បន្ទុកចំណាយលើការថែរក្សាសន្និធិ៖ ចំណាយកើតមានឡើងដោយការថែរក្សានូវទ្រព្យសកម្ម។
Storage cost: the cost incurred in safe keeping the assets.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
បន្ទុកចំណាយលើការថែរក្សាសន្និធិ៖ ចំណាយកើតមានឡើងដោយការថែរក្សានូវទ្រព្យសកម្ម។
Storage cost: the cost incurred in safe keeping the assets.
របាយការណ៍សន្និធិ៖ របាយការណ៍ដែលរៀបចំដោយគណនេយ្យសង្គមបង្ហាញពីសមតុល្យសន្និធិនៃមុខសញ្ញាសន្និធិនីមួយៗ។
Stock statement: a statement prepared by the social accounting showing the stock balance of each item.
របាយការណ៍របស់ម្ចាស់ភាគហ៊ុន៖ របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ដទៃទៀតដែលបានផ្ញើទៅឲ្យម្ចាស់ភាគហ៊ុន។
Stockholder’s report: the annual report and other report sent to stockholders.
សៀវភៅធំរបស់ម្ចាស់ភាគហ៊ុន៖ សៀវភៅធំលំអិតតាមដានគណនីភាគហ៊ុនមូលធនដែលបង្ហាញពីចំនួននៃភាគហ៊ុនកាន់កាប់ដោយម្ចាស់ភាគហ៊ុននីមួយៗតាមពេល។
Stockholder’s ledger: a detailed ledger controlled by the capital stock account which shows the number of shares of stock held by each stockholder at any time.
មូលធនផ្ទាល់របស់ម្ចាស់ភាគហ៊ុន ឬមូលនិធិភាគទុនិក៖ ដើមទុននៃម្ចាស់ភាគហ៊ុននៅក្នុងទ្រព្យសកម្មសាជីវកម្មមួយ។
Stockholder’s equity: the equity of a stockholder in a corporation’s asset.
ចំនួនសរុបតាមផ្នែក៖ ការបូកបញ្ចូលគ្នានូវចំនួនជាក់លាក់ណាមួយប៉ុណ្ណោះ។
Subtotal: total of certain figures only.
ការធ្វើតេស្ដលម្អិត៖ តេស្តសវនកម្មលម្អិតទៅលើប្រតិបត្តិការ និងសមតុល្យ និងនីតិវិធីនៃការវិភាគ។
Substantive test: audit test of details of transactions and balances, and analytical procedures.
សៀវភៅធំរង៖ ក្រុមគណនី ក្រៅគណនីសៀវភៅធំទូទៅដែលបង្ហាញពីសមតុល្យលម្អិតដែលចេញពីសមតុល្យនៃគណនីសរុបតាមដានក្នុងសៀវភៅធំ។
Subsidiary ledger: a group of accounts other than general ledger accounts that show the details underlying the balance of the controlling account in the ledger.
គណនេយ្យសាខាក្រុមហ៊ុន៖ គណនេយ្យបានអនុវត្តដោយក្រុមហ៊ុនចំណុះសម្រាប់ការកត់ត្រាប្រតិបត្តិការជាមួយក្រុមហ៊ុនមេ។
Subsidiary company accounting: the accounting undertaken by a subsidiary for the recording of transactions with the parent company.
អនុគណនី/គណនីរង៖ ១.គណនីបញ្ច្រាស់ ឬក៏ជាគណនីបន្ទាប់បន្សំ។ ២.គណនីលម្អិត។
Subsidiary account: 1-either a contra account or an adjunct account. 2-detailed account.
ក្រុមហ៊ុនចំណុះ/សាខាក្រុមហ៊ុន៖ ក្រុមហ៊ុនមួយដែលភាគកម្មច្រើននៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត គឺត្រូវបានត្រួតត្រាដោយក្រុមហ៊ុនមេ។
Subsidiary: a company a majority of its voting stock is owned by a parent company.
More about Subsidiary: COMPANY of which more than 50% of the voting shares are owned by another CORPORATION, called the PARENT COMPANY.
វិធីសាស្រ្តនៃការកាត់រំលស់ថេរ៖ វិធីសាស្រ្តដែលបែងចែកនូវចំនួនស្មើៗគ្នានៃរំលស់តាមឆ្នាំនីមួយៗនៃអាយុកាលប្រើប្រាស់របស់អចលនកម្ម។
Straight-line method of depreciation: a method that allocates equal share of depreciation to each year in a plant asset’s life.
ថ្លៃដើមបាត់បង់៖ ថ្លៃដើមដែលកើតឡើងដោយពុំអាចជៀសបាន ដោយសារផលវិបាកនៃការសម្រេចចិត្តពីអតីតកាល។
Sunk cost: The cost incurred as a consequence of a past decision and which, therefore, cannot be avoided.
សរុបចំនួនលេខប្រចាំឆ្នាំ៖ សរុបចំនួនលេខក្នុងឆ្នាំតាមអាយុកាលប្រើប្រាស់នៃអចលនកម្ម។
Sum of the years’ digits: the total of the years’ digits in the estimated useful life of a plant asset.
តារាងជំនួយការងារគណនេយ្យសង្ខេប៖ តារាងជំនួយការងារគណនេយ្យដែលតុល្យភាពមានតែគណនីបញ្ជីរធំទូទៅប៉ុណ្ណោះ។
Summary worksheet: a work sheet the trial balance of which contains the general ledger accounts only.
សេចក្តីសង្ខេបពីស្ថានភាពហិរញ្ញវត្ថុ៖ សេចក្ដីសង្ខេបទៅលើការប្រើប្រាស់ ឬប្រភពនៃមូលនិធិនៅក្នុងការិយបរិច្ឆេទមួយ។
Summary of financial position: a summary of the uses and sources of funds in a given period.
ទិន្នានុប្បវត្តិសង្ខេប៖ ទិន្នានុប្បវត្តិសម្រាប់បញ្ជីការកែតម្រូវប្រតិបត្តិការ និងសង្ខេបរបស់វា។
Summary journal: the journal for adjusting entries and summarizing them.
បញ្ជីរសង្ខេប៖ បញ្ជីមួយសម្រាប់កត់ត្រានូវទិន្នន័យសង្ខេបឬសរុប។
Summary book: a book for recording summarized data.
គណនីសង្ខេប៖ គណនីបណ្ដោះអាសន្នសម្រាប់កត់ត្រាផលចំណូល និងបន្ទុកចំណាយនៃក្រុមហ៊ុនឯកកម្មសិទ្ធិ ឬក្រុមហ៊ុនសហកម្មសិទ្ធិ។
Summary account: a temporary account maintained for revenues and expenses of a sole proprietorship or partnership.
ឧត្តរាធិការីសវនកម្ម/អ្នកស្នងសវនកម្ម៖ សវនករដែលបានទទួលនូវកិច្ចសន្យា ឬត្រូវបានអញ្ជើញឲ្យធ្វើសំណើសម្រាប់កិច្ចព្រមព្រៀងបន្ត។
Successor auditor: an auditor who has accepted an engagement or auditor who has been invited to make a proposal for engagement.
តារាងជំនួយការងារ៖ តារាងជំនួយការងារដែលមានគណនីរង និងបញ្ជីការកែតម្រូវរបស់វា។
Supporting worksheet: the work sheet that contains subsidiary accounts and their adjustments.
ភស្តុតាងគាំទ្រ៖ គ្រប់ខ្ទង់នៃប្រភេទជាក់លាក់មួយដែលត្រូវបានប្រើប្រាស់ដោយសវនករ។
Supporting evidence: all items of a given type that are used by an auditor.
ឯកសារគាំទ្រ៖ មូលដ្ឋានភស្តុតាងជាលាយលក្ខណ៍អក្សរនៃប្រតិបត្តិការអាជីវកម្ម។
Supporting document: the basic written evidence of a business transaction.
ចំណាយឧបត្ថម្ភ៖ ចំណាយដែលកើតមានឡើងសម្រាប់កិច្ចការរដ្ឋបាល ទីផ្សារស្រាវជ្រាវ និងអភិវឌ្ឍន៍ ការគ្រប់គ្រង និងកិច្ចការមានលក្ខណៈប្រហាក់ប្រហែលផ្សេងទៀត។
Support costs: the costs incurred for administration, marketing, research and development, occupancy, and others of a comparable nature.
បញ្ជីរធំផ្គត់ផ្គង់៖ បញ្ជីរធំរងដែលមានតែគណនីសម្រាប់ការផ្គត់ផ្គង់នីមួយៗ ឬមួយលើកៗ។
Supplies ledger: a sub-ledger that contains accounts for each supply.
របាយការណ៍បំពេញបន្ថែម៖ របាយការណ៍ដែលបានផ្ដល់នូវព័ត៌មានបំពេញបន្ថែម នៃការប្រែប្រួលកម្រិតថ្លៃ។
Supplementary statement: a statement giving additional information of price level changes.
គណនីបំពេញបន្ថែម៖ គណនីដែលផ្ដល់ជាព័ត៌មាន ដើម្បីបំពេញបន្ថែម។
Supplementary account: the account providing supplementary information.
ថ្លៃដើមលើការត្រួតពិនិត្យ៖ ផ្នែកមួយនៃថ្លៃដើមពលកម្មប្រយោលដែលកើតឡើងនៅក្នុងការត្រួតពិនិត្យកម្មករ។
Supervision cost: that part of indirect labor cost incurred to supervise the workers.
ប្រាក់ចំណេញនៅសល់៖ ១.ប្រាក់ចំណេញក្រុមហ៊ុនសហកម្មសិទ្ធិ បន្ទាប់ពីកាត់ចេញនូវប្រាក់បៀវត្សដៃគូ និងការប្រាក់វិនិយោគផ្សេងៗ។ ២.សូមមើល excess profit។
Super profit: 1-partnership profit after deduction of the partners’ salaries and investment interest. 2-excess profit.
ដើមទុនកើនឡើង ឬបង្កើន៖ ការកើនឡើងនូវតម្លៃទ្រព្យសម្បត្តិ ដោយសារការរីកចម្រើននៃម្ចាស់កម្មសិទ្ធិ។
Sweat equity: increase in property value due to an owner’s improvements.
ការដោះដូរមូលបត្រ/រូបិយប័ណ្ណ/វត្ថុពេលអនាគត៖ ១.ការលក់នូវមូលបត្រមួយ សម្រាប់ការទិញមូលបត្រមួយផ្សេងទៀត។ ២.ជាកិច្ចព្រមព្រៀងដែលអ្នកវិនិយោគពីរនាក់ បានធ្វើការដោះដូរនូវការទូទាត់តាមថ្លៃប្រែប្រួលនៃមូលបត្រមួយ។
Swap: 1-the sale of one security for the purchase of another. 2-an agreement under which two investors exchange payments based on the price change of a security.
More about Swap: Financial contract in which two parties agree to exchange net streams of payments over a specified period. The payments are usually determined by applying different indices (e.g., interest rates, foreign exchange rates, equityindices) to a NOTIONAL amount. The term notional is used because swap contracts generally do not involve exchanges of PRINCIPAL.
គណនីបណ្ដោះអាសន្ន/គណនីព្យួរ៖ គណនីប្រើប្រាស់បណ្ដោះអាសន្ន បណ្ដាខ្ទង់ដែលខ្វះនូវភាពលំអិតក្នុងខណៈបញ្ជីកាចូលពុំអាចដាក់ក្នុងគណនីវាយតម្លៃប្រក្រតីរបស់វា។
Suspense account: the account used temporarily for the items which for lack of detail at the time of posting cannot be placed into their regular appraisal accounts.
អនុស្សារណៈស្ទាបស្ទង់/កំណត់ហេតុស្ទាបស្ទង់៖ ការសរុបនូវលទ្ធផលសវនកម្មក្នុងដំណាក់កាលបុរេលក្ខណៈវិនិច្ឆ័យ។
Survey memorandum: the summary of the results in preliminary audit.
ការរាប់សន្និធិដោយពុំមានជូនដំណឹងមុន៖ ការរាប់សន្និធិតាមឱកាសមិនឱ្យដឹងមុន។
Surprise count: inventory taking made occasionally.
សវនកម្មពុំមានគ្រោងទុកជាមុន៖ ការធ្វើសវនកម្មដែលបានបង្កើតឡើងតាមឱកាសមិនឲ្យដឹងមុន។
Surprise audit: the audit performed occasionally.
អតិរេក៖ ១.ភាពលើសនៃទ្រព្យសកម្មទៅលើបំណុល និងភាគហ៊ុនជាមូលធន។ ២.ភាពលើសនៃផលចំណូលធៀបនិងបន្ទុកចំណាយរបស់រដ្ឋាភិបាល។
Surplus: 1-the excess of assets over liabilities and capital stock. 2-the excess of revenue over expenditure of a government.
ការគិតបន្ថែម/បន្ទុកចំណាយបន្ថែម៖ ការគិតបន្ថែមទៅលើការចំណាយផ្សេងៗ ដូចជាការគិតបន្ថែមទៅលើប្រេងឥន្ធនៈ។
Surcharge: added on top of another charge, such as fuel surcharge.
កិច្ចព្រមព្រៀងលើប្រព័ន្ធកុំព្យូទ័រដែលទុកចិត្តបាន៖ កិច្ចព្រមព្រៀងដែលគណនេយ្យករសាធារណៈប្រតិស្រុតបានពិចារណាលើភាពអាចធ្វើបាន សុវត្ថិភាព ភាពសុច្ចរិត និងអាចរក្សាបាននូវប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន។
Sys trust: an engagement in which a CPA considers availability, security, integrity and maintainability of a company’s computer system.
ការធ្វើសវនកម្មជាប្រព័ន្ធ៖ ១.ការធ្វើសវនកម្មលើប្រសិទ្ធភាព គោលដៅ និងផលប្រយោជន័។ល។ នៃប្រព័ន្ធថ្មីដែលជំនួសឲ្យប្រព័ន្ធចាស់ៗពីមុន។ ២. សូមមើល operational audit។
System audit: 1-the audit of the efficiency, target, and benefit, etc. of the new system that substituted the old one. 2-operating audit.
ការជ្រើសរើសគំរូជាប្រព័ន្ធ៖ បច្ចេកទេសជ្រើសរើសគំរូសវនកម្មតាមការតាងគំរូតាមប្រព័ន្ធដែលគ្រប់ចំណុច “n” ទាំងអស់ត្រូវបានជ្រើសរើស បន្ទាប់ពីការចាប់ផ្ដើមដោយចៃដន្យ។
Systematic sampling: an audit sampling technique in systematic sampling which every nth item is selected after a random start.
ហានិភ័យមានលក្ខណៈជាប្រព័ន្ធ៖ ហានិភ័យជាប់ទាក់ទងនឹងចលនាទីផ្សារ ដែលផ្ទុយពីសមាសធាតុផ្សេងទៀតនៃហានិភ័យពាក់ព័ន្ធទៅនឹងមូលបត្រជាក់លាក់ណាមួយ។
Systematic risk: the risk associated with the movement of a market as opposed to distinct elements of risk associated with a specific security.
ផលចំណេញពីរបញ្ចូលគ្នា៖ ភាពចំណេញនៃសេដ្ឋកិច្ចកើតចេញពីការចូលរួមគ្នា ឬការទទួលឬទិញយក។
Synergies: the economic gains resulting from a merger or acquisition.
ថ្លៃដើមផ្លាស់ប្ដូរ៖ ថ្លៃដើមកើតមានឡើងនៅពេលដែលអតិថិជនមួយធ្វើការផ្លាស់ប្ដូរពីអ្នកផ្គត់ផ្គង់មួយ ឬទីផ្សារមួយទៅអ្នកផ្គត់ផ្គង់មួយផ្សេងទៀត។
Switching cost: the cost incurred when a customer changes from one supplier or marketplace to another.
ការជម្រះភាគលាភ៖ ភាគលាភដែលក្រុមហ៊ុនវិនិយោគអាចធ្វើការកាត់បន្ថយសម្រាប់ពន្ធប្រចាំឆ្នាំ ដោយផ្ដល់ថាភាគលាភត្រូវបានប្រកាសក្នុងឆ្នាំនោះនឹងធ្វើការទូទាត់ភ្លាម បន្ទាប់ពីការបិទបញ្ជីពន្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
Sweep-out dividend: a dividend that an investment company may deduct for a tax year, provided that it is declared within that year or paid soon after the close of the company’s tax year.
ថ្លៃដើមរូបិយ៖ ថ្លៃដើមនៃទំនិញ ឬកិច្ចការផ្សេងៗដែលប្រើប្រាស់ក្នុងការិយបរិច្ឆេទមួយ ហើយប្រើសម្រាប់គណនេយ្យអាជីវកម្មខួងរ៉ែ ឬប្រេង។
Tangible cost: the oil and gas drilling accounting phrase, meaning cost of items that can be used over a period of time.
ទ្រព្យសកម្មរូបិយ៖ ទ្រព្យសម្បត្តិដែលអាចមើលឃើញ និងប៉ះបានក្រៅពីទ្រព្យសម្បត្តិហិរញ្ញវត្ថុ។
Tangible asset: asset which can be seen and touched other than a financial asset.
More about Tangible asset: ASSETS having a physical existence, such as cash, land, buildings, machinery, or claims on property, investments or goods in process.
វិធីសាស្រ្តរក្សាទុកឯកសារសវនកម្ម៖ វិធីសាស្ត្រសវនកម្មដែលក្នុងនោះព័ត៌មានទទួលបានត្រូវបានចងក្រងជាឯកសារដោយសវនករ និងរក្សាទុកក្នុងប្រអប់ឯកសារសម្រាប់ប្រើប្រាស់ការត្រួតពិនិត្យពេលបន្ទាប់ទៀត។
Taking a business approach: an audit method under which the information obtained should be documented by the auditor and retained in a file for use in subsequent examination.
ភាគរយកំហុសធៀបជម្រើសគំរូ៖ ចំនួននៃការថ្លែងខុសចែកនឹងចំនួនគិតជាដុល្លារនៃជម្រើសគំរូ។
Tainting percentage: the amount of misstatement divided by dollar amount of the sample.
ចំណូលដែលបានដោយអំពើទុច្ចរិត៖ ចំណូលអកម្មពីបរទេស និងចំណូលពីសេវាកម្ម និងការលក់ជាក់លាក់។
Tainted income (Australia): the foreign passive income and certain sales and service income.
វិធីសាស្រ្តគណនីអក្សរ “T”៖ វិធីសាស្រ្តដែលប្រើប្រាស់គណនីអក្សរ “T” ដើម្បីវិភាគប្រតិបត្តិការនៅក្នុងការរៀបចំរបាយការណ៍ចលនាសាច់ប្រាក់។
T-account method: a method that uses T-accounts to analyze transactions in preparing statement of cash flows.
គណនីអក្សរ “T”៖ ទម្រង់នៃគណនីដែលបង្ហាញឈ្មោះគណនីឥណទានម្ខាង និងឥណពន្ធម្ខាងនៅចន្លោះអក្សរ “T”។
T-account: a form of account that shows only the account title the debit and credit sides.
More about T-account: The simplest form of an ACCOUNT, shaped like the letter T, in which increases and decreases in the account can be recorded.
ប្រាក់ចំណេញតាមគោលដៅ៖ កម្រិតចង់បានប្រាក់ចំណេញរបស់អ្នកគ្រប់គ្រង ដែលអាចវាស់វែងជាដុល្លារ ឬជាអនុបាតហិរញ្ញវត្ថុ។
Target profit: the desired level of profitability of management, which is measured either in dollars or in terms of a financial ratio.
ចំណូលលក់តាមគោលដៅ៖ ចំនួនទឹកប្រាក់តម្រូវ ដើម្បីទទួលបានកម្រិតចំណូលជាក់លាក់មួយ ឬចំណូលសុទ្ធគោលដៅ។
Target income sales: amount required to attain a particular income level or target net income.
ចំណូលតាមគោលដៅ៖ ចំនួនប្រាក់ចំណូលដែលសហគ្រាសព្យាយាម ដើម្បីទទួលបានអំឡុងពេលការិយបរិច្ឆេទជាក់លាក់។
Target income: amount of income an organization is trying to achieve during a particular period.
ការគិតថ្លៃដើមគោលដៅ៖ ការបង្ហាញថ្លៃដើមប៉ាន់ស្មានរបស់ផលិតផលថ្មី ដែលអាចទទួលបានសម្រាប់ប្រកួតប្រជែងជាមួយទំនិញផ្សេង ហើយនៅតែទទួលបានប្រាក់ចំណេញ។
Target costing: identifying the estimated cost of a new product that must be achieved for that product to be priced competitively and still produce a profit.
More about Target costing A pricing method that (1) identifies the price at which a product will be competitive in the marketplace, (2) identifies the minimum desired PROFIT to be made on the product, and (3) computes a target cost for the product by subtracting the desired profit from the competitive MARKET PRICE.
ថ្លៃដើមគោលដៅ៖ ១.ថ្លៃដើមដែលប្រើប្រាស់ជាគោលដៅ។ ២.ថ្លៃដើមស្ដង់ដារ។
Target cost: 1-a cost that is used as a target. 2-standard cost.
ក្រុមហ៊ុនតាមគោលដៅ៖ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសសម្រាប់គោលដៅកាន់កាប់។
Target company: a company chosen as the target for takeover.
ផែនការអត្ថប្រយោជន៍តាមគោលដៅ៖ មូលនិធិចូលនិវត្តន៍ដែលអត្ថប្រយោជន៍ផ្អែកលើកិច្ចប្រតិបត្តិការវិនិយោគ។
Target benefit plan: a pension the benefits are based on the performance of investments.
ទ្រព្យរូបិយសុទ្ធ៖ ទ្រព្យសម្បត្តិសរុបដកទ្រព្យសកម្មអរូបិយ និងបំណុលទាំងអស់។
Tangible net worth: total assets less intangible assets and total liabilities.
ទ្រព្យសកម្មចល័តរូបិយ៖ ទ្រព្យសម្បត្តិដែលមានលទ្ធភាពទទួលបាន។
Tangible movable asset: an asset capable of being realized.
ការខាតបង់ទ្រព្យរូបិយ៖ ការខាតបង់នៃទ្រព្យសម្បត្តិដែលមានទំរង់ជារូបវ័ន្ដ។
Tangible loss: a loss of an asset which has a physical form.
មូលដ្ឋានគិតពន្ធ៖ ថ្លៃដើមដែលប្រើប្រាស់ដើម្បីកំណត់ចំណូល និងមូលធន និងការខាតបង់សម្រាប់គោលបំណងបង់ពន្ធ។
Tax basis: the cost used to determine capital gains and losses for tax purposes.
Tax basis: Original cost of an ASSET, less ACCUMULATED DEPRECIATION, that goes into the calculation of a GAIN or LOSS for TAX purposes.
សវនកម្មលើពន្ធដារ៖ សវនកម្មលើការិយាល័យប្រមូលពន្ធ ដែលផ្ដោតលើការគណនាពន្ធលើប្រាក់ចំណូល។
Tax audit: an IRS audit that focuses on the calculation of taxable income.
វិធីសាស្រ្តបែងចែកពន្ធ៖ វិធីសាស្រ្តដាក់បន្ទុកបំណុលពន្ធមួយផ្នែក ឬទាំងអស់នៃក្រុមទៅឱ្យបុគ្គលក្នុងក្រុមនោះ។
Tax allocation method: one method of charging all or a portion of the consolidated tax liability of a group to individual member of that group.
ឯកសារកត់ត្រាបំណុលពន្ធ៖ ឯកសារការងារ ដូចជាអនុសារណៈប្រមូលបានពីគណនេយ្យករ ដើម្បីវាយតម្លៃបំណុលពន្ធអាចកើតពេលអនាគតរបស់អ្នកជាប់ពន្ធ។
Tax accrual work paper: the work paper, e.g. memorandum generated by accountants to evaluate a taxpayer’s contingent tax liability.
គណនេយ្យពន្ធដារ៖ វិធីសាស្រ្តគណនេយ្យដែលប្រើប្រាស់យ៉ាងត្រឹមត្រូវសម្រាប់គោលបំណងបង់ពន្ធ។
Tax accounting: the accounting methods properly used for tax purposes.
ចំណេញត្រូវបង់ពន្ធ៖ ប្រាក់ចំណេញដែរអ្នកបង់ពន្ធមានកាតព្វកិច្ចត្រូវបង់ពន្ធ បន្ទាប់ពីមានការលើកលែងពន្ធ និងការកាត់កងនានាត្រូវបានដាក់ចេញតាមបញ្ញត្តិពន្ធ។
Taxable income: income that a taxpayer has after exemptions, and deductions have been subtracted, that is subject to tax.
More about Taxable income: Taxable income is generally equal to a taxpayer’s ADJUSTED GROSS INCOME during the TAX YEAR less any allowable EXEMPTIONS and deductions.
រង្វាន់ពន្ធដារ៖ ទឹកប្រាក់ផ្ដល់ឲ្យអ្នកបង់ពន្ធដោយអំណាចតុលាការកាត់ក្ដីលើពាក្យបណ្ដឹង ហើយកម្រៃមេធាវីត្រូវបង់ពន្ធក្រោមបទបញ្ជាAMT។
Taxable award: money awarded to the taxpayer by the court in a lawsuit, the attorney fees are taxable under the AMT rules.
ពន្ធដារ៖ ការបង់ដែលដាក់កំហិតដោយរដ្ឋាភិបាលលើចំណូលបុគ្គល ឬសាជីវកម្ម អចលនទ្រព្យ អំណោយ ឬប្រភពផ្សេងទៀត ដើម្បីទទួលបានចំណូលសម្រាប់បម្រើសេវាកម្មសាធារណៈ។
Tax: a charge imposed by a government on personal and corporate income, estates, gifts or other sources to obtain revenue for the public good.
More about Tax: Charge levied by a governmental unit on income, consumption, wealth, or other basis.
អនុបាតប្រសិទ្ធភាពពន្ធ៖ អនុបាតនៃចំណូលមុនបង់ពន្ធ និងក្រោយបង់ពន្ធនៃការវិនិយោគ។
Tax efficiency ratio: the ratio of after-tax returns to pre-tax returns of an investment.
គណនេយ្យសម្រាប់ការបង់ពន្ធ៖ គណនេយ្យសម្រាប់គណនា និងបែងចែកចំណូល ចំណាយពន្ធ។
Tax effect accounting: the accounting for the calculation and distribution of tax revenue and expense.
ការរំលស់ពន្ធ៖ ការរំលស់ត្រូវគណនាសម្រាប់គោលដៅបង់ពន្ធ។
Tax depreciation: the depreciation calculated for tax purpose.
ចំណូលបង់ពន្ធត្រូវពន្យារពេល៖ ចំណូលធម្មតា ឬកម្រៃមូលធនពីការវិនិយោគនៅក្នុងផែនការចូលនិវត្តន៍គុណវឌ្ឍ។
Tax-deferred income: ordinary income and capital gains from investments in a qualified retirement plan.
ការពន្យារពេលបង់ពន្ធ៖ យុទ្ធសាស្ត្រ រឿងលទ្ធផលពន្ធដែលក្នុងនោះ ចំណូលត្រូវរាយការណ៍ត្រូវបានពន្យារពេលទៅឆ្នាំខាងមុខ។
Tax deferral: a tax result or strategy under which reportable income is deferred until a future year.
ការកាត់បន្ថយពន្ធ៖ ចំនួនដែលត្រូវបង់ជាសាច់ប្រាក់ ទ្រព្យសម្បត្តិ ឬការទាមទារដែលត្រូវប្រើប្រាស់ទូទាត់ក្នុងការកំណត់ចំណូលបង់ពន្ធ ឬទ្រព្យសម្បត្តិដែលត្រូវបង់ពន្ធ។
Tax deduction: an amount, whether paid in cash, in kind, or merely claimed on paper which is used as an offset in determining taxable income or a taxable estate.
ចំណាយកាត់កងពន្ធ៖ ចំណាយដកចេញសម្រាប់គោលបំណងពន្ធ។
Tax deductible expense: an expense deductible for tax purpose.
ឥណទានពន្ធ៖ ១.ការកាត់បន្ថយបំណុលពន្ធ។ ២.ការកាត់បន្ថយពន្ធដែលអនុគ្រោះដល់អ្នកបង់ពន្ធសម្រាប់ភាគលាភក្នុងក្រុមហ៊ុន។
Tax credit: 1-a direct, dollar for dollar, reduction in tax liability. 2-(UK) a reduction in tax allowed to a taxpayer for the dividend from a company.
មូលដ្ឋានថ្លៃដើមគិតពន្ធ៖ មូលដ្ឋានកំណត់ពន្ធទ្រព្យសម្បត្តិដែលមិនទាន់ទទួលបានសម្រាប់ផ្លាស់ប្ដូរជាមួយទឹកប្រាក់ ឬទ្រព្យសម្បត្តិផ្សេងទៀត ប៉ុន្តែមិនត្រូវបានរាយការណ៍ជាចំណូល។
Tax cost basis: the basis of property not received in exchange for property or money but was reported as income.
គណនេយ្យតាមដានពន្ធ៖ បច្ចេកទេសកត់ត្រាដែលតាមដានកាលបរិច្ឆេទនៃការទិញលក់ ផ្អែកតាមមូលដ្ឋានថ្លៃដើម និងទំហំប្រតិបត្តិការសម្រាប់មូលបត្រនីមួយៗក្នុងសំណុំរបស់វា។
Tax lot accounting: record keeping technique that traces the dates of purchase and sale, cost basis and transaction size for each security in a portfolio.
ការបាត់បង់ប្រាក់ពន្ធ៖ ១.ការបាត់បង់ដោយសារតែការប្រើប្រាស់មិនសមស្របនៃវិធីសាស្រ្តគណនេយ្យ។ ២.ចំនួនអវិជ្ជមាននៃចំនួនត្រូវបង់ពន្ធ។
Tax loss: 1-the loss because of the improper use of the accounting methods. 2-the negative amount of taxable income.
បំណុលពន្ធ៖ ចំនួនសរុបនៃប្រាក់ពន្ធដែលអ្នកបង់ពន្ធត្រូវបង់ ផ្អែកលើចំណូលត្រូវបង់ពន្ធ និងអត្រាបង់ពន្ធលើចំណូលបច្ចុប្បន្ន។
Tax liability: total amount of tax that a taxpayer must pay based on the taxable income and the current income tax rates.
ចំណាយលើការបង់ពន្ធ៖ ចំណូលដែលបាត់បង់ចំពោះរដ្ឋាភិបាលដោយសារតែទម្រង់ណាមួយនៃការកាត់បន្ថយពន្ធស្របច្បាប់ ឬការអនុគ្រោះពន្ធ។
Tax expenditure: revenue lost to government because of any form of legal tax reduction or tax forgiveness.
ការលើកលែងពន្ធ៖ ការកាត់កងនូវចំនួនជាក់លាក់មួយ ដែលអ្នកបង់ពន្ធអាចទាមទារវិញ។
Tax exemption: deductions of a specified amount which a taxpayer can claim.
ចំណូលសមូលពន្ធ៖ ចំណូលលើកលែងមិនបង់ពន្ធ សម្រាប់គោលបំណងប្រៀបធៀបត្រូវបានបង្កើនដោយបរិមាណមួយស្មើនឹងចំនួនពន្ធដែលនឹងត្រូវបង់ បើសិនចំណូលនេះត្រូវបានគិតពន្ធពេញលេញ។
Tax equivalent income: the tax-exempt income that, for comparative purposes, has been increased by an amount equal to the taxes that would be paid if this income were fully taxable.
តម្លៃបង់ពន្ធដករំលស់៖ ថ្លៃដើមដំបូងនៃទ្រព្យសម្បត្តិដករំលស់បង្គរ ដែលត្រូវរាយការណ៍សម្រាប់គោលបំណងបង់ពន្ធ។
Tax written-down value: original cost of an asset less accumulated depreciation reported for tax purpose.
ការលក់ទ្រព្យសម្បត្តិដើម្បីបង់ពន្ធ៖ ការលក់តាមសុភវិនិច្ឆ័យនៃទ្រព្យសម្បត្តិសម្រាប់ការបង់កាតព្វកិច្ចពន្ធ។
Tax sale: a judicial sale of property for the payment of taxes due.
ចំណូលពន្ធ៖ ចំណូលដែលបានគណនារបស់រដ្ឋាភិបាលក្នុងទម្រង់នៃការបង់ពន្ធ។
Tax revenue: the calculated revenue of a government in the form of tax.
ការប្រកាសពន្ធ/លិខិតប្រកាសពន្ធ៖ របាយការណ៍ដោយអ្នកបង់ពន្ធ កំណត់នូវរឿងពិតចាំបាច់សម្រាប់កំណត់ចំនួនពន្ធតាមសមត្ថភាពពួកគេ ដូចដែលភាគីនានាមានកាតព្វកិច្ចត្រូវបង់ពន្ធ។
Tax return: a report by taxpayers setting forth the facts necessary to establish the amount of tax due in their capacities as the parties liable for the tax.
ការបង្វិលសងប្រាក់ពន្ធ៖ ការបង្វិលវិញនៃពន្ធដែលបានបង់ពីមុន ឬបង់លើសទៅឱ្យអ្នកបង់ពន្ធវិញ។
Tax refund: return of tax previously paid or overpaid back to the tax payer.
អត្រាពន្ធ៖ ភាគរយដែលពន្ធត្រូវបានគណនាផ្អែកលើចំណូលត្រូវបង់ពន្ធ។
Tax rate: percentage at which tax is calculated based on taxable income.
បំណុលពន្ធត្រូវបង់៖ បំណុលពន្ធរបស់អ្នកបង់ពន្ធ ដែលបានកំណត់ដោយការវាយតម្លៃ។
Tax payable: tax liability of a taxpayer as fixed by assessment.
ទ្រព្យសកម្មសុទ្ធកំហិតបណ្ដោះអាសន្ន៖ សមតុល្យនៃធនធានដែលអង្គការមិនរកប្រាក់ចំណេញត្រូវបានអនុញ្ញាតឱ្យចំណាយស្របទៅតាមការកំហិតផ្លូវច្បាប់ជាក់លាក់ដាក់ចេញដោយម្ចាស់ជំនួយខាងក្រៅ។
Temporary restricted net assets: the balance of resources that a nonprofit organization is permitted to spend in accordance with the specific legal restrictions imposed by outside donors.
បំណុលបន្សល់ពីមរណកាល៖ និយោជិកដែលត្រូវបានជួយបណ្ដោះអាសន្ន ដើម្បីជួយបញ្ចប់ការងារ។
Temporary helper: the employee hired temporarily to help finish a job.
ទ្រព្យសកម្មបណ្ដោះអាសន្ន៖ ទ្រព្យសកម្មចរន្តដែលប្រែប្រួលចុះឡើង ដើម្បីឆ្លើយតបទៅតាមរដូវកាល និងរយៈពេលខ្លីប៉ាន់ស្មាន។
Temporary asset: the current asset that fluctuates in response to seasonal or anticipated short-term.
ថ្លៃដើមបច្ចេកវិទ្យា៖ ថ្លៃដើមពាក់ព័ន្ធការអភិវឌ្ឍ ការទទួលបានការអនុវត្ត និងការថែរក្សាលើទ្រព្យសម្បត្តិមានលក្ខណៈបច្ចេកវិទ្យា។
Technology cost: a cost associated with the development, acquisition, implementation and maintenance of technology assets.
ភាពហួសសម័យនៃបច្ចេកវិទ្យា៖ ការថយចុះប្រសិទ្ធភាពនៃទ្រព្យសម្បត្តិ អាស្រ័យដោយការរីកចម្រើនបច្ចេកវិទ្យា។
Technological obsolescence: decrease in the efficiency of a plant asset due to the technological advance.
ថ្លៃដើមបច្ចេកទេស៖ ថ្លៃដើមដូចជា ការថែរក្សា រំលស់ សម្ភារៈ ពលកម្មមប្រេង និងអគ្គិសនី។ល។
Technical cost: the cost such as maintenance, depreciation, material, labor, fuel, power, etc.
ប្រធានក្រុម៖ អ្នកទទួលខុសត្រូវក្នុងការរៀបចំ និងអនុវត្តន៍ការពិនិត្យឡើងវិញនូវគុណភាព និងការត្រួតពិនិត្យឆ្លាស់គ្នា។
Team captain: one responsible for organizing and conducting a peer review or quality review.
ក្រុមសវនកម្ម/គណៈប្រតិភូសវនកម្ម៖ សវនកម្មធ្វើឡើងដោយក្រុមភ្នាក់ងារ ប្រមូលចំណូល ក្នុងករណីដែលមានការពាក់ព័ន្ធច្រើនជាមួយអ្នកបង់ពន្ធ ឬប្រតិបត្តិការ។
Team audit: an audit undertaken by a group of revenue agents in case where there are multiple related taxpayers or transactions.
តេស្តសវនកម្មតាមបទពិសោធន៍៖ តេស្តសវនកម្មដែលវិសាលភាពរបស់វាត្រូវបានកំណត់ដោយបទពិសោធន៍របស់សវនករ។
Test audit by experience: test audit the scope of with is determined by the auditor’s experience.