ទុំ
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃពីខ្ចីពីចាស់ គឺដែលដល់កំណត់ជិតជ្រុះពីមែក, ពីទង។
ឧទាហរណ៍៖ ស្លឹកឈើទុំ, ផ្លែឈើទុំ ។
រោគដែលដល់កំណត់នឹងបែកនឹងធ្លាយ ឬរោគដែលកើតយូរទាំងជ្រុលណាស់ហើយ ក៏ហៅ ទុំ ដែរ ។
ឧទាហរណ៍៖ បូសទុំ, ឫសដូងបាតទុំ; រោគទុំណាស់ទៅហើយ គ្មានពេទ្យណាមើលជាទេ ។
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ចាស់ ។
ឧទាហរណ៍៖ ចាស់ទុំ គឺមនុស្សដែលចាស់ណាស់ហើយ (មើលក្នុងពាក្យ អករ៍ ទៀតផង) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖