បំណុលបន្សល់ពីមរណកាល៖ បំណុលត្រូវសងដែលជាផលវិបាកនៃមរណភាព។
Testamentary debt: amount payable as a consequence of death.
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ACCA, MBA, Tax Agent ជាអ្នកនិពន្ធហើយអាចប្រលងជាប់៖ ACCA រហូត ៤ មុខវិជ្ជាក្នុងពេលតែម្តង, Tax Agent ពិន្ទុខ្ពស់, MBA & BBA ជាប់ជាសិស្សពូកែ និងមានបទពិសោធការងារជាង ១៥ ឆ្នាំ ព្រមទាំងអ្នកនិពន្ធផ្សេងៗ ?ទិញឯកសារហើយ អានមិនយល់អាចសួរបាន
បំណុលបន្សល់ពីមរណកាល៖ បំណុលត្រូវសងដែលជាផលវិបាកនៃមរណភាព។
Testamentary debt: amount payable as a consequence of death.
បង្វែរបំណុល៖ បង្វែរបំណុលនៅក្នុងតារាងតុល្យការដោយគ្មានទទួលបានបំណុលថ្មី។
Term out: to transfer a debt within the balance sheet without acquiring new debt.
ការខាតបង់មិនទាន់កាត់រំលស់៖ សមតុល្យមិនកាត់រំលស់ក្នុងចំណាត់ថ្នាក់នៃទ្រព្យសម្បត្តិត្រូវរំលស់។
Terminal loss: the undepreciated balance in a class of depreciable property.
វិធីសាស្រ្តកត់ត្រាមូលនិធិនៅពេលបញ្ជាក់ការងារ៖ វិធីសាស្ត្រដែលក្នុងនោះសំវិធានធន ការផ្ដល់មូលនិធិ និងការទទួលស្គាល់ចំណាយសោធននិវត្តន៍សម្រាប់ការបង់អត្ថប្រយោជន៍ពេលអនាគតត្រូវបានធ្វើឡើងនាចុងបញ្ចប់នៃការិយបរិច្ឆេទសេវាកម្មរបស់និយោជិក។
Terminal funding method: the method under which the provisions, funding and recognition of pension expense for future benefit payments are made at the end of an employee’s period of service.
គណនីចុងក្រោយ៖ គណនីដែលសមតុល្យរបស់វាត្រូវបានយោង នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
Terminal account: an account the balance of which is referenced when preparing financial statements.
តារាងតុល្យការសាកល្បង៖ តារាងតុល្យការដែលត្រូវការការសម្រួលឡើងវិញ។
Tentative balance sheet: balance sheet that needs to be revised.
តេស្ដលម្អិត/តេស្តលើសមតុល្យគណនី៖ ការពិនិត្យលើព័ត៌មានលំអិតពិតដោយផ្សំឡើងពីសមតុល្យគណនីផ្សេង។
Test of details: examination of the actual details making up various account balances.
តេស្តលើការត្រួតពិនិត្យ៖ តេស្ដលើការគ្រប់គ្រងផ្ទៃក្នុងរបស់អតិថិជន ដោយប្រើប្រាស់ទិន្នន័យតេស្ដ ឬទិន្នន័យប្រហាក់ប្រហែល។
Test of controls: a test of a client’s controls over internal control by using test data or parallel simulation.
តេស្ដលើភាពពេញលេញ៖ តាមដានចាប់ពីប្រភពឯកសារទៅកាន់សៀវភៅធំ ដើម្បីកំណត់នូវភាពពេញលេញនៃការកត់ត្រា និងតាមរកការកត់ត្រាខ្វះ។
Test of completeness: tracing from the source documents to the ledger to determine the completeness of recording and to detect understatement.
ថ្ងៃធ្វើតេស្ត៖ ថ្ងៃមួយនៃសារពើភ័ណ្ឌរបស់សហកម្មសិទ្ធិ ដែលកំណត់ដោយការិយាល័យប្រមូលពន្ធ។
Testing day: the first day of the partnership’s tax year as otherwise determined by the IRS.
តេស្ដទិន្នន័យ៖ វិធីសាស្រ្តសម្រាប់សវនកម្មតាមកម្មវិធីទិន្នន័យអេឡិចទ្រនិច ដែលទិន្នន័យសាកល្បងត្រូវបានបង្កើតដោយសវនករ និងដាក់ឲ្យដំណើរការក្នុងកុំព្យូទ័រអតិថិជនក្រោមការត្រួតពិនិត្យរបស់សវនករ។
Test data: a method for EDP auditing whereby dummy data are developed by the auditor and processed under auditor’s control by the client’s computer.
ការគិតថ្លៃដើមក្នុងការធ្វើតេស្ដ៖ ថ្លៃដើមនៃក្រុមទំនិញដែលត្រូវធ្វើជម្រើសគំរូ ហើយលទ្ធផលរបស់វាត្រូវបានប្រើប្រាស់ដើម្បីកំណត់ថ្លៃមធ្យមនៃក្រុមទំនិញទាំងអស់។
Test costing: the costing of the sample batch, the result of which is used to determine the average cost of all batches of products.
តេស្តពិនិត្យលម្អិត៖ ការបញ្ជាក់ភស្តុតាងលើមុខសញ្ញាមួយចំនួននៅក្នុងគណនី ឬរបាយការណ៍ហិរញ្ញវត្ថុ ដូច្នេះសវនករអាចបញ្ចេញមតិដើម្បីបញ្ជាក់ភាពច្បាស់លាស់នៃគណនី ឬរបាយការណ៍ហិរញ្ញវត្ថុ។
Test check: substantiation of some items in an account or financial record so the auditor can form an opinion as to the accuracy of the entire account or financial record.
ទ្រឹស្ដីនៃវិធីសាស្រ្តគណនី៖ វិធីសាស្រ្តសម្រាប់បង្កើតទ្រឹស្ដីគណនេយ្យ ដែលសមីការគណនេយ្យត្រូវបានរក្សា។
Theory of accounts approach: a method for establishing the accounting theory, which holds that the accounting equation must always be maintained.
រំលស់តាមទ្រឹស្ដី៖ វិធីសាស្រ្តដែលរំលស់ស្មើតម្លៃបច្ចុប្បន្ននៃប្រាក់ចំណូលអនាគត នៅពេលប្រើប្រាស់អត្រាប្រាក់ចំណូលផ្ទៃក្នុង តាមអត្រាបញ្ចុះតម្លៃ។
Theoretical depreciation: a method under which depreciation is equal to the present value of the future income when using internal rate of return as the discount rate.
ទស្សនៈតាមទ្រឹស្ដី៖ ទស្សនៈដែលទទួលដោយគណនេយ្យករ ដោយសារតែការអនុលោមតាមគោលការណ៍លាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនឯកជន។
Theoretical concept: a concept accepted by accountants just because of its conformity with the principle of financial disclosure of private entities.
ចំនួនទ្រព្យសម្បត្តិតាមទ្រឹស្ដី៖ ចំនួនទ្រព្យសម្បត្តិកំណត់ដោយសវនករ បន្ទាប់ពីធ្វើការគណនា និងអង្កេតរួចរាល់។
Theoretical amount: the asset amount determined by an auditor after calculation and observation.
វិធីសាស្រ្តគណនារំលស់៖ ១.វិធីសាស្រ្តសម្រាប់គណនាអត្រារំលស់។ ២.វិធីសាស្រ្តប្រើប្រាស់ ក្រោមវិធីសាស្រ្តសមតុល្យថយចុះជាលំដាប់ ![]()
Text book method: 1-a method for calculating the depreciation rate. 2-the method used under declining balance ![]()
តេស្តលើប្រាក់ចំណេញ៖ ការវាស់វែងប្រាក់ចំណេញដោយអនុបាតប្រាក់ចំណេញដុល និងអត្រាប្រាក់ចំណូល។
Test of profitability: the measurement of profitability by the gross profit ratio and the rate of return.
តេស្ដលើអត្ថិភាព៖ តាមដានពិនិត្យលើសៀវភៅធំ ទៅប្រព័ន្ធដើមឯកសារ ដើម្បីកំណត់អត្ថិភាពនៃសមតុល្យគណនី ដើម្បីតាមរកកាកត់ត្រាលើស។
Test of existence: tracing from the ledger to the source documents to determine the existence of an account balance to detect over-statement.
ឯកសារការងារចែកជាបីកូឡោនផ្ដេក៖ ឯកសារការងាររួមបញ្ចូលគ្នាចែកចេញជាបីកូឡោន ដែលកូឡោនខាងឆ្វេងសម្រាប់តារាងតុល្យការ កូឡោនកណ្ដាលសម្រាប់របាយការណ៍ចំណូល និងកូឡោនខាងស្ដាំសម្រាប់បម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ។
Three-division horizontal working paper: combined working paper that is divided into 3 columns the left column for the balance sheet, the middle column for the income statement, the right column for the statement of changes in financial position.
ការវិភាគតាមទំហំបី៖ ការវិភាគថ្លៃដើមតាមសមាសធាតុបី គឺថ្លៃដើម ផ្នែកគ្រប់គ្រង និងផលិតផល។
Three-dimensional analysis: cost analysis in three elements, namely cost, department, and product.
ប្រព័ន្ធលេខ ៣ខ្ទង់៖ ប្រព័ន្ធលេខកូដដែលប្រើប្រាស់លេខ ៣ ខ្ទង់ដើម្បីកំណត់គណនី ឬមុខទំនិញផ្សេងៗ។
Three-digit system: the coding system that uses three digits to identify an account or an item.
សៀវភៅសាច់ប្រាក់បីកូឡោន៖ សៀវភៅធំដែលបញ្ចូលសាច់ប្រាក់ និងគណនីបញ្ញើទៅក្នុងគណនីតែមួយ ដោយមានបីកូឡោន មានឈ្មោះការបញ្ចុះថ្លៃ បរិយាយលម្អិត និងធនាគារ។
Three-column cash book: a ledger that combines cash and deposit accounts into one account with three columns, namely, discounts, details and bank.
ប្រព័ន្ធគណនីត្រីភាគ៖ ១.ប្រព័ន្ធសន្និធិដែលរក្សាគណនីចំនួនបី មានឈ្មោះគណនីលក់ គណនីទិញ និងការិយបរិច្ឆេទចុងក្រោយក្នុងគណនីសន្និធិ។ ២.ប្រព័ន្ធគណនីដែលចាត់ថ្នាក់រាល់គណនីជាបីក្រុម មានទ្រព្យសម្បត្តិ និងមូលធនចំណូល ចំណាយ ថ្លៃដើម និងចំណូល។
Three-account system: 1-inventory system that maintains three accounts, namely sales account, purchases account, and last period inventories account. 2-the account system that classifies the accounts into three groups, assets and capital, revenue and expenditures, costs and income.
របាយការណ៍ហិរញ្ញវត្ថុសម្រាប់ភាគីទីបី (តតិយជន)៖ របាយការណ៍ហិរញ្ញវត្ថុសំខាន់សម្រាប់ភាគីទីបី ដែលជារបាយការណ៍បម្រែបម្រួលក្នុងស្ថានភាពហិរញ្ញវត្ថុ។
Third statement: the third important financial statement, that is the statement of changes in financial position.
ការបានមកវិញនូវបំណុលភាគីទីបី(តតិយជន)៖ គណនីត្រូវទារបានទូទាត់ដោយភ្នាក់ងារប្រមូលបំណុលដោយការកាត់កម្រៃខ្លះ។
Third party recovery: the delinquent accounts receivable recovered by a collection agency for a fee.
ភាគលាភវិលត្រឡប់៖ ភាគលាភដែលបង់ក្នុងរយៈពេលពីរខែ បន្ទាប់ពីការបញ្ចប់ឆ្នាំសារពើពន្ធ។
Throwback dividend: any dividend paid in two months after the end of a tax year.
គណនេយ្យកត់ត្រាតាមថ្លៃដើម៖ គណនីដែលទទួលស្គាល់ថ្លៃដើមតាមបញ្ជីកត់ត្រាចូលដំបូង និងតារាងតុល្យការ។
Through-put accounting: the accounting that recognizes costs by both the book of original entry and the balance sheet.
ផែនការសំចៃ៖ ផែនការវិភាគទានកំណត់មួយដែលក្នុងនោះនិយោជិកផ្ដល់វិភាគទានជារឿយៗមុនមូលដ្ឋានបង់ពន្ធសម្រាប់អត្ថប្រយោជន៍ប្រសើរបំផុតដែលត្រូវបានផ្តល់។ និយោជិកយល់ព្រមលៃលកទុកមួយផ្នែក ឬទាំងអស់នៃវិភាគទាននរបស់និយោជិក។
Thrift plan: defined contribution plan in which an employee contributes, usually on a before-tax basis, toward the ultimate benefits that will be provided. The employer agrees to match all or a portion of the employee’s contributions.
ការបំបែកសន្និធិជាបីដំណាក់៖ ការបំបែកសន្និធិជាបីដំណាក់ គឺវត្ថុធាតុដើម ការងារកំពុងដំណើរការ និងផលិតផលចុងក្រោយ។
Three-way separation: additional separation of inventory into raw materials, work in process, and finished goods.
ចំណាត់ថ្នាក់បីបែប៖ ១.ចំណាត់ថ្នាក់ថ្លៃដើមនៅក្នុងរោងចក្រ ការលក់ និងថ្លៃដើមរដ្ឋបាលទូទៅ។ ២.ចំណាត់ថ្នាក់គណនីទំនិញលក់ទៅក្នុងស្តុកគ្រាដំបូង ការទិញ និងលក់ទំនិញ។
Three-way classification: 1-the classification of costs into manufacturing, selling, and general administration cost. 2-the classification of merchandise accounts into beginning stock, purchases and goods sold.
ប្រព័ន្ធសៀវភៅធំបី៖ ប្រព័ន្ធដែលរក្សាសៀវភៅធំចំនួនបី គឺសៀវភៅធំកត្រាទូទៅ សៀវភៅធំកត់ត្រាគណនីត្រូវទទួល និងសៀវភៅធំកត់ត្រាគណនីត្រូវសង។
Three-ledger system: the system which maintains 3 ledgers, the general ledger, the accounts receivable ledger end the accounts payable ledger.
ឯកសារការងារចែកជាបីកូឡោនបញ្ឈរត្រង់៖ ឯកសារការងាររួមបញ្ចូលគ្នាដែលចែកចេញជាបីដំណាក់: ផ្នែកខាងលើសម្រាប់តារាងតុល្យការ ផ្នែកកណ្ដាលសម្រាប់របាយការណ៍ចំណូល និងផ្នែកខាងក្រោមសម្រាប់បម្រែបម្រួលស្ថានភាពហិរញ្ញវត្ថុ។
Three-division vertical working paper: a combined working paper which is divided into three stages, the upper part for the balance sheet, the middle part for the income statement, and the lower part for the statement of changes in financial position.
ភាពទាន់ពេលវេលា៖ លក្ខណៈគុណភាពនៃព័ត៌មានគណនេយ្យដែលផ្ដល់ឲ្យអ្នកប្រើប្រាស់ទាន់ពេល ដើម្បីធ្វើការសម្រេចចិត្ត។
Timeliness: the qualitative characteristic of accounting information that reaches the user in time to help the user in making a decision.
ថ្លៃដើមផ្អែកតាមពេលវេលា៖ ថ្លៃដើមដែលកើនឡើងតាមពេលវេលាកន្លងទៅ។
Time-based cost: the cost that increases as the time passes.
ការបែងចែកពេលវេលាបង់ពន្ធ៖ ការបែងចែកប្រាក់ចំណូល ចំណាយរវាងពីរការិយបរិច្ឆេទមុននិងក្រោយតាមកាលបរិច្ឆេទចូលជាធរមានតាមច្បាប់ពន្ធថ្មី។
Time apportionment: apportionment of income and expenses between two periods before and after the effective date of a new tax legislation.
វិធីសាស្ដ្រចំណូលកែតម្រូវតាមពេលវេលា៖ វិធីសាស្រ្តសម្រាប់គណនាថ្លៃរំលស់ផ្អែកលើសមាមាត្រនៃចំណូលបញ្ចុះថ្លៃតាមការិយបរិច្ឆេទនីមួយៗ។
Time-adjusted revenue method: the method for calculating depreciation cost based on the proportion of discounted revenue of each period.
សាច់ប្រាក់បម្រុងទុក៖ ១.សាច់ប្រាក់រក្សាទុកដោយបេឡាសម្រាប់ចំណាយប្រចាំថ្ងៃ។ ២.សាច់ប្រាក់បម្រុងទុក។
Till money: 1-cash kept by a cashier for daily disbursements. Also: vault cash. 2-cash reserve.
ការគូសចំណាំ៖ សញ្ញាដែលប្រើប្រាស់ក្នុងឯកសារការងារដោយសវនករ ដើម្បីចង្អុលបង្ហាញជំហានជាក់លាក់នៃការងារដែលត្រូវបំពេញ។
Tick mark: a symbol used in working papers by the auditor to indicate a specific step in the work performed.
វិធានប្រឆាំងការគេចពន្ធ៖ ផែនការប្រឆាំងការគេចវេសបង់ពន្ធ ដើម្បីដាក់កម្រិតពន្ធចំពោះអត្ថគាហកនៃអង្គការបញ្ញើលុយលើការពន្យារពេលបង់វិភាគទាននៃចំណូលក្រៅពីចំណូលមូលធនដែលអត្ថគាហកបានទទួលចំណូលលើមូលដ្ឋានបច្ចុប្បន្ន។
Throwback rule: an anti-tax avoidance plan in order to tax the beneficiaries of complex trusts on delayed distributions of earnings, other than capital gains as if the beneficiary had received the earnings on a current basis.
អត្រាផលតម្លៃរូបិយវត្ថុតាមពេល៖ តម្លៃទឹកប្រាក់នៃអត្រាចំណូលរកបាន និងរយៈពេលនៃការប្រើប្រាស់វា។
Time weighted value of money: the value of money taking into account the rate of return it will earn and the length of time for which it will be used.
តម្លៃរូបិយវត្ថុតាមពេលវេលា៖ តម្លៃដែលទឹកប្រាក់អាចផលិតក្នុងការិយបរិច្ឆេទផ្ដល់ឱ្យមួយ ហើយជារឿយៗស្មើតម្លៃអនាគតដែលលើសតម្លៃបច្ចុប្បន្ន។
Time value of money: value that money can produce in a given period, often equals the future value in excess of the present value.
More about Time Value of Money: The concept that CASH FLOWS of equal dollar amounts separated by a time interval have different present values because of the effect of compound INTEREST..
តម្លៃតាមពេលវេលា៖ ការលើសតម្លៃមុនពេលក្រុមហ៊ុនត្រូវបញ្ចូលគ្នានៃតម្លៃភាគហ៊ុន។
Time value: excess of the price at which the company is merged over the price of its stock before merger.
More about Time value:Price put on the time an investor has to wait until an INVESTMENT matures, as determined by calculating the PRESENT VALUE of the investment at MATURITY.
ចំណូលភាគលាភអាទិភាពតាមពេល៖ ចំណេញសុទ្ធចែកនឹងភាគលាភអាទិភាពប្រចាំឆ្នាំ។
Times preferred dividends earned: net income divided by annual preferred dividends.
ចំណូលតាមពេលវេលា៖ ការប្រាក់ប្រតិបត្តិចែកនឹងចំណាយការប្រាក់ប្រចាំឆ្នាំ។
Times interest earned: operating interest divided by annual interest expense.
គណនេយ្យបែងចែកតាមពេលវេលា៖ វិធីសាស្រ្ត និងនីតិវិធីសម្រាប់ទទួលស្គាល់អតិថិជននីមួយៗកត់ត្រាពេលវេលាប្រើប្រាស់ ការរក្សាទំនិញ (ឃ្លាំង) ការត្រួតពិនិត្យកំហុសអចេតនា។ល។ នៅពេលប្រើប្រាស់កុំព្យូទ័រលើមូលដ្ឋានបែងចែកពេលវេលា។
Time sharing accounting: methods and procedures for recognizing each client, recording usage time, storage, controlling errors, etc. when using a computer on time sharing basis.
ចំណូលថេរតាមពេល៖ ចំណេញសុទ្ធមុនពេលបង់ពន្ធ និងបង់បន្ទុកថេរចែកនឹងបន្ទុកថេរ។
Times-fixed charges earned: net income before fixed charges and taxes divided by the fixed charges.
ទស្សនៈបែងចែកតាមការិយបរិច្ឆេទពេលវេលា៖ ទស្សនៈនៃជីវិតអាជីវកម្មដែលអាចបែងចែកទៅតាមការិយបរិច្ឆេទពេលវេលាស្មើៗគ្នា។
Time-period concept: the idea that the life of a business is divisible into time periods of equal length.
ពេលវេលាផ្គត់ផ្គង់៖ ពេលវេលានៃការកើតឡើងលើការផ្គត់ផ្គង់ និងផ្ដល់សេវាកម្ម ទំនិញសម្រាប់គោលបំណង VAT។
Time of supply: for the value added tax purpose, the time of occurrence of a supply of goods or services.
ចំនួនយោងមកពីមុន៖ ចំនួនសរុបដែលយោងលើទំព័រមុនក្នុងសៀវភៅធំ។
Total brought forward: total of a column brought from the previous page in a ledger.
ទ្រព្យសកម្មសរុប៖ ចំនួនសរុបនៃទ្រព្យសកម្មរបស់អង្គភាព។
Total assets: total amount of the assets of an organization.
ចំណាយរបស់មន្ត្រីថ្នាក់ខ្ពស់៖ ចំណាយដែលកើតឡើងនៅការិយាល័យថ្នាក់ខ្ពស់នៃអាជីវកម្មដូចជា ប្រាក់បៀវត្សរបស់ប្រធាន។
Top office expense: an expense incurred in the top office of a business, e.g. the president’s salaries.
ផលចំណូលបង្ហាញនៅបន្ទាត់ទី ១៖ ចំណូលពីការលក់ ឬចំណូលដែលបង្ហាញនៅបន្ទាត់ទី១ នៃរបាយការណ៍ចំណូល។
Top line: sales or revenue as it is shown at the first line of an income statement.
អត្រាអាចអត់ឱនបាន៖ អត្រាអតិបរមានៃគម្លាតពីនីតិវិធី ឬគោលនយោបាយ រចនាសម្ព័ន្ធត្រួតពិនិត្យ ដែលសវនករមានបំណងទទួលយកដោយគ្មានការកែសម្រួលកម្រិតប៉ាន់ស្មានតាមផែនការ នៃហានិភ័យត្រួតពិនិត្យ។
Tolerable rate: maximum rate of deviation from a control structure policy or procedure that an auditor is willing to accept without modifying the planned assessed level of control risk.
កំហុសដែលអាចអត់ឱនបាន៖ ការបង្ហាញខុសជាអតិបរមាគិតជាទឹកប្រាក់ដែលអាចកើតមានឡើងមិនបណ្ដាលឱ្យរបាយការណ៍ហិរញ្ញវត្ថុមានការបង្ហាញខុសជាសារវ័ន្ត។
Tolerable misstatement: the maximum monetary misstatement that may exist without causing the financial statements to be materially misstated.
កំហុសអចេតនាតាមពេលវេលា៖ កំហុសអចេតនាដែលកើតឡើងនៅក្នុងការិយបរិច្ឆេទគណនេយ្យមួយ ប៉ុន្តែផលប៉ះពាល់វាកើតឡើងនៅការិយបរិច្ឆេទមួយទៀត។
Timing error: the error incurred in one accounting period but the effect of which is reflected in another period.
ចំណាត់ថ្នាក់ថ្លៃដើមតាមពេលវេលា៖ ចំណាត់ថ្នាក់ថ្លៃដើមទៅក្នុងថ្លៃផលិតផល និងថ្លៃការិយបរិច្ឆេទ។
Timing classification: classifying cost into period cost and product cost.
បំណុលសរុបធៀបទ្រព្យសកម្មសរុប៖ អនុបាតគណនាដោយបន្ថែមបំណុលរយៈពេលវែង ឬខ្លី បន្ទាប់មកចែកនឹងទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន។
Total debt to total assets: a ratio calculated by adding short-term and long-term debt, and then dividing by a company’s total assets.
ថ្លៃដើមសរុបក្នុងមួយឯកតា៖ ចំនួនសរុបនៃថ្លៃដើមមធ្យមរបស់ដំណើរការ ឬសមាសធាតុនីមួយៗក្រោមកថ្លៃដើមដំណើរការ។
Total cost per unit: sum of the average cost of each process or each element under process costing.
ថ្លៃដើមកម្មសិទ្ធិសរុប៖ ថ្លៃដើមគិតចាប់ពីបុគ្គល ឬក្រុមហ៊ុនដែលទទួលខុសត្រូវសម្រាប់ថ្លៃដើមពាក់ព័ន្ធផលិតផល សេវាកម្ម និងអតិថិជន។
Total cost ownership: tracing costs to a person or organization responsible for costs related to their designated products, services and/or customers.
ថ្លៃដើមកម្មសិទ្ធិសរុប៖ ថ្លៃទិញ បូកនឹងថ្លៃដើមបន្ថែមនៃទ្រព្យសកម្ម។
Total cost of ownership: purchase price plus additional costs of an asset.
ថ្លៃដើមសរុប៖ ១.ថ្លៃដើមសរុប រួមបញ្ចូលថ្លៃដើមរោងចក្រ ការលក់ និងថ្លៃដើមចែកចាយ។ ២.ថ្លៃដើមទិញ + ថ្លៃដើមរក្សាទុក + ថ្លៃដើមបញ្ជាទិញ + ថ្លៃដើមមិនបានដឹកជញ្ជូន។
Total cost: 1-total costs including manufacturing cost and selling and distribution costs. 2-purchasing cost + storage cost + ordering cost + cost of not carrying.
More about Total cost: Sum of FIXED COSTS, semi-variable costs, and VARIABLE COSTS.
ទ្រព្យសកម្មបញ្ជូលគ្នាសរុប៖ ទ្រព្យសម្បត្តិបញ្ចូលគ្នាបូកនឹងតម្លៃកេរ្តិ៍ឈ្មោះមិនទាន់ដករំលស់សង។
Total consolidated asset: consolidated asset plus unamortized goodwill.
លំហូរសាច់ប្រាក់សរុប៖ ចលនាសាច់ប្រាក់សរុបពីគ្រប់ប្រភព។
Total cash flow: total cash flow from all sources.
ចំនួនយោងទៅមុខ៖ ចំនួនសរុបយោងទៅទំព័របន្ទាប់ក្នុងសៀវភៅធំ។
Total carried down: the column total brought forward to the next page in a ledger.
ការខាតបង់សរុប៖ ការខូចខាតដល់កម្រិតមួយដែលវាមិនអាចសាងសង់ ឬជួសជុលវិញដូចលក្ខណៈដើមមុនការខាតបង់។
Total loss: damage to such an extent that it cannot be rebuilt or repaired to equal its condition prior to the loss.
បំណុលសរុប៖ ចំនួនសរុបនៃបំណុលចរន្ត និងបំណុលរយៈពេលវែងដែលបង្ហាញក្នុងតារាងតុល្យការ។
Total liabilities: the sum of the current liabilities and long-term liabilities as listed on the balance sheet.
វិធីសាស្រ្តវាយតម្លៃសន្និធិសរុប៖ វិធីសាស្ត្រនៃការអនុវត្តវិធីសាស្រ្តតាមតម្លៃទីផ្សារ ឬវិធីសាស្រ្តថ្លៃដើមទាបដើម្បីកំណត់តម្លៃសន្និធិ។
Total inventory method: The method of applying the lower-of-cost-or-market method to inventory pricing.
More about Total inventory method: A lower-of-cost-or-market method of valuing INVENTORY.
ចំណូលសរុប៖ ចំនួនសរុបនៃគ្រប់ចំណូលដែលត្រូវបង់ពន្ធ។
Total income: sum of all income subject to tax.
ថ្លៃដើមថេរសរុប៖ ១.ចំនួនសរុបនៃគ្រប់ថ្លៃដើមថេរ។ ២.ថ្លៃដើមតាមរូបមន្ត f = a + bx។
Total fixed cost: 1-the sum of all fixed costs. 2-the a in the cost volume formula: f=a + bx.
ទ្រព្យសរុបសុទ្ធ/មូលធនផ្ទាល់សរុប៖ ១.មូលធនផ្ទាល់។ ២.ទ្រព្យសរុបសុទ្ធ។
Total equity: 1-equity. 2-net worth.
តម្លៃសហគ្រាសសរុប៖ គណនាតាម មូលធនទីផ្សារ+ការប្រាក់លើបំណុលខ្ចី+ភាគហ៊ុនអាទិភាព-សាច់ប្រាក់លើស។
Total enterprise value: calculated as market capitalization + interest bearing debt + preferred stock – excess cash.
គម្លាតថ្លៃដើមវត្ថុធាតុដើមផ្ទាល់សរុប៖ ភាពខុសគ្នារវាងថ្លៃដើមផ្ទាល់របស់វត្ថុធាតុដើមតាមស្តង់ដារ និងថ្លៃដើមកើតឡើងជាក់ស្ដែង។
Total direct materials cost variance: the difference between standard cost for direct materials and the actual cost incurred for those items.
More about Total direct materials cost variance: The difference between the actual materials costs incurred and the standard costs of those items.
គម្លាតថ្លៃដើមពលកម្មផ្ទាល់សរុប៖ ភាពខុសគ្នារវាងថ្លៃដើមពលកម្មផ្ទាល់តាមស្តង់ដារសម្រាប់រាល់ឯកតាទំនិញបានផលិត និងថ្លៃដើមពលកម្មផ្ទាល់ជាក់ស្តែងកើតឡើង។
Total direct labor cost variance: the difference between standard direct labor cost for the good units produced and the actual direct labor costs incurred.
More about Total direct labor cost variance: The difference between the actual LABOR costs incurred and the standard labor costs for the good units produced.
ហានិភ័យសរុប៖ ចំនួនសរុបនៃហានិភ័យប្រព័ន្ធ និងហានិភ័យមិនមែនប្រព័ន្ធ។
Total risk: the sum of systematic risk and unsystematic risk.
ផលចំណូលសរុប៖ ចំណូលពីការលក់សរុប និងចំណូលពីប្រភពផ្សេងៗសម្រាប់ការិយបរិច្ឆេទជាក់លាក់។
Total revenue: total sales revenue and revenue from other sources for a particular period.
ចំណូលសរុប៖ ១.ចំណូលវិនិយោគរួមមានចំណូលពីភាគលាភ និងការប្រាក់ព្រមព្រមទាំងការកើនតម្លៃនៃសញ្ញាប័ណ្ណ។ ២.សម្រាប់មូលបត្រកំណត់អាយុកាល អត្រាបញ្ចុះតម្លៃដែលក្នុងនោះការវិនិយោគដំបូងរបស់មូលបត្រនឹងកើនឡើងដល់តម្លៃសរុបនៃអាយុកាល ជាមួយចលនាសាច់ប្រាក់បណ្ដោះអាសន្ននៅអត្រាវិនិយោគឡើងវិញដែលប្រើប្រាស់។
Total return: 1-the investment return including income form dividends and interest, as well as appreciation in the price of the securities. 2-for bonds held to maturity, discount rate at which the initial investment in the bond will grow to the total value available at maturity with interim cash flows invested at an assumed reinvestment rate.
ប្រាក់ចំណេញសរុប៖ ១.ចំនួនប្រាក់ចំណេញសរុបបានមកពីគ្រប់ផ្នែក ឬសាខា។ ២.ប្រាក់ចំណេញបង្គរបានមកតាំងពីការបង្កើតអាជីវកម្មដំបូងរហូតដល់បច្ចុប្បន្ន។
Total profit: 1-the sum of profits of all departments or all subsidiaries. 2-the accumulated profits from the set-up of the business till now.
ថ្លៃដើមតាមដំណើរការសរុប៖ ចំនួនសរុបនៃថ្លៃដើមដំណើរការនីមួយៗ ក្រោមថ្លៃដើមសម្រាប់ដំណើរការ។
Total process cost: the sum of the cost of each process under process costing.
គម្លាតថ្លៃដើមបន្ទាប់បន្សំផលិតកម្មសរុប៖ ភាពខុសគ្នារវាងថ្លៃដើមផលិតបន្ទាប់បន្សំជាក់ស្ដែងដែលកើតឡើង និងថ្លៃដើមផលិតផលបន្ទាប់បន្សំតាមស្តង់ដារដែលអនុវត្តលើផលិតកម្ម ហើយប្រើប្រាស់គម្លាតស្តង់ដារ និងអត្រាថ្លៃដើមផលិតបន្ទាប់បន្សំថេរ។
Total manufacturing overhead variance: the difference between the actual manufacturing overhead costs incurred and the standard manufacturing overhead costs applied to production using the standard variable and fixed manufacturing overhead rates.
ថ្លៃដើមផលិតកម្មសរុប៖ ថ្លៃដើមសរុបនៃវត្ថុធាតុដើមផ្ទាល់ ពលកម្មផ្ទាល់ និងថ្លៃផ្សេងរបស់រោងចក្រដែលកើតឡើង និងបញ្ចូលក្នុងប្រតិកម្មក្នុងការិយបរិច្ឆេទជាក់លាក់មួយ។
Total manufacturing cost: total cost of direct materials, direct labor, and manufacturing overhead incurred and charged to production in a given period.
ការកំណត់ ឬបែងចែកថ្លៃដើមទៅតាមការងារ៖ ការរៀបចំថ្លៃដើមទៅតាមផ្នែក ផ្អែកលើការកំណត់ជាក់លាក់នៃទំនាក់ទំនងមូលហេតុនិងផល។
Traceability: assignment of costs to a segment based on a definable set of cause-effect relationships.
ពិនិត្យតាមដាន/អង្កេត/កំណត់ថ្លៃតាមសកម្មភាព៖ ១.កំណត់ថាតើរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំស្របទៅតាមគោលនយោបាយគណនេយ្យ ឬសាជីវកម្មឬទេ។ ២.កំណត់ថ្លៃទៅតាមសកម្មភាព ឬកម្មវត្ថុថ្លៃដើមដោយប្រើប្រាស់រង្វាស់អង្កេតលើការប្រើប្រាស់ធនធានដើមសកម្មភាព។
Trace: 1-to determine if the financial statement item has been handled according to the corporate or accounting policy. 2-to assign cost to an activity or a cost object using an observable measure of the consumption of resources by an activity.
ទឹកប្រាក់ក្នុងគណនី សម្រាប់ផ្ទេរសិទ្ធិឲ្យបុគ្គលណាមួយ៖ គណនីធនាគារដែលសមតុល្យរបស់វាត្រូវបានរក្សាទុកទៅអត្ថគាហកណាមួយ បើសិនម្ចាស់គណនីនេះត្រូវទទួលមរណកាល។
Totten trust: A bank account the balance in which will be left to a beneficiary should the account holder die.
ថ្លៃដើមអថេរសរុប៖ ថ្លៃដើមដែលប្រែប្រួលនៅក្នុងចំណែកផ្ទាល់ ដើម្បីផ្លាស់ប្ដូរសកម្មភាព។
Total variable cost: a cost that varies in total in direct proportion to changes in activity.
ការប្រាក់សរុបមិនបានចែងក្នុងកិច្ចសន្យា៖ តម្លៃបច្ចុប្បន្ននៃការប្រាក់បន្ទុកទាំងអស់ចាប់តាំងពីការពន្យារពេលកិច្ចសន្យាលក់។
Total unstated interest: present value of all imputed interest from a deferred payment sales contract.
ផលសរុបរបស់ម្ចាស់ភាគហ៊ុន៖ ១.ចំណូលសរុបនៃភាគលាភរបស់អ្នកវិនិយោគ(ចំណូលមូលធន+ភាគលាប)។ ២.អត្រាចំណូលផ្ទៃក្នុងនៃចលនាសាច់ប្រាក់របស់អ្នកវិនិយោគនៅក្នុងការិយបរិច្ឆេទវិនិយោគ។
Total shareholder return: 1-the total return of a stock to investors (capital gain plus dividends). 2-internal rate of return of cash flows to an investor in its holding period.
ការិយបរិច្ឆេទផលរបរលើបំណុលពាណិជ្ជ៖ គណនាតាមរូបមន្ត: (បំណុលត្រូវសង+បំណុលត្រូវទារ/ចំណូលលក់ប្រចាំថ្ងៃ)។
Trade payables turnover period: calculated as (bills payable + accounts payable) + daily sales.
ការដោះដូរទំនិញក្នុងថ្លៃដើម៖ ស្ថានភាពដែលថ្លៃដឹកជញ្ជូនកើនឡើង នៅពេលដែលថ្លៃដើមមិនពាក់ព័ន្ធដឹកជញ្ជូនថយចុះ។
Trade-off in cost: the situation under which the cost of carrying increases while the cost of not carrying decreases.
សេរីភាវូបនីយកម្មពាណិជ្ជកម្ម៖ ការកាត់បន្ថយពហុភាគីនៅតារាងពន្ធ និងវិធីដទៃដែលជារបាំងពាណិជ្ជកម្មអន្តរជាតិ។
Trade liberalization: multilateral reduction in tariffs and other measures that restrict international trade.
ការបញ្ចុះតម្លៃដោយទិញប្ដូរទំនិញ៖ ការកាត់បន្ថយតម្លៃសម្រាប់ទំនិញថ្មីដោយប្ដូរទំនិញចាស់។
Trade-in allowance: a price reduction for turning in an old item when buying a new item.
គ្រឿងបំពាក់បម្រើឲ្យពាណិជ្ជកម្ម៖ គ្រឿងបំពាក់ដែលតំឡើងក្នុងទីធ្លាសម្រាប់ប្រើប្រាស់ក្នុងពាណិជ្ជកម្ម ឬអាជីវកម្ម។
Trade fixture: the fixture installed in a premise for the use in a trade or business.
ការបញ្ចុះថ្លៃពាណិជ្ជកម្ម/អប្បហារពាណិជ្ជកម្ម៖ ការកាត់បន្ថយថ្លៃទិញជាថ្នូរក្នុងការទិញបរិមាណច្រើន។
Trade discount: reduction of the list price in return for purchase in large quantities.
ឱនភាពពាណិជ្ជកម្ម៖ អវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្ម ឧទា. ការនាំចេញលើសការនាំចូល។
Trade deficit: negative balance of trade, i.e. exports exceeds imports.
វិញ្ញាបនបត្រពាណិជ្ជកម្ម/អប្បហារពាណិជ្ជកម្ម៖ វិញ្ញាបនបត្រដែលចេញផ្សាយដោយផ្នែកចុះបញ្ជីក្រុមហ៊ុន ដើម្បីអនុញ្ញាតឲ្យធ្វើអាជីវកម្ម។
Trade certificate: a certificate is sued by the Register of Companies enabling a company to do business.
ទ្រព្យសកម្មពាណិជ្ជ៖ ទ្រព្យសកម្មដែលប្រើប្រាស់ ឬបានមកពីសកម្មភាពរបស់ក្រុមហ៊ុន។
Trade asset: an asset used in or derived from the company’s activity.
ប្រាក់ផ្ដល់បន្ថែមតាមប្រពៃណី៖ ទឹកប្រាក់ដែលផ្ដល់ឲ្យស្ត្រីបានរៀបការក្នុងឆ្នាំ ១៩៩០ បើសិនប្ដីពួកគេមានចំណូលទាប។
Traditional allowance: allowance given to married women in 1990 if their husbands were on low income.