Posted on Leave a comment

តើពាក្យ «ទុំ» មានន័យដូចម្ដេច ?


ទុំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទីទៃ​ពី​ខ្ចី​ពី​ចាស់ គឺ​ដែល​ដល់​កំណត់​ជិត​ជ្រុះ​ពី​មែក, ពី​ទង។
ឧទាហរណ៍៖ ស្លឹក​ឈើ​ទុំ, ផ្លែ​ឈើ​ទុំ ។

                 រោគ​ដែល​ដល់​កំណត់​នឹង​បែក​នឹង​ធ្លាយ ឬ​រោគ​ដែល​កើត​យូរ​ទាំង​ជ្រុល​ណាស់​ហើយ ក៏​ហៅ ទុំ ដែរ ។
ឧទាហរណ៍៖  បូស​ទុំ, ឫស​ដូង​បាត​ទុំ; រោគ​ទុំ​ណាស់​ទៅ​ហើយ គ្មាន​ពេទ្យ​ណា​មើល​ជា​ទេ ។

                ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ចាស់ ។
ឧទាហរណ៍៖ ចាស់​ទុំ គឺ​មនុស្ស​ដែល​ចាស់​ណាស់​ហើយ (មើល​ក្នុង​ពាក្យ អករ៍ ទៀត​ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply