponable cost: a cost that can be postponed to the future by a management decision, e.g. maintenance cost.
បញ្ជីនៃបញ្ជីកា៖ បញ្ជីដែលបង្ហាញពីសមតុល្យថ្មីរាល់គ្រប់គណនី បន្ទាប់ពីបញ្ជីកា។
Post list: a list showing new balances of all accounts after a run of posting.
វិធាននៃការកត់ត្រាគណនី៖ វិធានដែលចំនួនសរុបនៃបញ្ជីកាបានចុះចូលនៅក្នុងបញ្ជីធំរង ត្រូវតែស្មើគ្នាជាមួយចំនួនដែលបានកត់ចូលគណនីសរុបនៃបញ្ជីធំ។
Posting rule: a rule that the total sum of entries posted to subsidiary ledgers must be equal to the amount posted to their ledger controlling account.
ការកត់ត្រាចូលក្នុងសៀវភៅធំ៖ ដំណើរការនៃការផ្ទេរព័ត៌មានពីទិន្នានុប្បវត្តិទូទៅចូលទៅក្នុងសៀវភៅធំ ដើម្បីធ្វើការសរុប។
Posting: the process of transferring information from the journal to the ledger for summarizing.
ការពិនិត្យឡើងវិញក្រោយតារាងតុល្យការ៖ ការធ្វើសវនកម្មដែលស្ថិតនៅចន្លោះពេលរវាងកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងកាលបរិច្ឆេទបញ្ចប់នៃការចុះធ្វើសវនកម្ម។
Post balance-sheet review: the audit applicable to the interval of time between the date of the financial statements and the completion date of the audit field-work.
ការទូទាត់ជាវិជ្ជមាន៖ ប្រព័ន្ធការពារមូលប្បទានបត្រក្លែងក្លាយដោយតម្រូវឱ្យធនាគារត្រូវផ្ទៀងផ្ទាត់ថា មូលប្បទានបត្រគឺមាននៅលើបញ្ជីប្រចាំថ្ងៃនៃមូលប្បទានបត្រ ដែលបានចុះហត្ថលេខាផ្ដល់ដោយអ្នកដែលដកយកប្រាក់។
Positive pay: a check fraud prevention system based on a requirement that the paying banks verify that the check is on a daily list of authorized checks furnished by the drawer.
សវនករមុន៖ សវនករ ឬក្រុមហ៊ុនគណនេយ្យសាធារណៈប្រតិស្រុតដែលបានធ្វើសវនកម្មលើអតិថិជនឆ្នាំមុន ឬកន្លងមក។
Predecessor auditor: the auditor or CPA firm which audited the client before.
តារាងតុល្យភាពមុនពេលបិទបញ្ជី៖ តារាងតុល្យភាពមុនពេលការបិទបញ្ជីត្រូវបានកត់ត្រា។
Pre-closing trial balance: the trial balance before closing entries are entered.
សមតុល្យមុនបញ្ជីកាកែតម្រូវ៖ សមតុល្យគណនីមុនពេលបញ្ជីកាកែតម្រូវត្រូវបានកត់ត្រា។
Pre-adjustment balance: the balance of an account before adjusting entries are entered.
ប្រាក់ចំណេញមុនការទទួល ឬទិញ៖ ប្រាក់ចំណេញបង្គររបស់ក្រុមហ៊ុនសាជីវកម្មមុនពេលវាត្រូវបានទទួល ឬទិញដោយក្រុមហ៊ុនមេ។
Pre-acquisition profit: the accumulated profit of a corporation before it is acquired by a parent company.
សមត្ថភាពអនុវត្ត៖ កម្រិតសកម្មភាពខ្ពស់បំផុតដែលមណ្ឌលផលិតកម្មអាចប្រតិបត្តិដោយកម្រិតប្រសិទ្ធភាពអាចទទួលយកបានតាមការពិចារណា គឺមានការខាតបង់ដែលមិនអាចចៀសផុតនៃពេលវេលាផលិតភាព ឧទា. ការផ្អាកជាដើម។
Practical capacity: the highest activity level at which the production center can operate with an acceptable degree of efficiency taking into consideration unavoidable loss of productive time e.g. the interruptions.
ទ្រព្យសកម្មសក្ដានុពល៖ ទ្រព្យសកម្មដែលអាចទទួលយកបាននៅពេលអនាគត។
Potential asset: an asset that can be obtained in the future.
ព្រឹត្តិការណ៍កើតមានឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុ៖ ព្រឹត្តិការកើតមានឡើងបន្ទាប់ពីរបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំរួច។
Post-statement event: an event occurred after the financial statements are prepared.
ភាគលាភអាទិភាព៖ ភាគលាភដែលបានទូទាត់ទៅឲ្យម្ចាស់ភាគហ៊ុនអាទិភាព។
Preferred dividend: a dividend paid to preferred stockholders.