មូលធនភាគហ៊ុនអាទិភាព៖ មូលធនដែលទទួលបានពីការបោះផ្សាយលក់នូវភាគហ៊ុនអាទិភាព។
Preferred capital stock: capital obtained from the issuing of preferred stock.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
មូលធនភាគហ៊ុនអាទិភាព៖ មូលធនដែលទទួលបានពីការបោះផ្សាយលក់នូវភាគហ៊ុនអាទិភាព។
Preferred capital stock: capital obtained from the issuing of preferred stock.
ការធ្វើសវនកម្មមុនការទូទាត់៖ សវនកម្មដែលបានធ្វើឡើងមុនពេលដែលការទូទាត់ជាក់ស្ដែងនៃថ្លៃដើមគម្រោងវិនិយោគ។
Pre-emptive audit: an audit made before actual payment of an investment project costs.
តម្លៃប៉ាន់ប្រមាណ៖ លក្ខណៈគុណភាពនៃព័ត៌មានផ្អែកតាមភាពពាក់ព័ន្ធ និងអត្ថប្រយោជន៍របស់វាដល់អ្នកធ្វើការសម្រេចចិត្តនៅក្នុងការព្យាករណ៍ព្រឹត្តិការណ៍នាពេលអនាគត។
Predictive value: a qualitative characteristic of information based on its relevance and its usefulness to a decision maker in forecasting a future event.
ថ្លៃដើមដែលបានប៉ាន់ស្មានទុកមុន៖ ១.ការព្យាករណ៍លើថ្លៃដើមសម្រាប់ពេលអនាគតដោយផ្អែកលើការសន្មតថា សកម្មភាពគ្រប់គ្រងនឹងមានឥទ្ធិពលតិចតួច ឬគ្មានទៅលើថ្លៃដើម។ ២.ថ្លៃដើមតាមស្តង់ដារ។
Predicted cost: 1-an estimate of costs for a future period based on the assumption that management action will have little or no effect on the costs. 2-standard cost.
ថ្លៃដើមតាមស្តង់ដារដែលបានកំណត់ជាមុន៖ ថ្លៃដើមតាមស្តង់ដារមួយផ្អែកលើបរិមាណកំណត់ទុកជាមុននៃការប្រើប្រាស់ និងថ្លៃ។
Predetermined standard cost: a standard cost based on the predetermined quantity of usage and price.
គណនេយ្យថ្លៃដើមកំណត់ទុកជាមុន៖ គណនេយ្យដែលប្រើប្រាស់ថ្លៃដើមតាមស្តង់ដារ ឬតួលេខថ្លៃដើមដែលបានប៉ាន់ប្រមាណ។
Predetermined cost accounting: the accounting that uses standard cost or estimated cost figures.
ថ្លៃដើមកំណត់ទុកជាមុន៖ ការប៉ាន់ប្រមាណនូវថ្លៃដើមដែលអាចនឹងកើតមានឡើងក្នុងពេលអនាគត។
Predetermined cost: an estimate of the amount of a cost to be incurred in the future.
ការវាយតម្លៃមុនរូបិយវត្ថុ៖ តម្លៃរបស់ក្រុមហ៊ុនមុនជម្រើសហិរញ្ញប្បទានពីខាងក្រៅ ត្រូវបានបូកបន្ថែមទៅក្នុងតារាងតុល្យការ។
Pre-money valuation: the value of a company before external financing alternatives are added to its balance sheet.
ថ្លៃបុព្វលាភលើសតម្លៃទីផ្សារ៖ ក្រុមហ៊ុនទិញប័ណ្ណភាគហ៊ុនបានឱ្យថ្លៃប័ណ្ណភាគហ៊ុនមួយ ខ្ពស់ជាងតម្លៃទីផ្សារ។
Premium price: the acquirer’s offered price higher than the market price of a stock.
បុព្វលាភ/ចំនួនលើសនៃតម្លៃចារិក៖ ចំនួនលើសតម្លៃបានលក់សញ្ញាប័ណ្ណមួយខ្ពស់ជាង បើធៀបទៅនឹងតម្លៃចារិករបស់វា។
Premium: the amount by which the selling price of a bond exceeds its face value.
More about Premium: (1) Excess amount paid for a BOND over its face amount. (2) In insurance, the cost of specified coverage for a designated period of time.
សវនកម្មបុរេលក្ខណៈវិនិច្ឆ័យ៖ ១.ជាការត្រួតពិនិត្យមុនពេលដែលកម្មវិធីបានចាប់ផ្ដើមអនុវត្ត។ ២.ជានីតិវិធីនៅក្នុងដំណាក់កាលសិក្សាពីលក្ខណៈបុរេវិនិច្ឆ័យនៅក្នុងការធ្វើសវនកម្មលើកិច្ចប្រតិបត្តិការ ដែលរួមមានការចុះពិនិត្យមើលជាក់ស្ដែងលើបរិក្ខារ ស្នើសុំឯកសារជាលាយលក្ខណ៍អក្សរ ការធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកគ្រប់គ្រង និងវិភាគលើហិរញ្ញវត្ថុជាដើម។
Preliminary audit: 1-examination before the program is started. 2-procedures in the preliminary stage of operating audit that includes physical walking tour of the facility, acquisition of written data, interviews with management, and financial analysis.
ភាគហ៊ុនអាទិភាព៖ ភាគហ៊ុនដែលផ្ដល់ឲ្យម្ចាស់ហ៊ុននូវសិទ្ធិពិសេសក្នុងការទទួលភាគលាភមុនម្ចាស់ភាគហ៊ុនដទៃទៀត ឬក៏ទទួលទ្រព្យសម្បត្តិមុនក្នុងពេលជម្រះបិទអាជីវកម្ម។
Preferred stock: a stock which entitles the holder to preferential rights to the dividend over other stockholders or to the assets in a liquidation.
ថ្លៃដើមផលិតកម្មក្នុងមួយឯកតា៖ ថ្លៃដើមផលិតកម្មក្នុងមួយឯកតានៃទិន្នផល។
Preferred security: cost of production per unit of output.
ចំណូលពីតម្លៃបច្ចុប្បន្ន៖ តម្លៃដែលបានប៉ាន់ស្មានថ្ងៃនេះនៃចំនួនទឹកប្រាក់ត្រូវទទួលនៅថ្ងៃអនាគត។
Present value income: the estimated worth today of an amount of money to be received at a future date.
ទស្សនៈតម្លៃបច្ចុប្បន្ន៖ ទស្សនៈមួយដែលទទួលស្គាល់មួយដុល្លារដែលត្រូវទទួលនាពេលអនាគត គឺមានតម្លៃច្រើនជាងមួយដុល្លារដែលទទួលបាននាពេលបច្ចុប្បន្ន។
Present value concept: a concept which recognizes that one dollar obtained in the future is worthless than one dollar received today.
តម្លៃបច្ចុប្បន្ន៖ តម្លៃថ្ងៃនេះសម្រាប់ការទូទាត់នាពេលអនាគត ឬជាលំហូរនៃការទូទាត់បានថយចុះតាមអត្រាការប្រាក់សមាស។
Present value: value today of a future payment or stream of payments discounted at an appropriate compound interest rate.
More about Present value: CURRENT VALUE of a given future CASH flow stream, discounted at a given rate.
ការខាតបង់ចំណេញនាពេលបច្ចុប្បន្ន៖ ការខាតបង់នូវចំណេញដែលបណ្ដាលមកពីទំនិញបានអស់ពីក្នុងឃ្លាំង។
Present profit loss: the loss of present profit caused by out-of-stock.
ប្រាក់ពិន័យបង់មុន៖ ប្រាក់ពិន័យដែលបានទូទាត់សម្រាប់ការបង់មុននូវបំណុល។
Prepayment penalty: the penalty paid for prepaying a debt.
ការចំណាយបង់មុន៖ ការទូទាត់នាពេលបច្ចុប្បន្នដែលពាក់ព័ន្ធទៅនឹងច្រើនឆ្នាំខាងមុខ។
Prepaid expense: current payment of expense that relates to future years.
More about Prepaid expense: Cost incurred to acquire economically useful goods or services that are expected to be consumed in the revenue-earning process within the operating cycle.
ទ្រព្យសម្បត្តិបានបង់មុន៖ ទ្រព្យសម្បត្តិដែលលេចឡើងនៅក្នុងតារាងតុល្យការជាចំណាយបង់មុន។
Prepaid asset: an asset that appears in the balance sheet as prepaid expenses.
សវនកម្មជូនដំណឹងមុន៖ សវនកម្មមួយដែលកាលបរិច្ឆេទ គោលបំណង និងវិសាលភាពសវនកម្មត្រូវបានដឹងជាមុន មុនពេលមានការចាប់ផ្ដើម។
Prenotice audit: an audit the date, the object and scope of which are known before it is performed.
អនុបាតថ្លៃ/លំហូរប្រាក់៖ ថ្លៃទីផ្សារក្នុងមួយសន្លឹកហ៊ុន ចែកឲ្យលំហូរប្រាក់ក្នុងមួយសន្លឹកហ៊ុន។
Price/cash flow ratio: the market value per share divided by the cash flow per share.
អនុបាតតាមបញ្ជី ឬថ្លៃ៖ ថ្លៃទីផ្សារនៃភាគហ៊ុនមួយចែកឲ្យតម្លៃតាមបញ្ជីក្នុងមួយសន្លឹកភាគហ៊ុន។
Price/book ratio: the market price of a stock divided by the book value per share.
វិធីសាស្រ្តតាមសមតុល្យពីមុន៖ វិធីសាស្រ្តក្នុងការគណនាលើបន្ទុកហិរញ្ញវត្ថុដោយផ្អែកលើសមតុល្យដែលមានចុងការិយបរិច្ឆេទវិក្កយបត្រដែលបានផ្ញើពីមុន។
Previous balance method: the method for calculating finance charge based on the end of the previous billing period.
ការត្រួតពិនិត្យទប់ស្កាត់៖ ប្រព័ន្ធមួយដែលបង្កើតឡើង ដើម្បីបញ្ចៀសទង្វើអចេតនាណាមួយ។
Preventive control: a control designed to avoid an unintended event.
បន្ទុកចំណាយបង្ការការគ្រប់គ្រងគុណភាព៖ បន្ទុកចំណាយនូវការគ្រប់គ្រងគុណភាពដែលក្រុមហ៊ុនចង់ធ្វើឲ្យមានភាពប្រសើរឡើងលើបន្ទុកចំណាយគុណភាពសរុប។
Prevention cost: the cost of quality management that the company incurs to optimize its total quality cost.
គណនេយ្យចំណូលមុនការបង់ពន្ធ៖ ប្រាក់ចំណេញមុនពេលបង់ពន្ធ ដូចដែលបានបង្ហាញក្នុងរបាយការណ៍លទ្ធផលតាមថ្លៃដើមប្រវត្តិ។
Pretax accounting income: net income before income taxes as shown in the historical cost income statement.
ប្រធានស្ថាប័ន ឬនាយកក្រុមហ៊ុន៖ បុគ្គលដែលទទួលខុសត្រូវនៅក្នុងក្រុមហ៊ុនទាំងមូល។
President: the person in charge of an organization.
វិធីសាស្រ្តតាមតម្លៃបច្ចុប្បន្ន៖ វិធីសាស្ត្រវាយតម្លៃទ្រព្យសម្បត្តិដែលបង្កើតជាលំហូរនៃចំណូល ឬដែលត្រូវទទួលទាំងស្រុងនាពេលអនាគត។
Present value method: a method of evaluating the worth of property that creates a flow of income or is to be received outright in the future.
ការទទួលខុសត្រូវដំបូង៖ ការទទួលខុសត្រូវរបស់អ្នកលក់ ដើម្បីទូទាត់ទៅលើការផ្ទេរភាគហ៊ុន។
Primary liability: the seller’s responsibility to pay stock transfer tax.
គណនីដំបូង៖ គណនីដែលបានបញ្ជីការប្រតិបត្តិការជាលើកដំបូង។
Primary account: the account in which transactions are first entered.
ស្នងការគណនេយ្យ PWC៖ ក្រុមហ៊ុនគណនេយ្យដ៏ធំមួយនៅក្នុងចំណោមក្រុមហ៊ុនធំៗ ៤ នៅក្នុងពិភពលោក។
PricewaterhouseCoopers (PWC): one of the big 4 accounting firms in the world.
ហានិភ័យថ្លៃ៖ លម្អៀងរវាងថ្លៃទីផ្សារបច្ចុប្បន្ននៃភាគហ៊ុនអាទិភាពដែលអាចផ្លាស់ប្ដូរបាន និងតម្លៃវិនិយោគរបស់វា។
Price risk: the difference between the current market price of a convertible preferred stock and its investment value.
សន្ទស្សន៍ថ្លៃ៖ ការវាស់វែងទៅលើការប្រែប្រួលនៃថ្លៃតាមតំបន់ទីផ្សារជាក់លាក់នៃទំនិញ ឬសេវា។
Price index: measure of the changes in prices of a particular market basket of goods or services.
អនុបាតថ្លៃលំហូរសាច់ប្រាក់សេរី៖ ថ្លៃទីផ្សារក្នុងមួយសន្លឹកហ៊ុនចែកឲ្យលំហូរសាច់ប្រាក់សេរីក្នុងមួយសន្លឹកហ៊ុន។
Price/free cash flow ratio: the market price per share divided by free cash flow per share.
អនុបាតថ្លៃ/ប្រាក់កម្រៃ៖ ថ្លៃបច្ចុប្បន្ននៃភាគហ៊ុនមួយចែកឱ្យភាគលាភក្នុងមួយសន្លឹកហ៊ុនរបស់វា។
Price/earnings ratio: the current price of a stock divided by its dividends per share.
តម្រឹមថ្លៃ/ថ្លៃដើម៖ ចំនួនលម្អៀងរវាងថ្លៃលក់ និងថ្លៃដើមនៃផលិតផល។
Price-cost margin: the difference between the sales price and the cost of a product.
គោលការណ៍ឥណពន្ធ និងឥណទាន៖ គោលការណ៍ដែលខ្ទង់ខាងឥណពន្ធតែងតែស្មើខ្ទង់ខាងឥណទាននូវចំនួនប្រាក់។
Principle of debit and credit: principle the debit items always equal the credit items in amount.
គោលការណ៍នៃការបែងចែកថ្លៃដើម៖ គោលការណ៍ដែលថ្លៃដើមបានប្រើប្រាស់ ត្រូវបានចាត់ទុកជាថ្លៃដើមតាមការិយបរិច្ឆេទ និងបន្ស៊ីជាមួយផលចំណូលបច្ចុប្បន្ន។
Principle of allocation of costs: a principle that the cost consumed should be treated as period cost and be matched with the current revenue.
របាយការណ៍សំខាន់ៗ៖ របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗបំផុតដែលរួមមាន តារាងតុល្យការ របាយការណ៍លទ្ធផល និងរបាយការណ៍ស្ដីពីបម្រែបម្រួលស្ថានភាពហិរញ្ញវត្ថុ។
Principal statements: the most important financial statements: the balance sheet, the income statement and the statement of changes in financial position.
សវនករបង្គោល៖ សវនករដែលបានជួលទុកមុនដោយក្រុមហ៊ុនមេ ដើម្បីធ្វើសវនកម្ម និងបានដឹងឮជាសាធារណៈ។
Principal auditor: an auditor retained by the parent company to perform most of the audits and known to the public.
គណនីប្រាក់ដើម៖ គណនីសំខាន់បំផុតប្រើប្រាស់ដោយបញ្ជីការគណនេយ្យនៅក្នុងធនាគារ។
Principal account: the most important account used by bank bookkeeping.
ប្រាក់ដើម ឬដើមទុន៖ ចំណុចសរុបនៃប្រាក់ដែលប្រើប្រាស់សម្រាប់ទទួលបាននូវប្រាក់ចំណេញ ការប្រាក់ដែលកើតចេញពីប្រាក់នោះ។
Principal: the sum of money, as opposed to the profits or interest made on that money.
More about Principal: Face amount of a SECURITY, exclusive of any PREMIUM or INTEREST. The basis for INTEREST computations.
ថ្លៃដើមផលិតផ្ទាល់ ឬបន្ទុកចំណាយផ្ទាល់៖ នៅប្រទេសអង់គ្លេសជាការបូកបញ្ចូលរវាងថ្លៃដើមវត្ថុធាតុដើមផ្ទាល់ ថ្លៃដើមកំលាំងពលកម្ម និងចំណាយបន្ទាប់បន្សំផ្ទាល់។
Prime cost: direct materials and direct labor, in UK, plus direct overhead.
ប្រាក់បម្រុងទុក/ធុនបម្រុងទុក៖ សាច់ប្រាក់បម្រុងនៅក្នុងធនាគារ និងតំរូវការប្រាក់តម្កល់ទុកជាមួយសហព័ន្ធ និងធនាគារផ្សេងទៀត។
Primary reserve: the bank’s reserve of cash and demand deposits with the Fed and other banks.
សវនកម្មលើនីតិវិធី៖ សវនកម្មមួយដែលផ្ដោតលើគោលនយោបាយគណនេយ្យនីតិវិធី និងការត្រួតពិនិត្យផ្ទៃក្នុង។
Procedural audit: an audit that focuses on the accounting policies, procedures, and internal control.
សៀវភៅធំឯកជន៖ សៀវភៅធំរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែលមានការកត់ត្រាតែទៅគណនីមូលធន និងគណនីដកប្រាក់។
Private ledger: a ledger of partnership that contains only the capital accounts and withdrawals accounts.
ថ្លៃដើមឯកជន៖ ថ្លៃដើមទៅមើលខ្ទង់ ឬមុខជាក់លាក់មួយលើបុគ្គលម្នាក់ៗ។
Private cost: the cost of a specific item to an individual.
ក្រុមហ៊ុនឯកជន៖ ក្រុមហ៊ុនមួយដែលមានកម្មសិទ្ធិដោយបុគ្គលពីរ ឬបីនាក់។
Private company: a company owned by a few people.
សៀវភៅសាច់ប្រាក់ឯកជន៖ បញ្ជីមួយសម្រាប់កត់ត្រាទៅលើគ្រប់សាច់ប្រាក់ និងសមតុល្យនៃប្រាក់បញ្ញើតែមួយគត់ ក្រៅពីបញ្ជីទទួល និងដកប្រាក់។
Private cash book: a book for recording spot cash and the balance of deposits only, other than the cash receipts or disbursements books.
សវនកម្មឯកជន៖ សវនកម្មនៅក្នុងសតវត្សទី ១៣ ដល់ទី ១៧ សម្រាប់តែការការពារទៅលើទ្រព្យសម្បត្តិឯកជនតែប៉ុណ្ណោះ។
Private audit: the audit from the 13 century to the 17 century for protecting private assets only.
គណនេយ្យករឯកជន៖ គណនេយ្យករដែលបម្រើការងារនៅក្នុងអង្គភាពតែមួយ។
Private accountant: an accountant that serves one organization only.
សេវាអាទិភាព៖ សេវាកម្មនិយោជិកមុនពេលចុះចូលទៅក្នុងផែនការសោធននិវត្តន៍។
Prior service: employee service before entry into the pension plan.
ភាគហ៊ុនអាទិភាពដំបូង៖ ភាគហ៊ុនអាទិភាពមួយដែលមានចំណាត់ថ្នាក់ដំបូងនៅក្នុងចំណោមការបោះផ្សាយភាគហ៊ុនអាទិភាព។
Prior preferred stock: a preferred stock ranking ahead of other issues of preferred stock.
ប្រព័ន្ធថ្លៃដើមដំណើរការ៖ ប្រព័ន្ធដែលថ្លៃដើមត្រូវបានបង្កើតឡើងទៅតាមជំហាន ឬកិច្ចដំណើរការនៅក្នុងការផលិតផលិតផលមួយ។
Process cost system: the system in which costs are assembled in terms of steps or processes in manufacturing a product.
តារាងថ្លៃដើមដំណើរការ៖ តារាងបញ្ជីសរុប និងថ្លៃដើមឯកតានៅក្នុងការកំណត់ថ្លៃដើមដំណើរការ។
Process cost sheet: a sheet listing total and unit costs under process costing.
របាយការណ៍ថ្លៃដើមដំណើរការ៖ របាយការណ៍បានប្រើប្រាស់នៅក្នុងការកំណត់ថ្លៃដើមដំណើរការរួមមាន តារាងផលិតកម្មសមមូល តារាងវិភាគផលិតផល និងតារាងសរុបថ្លៃដើម។
Process cost report: the report used in process costing, including schedule of equivalent production, unit analysis schedule, and cost summary schedule.
ការកំណត់ថ្លៃដើមដំណើរការ៖ នីតិវិធីកំណត់ថ្លៃដើមដែលក្នុងនោះថ្លៃដើមក្នុងមួយឯកតាត្រូវបានគណនា ដោយចែកឱ្យថ្លៃដើមរួមសម្រាប់ការិយបរិច្ឆេទមួយតាមបរិមាណនៃទិន្នផលក្នុងការិយបរិច្ឆេទនោះ។
Process costing: the costing procedure under which unit costs are computed by dividing the cost of a batch for a time period by units of output for that time period.
ថ្លៃដើមដំណើរការ៖ ថ្លៃដើមផលិតនៅក្នុងកិច្ចដំណើរការផលិត។
Process cost: manufacturing cost of a process.
សវនកម្មលើដំណើរការ៖ វិធីសវនកម្មទូទៅមួយដែលបានបង្កើតឡើងដោយលោក Bener និងលោក Fenn នៃសកលវិទ្យាល័យហាវឺត។
Process audit: a social audit approach developed by Baner and Fenn of Harvard University.
គណនីដំណើរការ៖ តាមការគិតថ្លៃដើមតាមដំណើរការ គណនីមួយត្រូវបានប្រើជំនួសគណនីផលិតផលមិនទាន់សម្រេច។
Process account: under process costing, an account used to replace the work-in-process account.
ចំណូលប្រាក់៖ ចំនួនដែលអ្នកជាប់ពន្ធទទួលពីការលក់នូវទ្រព្យសម្បត្តិមួយ។
Proceeds: amount a taxpayer receives from the sale of a property.
ថ្លៃដើមផលិតកម្មក្នុងមួយឯកតា៖ ថ្លៃដើមផលិតកម្មក្នុងមួយឯកតានៃទិន្នផល។
Production costs per unit: cost of production per unit of output.
ថ្លៃដើមផលិតកម្ម៖ ការបូកសរុបនៃថ្លៃដើមផលិត និងថ្លៃដើមរដ្ឋបាល។
Production cost: the sum of factor cost and administration cost.
ថ្លៃដើមសមត្ថភាពផលិតកម្ម៖ ថ្លៃដើមដែលរក្សាបាននូវសមត្ថភាពផលិតកម្ម។
Production capacity cost: the cost of maintaining production capacity.
ថវិកាផលិតកម្ម/ថវិកាគ្រោងសម្រាប់ផលិតកម្ម៖ ការប៉ាន់ប្រមាណទៅលើចំនួននៃផលិតផលដែលត្រូវផលិតក្នុងរយៈពេលថវិកា។
Production budget: an estimate of the number of units to be produced during a budget period.
ថ្លៃដើមផ្អែកតាមផលិតកម្ម៖ ថ្លៃដើមដែលប្រែប្រួលទៅតាមការផ្លាស់ប្ដូរផលិតផល។
Production-based cost: a cost which varies as the product changes.
ថ្លៃដើមដែលអាចមានសម្រាប់ផលិតកម្ម៖ ការសរុបនៃថ្លៃដើមផលិតផលមិនទាន់សម្រេច និងថ្លៃដើមបន្ទាប់បន្សំនាពេលដើមគ្រា។
Production available cost: the sum of the beginning work-in-process costs and overhead costs.
គណនីផលិតកម្ម៖ គណនីមួយប្រើប្រាស់ដោយគណនេយ្យសង្គមសម្រាប់ធ្វើការកត់ត្រានូវទិន្នផល និងថ្លៃដើមនៅក្នុងវិស័យផលិតកម្ម។
Production account: an account used by social accounting for recording output and costs of the production sector.
របាយការណ៍លទ្ធផលតាមផលិតផល៖ របាយការណ៍លទ្ធផលសម្រាប់ផលិតផល ឬក្រុមនៃផលិតផល។
Product income statement: the income statement for a product or a group of products.
ថ្លៃដើមផលិតផល៖ ថ្លៃដើមពាក់ព័ន្ធជាមួយសន្និធិផលិតផលដែលនឹងរំពឹងផ្ដល់អត្ថប្រយោជន៍សេវានាពេលអនាគតនៅពេលដាក់ក្នុងផលិតកម្ម។
Product cost: cost that is associated with the product inventories which are expected to provide a future service benefit at the time of production.
ប្រាក់ចំណេញដុលលើផលិតផល៖ ចំនួនលើសនៃការលក់លើថ្លៃដើមនៃផលិតផលមួយ ឬច្រើន។
Product contribution margin: excess of the sales over the cost of a product or products.
ថ្លៃដើមធានាផលិតផល៖ ថ្លៃដើមនៅក្នុងការផ្ដល់ទៅលើការធានាផលិតផល។
Product warranty cost: a cost of providing product warranty.
ចំណេញតាមខ្សែសង្វាក់ផលិតកម្ម៖ ប្រាក់ចំណេញដុលសម្រាប់លទ្ធផល ឬក្រុមផលិតផលដែលបានកំណត់ដកជាមួយថ្លៃដើមផ្ទាល់ដែលមានតាមផ្នែក។
Product line profit: contribution margin for a defined product or group of products less the costs directly assignable to the segment.
ការគិតថ្លៃដើមតាមសង្វាក់ផលិតកម្ម៖ ការគិតថ្លៃដើមដែលថ្លៃដើមនៃប្រភេទផលិតផលនីមួយៗ ត្រូវបានបូកយោង និងបែងចែកដាច់ដោយឡែកពីគ្នា។
Product line costing: the costing under which costs of each product line are accumulated and distributed separately.
ផលិតភាព៖ ប្រសិទ្ធភាពនៃមនុស្ស និងមូលធនត្រូវបានបញ្ចូលក្នុងទិន្នផលនៃសេដ្ឋកិច្ច។
Productivity: the efficiency with which people and capital are combined in the output of the economy.
វិធីសាស្រ្តតាមផលិតកម្ម៖ វិធីសាស្រ្តនៅក្នុងការទទួលស្គាល់ផលចំណូលក្នុងការិយបរិច្ឆេទមួយដោយផ្អែកលើសមាមាត្រនៃបរិមាណបានផលិតក្នុងការិយបរិច្ឆេទនោះលើបរិមាណផលិតកម្មសរុបដែលបានគ្រោងទុក។
Production method: a method of recognizing revenue of a period based on the proportion of the production volume in that period to total production volume expected.
វិធីសាស្រ្តរំលស់តាមម៉ោងផលិតកម្ម៖ វិធីសាស្រ្តនៃការធ្វើរំលស់ដោយផ្អែកលើសមាមាត្រនៃចំនួនម៉ោងផលិត។
Production hours method: a method of depreciation based on the proportion of production hours.
ការចំណាយលើផ្នែកផលិតកម្ម៖ ការចំណាយដែលកើតឡើងនៅក្នុងផ្នែកផលិតកម្ម ក្រៅពីថ្លៃដើមវត្ថុធាតុដើម និងកម្លាំងពលកម្ម។
Production department expense: the expense incurred in the production department other than materials cost and labor cost.
គណនីចំណេញ/ខាត៖ ១.ជាគណនីមួយដែលបង្ហាញពីប្រាក់ចំណេញដុល និងចំណាយ។ ២.របាយការណ៍លទ្ធផល។
Profit and loss account: 1-an account that shows gross profit and expenses. 2-income statement.
អនុបាតប្រាក់ចំណេញ៖ អនុបាតដែលប្រើប្រាស់សម្រាប់វាស់វែងភាពអាចចំណេញរបស់អាជីវកម្មដូចជា ប្រាក់ចំណេញពីការលក់ជាដើម។
Profitability ratio: a ration used to measure the profitability of a business, such as the profit on sales.
សន្ទស្សន៍ប្រាក់ចំណេញ៖ អនុបាតនៃផលចំណូលធៀបទៅនឹងបន្ទុកចំណាយ។
Profitability index: a ratio of revenue to expenditure.
គណនេយ្យប្រាក់ចំណេញ៖ ឈ្មោះដ៏ពេញនិយមសម្រាប់គណនេយ្យហិរញ្ញវត្ថុ គណនេយ្យវាយតម្លៃលើការអនុវត្ត និងគណនេយ្យសម្រាប់ការធ្វើសេចក្ដីសម្រេចចិត្ត។
Profitability accounting: the more popular name for financial accounting, performance evaluation accounting and accounting for decision making.
ភាពដែលអាចឲ្យចំណេញបាន៖ ប្រាក់ចំណេញជាមធ្យមបន្ទាប់ពីការបង់ពន្ធ ដោយការវិនិយោគទៅលើគម្រោង។
Profitability: average income after taxes generated by investment in a project.
More about Profitability: The ability to earn enough INCOME to attract and hold INVESTMENT capital.
ប្រាក់ចំណេញ៖ ផលចំណូលទទួលបានច្រើនជាងបន្ទុកចំណាយ។
Profit: excess of revenue over cost.
More about Profit: Positive difference that results from selling products and services for more than the cost of producing these goods.
ប្រាក់កម្រៃវិជ្ជាជីវៈ៖ ប្រាក់ដែលបានទូទាត់សម្រាប់ការងារដែលបានបញ្ចប់ដោយវិជ្ជាជីវៈ។
Professional fee: money paid for work done by a professional.
សីលធម៌វិជ្ជាជីវៈ៖ គោលការណ៍សីលធម៌ និងស្តង់ដារនៅក្នុងកាលណែនាំអនុវត្តគណនេយ្យករសាធារណៈដែលមានការទទួលស្គាល់ឲ្យប្រតិបត្តិតាមមុខងាររបស់ខ្លួន។
Professional ethics: moral principles and standards of conduct guiding CPAs in performing their functions.
សាជីវកម្មឯកទេសជំនាញ ឬវិជ្ជាជីវៈ៖ ក្រុមហ៊ុនដែលមានលក្ខណៈជាសាជីវកម្ម ប៉ុន្តែពុំបានផ្ដល់នូវការទទួលខុសត្រូវមានកម្រិត។
Professional corporation: an entity having some characteristics of a corporation but not offering limited liability.
អតិបរមាកម្មប្រាក់ចំណេញ៖ ១.បង្កើនឲ្យដល់កម្រិតអតិបរមានៃប្រាក់ចំណេញនៅក្នុងរបាយការណ៍លទ្ធផល។ ២.បង្កើនកម្រិតអតិបរមានៃតម្លៃបច្ចុប្បន្ននៃទ្រព្យសកម្ម។
Profit maximization: 1-maximizing the net profit in the income statement. 2-maximizing the present value of asset.
ប្រាក់ចំណេញដុល៖ ប្រាប់ចំណេញពីប្រតិបត្តិការចែកជាមួយនឹងការលក់។
Profit margin: operating income divided by sales.
ការពន្យាពេលប្រាក់ចំណេញ៖ ការបង្ការត្រូវបានធ្វើលើប្រាក់ចំណេញសម្រាប់ទុកប្រាក់ដែលអាចនឹងកើតមាននាពេលអនាគត។
Profit in suspense: the allowance made out of the profit for the retention monies that may incur in the future.
លំហូរប្រាក់ចំណេញ៖ ចំណូល = ចំណាយ + ចំណេញ។
Profit flow: revenue = expenditure + profit.
ថវិការប្រាក់ចំណេញ៖ ការរៀបចំថវិកាសរុបមួយដែលផលចំណូល ចំណាយ និងប្រាក់ចំណេញ ដែលបានគ្រោងទុកសម្រាប់ការិយបរិច្ឆេទខាងមុខ ដោយភ្ជាប់ជាមួយការពន្យល់លម្អិត។
Profit budget: budget a budget summarizing the projected revenues, expenses and net income for the coming period, together with supporting details.
សមីការរបាយការណ៍ចំណេញ/ខាត៖ ផលចំណូល – ចំណាយ = ចំណេញ ឬខាត។
Profit and loss statement equation: revenue – expenditure = profit and loss.
គណនីកែតម្រូវចំណេញ ខាត៖ ជាគណនីដែលប្រើប្រាស់ដោយធនាគារនៅក្នុងការកត់ត្រាចំណេញខាតដូចជា ចំណូលមិនទាន់ទទួល ចំណាយមិនទាន់បានទូទាត់ ចំណូលកត់ត្រាមុន និងចំណាយកត់ត្រាមុន។
Profit and loss adjustment account: account used by banks for recording profit and loss adjustment items, such as deferred revenue, deferred expense, accrual income and accrual expense.
គណនេយ្យចំណេញ និងខាត៖ ជាគណនេយ្យសម្រាប់ផលចំណូល ចំណាយ និងចំណេញ-ខាត។
Profit and loss accounting: accounting for the revenue, expenditures and the profit and loss.
គម្លាតប្រាក់ចំណេញ៖ លំអៀងរវាងប្រាក់ចំណេញជាក់ស្ដែងជាមួយប្រាក់ចំណេញដែលបានគ្រោងទុក។
Profit variance: the difference between actual profit and its planned amount.
ការបែងចែកប្រាក់ចំណេញ៖ ផែនការមួយផ្ដល់នូវប្រយោជន៍ដែលបានពន្យារចេញពីការចូលរួមចែកប្រាក់ចំណេញដោយនិយោជិក។
Profit sharing: a plan to provide deferred benefits from participation in profits by employees.
អនុបាតប្រាក់ចំណេញ៖ អត្រាប្រើសម្រាប់រាយការណ៍ពីចំណេញលើការលក់បណ្ដាក់។ វាស្មើប្រាក់ចំណេញដុលចែកជាមួយតម្លៃកិច្ចសន្យាសរុប។
Profit ratio: a ratio used for reporting gains from installment sales. It equals gross profit divided by the total contract price.
ផែនការប្រាក់ចំណេញ៖ ការសរុបនៃផលចំណូល ចំណាយ និងប្រាក់ចំណេញ ដែលបានគ្រោងទុកសម្រាប់ការិយបរិច្ឆេទថវិកា។
Profit plan: a summary of the projected revenues, expenses and income for the budget period.